រោគសញ្ញាដែលបង្ហាញថាលោកអ្នកឈឺក្រពះ
រោគក្រពះអាហារដែលមនុស្សទូទៅនាំគ្នានិយាយស្ទើរតែរត់មាត់ទៅហើយនោះ
ដែលតាមភាសាពេទ្យគឺសំដៅទៅដល់រោគដំបៅក្រពះដែលកើតឡើងនៅត្រង់
បរិវេណក្រពះអាហារឬក៏បរិវេណពោះវៀនតូចផ្នែកខាងដើមដែលស្ថិតនៅជាប់
ជាមួយនឹងក្រពះអាហារ។៨០ភាគរយនៃអ្នកជំងឺនឹងជួបបញ្ហាម្តងកើត ម្តងបាត់ដែលកាលពីអតីតកាលគេមានជំនឿថារោគក្រពះអាហារគឺបណ្តាលមកពី ក្រពះអាហារមានជាតិអាស៊ីដច្រើន ឬបន្ទះសាច់ក្នុងក្រពះអាហារមិនរឹងមាំ។

បច្ចុប្បន្នគេរកឃើញថារោគក្រពះអាហារមានមូលហេតុសំខាន់ជាប់លំដាប់ទី ១ដោយសារឆ្លងបាក់តេរីម្យ៉ាងមានឈ្មោះថា«អេលីកូប៊េកទើពីឡូរី» ។ អាការៈរបស់រោគក្រពះអាហារនឹងពោះវៀនភាគច្រើនមានអាការៈចុកសៀត នៅត្រង់ចុងដង្ហើមអាចមានអារម្មណ៍រមូររកកលក្អួតផងដែរ។
ក្រៅពីនោះមានប្រវត្តិឈឺពោះយូរអង្វែងមកហើយដោយសុខភាពទូទៅមិនទាន់ចុះ ទ្រុឌទ្រោម។ អាការៈឈឺខ្លាំងនៅពេលទទួលទានអាហារដូចជា ឃ្លានខ្លាំងពេកឈឺពោះ ឆ្អែតហើយឈឺពោះ ដោយករណីខ្លះមានអាការៈក្រហាយផ្សានៅក្នុងពោះជាដើម៕

