LOVE HEALTH
-អេដស៍ឆ្លងតាមរយៈអ្វីខ្លះ?
-កើតជំងឺអេដស៍រោគសញ្ញាដូចម្តេចខ្លះ?
-មានថ្នាំព្យាបាលឲ្យជាដាច់ដែរឬទេ?
-វិធីការពារជំងឺអេដស៍យ៉ាងដូចម្តេច?
តើមេរោគអេដស៍ជាអ្វី?

រងគ្រោះដោយសារជំងឺមួយចំនួនដែលអាចគំរាមកំហែងដល់អាយុជីវិត និងជំងឺមហារីក។
មេរោគអេដស៍ជាមេរោគឆ្លង មានន័យថា វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សទៀត។
តើមេរោគអេដស៍ឆ្លងតាមរបៀបណា?
យើងនិងសមាជិកគ្រួសាររបស់យើងអាចនឹងឆ្លងមេរោគអេដស៍តាមរបៀប៣យ៉ាងដូចខាងក្រោម :
-ការរួមភេទដែលគ្មានស្រោមអនាម័យដោយឥតការពារ ការរួមភេទតាមយោនី ឬតាមរន្ធគូថជាមួយនឹងដៃគូផ្ទុកមេរោគអេដស៍ដោយឥតការពារ។ នៅលើពិភពលោកការរួមភេទគឺជាបុព្វហេតុចម្បងដែលនាំឲ្យមានការឆ្លង រាលដាលមេរោគអេដស៍។
ការរួមភេទតាមមាត់មានលទ្ធភាពឆ្លងមេរោគអេដស៍តិចជាង ការរួមភេទតាមយោនី ឬតាមរន្ធគូថ។ ស្ត្រីឆ្លងមេរោគអេដស៍ពីបុរសមានច្រើនករណីជាងបុរសឆ្លងមេរោគអេដស៍ ពីស្ត្រី។ ក្មេងស្រីជំទង់ និងស្រីក្រមុំប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់បំផុតដោយសារប្រព័ន្ធ ប្រដាប់បន្តពូជរបស់គេកំពុងតែមានការវិវត្តន៍ដែលធ្វើឲ្យពួកគេងាយ នឹងឆ្លងមេរោឝតាមការួមភេទ ក្នុងនោះមានមេរោគអេដស៍ផងដែរ៕
តើអ្នកប្រាកដហើយឬនៅថា មេរោគអេដស៍ឆ្លងតែតាមរបៀប៣យ៉ាង?

+ចាប់ដៃ ឱប ឬថើបគ្នា
+ក្អក ឬ កណ្តាស់
+ប្រើប្រាស់ទូរស័ព្ទសាធារណៈ
+ទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យ
+បើកទ្វារ
+ទទួលទានអាហារជាមួយគ្នា ឬ ប្រើប្រាស់ប្រដាប់ប្រដាផ្ទះបាយរួមគ្នា
+ប្រើប្រាស់ប្រដាប់បាញ់ទឹកផឹកនៅទីសាធារណៈ
+ប្រើប្រាស់បង្គន់ ឬ ក្បាលទឹកផ្កាឈូកសំរាប់ងូតទឹករួមគ្នា
+ប្រើប្រាស់អាងហែលទឹកសាធារណៈ
+មូស ឬ សត្វល្អិតខាំ
+ធ្វើការជាមួយគ្នា ដើរកំសាន្តជាមួយគ្នា ឬ រស់នៅជាមួយនឹងអ្នកផ្ទុកមេរោគអេដស៍៕
ការឆ្លងតាមរយៈឈាមដែលមានមេរោគអេដស៍

បច្ចុប្បន្នការឆ្លងមេរោគអេដស៍តាមឈាម ភាគច្រើនកើតឡើងពីការប្រើប្រាស់ម្ជុល ស៊ីរំាងមិនស្អាត ក្នុងពេលប្រើប្រាស់ថ្នាំញៀនចាក់។
-ការប្រើប្រាស់ម្ជុល-ស៊ីរាំង និងបរិក្ខារពេទ្យផ្សេងទៀត ដែលមិនបានស្ងោររំងាប់មេរោគត្រឹមត្រូវ នៅតាមមន្ទីរព្យាបាលនានា ក៏អាចធ្វើឲ្យមានការឆ្លងរាលដាលមេរោគអេដស៍ផងដែរ។
នៅក្នុងប្រព័ន្ធសហប្រជាជាតិ យើងមិនងាយនឹងឆ្លងមេរោគអេដស៍តាមរបៀបនេះទេ ដោយសារសេវាសុខភាពអង្គការសហប្រជាជាតិ មានការប្រុងប្រយ័ត្នខ្ពស់ និងប្រើប្រាស់តែបរិក្ខារពេទ្យថ្មី ឬ ដែលបានរំងាប់មេរោគត្រឹមត្រូវ។
ទោះបីយ៉ាងណាក៏ដោយ យើងគួរតែមានការប្រុងប្រយ័ត្នថែមទៀត នៅពេលធ្វើដំណើរចេញទៅឆ្ងាយពីគ្លីនិក ឬ មន្ទីរព្យាបាលរបស់អង្គការសហប្រជាជាតិ ពីព្រោះថាអង្គការសហប្រជាជាតិមិនអាចធានាបានថាឈាម ឬ គ្រឿងបរិក្ខារពេទ្យសំរាប់ចាក់ថ្នាំនៅកន្លែងផ្សេងទៀត ពិតជាមានសុវត្ថិភាពនោះទេ។

ប្រការល្អគួរតែចៀសវាងការប្រឈមមុខដោយផ្ទាល់ទៅនឹងឈាមរបស់អ្នកដទៃ ដែលមិនត្រឹមតែអាចចៀសវាងផុតពីការឆ្លងមេរោគអេដស៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចចៀសផុតពីការឆ្លងជំងឺថ្លើម និង ជំងឺផ្សេងទៀត ដែលមាននៅក្នុងឈាមផងដែរ។
-ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ក្នុងពេលមានផ្ទៃពោះ ពេលឆ្លងទន្លេ ឬ តាមរយៈទឹកដោះ៕
(ប្រែសំរួលតាមឯកសារ UN cares)
2- កាមរោគជាអ្វី?
-ជំងឺកាមរោគឆ្លងតាមរយៈអ្វីខ្លះ?
-កើតជំងឺកាមរោគមានរោគសញ្ញា ដូចម្តេច?
-ជំងឺកាមរោគមានថ្នាំព្យាបាលដែរទេ?
-វិធីការពារជំងឺកាមរោគយ៉ាងដូចម្តេច?
ជម្ងឺកាមរោគ ជាអ្វី?
កាមរោគជាជម្ងឺមួយប្រភេទដែលអាចឆ្លងតាមរយៈការរួមភេទជាមួយអ្នកដែល មានផ្ទុកជម្ងឺកាមរោគ។ បើការរួមភេទ នោះមានដៃគូតែមួយ ហើយគ្មានកើតជម្ងឺកាមរោគទេនោះ ក៏មិនអាចធ្វើឱ្យដៃគូមួយទៀតនោះកើតជម្ងឺកាមរោគបានដែរ។ ជម្ងឺមួយ ចំនួនដែលអាចចាត់ទុកថាជាជម្ងឺកាមរោគបាន មានដូចជាជម្ងឺស្វាយ ជម្ងឺប្រមេះជាដើម។
រោគសញ្ញាជម្ងឺកាមរោគ
ភាគច្រើនជម្ងឺនេះមិនសូវជាលេចរោគសញ្ញាចំពោះបុរសប៉ុន្មានទេ វាច្រើនតែមានរោគសញ្ញាចំពោះតែស្ដ្រីភេទ។ ប៉ុន្ដែរោគ នេះវាបង្ហាញចេញមកច្រើនតែជ្រុលដំណើរទៅហើយ ទើបចេញជារោគសញ្ញាដែលធ្វើឱ្យស្ដ្រីមួយចំនួនមកកាន់មន្ទីរពេទ្យ។ រោគ សញ្ញាភាគច្រើនចេញដូចជាផ្កាស្ពៃ បើមានការរួមភេទតាមទ្វារមាស វាកើតនៅលើទ្វារមាស។ ហើយបើមានការរួមភេទតាមមាត់ នោះ វាកើតចេញនៅជុំវិញមាត់ ឬជាពងបែកនៅលើទ្វារមាស ឬនៅជុំវិញមាត់។
ភាគច្រើនស្ដ្រីដែលកើតជម្ងឺកាមរោគតែងតែមានធ្លាក់ស ដែលមានពណ៌លឿង បៃតង ហើយរាងខាប់ៗដូចជាទឹកដោះគោ មានធុំក្លិនស្អុយ រមាស់ទ្វារមាស ពងបែក ខ្ទុះនៅជុំវិញទ្វារមាស ឬកន្លែងរន្ធនោម ក្ដៅក្នុងទ្វារមាស ក្រហល់ក្រហាយទ្វារមាស រហូត ឡើងកូនកណ្ដុរក្រលៀន។ នៅពេលខ្លះទៀតអាចមានអាការឈឺពោះទាំងសងខាង នោមក្រហាយ មានដុះសាច់ដូចជាសិរមាន់ វាអាស្រ័យទៅតាមប្រភេទមេរោគដែលបង្កនីមួយៗ ដែលវាអាចបង្ហាញឱ្យឃើញរយៈពេលពី២ទៅ៣ថ្ងៃ ឬ១៥ថ្ងៃ ឬអាច៣សប្ដាហ៍ ក្រោយពេលឆ្លង។
មូលហេតុបង្កជម្ងឺកាមរោគ
ជម្ងឺនេះកើតឡើងមកពីការរួមភេទ។ ប្រសិនបើការរួមភេទរបស់ប្ដីប្រពន្ធមួយគូដែលប្ដីមិនមានកើតជម្ងឺកាម រោគនោះ ធ្វើ ឱ្យភរិយាក៏មិនអាចកើតជម្ងឺកាមរោគបានដែរ។ ប៉ុន្ដែបើស្វាមីទៅមានស្រីនៅខាងក្រៅផ្ទះ ហើយស្រីនោះមានផ្ទុកជម្ងឺកាមរោគ ធ្វើឱ្យ ស្វាមីឆ្លងជម្ងឺ។ ពេលដែលធ្វើការរួមភេទជាមួយភរិយា ប្ដីបានចម្លងមេរោគនោះមកកាន់ប្រពន្ធ។ ហើយបើប្រពន្ធទៅរួមភេទជាមួយប្រុសណាម្នាក់វិញនោះ អាចឆ្លងជម្ងឺកាមរោគពីមនុស្សប្រុសនោះ ពេលដែលនាងមករួមភេទជាមួយប្ដីនាង ប្ដីនាងក៏អាចឆ្លងជម្ងឺនេះពីនាងបានដែរ។
ការព្យាបាលជម្ងឺកាមរោគ
ភាគច្រើនពេលដែលមកដល់មន្ទីរពេទ្យ គ្រូពេទ្យធ្វើការពិនិត្យទៅលើស្ដ្រីនោះ ដោយត្រួតពិនិត្យមាត់ស្បូនតាមរយៈការ យកសទៅពិនិត្យ។ ហើយបើមានជម្ងឺកាមរោគពិតមែន គេនឹងធ្វើការព្យាបាលដោយមានការដុត ការប្រើប្រាស់ឱសថ និងយកសាច់ ស្បូននោះទៅវិភាគ ថាតើវាជាមេរោគប្រភេទអ្វី តើអាចបណ្ដាលឱ្យកើតជម្ងឺមហារីកបានដែរឬទេ និងផ្ដល់ថ្នាំជូនដល់អ្នកជម្ងឺទៅតាម ការដែលវិភាគឃើញនោះ។
ជម្ងឺកាមរោគអាចធ្វើឱ្យគ្មានកូន
ការអត់កូនអាចបណ្ដាលមកពីបញ្ហាមួយចំនួន ពេលខ្លះអាចបណ្ដាលមកពីបុរស ហើយពេលខ្លះទៀតក៏អាចបណ្ដាលមកពី ស្ដ្រីផងដែរ។ កត្ដាទាំងនោះមានដូចជា ៖
- មកពីមនុស្សប្រុសនោះឯងគ្មានមេជីវិតឈ្មោល
- មកពីដៃស្បូនមនុស្សស្រីមានការរលាក ឬដៃស្បូនកំពិត
- មកពីតួស្បូនមិនអាចទទួលយកកូនបាន
- មកពីស្បូនមិនអាចទទួលយកកូនបាន
ការកើតជម្ងឺកាមរោគយូរទៅ ធ្វើឱ្យអ្នកជម្ងឺមានការរលាកនៅដៃស្បូន ហើយវាអាចបង្កឱ្យទៅជាមហារីកបានទៀតផង បើយើងមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ។ ពេលដែលអ្នកជម្ងឺធ្វើការរួមភេទ មេជីវិតឈ្មោល និងមេជីវិតញីបានបណ្ដើរគ្នាទៅកាន់ស្បូន។ ប៉ុន្ដែបើមានការរលាកនៅដៃស្បូននោះ ធ្វើឱ្យដៃស្បូនតូចចង្អៀត ពិបាកឱ្យមេជីវិតធ្វើដំណើរឆ្លងកាត់ទៅដល់ស្បូន ធ្វើឱ្យអាក់ខានដំណើរបង្កកំណើត រហូតដល់ពេលដែលវាផ្ទុះបែកតែម្ដងដែលយើងហៅថាកូនក្រៅស្បូន។ ស្ដ្រីមានការចុកពោះផ្នែកខាងស្ដាំ ឬនៅខាងឆ្វេងជាខ្លាំង និងពេលខ្លះទៀតអាចធ្លាក់ឈាមមកទៀតផង។ កូនក្រៅស្បូននេះមានរយៈពេលត្រឹមពី១ខែកន្លះ ទៅរយៈពេល២ខែ ឬអាច២ខែកន្លះទៅតាមទំហំនៃកន្លែងដែលទុំ។ បើការបង្កកំណើតពិបាក នាំឱ្យភាគរយនៃការមានកូនត្រូវបាន ថយចុះ។
ផលវិបាកនៃការអត់កូន
មនុស្សយើងបន្ទាប់ពីចាប់ដៃគ្នាជាប្ដីប្រពន្ធរួចមក តែងតែចង់បានកូនជាទីស្រឡាញ់ដើម្បីផ្សាភ្ជាប់ខ្សែចំណងស្នេហ៍ ក៏ដូចជា និស្ស័យរវាងប្ដីប្រពន្ធទាំងពីរនាក់។ ប៉ុន្ដែបើស្ដ្រីមិនមានកូនជូនប្ដីទេ ប្រាកដជាប្ដីរបស់ស្ដ្រីនោះទៅមានស្រីថ្មីជាក់ជាមិនខាន។ បញ្ហាមួយទៀតនោះ បើលោកអ្នកគ្មានកូនធ្វើឱ្យមានការអផ្សុក កណ្ដោចកណ្ដែងតែម្នាក់ឯង គ្មានអ្នកយល់ចិត្ដ និងមានការពិបាកនៅពេល ដែលខ្លួនឯងចាស់ទៅគ្មានអ្នកមើលថែរក្សា។ ជាទូទៅគេតែងតែចង់បានកូនដើម្បីបន្ដពូជពង្សវង្សត្រកូលតទៅទៀត មិនចង់ឱ្យដាច់ ពូជពង្សឡើយ។
ចំពោះសុខភាពវិញនោះ ជម្ងឺកាមរោគផ្ដល់ផលពិបាកដូចជាអាចបណ្ដាលឱ្យកើតជម្ងឺមហារីកមាត់ស្បូន ធ្វើឱ្យស្ដ្រីមានធ្លាក់ ឈាមច្រើន ឬអាចឆ្លងជម្ងឺអេដស៍បានទៀតផង និងអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺធ្វើឱ្យស្ដ្រីនោះពិបាកនឹងមានកូន។
វិធីបង្ការជម្ងឺកាមរោគ
លោកអ្នកត្រូវតែមានដៃគូដែលគ្មានជម្ងឺកាមរោគ។ បើលោកអ្នកមិនទុកចិត្ដគ្នាទៅវិញទៅមកនោះទេ លោកអ្នកអាច ប្រើប្រាស់ស្រោមអនាម័យពេលដែលរួមភេទជាមួយដៃគូ នេះជាវិធីមួយប្រសើរបំផុតសម្រាប់លោកអ្នក។ នារីៗគួរតែមានពេលវេលា សម្រាប់ទៅកាន់មន្ទីរពទ្យ ដើម្បីពិនិត្យសុខភាពមាត់ស្បូនឱ្យទៀងទាត់ជារៀងរាល់ ឆ្នាំ(មួយឆ្នាំម្ដង)។
ដំបូន្មានអ្នកជំនាញ
សូមស្ដ្រីគ្រប់រូបព្យាយាមមកកាន់មន្ទីរពេទ្យជារៀងរាល់មួយឆ្នាំ ម្ដង ដើម្បីពិនិត្យសុខភាពមាត់ស្បូន។ ចៀសវាងការរលាក មាត់ស្បូនដែលជាហេតុធ្វើឱ្យកើតជម្ងឺមហារីក។ សូមធ្វើការព្យាបាលនៅពេលដែលវាស្ថិតនៅភាពធូរស្រាល កុំទុកឱ្យយូរហួសពេល ទើបធ្វើការព្យាបាល ប្រសិទ្ធភាពនៃការជាមានតិច ចំណាយពេលវេលាច្រើន និងថវិកាច្រើនផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
ការរួមភេទបង្កជម្ងឺកាមរោគ
ការរួមភេទ ជាតម្រូវការចាំបាច់ពីធម្មជាតិរបស់មនុស្សភាគច្រើនបំផុត។ ធម្មជាតិបង្កើតមនុស្សឱ្យមានការរួមភេទមែន តែលោកអ្នកត្រូវជ្រើសរើសយកការរួមភេទណាដែលគ្មានគ្រោះថ្នាក់ និងមានសុវត្ថិភាពដល់សុខភាព និងអនាគត មិនមែន“សប្បាយមិនស្គាល់ស្លាប់ ដូចមមាចរត់សម្ដៅភ្លើង” នោះទេ។ ដូច្នេះ មុននឹងឈានដល់ការរួមភេទ លោកអ្នកត្រូវគិតទៅដល់ជម្ងឺកាមរោគ និងការមានគភ៌(ការមានផ្ទៃពោះ) ដែលមិនចង់បាន។ កាមរោគជាជម្ងឺមួយដែលកើតមានជា ញឹកញាប់ ហើយជួនបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរទៀតផង។ កាមរោគ អាចបង្កការប្រឈមគ្រោះថ្នាក់សុខភាពជាច្រើន ដូចជាការលែងមានកូនទារកស្លាប់ពេល ប្រសូត្រទារកកើតមកមិនគ្រប់លក្ខណៈ ខ្វាក់ភ្នែក ឬឆែបមាត់ជាដើម។ ជម្ងឺអេដស៍ដ៏សាហាវ ក៏ជាជម្ងឺកាមរោគមួយប្រភេទដែរ។ តើធ្វើយ៉ាងណាដើម្បីបង្ការខ្លួនកុំ ឱ្យឆ្លងជម្ងឺកាមរោគ?

រូបភាពទស្សនាវដ្តីសុខភាពយើង
កាមរោគ ជាអ្វី?
កាមរោគ ជាជម្ងឺដែលឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទ។ ជម្ងឺកាមរោគអាចព្យាបាលជាសះស្បើយ បើឆាប់ទៅទទួលការ ព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។ បើមិនព្យាបាល ឬព្យាបាលមិនត្រឹមត្រូវ កាមរោគអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ ជម្ងឺអេដស៍ និងជម្ងឺរលាកថ្លើម ជាករណីដោយឡែកមួយ អាចព្យាបាលបាន តែមិនអាចឱ្យជាសះស្បើយបាន១០០%ទេ។
ប្រភេទជម្ងឺកាមរោគ
ជម្ងឺកាមរោគ ដែលជួបប្រទះញឹកញាប់ជាងគេនៅប្រទេសកម្ពុជា មានដូចជាជម្ងឺអេដស៍ ជម្ងឺរលាកថ្លើមប្រភេទបេ ជម្ងឺប្រមេះទឹកបាយ ជម្ងឺប្រមេះទឹកថ្លា ជម្ងឺស្វាយ ជម្ងឺសេមាន់ ជម្ងឺទាមឡាជាដើម។ នៅឱកាសក្រោយទៀត ទស្សនាវដ្ដី សុខភាពយើង នឹងលើកយកករណីជម្ងឺនីមួយៗ យកមកបង្ហាញជូនជាការយល់ដឹងបន្ថែមទៀត។
តើជម្ងឺកាមរោគឆ្លងតាមរបៀបណាខ្លះ?
ជាទូទៅ ជម្ងឺកាមរោគឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ ដែលមិនបានបង្ការដោយមិនបានប្រើស្រោមអនាម័យ។ ក្រៅពីនេះ មេរោគអាចឆ្លងពីម្ដាយទៅកូន នៅពេលតាំងគភ៌(ពពោះ) និងពេលសម្រាល។ ហើយម្យ៉ាងទៀត កាមរោគអាចឆ្លងពីមនុស្សម្នាក់ ទៅអ្នកផ្សេងទៀតតាមរយៈការ ប្រើឧបករណ៍ដែលមុតចេញឈាមជាមួយគ្នា និងតាមរយៈការបញ្ចូលឈាម ដែលមិនបានត្រួតពិនិត្យត្រឹមត្រូវ។ លោកអ្នកអាចប្រឈមមុខនឹងការឆ្លងជម្ងឺកាមរោគ បើលោកអ្នកប្រព្រឹត្ដខុសឆ្គងលើប្រការមួយចំនួនដូចជា+
- រួមភេទជាមួយដៃគូក្រៅពីប្ដី ឬប្រពន្ធដោយមិនប្រើស្រោមអនាម័យ
- រួមភេទនៅពេលមានជម្ងឺកាមរោគ ដែលបង្កើនការឆ្លង និងចម្លងទៅអ្នកដទៃ
- ប្រើគ្រឿងស្រវឹងមុនពេល ឬក្នុងពេលរួមភេទ អាចឱ្យលោកអ្នកភ្លេចប្រើស្រោមអនាម័យ
- បញ្ចូលឈាមដែលមិនបានត្រួតពិនិត្យរកមេរោគកាមរោគ ដូចជាមេរោគអេដស៍ មេរោគរលាកថ្លើម មេរោគស្វាយក្រាបជាដើម
- ប៉ះពាល់ឈាម ផលិតផលឈាម ទឹកកាម និងសារធាតុរាវមួយចំនួនដែលចេញពីប្រដាប់បន្ដពូជ ដែលមានជម្ងឺកាមរោគ។

រូបភាពទស្សនាវដ្តីសុខភាពយើង
ជម្ងឺកាមរោគអាចបង្កផលវិបាកស្រាល ឬធ្ងន់ទៅតាមប្រភេទនៃជម្ងឺកាមរោគនីមួយៗ។ ជាអាទិដ៏ជម្ងឺអេដស៍ និងជម្ងឺរលាកថ្លើម អាចបង្កផលវិបាកយូរ អង្វែង និងធ្ងន់ធ្ងរអាចដល់អាយុជីវិត។ ដើម្បីងាយស្រួលយល់ ឆាប់ចងចាំ សូមធ្វើការសង្ខេបផលប៉ះពាល់ ដែលបណ្ដាលមកពីជម្ងឺកាមរោគដូចតទៅនេះ+
- ជម្ងឺរលាកស្បូន និងរលាកដៃស្បូន
- កូនក្រៅស្បូន
- គ្មានសមត្ថភាពបន្ដពូជ (ភាព “អារ”) ឬលែងមានកូន
- ទារកស្លាប់ក្នុងផ្ទៃពោះ
- ទារកកើតមិនគ្រប់លក្ខណៈ ឬកើតមកមិនធម្មតា ដូចជាខ្វាក់ភ្នែក ឆែបមាត់ជាដើម
- ការរួមត្បៀតនៃបង្ហូរនោម ឬស្ទះបង្ហូរនោម
- ជម្ងឺមហារីកប្រដាប់បន្ដពូជ និងជម្ងឺរ៉ាំរ៉ៃដ៏ទៃទៀត។ល។
វិធីបង្ការកុំឱ្យឆ្លងកាមរោគ
វិធីបង្ការកាមរោគ ដែលមានប្រសិទ្ធិភាព១០០% គឺការរួមភេទមានសុវត្ថិភាពដោយប្រើស្រោមអនាម័យ និងរួមភេទតែជាមួយ ដៃគូដែលស្មោះត្រង់ មួយទល់មួយ ដូចឃ្លាមួយដែលថា មួយទល់នឹងមួយ មិនព្រួយឆ្លងមេរោគអេដស៍។ សូមលោកអ្នកប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងទៀងទាត់គ្រប់ពេលរួមភេទ ជាមួយដៃគូក្រៅ ឬដៃគូដែលមិនទាន់បានធ្វើតេស្ដឈាមថា គ្មានមេរោគអេដស៍ (ដៃគូសង្ស័យ ឬមិនទុកចិត្ដ)។
ដំបូន្មានគួរប្រតិបត្ដិ
ប្រសិនបើលោកអ្នកនាងសង្ស័យថាមានជម្ងឺកាមរោគ ដូចជានោមឈឺផ្សា ឬក្រហាយ ទឹកនោមមានខ្ទុះ ធ្លាក់ស ដុះផ្កាស្ពៃលើប្រដាប់ភេទ ដំបៅប្រដាប់ភេទ ពងខ្ទុះជាដើម ទាំងនេះជារោគសញ្ញាជម្ងឺកាមរោគ នោះលោកអ្នកនាងត្រូវប្រញាប់ទៅពិគ្រោះជម្ងឺ និងទទួលការព្យាបាលជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញខាង កាមរោគ និងគ្លីនិកកាមរោគ។ ដើម្បីសុខភាពលោកអ្នក សូមជូនដំបូន្មានដូចតទៅនេះ ៖
- សូមរួសរាន់ស្វែងរកការព្យាបាលជាមួយអ្នកជំនាញត្រឹមត្រូវ ឱ្យបានឆាប់បំផុត។
- លោកអ្នកត្រូវគោរពឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អ្នកជំនាញ។
- មិនត្រូវស្វែងរកការព្យាបាល ដោយទិញថ្នាំលេបដោយខ្លួនឯង ឬដោយគ្មានវេជ្ជបញ្ជាឡើយ។
- ការព្យាបាលដែលមិនធ្វើឡើងដោយអ្នកជំនាញខាងជម្ងឺកាមរោគ ពុំអាចឱ្យអ្នកជម្ងឺបានជាសះស្បើយប្រកបដោយប្រសិទ្ធិភាពឡើយ។
- សូមនាំដៃគូរួមភេទ មកទទួលការពិនិត្យ និងព្យាបាលជាមួយផងរឹតតែប្រសើរ។
- ពេលមានជម្ងឺកាមរោគ ឬពេលកំពុងទទួលការព្យាបាលមិនទាន់ជាសះស្បើយ មិនត្រូវរួមភេទ ឬបន្ដការរួមភេទឡើយ។
- ហើយបើលោកអ្នកមិនចង់ឱ្យឆ្លងជម្ងឺកាមរោគទៀត ត្រូវប្រើស្រោមអនាម័យរាល់ពេលរួមភេទ ដែលសង្ស័យបង្កការឆ្លង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
khmer-vegetables-listed-with-khmer-names
Cambodia is an agriculture country with tropical climate of dry and wet. Many tropical plants are growing well with Cambodia soil and climate. Fruits and vegetables are abundant in the country. Below listed are Khmer vegetables which are growing in Cambodia with their Khmer names.
1. Slerk Bas (Bas leaf) – (ស្លឹកបាស)
Slerk Bas
This
is a kind of Khmer vegetable which I couldn’t find its English name.
It’s growing as vines, leaves are light green when young and become dark
green when old. It has while color flowers and bearing fruits look like
cucumber, but just as big as finger, the fruit is red when ripe. Slerk
Bas can grow from its ripe fruit, also can grow from its mature vines,
it’s very easy to grow. However, the plant is growing for its young
leaves only. Cambodia people like to have Slerk Bas as vegetable for
their soup such as Samlor Korko, Samlor Proher, or just normal soup with
fish. My mom like to cook Slerk Bas with sweet potatos and minced pork.
It created a natural sweet soup.2. Slerk Ngob (Sweet vegetable) – (ស្លឹកងុប)
Slerk Ngob - Khmer sweet vegetable
3. Ptih (Edible Amaranth) – (ផ្ទី)
Ptih (Edible Amaranth)
Ptih
is also used in Samlor Korko and Samlor Tum Pang with many other
vegetables. However, it can be cooked alone with fish and minced pork
too. There are many kinds of Ptih with green, purple and red leaves.
It’s a short term vegetables growing by seeds.4. Kro Saing Teab (Crab Claw herb) – (ក្រសាំងទាប)
Kro Saing Teab - Crab Craw Herb
Kro
Saing Teab is a kind of vegetable growing in about 25cm high. It has
small green leaves which is shaped similar to the crab claw or heart.
The edible part is the whole stem and leaves, it taste a bit hot like
chili. So some people cannot eat. Kro Saing Teab is pick up before the
plant get flowering, while the leaves are fresh green and big, the stem
is still soft. After the plant flowering, the leaves turn into abit
yellow and become smaller. At this stage, it’s not nice to eat, because
the stem is too hard. Kro Saing Teab is prepared as salad mix with
tomato and onion. Kro Saing Teab stir fried with beef is the popular
dish of this vegetable.5. Slerk Chun Lung (Malabar spinach) – (ស្លឹកជន្លង់)
Slerk Chun Lung - Malabar Spinach
This
is another kind of green leafly vegetables growing in vines. We eat its
leaves in cooking with Slerk Ngob, Slerk Bas, and Ptih with fish or
pork. These several kinds of vegetables can make a perfect mixture, try
it if you like vegetables. Slerk Chun Lung have two species with green
leaves and purple leaves.6. Kanh Chhaet (Water Mimosa) – (កញ្ឆែក)
Kanh Chhaet - water mimosa
It’s
a kind of floating plant growing on the water surface. The scientific
name is Neptunia oleracea Lour. The stem are cover by white layer, the
root is violet growing at each stem connection. Leaves are small shaped
like bird feather. The flower is yellow. In Cambodia, water mimosa is
either cook in soup with prohok and water spinach, and also eaten raw as
vegetable with Prohok Khtis and Teuk Kroeung. The edible parts are
young leaves and young stem, the white layer cover the stem and root are
removed. 7. Slerk Tro Jeak Kranh (Asiatic Pennywort) – (ស្លឹកត្រចៀកក្រាញ់)
Slerk Tro Jeak Kranh - Asiatic Pennywort
It’s
a kind of green leafy creeping plant with scientific name as Centella
Asiatica. Growing just about 15cm from the ground, it likes moisture and
grow well under shades. The plant get the name of ‘Slerk Tro Jeak Cham’
is because of the shape of its leaves look like ‘ears’, which ‘Tro Jeak
Cham’ means memorized-ear. Slerk Tro Jeak Cham is cooked in simple soup
with sliced pork or minced pork or with fish flesh. Sometimes the soup
is added the sweet potato which fix well with Slerk Tro Jeak Cham. The
locals believe that Slerk Tro Jeak Cham has anti-oxidant properties,
they said eating it to release the ‘hot’ inside their body and to
refreshing. Especially the fresh juice of Slerk Tro Jeak Cham is very
popular during summer days. 8. Trokuon (Water Spinach or Water Convolvulus) – (ត្រកួន)
Trokuon - Water Spinach
Trokuon
is among popular daily consuming vegetables for Cambodian. It’s growing
naturally and also been grown in the ponds or lakes through out the
country, and this species is called ‘Trokuon Srae’ means ‘wild water
spinach’. The wild water spinach is used as vegetable for sour soup,
especially Samlor Machu Kroeung Khmer, and also eaten raw as other fresh
vegetables with Prohok Khtis or Teuk Kroeung. There is another species
growing in the vegetables garden called ‘Trokuon Chen’ means ‘ Chinese
water spinach’. This species is growing in row on the ground, not in the
water. The plant is growing straight up to about 40cm with smaller
stems. It’s very popular for restaurants for their ‘Water spinach stir
fry’ dish and it’s used as vegetables for soups.