ការសរសេរ
ឲ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធជាកត្តាចាំបាច់ក្នុងការលើកស្ទួយ
អក្សរសាស្ត្រជាតិ
ប៉ុន្តែវាលំបាកប្រសិនបើអ្នកមិនទម្លាប់ក្នុងការបើកវចនានុក្រម ។
Khmer Spellcheck 1.0.0 ជាកម្មវិធីដាក់បន្ថែមលើ Firefox ដែលខ្ញុំបង្កើត ដើម្បី
ត្រួតពិនិត្យកំហុសអក្ខរាវិរុទ្ធក្នុងពេលកំពុងវាយអត្ថបទនៅលើ
ប្លក ឬ វែបសាយ ដោយស្វ័យប្រវត្តិ ។ កម្មវិធីនេះអាចដើរជាមួយ Firefox 2.0
រហូតដល់ 6.0a1 ។
ដើម្បីដំឡើងកម្មវិធីនេះ សូមចូលទៅកាន់ទំព័រនេះ
និង ដំឡើងវាទៅក្នុងកម្មវិធី Firefox របស់អ្នក ។ ក្រោយដំឡើង
ចុចប៊ូតុងម៉ៅស៍ខាងស្ដាំ និង រើសយក Khmer/Cambodia ពី Languages
នៃមឺនុយលោត ។ សូមមើលរូបខាងក្រោម ។
ឧទាហរណ៍ការពិនិត្យរកកំហុសខាងក្រោម ។