ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង ដើរដោយដានគន្លង ដម្រាយអ្នកចាស់បុរាណ
ជួនកាលអ្នកចង់ធ្វើការ Remove Row ឬ Column ចេញពីក្នុង Sheet ។ ប៉ុន្តែអ្នកមិនចាំបាច់ធ្វើការលុបនោះទេនៅក្នុងកម្មវិធី Excel មានមុខងារមួយ ដែលអនុញ្ញាត្តឲ្យអ្នក ធ្វើការលាក់ឬបង្ហាញ Row និង Column ទាំងនោះបាន។របៀបលាក់
១. ដើម្បីលាក់ឬបង្ហាញ Rowsនោះសូម select the row ណាមួយជាមុនសិន
![](http://i1272.photobucket.com/albums/y389/domneng/Decore/Excel2_zpsa7f3c208.png)
២. ចុច Mouse ស្តាំលើ Header នៃ Row ដែលអ្នកបាន Selected ហើយជ្រើសយកពាក្យ Hide
![](http://i1272.photobucket.com/albums/y389/domneng/Decore/Excel5_zps94e99244.png)
៣. ពេលនេះអ្នកនិងឃើញ Rows ទី ៣ និងទី៤ ដែលអ្នកបាន Select ត្រូវបានលាក់បាត់។
![](http://i1272.photobucket.com/albums/y389/domneng/Decore/Excel4_zps53f09062.png)
របៀបង្ហាញ
១. ដើម្បីបង្ហាញ row មកវិញ អ្នកត្រូវតែ Select Rows ទាំងពីរ ដែលនៅខាងក្រោម និងខាងលើ នៃ Rows ដែលអ្នកបានលាក់។ បន្ទាប់មក សូមចុច Mouse ស្តាំលើ Headers លើ Row ដែលបាន Selectនោះ រួចជ្រើសយកពាក្យ Unhide ។
![](http://i1272.photobucket.com/albums/y389/domneng/Decore/Excel3_zpsb1a0de15.png)
២. ពេលនេះ Rows ដែលអ្នកបានលាក់ ត្រូវបង្ហាញមកវិញ
![](http://i1272.photobucket.com/albums/y389/domneng/Decore/Excel6_zps0fc2c940.png)
ចំណាំៈ ចំពោះ Columns វិញអ្នកក៏អាចធ្វើការលាក់ ឬបង្ហាញបានដែរ ដោយគ្រាន់តែធ្វើតាមរបៀបដូច ការលាក់ឬបង្ហាញ Rows ខាងលើ ។