
តើធ្លាប់មានបញ្ហាក្នុងការ Play វីដេអូជាមួយនឹង Window Media Player ដែលជាកម្មវិធីមានស្រាប់របស់វីនដូដែរឬទេ?
ថ្ងៃនេះអាយធីកូនខ្មែរ សូមណែនាំនូវកម្មវិធីមួយ ដែលអាច Play វីដេអូ បានច្រើនប្រភេទ និង ជាកម្មវិធីសម្រាប់ចាក់វីដេអូដែលល្អជាងគេ គឺ VLC Media Player។
VLC គឺជាកម្មវិធីប្រើឥតគិតថ្លៃ និង អាចលេងបានជាមួយនឹង គ្រប់ប្រភេទវីដេអូ ដូចជា DVD, Audio CD, VCD និង ជាច្រើនទៀត។

លក្ខណៈពិសេស
- រូបរាងសាមញ្ញ មានល្បឿនលឿន និង មានសមត្ថិភាពខ្ពស់- អាចលេងបានគ្រប់បែបយ៉ាង ដូចជា Files, Disce, Webcams, Devices និង Streams
- អាចលេងគ្រប់កូដទាំងអស់ដូចជា MPEG-2, DivX, H.264, MKV, WebM, WMV, MP3 ..។
- អាចប្រើគ្រប់ប្រព័ន្ធប្រតិបត្តិការ ដូចជា Window, Linux, Mac OS X, Unix ...។
- និង មានលក្ខណៈពិសេស ជាច្រើនទៀត ...។
លក្ខណៈពិសេសមួយទៀតនោះ គឺយើងអាចប្តូរ រូបរាងវាទៅជាភាសាខ្មែរបានទៀតផង ដោយចុចលើ Tools-> References

បន្ទាប់មកប្តូរទៅជាភាសាខ្មែរ

លទ្ធផល

ទាញយក VLC Media Player