Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站
ទំព័រដេីម » » រៀន Unlock Modem

រៀន Unlock Modem

Unlock Huawei E173(Metfone) USB Modem Free and Work 100%

តាមពិតទៅ Huawei E173 (Metfone) នេះមានគេបាន Unlock ជោគជ័យរួចទៅហើយ
ប៉ុន្តែទាស់តែម្យ៉ាងគឺ ត្រូវគិតប្រាក់ ដូចនេះវាជាការពិបាកមួយដែរ។
ខ្ញុំបានស្វែងរកវិធីដោះកូដនេះនៅតាមវ៉ែបសាយមួយចំនួនហើយខ្ញុំក៏រកបាននូវ
វិធីមួយដែលងាយស្រួល រហ័ស និងមិនគិតប្រាក់។
តម្រូវការ
សូមទាញយកកម្មវិធី Huawei Unlocker + 3g usb driver.zip ជាមុនសិន។
សូមដាក់ Sim ផ្សេងក្រៅពី Sim Metfone ដើម្បីដំណើរការ Unlock។

ជាដំបូងសូមធ្វើការដំឡើង 3g usb driver ជាមុនសិន បន្ទាប់ពីដំឡើងហើយ

វានឹងទាមទារឱ្យ Restart Computer សូម Restart Computer របស់អ្នក។

ជំហ៊ានបន្ទាប់សូមបើកកម្មវិធី Huawei Modem Unlocker
សូមចុច Refresh រួច​ជ្រើសរើស Com ណាមួយ

បន្ទាប់មកសូមបញ្ចុលលេខ IMIE របស់ Modem
Huewei e173 របស់លោកអ្នក ចំពោះ Select Model សូមទុកវានៅដដែលព្រោះកម្មវិធីនេះមិនទាន់
Support ជាមួយ E173 នៅឡើយ។
បន្ទាប់មកសូមចុច CALCULATE

ក្រោយពីវាបង្ហាញលទ្ធផលបែបនេះហើយ សូមចុចទៅលើ UNLOCK MODEM រួច
ចុច SERVICE

លោកអ្នកនឹងទទួលបាននូវលទ្ធផលពីរ
លទ្ធផលទី1
បើសិនជាទទួលបានលទ្ធផលដូចរូបខាងក្រោមនេះបានន័យថា លោកអ្នកសម្រេចបាន50%ហើយ

លោកអ្នកគ្រាន់តែជ្រើសរើស UNLOCK MODEM រូចចុចទៅលើពាក្យ SERVICE ម្តងទៀតជាការស្រេច។
ពេលនេះ Modem របស់លោកអ្នកបាន Unlocked ដោយជោគជ័យ។


លទ្ធផលទី2
បើសិនជាទទួលបានលទ្ធផលដូចរូបខាងក្រោមនេះបានន័យថា លោកអ្នកជ្រើសរើស​ COM ខុសហើយ
ដូចនេះសូមជ្រើសរើស COM ផ្សេងៗទៀតរួចធ្វើតាមសេចក្តីណែនាំដូចខាងលើឡើងវិញរហូតទាល់តែ
ទទួលបានលទ្ធផលដូចលទ្ធផលទី1។

សូមបញ្ជាក់ៈ ដោយសារកម្មវិធីនេះមិនទាន់ Support ជាមួយ Huawei E173 (metfone) នៅឡើយដូចនេះ
Modem របស់លោកអ្នកនឹង Relock នៅពេលដែលលោកអ្នកដកModem ចេញ បានន័យថាលោកអ្នក
ត្រូវប្រើកម្មវិធីនេះដើម្បី Unlock រាល់ពេលដែលដោត Modem ប្រើប្រាស់។
តែមិនពិបាកទេព្រោះលោកអ្នកស្គាល់ COM របស់វារួចជាស្រច ហើយគ្រាន់តែដាក់ IMEI ចុច CALCULATE
រួចយកពាក្យ UNLOCK MODEM ហើយចុច SERVICE ពីរដងជាការស្រេច។
Share this article :
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer