ការពេញក្រមុំមានន័យថា ក្មេងនោះពេញវ័យ តាមក្បួនវេជ្ជសាស្ដ្រ
គេហៅស្ដ្រីពេញក្រមុំបាន ដរាបណាក្មេងស្រីនោះចាប់មានធ្លាក់ឈាមរដូវជារៀងរាល់ខែ
បើស្ដ្រីណាដែលមិនទាន់មានធ្លាក់ឈាមរដូវ មិនទាន់ហៅថាពេញក្រមុំទេ។
ការពេញក្រមុំ ផ្អែកទៅលើអាយុ ឬផ្អែកទៅលើការមករដូវ។នៅប្រទេសកម្ពុជា ការមករដូវដំបូង ចាស់ៗចាត់ទុកថាជាវ័យចូលម្លប់ ឬវ័យគ្រប់ការ។ កាលពីសម័យមុន ក្មេងស្រីចាប់មានរដូវនៅអាយុពី១៧ ទៅ១៨ឆ្នាំ។ ប៉ុន្ដែបច្ចុប្បន្ននេះក្មេងស្រីឆាប់មានរដូវ ជួនត្រឹមអាយុ១១ ឬ១២ឆ្នាំតែប៉ុណ្ណោះ ក៏ចាប់មករដូវទៅហើយ ប្រហែលជាដោយរបបនៃការទទួលទាន និងការរីកចម្រើននៃសង្គមទំនើប៕

