
ដូច្នេះបើក្រពេញនេះមានផលប៉ះពាល់អ្វីមួយនោះ លោកអ្នកមិនអាចមានកូនចៅបានទេ។ ចំណែកឯក្រពេញទីពីរនោះ ដើរតួនាទីធំក្នុងបញ្ហាកូនចៅគឺក្រពេញទីរ៉ូអ៊ីដ ក្រពេញមេអំបៅ ដែលស្ថិតនៅចំពីមុខ-ក ក៏មានតួនាទី សម្រួលដល់ដំណើរឈាម ជាតិស្ករ មេតាប៉ូលីសផ្សេងៗដល់មនុស្ស។ រីឯក្រពេញមួយទៀតគឺក្រពេញសៀរ៉េណាល់ ដែលស្ថិតនៅលើតម្រងនោមរបស់មនុស្ស។ ប្រសិនបើក្រពេញទាំងបីនេះមានភាពមិនប្រក្រតីអ្វីមួយកើតឡើងនោះ លោកអ្នកមិនអាចមានកូនចៅបានទេ បើមិនធ្វើការព្យាបាលក្រពេញទាំងនោះ។
ក្រពេញទីមួយពីទុយតារី ដែលជាមូលហេតុធ្វើឱ្យលោកអ្នកមិនមានកូនចៅបាន។ ជម្ងឺដែលបានជួបប្រទះច្រើនទៅលើស្ដ្រី ដែលមិនមានកូន ដោយសារតែមានដុំសាច់ដុះពីលើក្រពេញទីមួយនោះប៉ះពាល់ដល់ដំណើរការផលិត អ័រម៉ូន ធ្វើឱ្យស្ដ្រីមានវិបត្ដិ ដូចជារដូវមិនទៀង ឬបាត់រដូវតែម្ដង(យូរខែឆ្នាំ) និងបណ្ដាលឱ្យស្ដ្រីមិនអាចមានកូនចៅបានទេ។ មួយវិញទៀតនោះក្នុងបញ្ហាក្រពេញនេះដដែល បច្ចុប្បន្ននេះមានស្ដ្រីជាច្រើនដែលមានបញ្ហាខ្សោយក្រពេញផ្នែកខាងលើ ខ្លាំង ដោយសារការប្រើប្រាស់ថ្នាំពពួក ក័រទីកូអ៊ីត ជាពពួកថ្នាំសន្លាក់ និងបាយបាន ដោយការប្រើច្រើនលើសលប់ ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ ពពួកថ្នាំអស់ទាំងនោះទៅបញ្ជាឱ្យក្រពេញផ្នែកខាងលើនោះមិនព្រមធ្វើការ បញ្ចេញអ័រម៉ូនធម្មជាតិរបស់ខ្លួន ហើយធ្វើឱ្យក្រពេញនោះលែងមានដំណើរការ ដែលជាហេតុធ្វើឱ្យប្រព័ន្ធបន្ដពូជធ្លាក់ចុះទាំងបុរសទាំងស្ដ្រីមិនសូវ មានចំណង់ផ្លូវភេទ មិនសូវមានការផលិតទឹករំអិលគ្រប់គ្រាន់ សម្រាប់ការបន្ដពូជ ដែលជាហេតុមិនអាចមានកូនចៅបានទេ ទាំងភរិយាក៏ដូចជាស្វាមី។
បើលោកអ្នកមានវិបត្ដិមិនមានកូនចៅបាននោះ ត្រូវទៅរករោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។ ប្រសិនបើមានកត្ដាដែលជាប់ពាក់ព័ន្ធនឹងរឿងក្រពេញអ័រម៉ូន លោកអ្នកទាំងអស់ត្រូវប្រញាប់ទៅពិគ្រោះយោបល់ជាមួយអ្នកឯកទេស និងត្រូវធ្វើការព្យាបាលឱ្យទាន់ពេលវេលា នោះលោកអ្នកពិតជាអាចមានលទ្ធភាពពពោះបានវិញ និងជាពិសេសគឺការថែរក្សាសុខភាពផ្ទាល់របស់លោកអ្នក៕