
សម្រាប់ស្រ្តីដែលអស់រដូវមានការប្រឈមមុខនឹងជម្ងឺជាច្រើនដូចជា៖ ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម និងជម្ងឺបេះដូងព្រមទាំងមានការចុកចាប់នៅតាម សន្លាក់ផ្សេងៗជាដើម។
ស្រ្តីដែលអស់រដូវគួរជៀសវាងនូវប្រភេទអាហារដែលមានជាតិប្រៃខ្លាំងពេក ព្រោះការទទួលទានអាហារដែលមានជាតិអំបិលច្រើនគឺ បណ្តាលឱ្យអ្នកងាយក្នុងការកើតនូវជម្ងឺលើសឈាមជាទីបំផុត។
ចំពោះអាហារដែលមានជាតិផ្អែមពេក ក៏ជាមុខសញ្ញាដែលអ្នកគួរជៀសវាងផងដែរ ព្រោះអាហារដែលមានបរិមាណ នៃជាតិស្ករច្រើន គឺធ្វើឱ្យអ្នកមានជម្ងឺទឹកនោមផ្អែម និងជម្ងឺធាត់ក៏មាន។
មួយទៀតអ្នកគួរតែជៀសវាងអាហារដែលមានជាតិខ្លាញ់ច្រើន ព្រោះអាហារប្រភេទដែលមានខ្លាញ់ច្រើនអាចបណ្តាលឱ្យអ្នកលើសជាតិខ្លាញ់ និងធ្វើឱ្យចលនានសបេះដូងរបស់អ្នកមានដំណើរការមិនល្អ អាចឈានទៅរកជម្ងឺបេះដូងជាដើម៕