
មនុស្សមួយចំនួនជឿជាក់ថា ប្រសិនបើស្ត្រីឈានដល់ចំណុចកំពូល បន្ទាប់ពិដៃគូបញ្ចេញទឹកកាមមានទំនោរមានគភ៌ ប៉ុន្តែពុំទាន់មានការស្រាវជ្រាវបញ្ជាក់ពីចំណុចនេះនៅឡើយ។ ទោះបីយ៉ាងណា វាអាចទៅរួចដែលថា ការច្របាច់នៃស្បូន ពេលឈានដល់ចំណុចកំពូល ជួយឲ្យមេជីវិតបុរស ឆ្ពោះទៅកាន់ស្បូនបានកាន់តែងាយ។
មនុស្សមួយចំនួនជឿថា បើស្ត្រីគេងសណ្តូកខ្លួន ១៥ នាទី ឬយូរជាងនេះ បន្ទាប់ពីរួមភេទរួច អាចរក្សាទឹកកាមបុរសបានកាន់តែច្រើន ក្នុងទ្វារមាស។ ប៉ុន្តែធាតុពិត ក្នុងចំណោមមេជីវិតរាប់លាន ពេលបុរសបញ្ចេញទឹកកាម វានៅតែមានមេជីវិតច្រើនទៀត សេសសល់នៅក្នុងទ្វារមាស ទោះបីស្ត្រីក្រោកឡើងភ្លាមក៏ដោយ៕