Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站
ទំព័រដេីម » » ដំណក់ប្រេងដំបូងដែលផលិតក្នុងទឹកដីខ្មែរ

ដំណក់ប្រេងដំបូងដែលផលិតក្នុងទឹកដីខ្មែរ

ប្រេងដំណក់ដំបូងដែលនឹងបូមចេញ ពីអណ្តូងប្រេងអប្សរាក្នុងទឹកដីកម្ពុជាផ្ទាល់ គ្រោងនឹងសម្រេចបាននៅឆ្នាំ២០១៩ តាមផែនការដែលបានកំណត់ បន្ទាប់ពីក្រុមហ៊ុនទទួលបន្ទុក KrisEnergy (មានភាគហ៊ុន ៩៥ ភាគរយ) របស់ប្រទេសសឹង្ហបូរី បានប្រកាសបិទការដេញថ្លៃសម្រាប់ក្រុមហ៊ុនអ្នកម៉ៅការដែលនឹងទទួលខុសត្រូវលើវិស្វកម្ម លទ្ធកម្ម ការសាងសង់ និងការដំឡើងទីតាំងរុករកប្រេងអប្សរាមួយនេះ។ 
យោងតាមរសារព័ត៌មាន Offshore Magazine បានឲ្យដឹងថាបច្ចុប្បន្ន ក្រុមហ៊ុនសឹង្ហបូរី KrisEnergy កំពុងពិនិត្យមើលលើបញ្ជីឈ្មោះក្រុមហ៊ុនដែលបានចូលរួមការដេញថ្លៃមុននឹងក្រុមហ៊ុនធ្វើការសម្រេចចិត្ត ដែលកន្លងមកការដេញថ្លៃលើគម្រោងនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុនអ្នកម៉ៅការធំៗជាច្រើនជាពិសេសមកពីតំបន់អាស៊ី។

គួរបញ្ជាក់ផងដែរថា ទីតាំងរុករកប្រេងអប្សរានេះគឺស្ថិតនៅក្នុងប្លុក A ដែលជាប្លុកធំជាងគេនៃបាសាំងខ្មែរនៅក្នុងឈូងសមុទ្រថៃ ភាគនិរតីនៃខេត្តព្រះសីហនុ។ បាសាំងខ្មែរនេះ ត្រូវបានកំណត់ថាអាចជាកន្លែងដែលអាចផ្ដល់ប្រេងដំបូងគេបង្អស់នៅកម្ពុជា។ 
ដោយឡែកចំពោះប្លុក A គឺគ្របដណ្តប់លើផ្ទៃដីជាង ៣.០៨៣ គីឡួម៉ែត្រការ៉េ ដែលមានជម្រៅទឹកពី ៥០ ម៉ែត្រទៅ ៨០ ម៉ែត្រ ហើយទីតាំងអប្សរាគឺជាទីតាំងទីមួយដែលនឹងត្រូវបានអភិវឌ្ឍដំបូងគេនៅក្នុងប្លុកនេះដោយមានក្រុមហ៊ុន KrisEnergy ជាដៃគូនៅក្នុងអាជ្ញាប័ណ្ណក្នុងប្លុកនេះចាប់តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ហើយបន្ទាប់មកនៅឆ្នាំ២០១៤ ក៏បានក្លាយជាអ្នកប្រតិបត្តិក្នុងតំបន់នេះ។
ក្រោយមកទៀត កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ កន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy ធ្វើផលិតកម្មលើកទី១ របស់ខ្លួន ក្រោមកិច្ចសន្យា ៩៥% និង ៥% ពោលគឺក្រុមហ៊ុន KrisEnergy មានភាគហ៊ុន ៩៥ ភាគរយ ចំណែកឯរដ្ឋាភិបាលមានភាគហ៊ុន ៥ ភាគរយ។
ក្រុមហ៊ុន  KrisEngery បានបែងចែកការបូមយកប្រេងពីទីតាំងអប្សរាជាបីដំណាក់កាល គឺ 1A 1B និង 1C ដែលនៅក្នុងកិច្ចព្រមព្រៀង គឺអនុញ្ញាតឲ្យធ្វើផលិតកម្មលើជំហាន 1A និង 1B ។ រហូតមកដល់ពេលនេះ មានអណ្តូងសរុបចំនួន ២៧  ត្រូវបានខួងក្នុងប្លុក 1A។
ដោយផ្អែកលើកិច្ចសន្យាផលិតកម្មនេះ ប្រេងតំណក់ដំបូងរំពឹងថានឹងត្រូវបានសម្រេចក្នុងរយៈពេល ២៤ ខែ បន្ទាប់ពីសេចក្តីសម្រេចចុងក្រោយត្រូវបានប្រកាស ឬ ក្នុងអំឡុងពេលខែតុលា ឆ្នាំ ២០១៩។
បើយោងតាមប្រភពដដែលនេះ បានឲ្យដឹងថាទីតាំងរុករកប្រេងមួយនេះ ត្រូវបានគេរំពឹងថានឹងផលិតប្រេងបានរហូតដល់ ៨.០០០ បារ៉ែល ឬស្មើនឹង ១,២ លានលីត្រក្នុងមួយថ្ងៃ ។ ដូច្នេះក្រុមហ៊ុន KrisEnergy រំពឹងថាតម្លៃប្រេងនៅកម្ពុជាក៏នឹងត្រូវធ្លាក់ចុះនៅចុងឆ្នាំ២០១៩។
ជាក់ស្ដែង គម្រោងនេះអាចចាត់ទុកថាជាគម្រោងធំមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាតែងតែពឹងផ្អែកលើការនាំចូលប្រេងពីបរទេសដើម្បីបំពេញតាមតម្រូវការថាមពលក្នុងប្រទេស ប៉ុន្តែមកដល់ដំណាក់កាលនេះគឺកម្ពុជាជិតផលិតប្រេងដោយខ្លួនឯងបានហើយ។
គួរបញ្ជាក់ផងដែរថា ដោយផ្អែកលើទិន្នន័យ 2D និង 3D ក្រៅពីទីតាំងអប្សរា ក៏នៅមានទីតាំងចំនួន ៦ ទៀតដែលអាចនឹងមានប្រេង រួមមាន ប៉ូឡូវៃ បាសិត អង្គាសីល្ប៍ រតនៈ បូកគោ និង ដា ដែលនឹងត្រូវអភិវឌ្ឍក្នុងជំហានបន្តបន្ទាប់នាពេលអនាគត។
Share this article :
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer