Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站

អាថ៍កំបាំង នៃបាតដៃ

ស្វែងយល់ ការទស្សទាយ តាមបាតដៃ

DJ Software For PC

Have you ever tried mixing songs while playing them on your computer? If yes, your interest lies in composing and production of music. I’m not kidding at all, you can be a DJ or Disk Jockey with the software that I’m going to share with you today. It’s a professional on

ចាក់សោ Drive ក្នុង Computer ដោយមិនចាំ បាច់ប្រើកម្មវិធី

ជាទូទៅ ការចាក់សោ Drive ក្នុង Computer គឺយើងតែងតែប្រើប្រាស់កម្មវិធីដើ

វិ​ធី​សាស្រ្ត​តម្លើង Windows 8 តាម Flash

មិត្តទាំងអស់គ្នាពិតជាមានភាពភ្ញាក់ផ្អើលដែលដឹងថា Windows 8 ត្រូវបានដាក់ឱ្យ

ការតម្លើង Window7 ជាភាសាខ្មែរ

សព្វថ្ងៃនេះវិទ្យាសាស្ត្រមានការវិវឌ្ឍន៍ជាខ្លាំង យ៉ាងណាមិញនៅក្នុងការប្រើប្រាស់ Wind

ការដាក់ឱ្យ Facebook ដំណើរការជាភាសាខ្មែរ

សព្ធថ្ងៃនេះ បណ្តាញទំនាក់ទំនង Facebook កំពុងត្រូវបានប្រើប្រាស់យ៉ាងច្រើនកុះករពី សំណា

របៀប​ធ្វើឱ្យអ៊ីនធ័រណិតទទួលបានល្បឿនពេញ

អ៊ីនធ័រណិត​គឺជា​វិធី​ដ៏លឿន​ក្នុង​ការ​ ទំនាក់​ទំនង​ទៅ​កាន់​គ្រប់​ទី​កន្លែង​នៅ

បម្លែង​មេម៉ូរី​កាតពី​ទំហំ 1GB ទៅ 2GB

ថ្ងៃ ​នេះ​ប្លក​យុវជន​នឹង​បង្ហាញ​អំពី​របៀប​បម្លែង​មេម៉ូរី​កាត​ទំហំ 1GB ទៅ 2GB ។ អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា​ទូរស័ព្ទ​ភាគ​ច្រើន​គឺ​គេ​ប្រើ​មេម៉ូរី​កាត​ ដើម្បី​រក្

វិធី​៥​យ៉ាង​សម្រាប់​ជ្រើស​រើស​ខោ​ជើង​វែង

ជាការ​ពិបាក​ណាស់​ ក្នុង​ការ​ញែក​ឱ្យ​ដាច់​ពីគ្នា​រវាង​ស្ដ្រី​និង​

ម៉ាស្សា​ចាប់​សរសៃ​ជួយ​សុខភាព

នៅពេល​ធ្វើការងារ​កាន់តែ​មមាញឹក​ លោកអ្នក​តែងមាន​អារម្មណ៍​មួរហ្

វិធី​បំបាត់​ស្នាមក្រិន​នៅលើ​កែងដៃ

ស្នាមក្រិន​គឺជា​បញ្ហា​សម្រាប់​មនុស្ស​គ្រប់រូប។ ស្នាមក្រិន​អាចកើត​

វិធី​បំបាត់​ស្នាម​ក្រិន​នៅលើ​ក្បាល​ជង្គង់

ស្នាមក្រិន​នៅលើ​ក្បាល​ជង្គង់​ក៏ជា​បញ្ហា​សម្រាប់​មនុស្ស​ គ្រប់រូប​ដែរ។ ស្នាមក្រិន​នៅ

ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនា​ទី៣០)

លោកអ្នក​បាន​យល់ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន២៩ នៃ​ក្បួន

ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី​២២)

លោកអ្នក​បានយល់​ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន២១ នៃ​ក្បួនហាត់​ប្

ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី​២១)

លោកអ្នក​បាន​យល់ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន២០ នៃ​ក្បួនហាត់​ប្រា

របៀបហាត់ប្រាណថែទាំសុដន់កុំឱ្យយារធ្លាក់

ដើមទ្រូង​នារី​មាន​សុដន់​មួយ​គូ​មូល​ហើយ​ស្អាត​ល្អ។ សុដន់​ជា​សរីរៈ​មួយ​តំណាង​ឱ្យ​ភាព​

ក្បាច់ហាត់​ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី២៨)

លោកអ្នក​បានយល់​ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន២៧ នៃ​ក្បួន​ហាត់ប្រាណ

ជាប់​សរសៃ

តើមិត្ដ​អ្នកអាន​ទាំង ​អស់​ធ្លាប់​មាន​អាការ​ជាប់​សរសៃ​ក ងាក​មិន

ពល​កម្ម និង​ហាត់​ប្រាណ​ដូច​គ្នា​ទេ?

ប្រជា​ពល​រដ្ឋ​ខ្មែរ​ យើង​មួយ​ចំនួន​តែង​តែ​យល់​ច្រឡំ​ថា ការ​បញ្ចេញ​ពល​កម្ម និង​កា

ខ្ញុំឈឺ​ចុក​ចង្កេះ

បងប្អូន​មួយ​ចំនួនធំ​មាន​អាការ​ឈឺចុក​ចាប់នៅ​ក្នុងឆ្អឹង​ ខ្នងត្រង់​បរិវេណ​ចង្កេះ។ ចំណែក​អ្នកខ្លះ​ទៀត ឈឺទាំង​ចង្កេះ​ផង និង​ឈឺចាក់​ចុះមក​ជើង​ផង ហើយអ្នក​ខ្លះទៀត​រហូត​

ការ​រាំ​កម្សាន្ដ​នាំឱ្យ​មាន​សុខ​ភាព​ល្អ

ការរាំ​រែក​ជា​កីឡា​ មួយ​បែប​ដែល​មនុស្ស​ភាគ​ច្រើន​និយម​ចូល​ចិត្ដ​នៅ

ហាត់ប្រាណ​ចំណេញ​គ្រប់យ៉ាង

ការ​ហាត់ប្រាណ​មាន​អត្ថប្រយោជន៍​អនេក​ចំពោះ​សុខភាព​របស់​មនុស្ស បើ

រត់លឿន ជួយ​សម្រក​ទម្ងន់

រត់លឿន គឺជា​កីឡា​មួយ ​ប្រភេទ​ដែល​មានការ​ចាប់​អារម្មណ៍​ពី​ប្រជាពល​រដ្ឋ​

ហាត់​ប្រាណ​សម្រក​ក្បាល​ពោះ

ការ​បរិភោគ​អាហារ​ជាប្រចាំ​ថ្ងៃ ដោយ​មិនមាន​ការ​ហាត់​ប្រាណ​អាចធ្វើ​ឱ្យក្

ហាត់​កីឡាជួយ​សុខភាព តែអាច​បង្កជម្ងឺ

ការហាត់​កីឡា​គឺជាការ ​ធ្វើចលនា​រាងកាយ​មួយ ដែល​ជំរុញឱ្យ​អ្នកហាត់​បញ្ចេញ​

ក្បាច់​ហាត់​ប្រាណ​៥យ៉ាង​ទប់ស្កាត់​យារស្បែក​ដើមដៃ

ហាត់​ប្រាណ​មិនត្រឹម​ តែ​ដើម្បី​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​អាចជួយ​ឱ្យ​សម្រស់

វិធី​ហាត់​ប្រាណ​តម្លើង​សាច់ដុំ​ដើមទ្រូង

ការហាត់​កីឡា​ មិនត្រឹម​តែមាន​សារៈ​ប្រយោជន៍​ដល់សុខ​ភាពរាង​កាយ​ប៉ុណ្ណោះ តែថែម​ទាំងធ្វើ​ឱ្យសាច់​ដុំ​របស់​លោកអ្នក​រឹង មាំ និង​ស្រស់​ស្អាតទៀត​ផង។ លោកអ្នក​ត្រូវ​ជ្រើស​រើស​វិធី​ហាត់​ប្រាណ​ប្រភេទ​ងាយៗ​ដើម្បី​ធ្វើឱ្យ​ សាច់ដុំ​ដើមទ្រូង​ណែន​បានល្អ។ តើគួរ​ហាត់​របៀប​ណាខ្លះ ដើម្បី​ធ្វើឱ្យ​មានសាច់​ដុំដើម​ទ្រូងស្រស់​ស្អាត?
រូបភាពទស្សនាវដ្ដីសុខភាពយើង
បច្ចុប្បន្ន​នេះ​ឧបករណ៍​ហាត់​កីឡា​មានច្រើន​ប្រភេទ​សម្រាប់​ជ្រើសរើស តែមិន​មែនមាន​ន័យថា​អ្នកណា​ក៏អាច​ជ្រើស​រើសយក​មក​ហាត់តាម​តម្រូវ​ការបាន​ នោះដែរ។ ការហាត់​កីឡា​តាម​បច្ចេក​ទេស​សម័យ​ទំនើប​គឺទាម​ទារនូវ​ការ​ចំណាយ​ថវិកា​ សម្រាប់​ជួល ឬ​ទិញនូវ​ឧបករណ៍​ទាំងនេះ។ ក្នុង​ទំព័រ​ទស្ស​នាវដ្ដី សុខភាពយើង លេខនេះ​សូម​ជម្រាប​ជូនអំពី​របៀប​ហាត់​កីឡា​ប្រភេទ​ងាយៗ​ដោយ មិនបាច់​ត្រូវការ​ឧបករណ៍​អ្វីទាំង​អស់ ដើម្បី​ឱ្យលោក​អ្នកអាច​អនុវត្ដ​បានគ្រប់​ៗគ្នា។
ពេល​វេលា​ហាត់
ជា​ធម្មតា​សម្រាប់​អ្នកដែល​ចង់បាន​សាច់ដុំ​រឹងមាំ និងស្រស់​ស្អាតនោះ​គួរតែ​ចាប់ផ្ដើម​អនុវត្ដ​ការហាត់​កីឡាជា​បណ្ដើរៗ​កុំ​ ហាត់ទាំង​គំហុក។ លោកអ្នក​គួរជ្រើស​រើសពេល​វេលា​នៃការ​ហាត់នៅ​ពេលព្រឹក​ព្រលឹម​បន្ទាប់ពី​ ភ្ញាក់ពី​ដំណេក​ជាពេល​ល្អបំផុត។ លោកអ្នក​គួរធ្វើ​ការហាត់​បន្ថែម​ទៀតនៅ​ពេលមុន​ចូលគេង​ដើម្បី​ឱ្យមាន​ ប្រសិទ្ធ​ភាពខ្ពស់​ទៅតាម​អ្វីដែល​យើងចង់​បាន។
របៀប​របប​ហាត់
ការហាត់​កីឡា​ដើម្បី​សាច់ដុំ​ដើមទ្រូង​នេះអាច​ហាត់បាន​ច្រើន​របៀប​ទៅតាម​ ចលនា​របស់សាច់​ដុំ​ជា​ពិសេស​សាច់ដុំ​នៅដើម ទ្រូង​ដែលចង់​ឱ្យមាន​ភាព​រឹងមាំ។ ជា​ដំបូង​លោកអ្នក​គួរតែ​ជ្រើសរើស​កន្លែង​ហាត់ឱ្យ​មាន​លក្ខណៈ​រាបស្មើ​ស្រឡះ​ ស្អាតដែល​អាចដេក ឬអង្គុយ​បាន ល្អ​បំផុត​គួរតែ​ហាត់នៅ​បរិវេណ​ទីធ្លា។ លោកអ្នក​គួរតែ​ធ្វើ​ចលនា​រាងកាយ​តិចៗ​នៅពេល​ហាត់លើក​ដំបូង ដើម្បី​ងាយ ស្រួលឱ្យ​មានការ​ស៊ាំ ចៀស​វាងការ​ឈឺចាប់​នៅសាច់​ដុំឬ​នៅសន្លាក់។
របៀប​ហាត់​ប្រាណ​ជួយសាច់​ដុំដើម​ទ្រូង
ការហាត់​មានច្រើន​របៀប​ច្រើនយ៉ាង។ ប្រសិន​បើលោក​អ្នកព្យា​យាម​ហាត់ឱ្យ​បានទៀង​ទាត់ទៅ​តាមពេល​វេលារៀង​រាល់​ ថ្ងៃនោះ​លោកអ្នក​អាចនឹង​ទទួល​នូវផល​ប្រយោជន៍​ទាំងនោះ​ជាមិនខាន។
1 . សូម​ធ្វើឱ្យ​បាន១០​ដង នូវ​កាយ​វិការ​ដូចខាង​ក្រោម
  • ដេកផ្ងារ បន្ទ្ទាប់​មក​សណ្ដូក​ជើងឱ្យ​ត្រង់ ដោយដៃ​ទាំងពីរ​លើកត្រង់​ទៅលើ តាម​បណ្ដោយ​ខ្លួន
  • ដៃទាំង​ពីរលើក​បន្ដិច​ឱ្យផុត​ពីដី​រហូតមក​ដល់ទន្ទឹម​នឹងមុខ។ រីឯ​ខ្លួនវិញ​ក៏បង្ហើប​មកជា​មួយគ្នា​បន្ដិចៗ​ផងដែរ
  • លោកអ្នក​ត្រូវបង្ហើប​ខ្លួនបន្ដិច​ម្ដងៗ រហូត​ដល់អាច​អង្គុយបាន
  • បន្ទាប់​មក​លោកអ្នក​ត្រូវឱន​ក្រាបចុះ និងធ្វើ​ពោះឱ្យ​ផត ព្រមទាំង​ត្រូវ​ឈោងទៅ​ឱ្យប៉ះ​ចុងមេ​ជើងដោយ​ដៃទាំង​ពីរ
2 . សូម​ធ្វើឱ្យ​បាន​ចំនួន​២០ដង នូវ​កាយ​វិការ​ដូចខាង​ក្រោម
  •  លោកអ្នក​ត្រូវដេក​ឱ្យត្រង់​ដោយ​ផ្ងារដៃ ព្រមទាំង​ដាក់វា​ឱ្យស្រប​នឹងដង​ខ្លួន ហើយ​ជើងត្រូវ​សណ្ដូក​ឱ្យត្រង់
  • លោកអ្នក​ដាក់ជើង​មួយឱ្យ​នៅស្ងៀម ហើយជើង​ម្ខាងទៀត​ត្រូវលើក​ឱ្យផុត​ពីដី​ប្រហែល​ជា​ប្រវែង​៤០សង់​ទីម៉ែត្រ​ ធ្វើ ដូចនេះ​ឱ្យបាន​ចំនួន​១០ដង
  • បន្ទាប់​មក​លោកអ្នក​ត្រូវ​អង្កុញ​ជើងឡើង​បន្ដិច ដើម្បី​ឱ្យពោះ​និងភ្លៅ​កែងគ្នា។ ត្រូវលើក​ជើងធាក់​ក្នុង​លំហ​អាកាសឱ្យ ក្លាយ​ជារាង​រង្វង់តូច ដោយ​លើកខ្ពស់​កម្ពស់​ត្រឹម​ជង្គង់។
3 . សូមធ្វើ​ឱ្យបាន​ចំនួន​១០ដង នូវរាល់​កាយ​វិការ​ដូចខាង​ក្រោម
  • សូមឈរ​កន្ធែក​ជើងឱ្យ​ចុះជា​បណ្ដើរៗ រួចដៃ​ស្ដាំត្រូវ​ចាប់មេ​ជើងស្ដាំ​ហើយដៃ​ឆ្វេងត្រូវ​លាតត្រង់​ទៅក្រោយ​រួច​ ត្រឡប់ មក​ស្ថាន​ភាព​ដើមវិញ។ បន្ទាប់​មកធ្វើ​ឱ្យចុះ​បន្ដិច​ទៅវិញ រួចដៃ​ឆ្វេង​ចាប់មេ​ជើង​ឆ្វេង​ហើយដៃ​ស្ដាំលាត​ត្រង់ទៅ​ក្រោយ។
  • ឈរ​កន្ធែក​ជើងទាំង​ពីរដែល​លាត្រង់​ទៅខាង ក្បាល​ផ្អៀង​បន្ដិច​មកខាង​ឆ្វេង​ហើយដៃ​ឆ្វេងដាក់​ឱ្យចុះ​មកត្រឹម​ក្បាល ជង្គង់ រីឯ​ដៃស្ដាំ​បោះ​រំលង​ក្បាល​ជង្គង់​ឆ្វេងដែរ។ បន្ទាប់​មកយើង​ត្រូវធ្វើ​ផ្ទុយមក​វិញ។
  • លោកអ្នក​ត្រូវឈរ​ឱ្យត្រង់​ខ្លួន ហើយ​ជើង​កន្ធែក​ចេញ ដោយឱន​ទៅមុខ ហើយដៃ​លាតត្រង់​ទៅមុខ​ដែរ។
  • ត្រូវ​មាន​លក្ខណៈ​ឈរឱ្យ​ត្រង់ខ្លួន ហើយដៃ​ទាំងពីរ​ទប់ខ្លួន​នឹងតួ​កៅអី​ផ្អែក​ដោយ​ឈានជើង​ស្ដាំឡើង​បន្ទាប់​ មកជើង​ឆ្វេង លាតឱ្យ​អស់ទៅ​ក្រោយ​ត្រឡប់​មកទី​តាំងដើម​វិញ។ ហើយ​ឈានជើង​ឆ្វេងឡើង​រួចជើង​ស្ដាំលាត​ឱ្យអស់​ទៅក្រោយ​វិញម្ដង។
ផល​ប្រយោ​ជន៍​នៃការ​ហាត់​សាច់​ដុំដើម​ទ្រូង
ការហាត់​រយៈពេល​យូរៗ​អាចធ្វើ​ឱ្យអ្នក​ហាត់មាន​សាច់ដុំ​រឹងមាំ ស្រស់​ស្អាត​និង​បំបាត់​ចោលនូវ​ស្រទាប់​ខ្លាញ់ខ្លះ​ក្រោមដើម​ទ្រូងបាន។ ការហាត់​ប្រាណ​ដើម្បី​សាច់ដុំ​ដើមទ្រូង​មាន​ប្រយោជន៍​បាន​វា​អាស្រ័យ​ទៅលើ​ ពេល​វេលា​នៃការ​ហាត់។ លោកអ្នក​គួរប្រើ រយៈពេល​ហាត់ឱ្យ​បានទៀង​ទាត់ពេល​វេលា​ដើម្បី​ជាទុន​មួយ​សម្រាប់​ជួយ​ជំរុញ​ ឱ្យ​ទទួល​បានផល​ប្រយោជន៍​ទាំងអស់​នោះ។ ប្រសិនបើ លោកអ្នក​មិន​អនុវត្ដ​ឱ្យបាន​ទៀងពេល​នោះទេ​វា​គ្រាន់តែ​ជួយ​កម្ដៅ​សាច់ដុំ​ ឱ្យធ្វើ​ចលនា​បានស្រួល​តែ​ប៉ុណ្ណោះ។
បណ្ដាំ​ផ្ញើ​របស់​សុខភាព​យើង
ដើម្បី​ឱ្យបាន​សុខភាព​រឹងមាំ និងរាង​កាយ​ស្រស់​ស្អាត​នោះ លោកអ្នក​គួរ​ជ្រើស​រើស​កីឡា​ប្រភេទ​ណា​ដែល​សមស្រប​ទៅនឹង សុខភាព​រាងកាយ។ ការហាត់​ដើម្បី​បាន​ទទួល​នូវអត្ថ​ប្រយោជន៍​ដូចដែល​លោកអ្នក​ចង់បាន​នោះ​ គឺត្រូវ​មានការ​ហាត់ឱ្យ​បានសម​ស្រប និងត្រឹម​ត្រូវទៅ​តាមក្បួន​ខ្នាត​បច្ចេក​ទេស ហើយ​មិនត្រូវ​ហាត់​ដោយ​គំហុក ឬទាំង​ប្រយោល​នោះទេ។ ប្រសិន​បើលោក​អ្នកចង់​ធ្វើការ ហាត់​ដោយប្រើ​ឧបករណ៍​ហាត់​កីឡា​តាមក្បួន​បច្ចេក​ទេសនោះ​លោកអ្នក​គួរមាន​ការ​ ប្រឹក្សា​ឱ្យបាន​ត្រឹមត្រូវ​ពីអ្នក​ជំនាញ​ទើប​ប្រសើរ ចៀស​វាង​ការហាត់​ទៅធ្វើ​ឱ្យមាន​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ។
នៅពេល​ឆាប់ខាង​មុខនេះ ទស្ស​នាវដ្ដី សុខភាពយើង នឹងចេញ​ផ្សាយ​សៀវភៅ​“ក្បួនហាត់​ប្រាណ​ពង្រីក​សុដន់”​និងក្បួន​ហាត់ផ្សេង​ ៗទៀត ដែល​និពន្ធ​ដោយ​លោកវេជ្ជ. លី ចេង​ហ៊ុយ។ សូម​ស្វែងរក​អាន និងហាត់​តាមដោយ​អនុគ្រោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

វិធីហាត់ប្រាណធ្វើឱ្យត្រគាកក្លុំ

ត្រគាក​ស្រស់​ស្អាត ក្លុំ ហើយ​ណែន​មិនយារ​ធ្លាក់ ជា​តម្រូវ​ការ​របស់​មនុស្ស​គ្រប់គ្នា​ជា​ពិសេស​ស្ដ្រី។ ការ​អនុវត្ដ​នូវ​សកម្ម​ភាព ផ្លូវ​កាយ ដូចជា​ហាត់​ប្រាណ និងលេង​កីឡា​បែប​ងាយៗ ដែលមាន​រយៈពេល​មួយ​កំណត់​ត្រឹមត្រូវ​ជារៀង​រាល់ថ្ងៃ​អាច​ធ្វើឱ្យ​ក្ដី​ស្រមៃ ទាំងនោះ​នឹង​ក្លាយ​ជាការ​ពិតបាន។ លោកអ្នក​មានការ​លំបាក​បន្ដិច​ក្នុងការ​រក​ប្រភេទ​កីឡា​ដែល​សក្ដិសម​ទៅនឹង​ រូបរាង សុខភាព​រាង កាយ ហើយ​តម្រូវ​ការ​ដែលអ្នក​ចង់បាន។ ដូច្នេះ​ទាមទារ​ឱ្យ​លោកអ្នក​យល់ដឹង​នូវ​អត្ថ​ប្រយោជន៍​ពី​របៀប​ហាត់​ប្រាណ​ ឱ្យបាន​ប្រសើរ ជាមុន​សិន។
រូបភាពទស្សនាវដ្ដីសុខភាពយើង
នៅក្នុង​ទំព័រ​នេះ ទស្ស​នាវដ្ដី សុខភាពយើង សូម​លើក​យក​ពីវិធី​ហាត់​ប្រាណ​បែប​ងាយៗ​ដែល​អាចហាត់​នៅ​គេហ​ដ្ឋាន​បាន ជម្រាប​ជូន​ប្រិយ​មិត្ដអ្នក​អាន​ជ្រាប តាម​រយៈការ​បក​ស្រាយ​របស់​លោក អ៊ុន សូរ៉េត​គ្រូបង្ហាត់​ប្រាណ​តាម​ចង្វាក់​ភ្លេង​នៃ​សហព័ន្ធ កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា។
របៀប​ហាត់​ដើម្បី​ធ្វើឱ្យ​ត្រគាក​ក្លុំ
ការហាត់​ប្រាណ​ដើម្បី​ឱ្យ​ត្រគាក​ណែន​ក្លុំ មិន​ប្រកាន់​វ័យ និងភេទ​នោះ​ទេ។ ភាគ​ច្រើន​បុរស​មិនសូវ​រវី​រវល់​ហាត់​ដើម្បី​ឱ្យ ត្រគាក​ស្រស់​ស្អាត​ប៉ុន្មាន​ទេ អ្នកហាត់​ភាគច្រើន​តែស្ដ្រី។ ការហាត់​ប្រាណ​ដើម្បី​ត្រគាក​ណែន​ស្រស់​ស្អាត​អាស្រ័យ​ទៅនឹង​ដងខ្លួន​និង អំណោយ​ផល​ត្រគាក​ពី​ធម្មជាតិ​ផងដែរ។ ចំពោះ​អ្នកមាន​ត្រគាក​ស្អាត​ស្រាប់ តែ​សម្បូរ​ទៅដោយ​ខ្លាញ់​ការហាត់​អាចមាន​ប្រសិទ្ធ​ភាព ដល់ទៅ​មួយ​រយភាគ​រយ។ ចំពោះ​អ្នកមិន​សូវមាន​ត្រគាក​ក៏ការ​ហាត់នេះ​អាចជួយ​បាន​ប្រមាណ​ជា៣០​ទៅ៤០​ ភាគរយ​ដែរ។ ដូច្នេះ លោកអ្នក​គួរ​ព្យាយាម​ហាត់​តាម​វិធី​ងាយៗ ដែលនឹង​បង្ហាញ​ខាង​ក្រោម​នេះ។
1 . លោកអ្នក​អាចផ្ដើម​ចេញពី​ការឈរ​លើក​ជើង​ស្ដាំ​ទៅដាក់​នៅលើ​កៅអី ឬតុ​ដែលមាន​កម្ពស់​ខ្ពស់ជាង​ចង្កេះ​ហើយ​ជើង ឆ្វេង​ជំទើត ឱនក្បាល​ទៅមុខ​ចុះឡើង​ៗចំនួន​៨ដង។ បន្ទាប់​មកឆ្លាស់​ជើង​ឆ្វេង​ហើយ​រក្សា​នូវកាយ​វិការ​ដដែល​ដោយ​ប្រើ​ចំនួន​ កំណត់ ដូចគ្នា។
2 . លោកអ្នក​ធ្វើកាយ​វិការ​ដេកផ្ងារ ក្បាល​ជង្គង់​ទាំងពីរ​បញ្ឈរ​ផ្ទឹមគ្នា រីឯ​ចុងជើង​ត្រូវ​ជំទើត​លើក​ម្រាល។ លោកអ្នក​ត្រូវ លើក ឬ​បំបះ​អាង​ត្រគាក​ឡើង​លើឱ្យ​បាន​ចំនួន​៨ដង។ បន្ទាប់​មក​កន្ធែក​រួច​បង្រួម​ក្បាល​ជង្គង់​សាចុះ​សាឡើង​ឱ្យបាន​ចំនួន​៨ដង​ ដែរ។
3 . សូមធ្វើ​កាយ​វិការ​ផ្ដេកខ្លួន ផ្កាប់មុខ ផ្ទៃមុខ និងដើម​ទ្រូងត្រូវ​បែរទៅ​រក​កម្រាល បន្ទាប់​មកកែង​ដៃ​និងចុង​ជើង​ច្រត់  និង​ជំទើត​លើ​កម្រាល។ បន្ទាប់​មកធ្វើ​កាយ​វិការ​រុញ​អាង​ត្រគាក​ចុះ​ក្រោម តែមិន​ដល់​កម្រាល​ទេ រួចលើក​ឡើង​លើវិញ​ធ្វើកាយ​វិការ បែបនេះ​ចុះឡើង​ៗឱ្យ​បាន​ចំនួន​៨ដង។
4 . សូមលោក​អ្នកដេក​ចំហៀង​ខ្លួន កែងដៃ​ម្ខាង​ច្រត់នឹង​កម្រាល​ជើង​ទាំងពីរ​ដាក់​ស្របគ្នា​ឱ្យត្រង់​នៅលើ​ កម្រាល។ បន្ទាប់ មកលើក​ជើង​ម្ខាង​រុញ​មកមុខ ដោយ​រក្សា​នូវ​លំនឹង​ជើង​ត្រង់ទៅ​មុខឱ្យ​អស់ រួច​បន្ថយ​មកវិញ​ខ្លះ។ សូមធ្វើ​ការផ្លាស់​ប្ដូរទៅ​ចំហៀង​ម្ខាង ទៀត និង​អនុវត្ដ​នូវ​កាយ​វិការ​បែបនេះ​ដដែល ដោយធ្វើ​ឱ្យបាន​មួយ​ចំហៀង​ចំនួន​៨ដង។
5 . សូម​លោកអ្នក​ដេក​ផ្ងារ​បញ្ឈរ​ក្បាល​ជង្គង់ បាតជើង​ជាន់​លើ​កម្រាល រីឯ​ប្រអប់​ដៃចាក់​ស្រេះគ្នា​ទ្រ​កញ្ចឹងក។ រួច​សូម ងើប​ក្បាល​ផុតពី​កម្រាល​កម្ពស់​ប្រមាណ​មួយ​ចំអាម​ដៃ ហើយ​រាប់ឱ្យ​បាន​គ្រប់៨​ដង​បន្ទាប់​មកសូម​ដាក់​ក្បាលទៅ​លើ​កម្រាល​វិញ។ សូមធ្វើ​កាយ​វិការ​បែប​នេះ​សាចុះ​សាឡើង​ឱ្យបាន​ចំនួន​៨ដង។
រាល់​កាយ​វិការ​ហាត់​ដើម្បី​ធ្វើឱ្យ​ត្រគាក​ណែន​ក្លុំនេះ លោកអ្នក​គួរ​ប្រឹង​សាច់ដុំ​ត្រគាក​គ្រប់​ពេល​ដើម្បី​ជួយ​ធ្វើ​ចលនា​សាច់ដុំ ណែន ជា​ពិសេស​អាចជួយ​ឱ្យមាន​ប្រសិទ្ធ​ភាពបាន​ឆាប់។
ពេល​វេលា​ដែល​ត្រូវ​ហាត់
ការ​ហាត់​ប្រាណ​ដែលធ្វើ​ឱ្យ​ត្រគាក​ក្លុំ មិន​កំណត់​ពេល​ព្រឹក ឬ​ពេល​ល្ងាចទេ។ ប្រទេស​នៅ​តំបន់​អាស៊ី​អាច​ហាត់​ទាំងពេល​ព្រឹក ទាំងពេល​ល្ងាច តែបើ​នៅ​ប្រទេស​តំបន់​អឺរ៉ុប​ភាគច្រើន​ហាត់​ថែម​ពេលថ្ងៃ​ទៀត។ បើ​លោកអ្នក​អាច​ហាត់​ទាំងពីរ​ពេលបាន​រឹតតែ ប្រសើរ។ សូម​ហាត់​បានទៅ​តាម​កម្លាំង មិនត្រូវ​ហាត់​ទាំង​គំហុក​នោះទេ។ នៅ​ដំណាក់​កាល​ដំបូង​លោកអ្នក​គួរ​ហាត់​ប្រមាណ​ជា១០​ទៅ ២០នាទី ដើម្បី​ចៀស​វាង​ការ​ឈឺចាប់​សាច់ដុំ​ខ្លាំងពេក។ លុះដល់​ថ្ងៃ​បន្ទាប់ៗ​លោកអ្នក​អាច​ថែម​ពេល​វេលា​បន្ដិច​ម្ដងៗ ទៅតាម​កម្លាំង របស់​ខ្លួន ដែលអាច​ទទួល​យកបាន។
របប​អាហា​រចំពោះ​អ្នក​កីឡា
ការ​ហាត់​កីឡា​ដែលធ្វើ​ឱ្យ​ត្រគាក​ស្រស់​ស្អាត ក្លុំ​ណែនល្អ​អាស្រ័យ​ទៅលើ​កាយ​វិការ​នៃការ​ធ្វើ​ចលនា​របស់​លោកអ្នក​នៅ ពេល​ហាត់។  ទន្ទឹម​នឹងនេះ​របប​ចំណី​អាហារ​ក៏ជា​រឿង​មួយ​រួមផ្សំ​ក្នុងការ​កាត់​បន្ថយ​ សារជាតិ​ខ្លាញ់​នៅក្នុង​សរីរាង្គ​កាយផង​ដែរ។ ដើម្បី ហាត់​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់ក្នុង​ការ​សម្រក​ជាតិខ្លាញ់​នៅ​ត្រគាក​ លោកអ្នក​គួរ​ទទួល​ទាន​បន្លែ​ឱ្យបាន​ច្រើនជា​រៀង​រាល់ថ្ងៃ។ លោកអ្នក អាច​បរិភោគ​សាច់គោ​មួយ​សបា្ដហ៍​២ដង ដែល​មួយដង​ៗមាន​បរិមាណ​ប្រមាណ​២០០​ក្រាម​(២ខាំ)។ ចំពោះ​សាច់មាន់​វិញ គួរកុំ បរិភោគ​ស្បែកនិង​ខ្លាញ់ សាច់ដែល​ប្រសើរ​ជាងគេ​គឺនៅ​បរិវេណ​ដើម​ទ្រូង។ រីឯ​សាច់​ត្រីវិញ​លោកអ្នក​អាច​បរិភោគ​បាន​គ្រប់​ប្រភេទ ព្រោះ​ខ្លាញ់ត្រី​អាច​រលាយ​នៅក្នុង​ខ្លួន​របស់​លោកអ្នក​បាន​ដោយ​មិនបង្ក​ ឱ្យមាន​ជាតិ​ខ្លាញ់​នៅក្នុង​សរីរាង្គ​ឡើយ។ ប្រសិន​បើ​លោកអ្នក មិន​អនុវត្ដ​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​របប​អាហារ​ឱ្យបាន​ប្រសើរ​ទេ​លោកអ្នក​ អាចនឹង​មានការ​លំបាក​បន្ដិច​ក្នុងការ​ធ្វើឱ្យ​ត្រគាក​ណែន​ក្លុំ។
អត្ថ​ប្រយោជន៍​នៃការ​ហាត់​កីឡា​ធ្វើឱ្យ​ត្រគាក​ក្លុំ
សកម្មភាព​ផ្លូវ​កាយ​បានផ្ដល់​អត្ថ​ប្រយោជន៍​ជាច្រើន ដល់​សុខភាព​រាងកាយ និង​សតិ​អារម្មណ៍។ ការ​ហាត់​ប្រាណ​ដើម្បី​ឱ្យ ត្រគាក​ក្លុំនេះ​មិនត្រឹម​តែធ្វើ​ឱ្យ​ត្រគាក​ណែន​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ​ តែក៏​អាចជួយ​ឱ្យ​ចលនា​សរសៃ​ឈាម​រត់ស្រួល​ថែម​ទៀត​ផង។ លើសពី​នេះក៏​អាច​បង្កើន​កម្លាំង​ពលំ កម្លាំង​សាច់ដុំ កែ​តម្រូវ​កាយ​វិការ ចង្វាក់​នៃការ​ដក​ដង្ហើម​ចេញ​ចូល​ជួយ​បញ្ចេញ​ជាតិ​ពុលនៅ ក្នុងខ្លួន ជួយ​សម្រួល​អារម្មណ៍ និងកាត់​បន្ថយ​ភាពតាន​តឹង​អារម្មណ៍​(លាង​ខួរក្បាល​)ជាដើម។
ផល​ប៉ះពាល់​នៃការ​ហាត់​កីឡា​ធ្វើឱ្យ​ត្រគាក​ក្លុំ    
ប្រសិន​បើ​លោកអ្នក​ធ្វើការ​ហាត់​ប្រាណ​តាមក្បួន​ខ្នាត និង​សម្ភារៈ​ហាត់​បានត្រឹម​ត្រូវ​នោះមិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខ​ភាព រាងកាយ​ទេ។ ប៉ុន្ដែ​ចំពោះ​លោកអ្នក​ទើបតែ​ចាប់ផ្ដើម​ហាត់​ប្រាណ​ជាលើក​ដំបូង​ចៀស​មិនផុត​ ពីការ​ឈឺចុក​ចាប់ខ្លះ​ៗនៅ​សាច់ដុំ​នៃរាង កាយ​នោះ​ឡើយ។ នៅពេល​លោកអ្នក​ជួប​បញ្ហា​ទាំងនេះ គួរ​ជ្រើស​រើស​យក​ប្រេង​រឹត​ឬលាប​នៅ​បរិវេណ​ដែល​ឈឺ។ ដើម្បី​កាត់​បន្ថយ ការឈឺ​ចុកចាប់​នេះបាន​មួយ​កម្រិត លោកអ្នក​គួរតែ​ធ្វើ​សកម្មភាព​ហាត់​មួយៗ​និងតាម​ចង្វាក់​លំដាប់​លំដោយ។
ដំ​បូន្មាន​អ្នក​ប្រឹក្សា
លោកអ្នក​គួរហាត់​កីឡា​ជា​ប្រចាំ ព្រោះអាច​ធ្វើឱ្យ​រូបរាង​ស្រស់​ស្អាត មាំមួន សុខភាព​ល្អ បញ្ចៀស​ជម្ងឺ​តម្កាត់​ផ្សេងៗ​សរសៃ ឈាម​រត់​ស្រួល និង​អារម្មណ៍​ជ្រះថ្លា។ ជា​ពិសេស​ចំពោះ​ក្មេងៗ និង​យុវវ័យ​គួរកុំ​សេព​គ្រឿង​ញៀន និងគ្រឿង​ស្រវឹង​ហើយ​បែរ មកហាត់​ប្រាណ​ឬកីឡា​ជំនួស​វិញ ទើប​ប្រសើរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

ស្នេហា​គ្រាដំបូង ប្រការ​ត្រូវធ្វើ​ពេល​រួមភេទ

នៅលេខ​០១៣ និង​លេខ០១៤ សម្រាប់ខែ​កុម្ភៈ និង​មីនា ឆ្នាំ​២០០៧ ទស្សនាវដ្ដី សុខភាពយើង បាន​លើកយក​មក ជម្រាប​ជូន​ហើយ​អំពី​ប្រការ​ផ្សេងៗ​ទាក់ទង​នឹងស្នេហា​គ្រាដំបូង ឬក៏ការ​រួមភេទ​លើក​ដំបូង។ មើល​មួយភ្លែត​ហាក់​ដូចជា​ស្មុគស្មាញ​ណាស់ តែ​ដើម្បីសុវត្ថិភាព​ស្នេហា​ផ្អែមល្ហែម​យូរអង្វែង និង​អនុស្សាវរីយ៍​មួយជីវិត​ល្អផូរផង់ ពិតជា​ត្រូវ​គិតគូ​ឱ្យបាន​គ្រប់ជ្រុងជ្រោយ។ ការ​រួមភេទ​លើកដំបូង​ប្រៀបបាន​នឹងការ​ចាប់ផ្ដើម​ទទួលទាន​មួយម៉ាត់​ដំបូង​ ដូច្នោះ​ដែរ បើឆ្ងាញ់​និងមាន​អនាម័យ ពិតជា​ចង់​ទទួលទាន​ទៀត​មិនខាន​ឡើយ។ ហេតុនេះ មានតែ​លោកអ្នក​ខ្លួនឯង​ផ្ទាល់ទេ ដែលត្រូវ​ពិចារណា និង​ស្វែងរក​ចំណុច​ល្អៗ សម្រាប់​ស្នេហា​ល្អូកល្អឺន​ប្រកបដោយ​សុវត្ថិភាព។ នៅលេខ​នេះ ទស្សនាវដ្ដី សុខភាពយើង សូម​ចូលខ្លួន​លើកយក​ចំណុច​ផ្សេងៗ​បន្ថែមទៀត ដើម្បី​ជាអំណោយ​ជូន​លោកអ្នក​នៅរដូវ​ចូលឆ្នាំ​នេះ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
ថ្ងៃ​រួមភេទ​ខិតជិត​មកដល់​ហើយ តើ​លោកអ្នក​ត្រៀមខ្លួន​ហើយ​ឬនៅ? លោកអ្នក​នឹងអាច​បាត់បង់​ព្រហ្មចារី ភាព​បរិសុទ្ធ​ បេះដូង​ឈឺចាប់​ជូរចត់ ឆ្លងជម្ងឺ​កាមរោគ មានកូន​មិនចង់បាន​ជាដើម។ លោកអ្នក​បានជ្រាប​រួចមក​ហើយ​អំពី​វ័យដែល​ត្រូវ​ប្រឡូក​ក្នុងការ​រួមភេទ​ លើកដំបូង វិធី​បង្ការការ​មាន​ផ្ទៃពោះ​ដែល​មិនចង់បាន វិធី​បង្ការ​ការឆ្លង​ជម្ងឺ​កាមរោគ ការ​និយាយគ្នា ការ​ភ័យខ្លាច ចំណង់​ការ​ថ្នាក់ថ្នម ការ​ត្រៀមខ្លួន​ពេលស្នេហា​គ្រាដំបូង។ល។ ប៉ុណ្ណេះ​មិនទាន់អស់​នៅឡើយ​ទេ នៅមាន​ចំណុច​ផ្សេងៗ​ទៀត​ដែលគួរ​យល់ដឹង និង​ប្រតិបត្ដិ​មុនចូល​ប្រឡូក​ក្នុងឆាក​រួមភេទ​លើកដំបូង​នេះ។ សូមកុំ​ឱ្យដូច​ប្រយោគ​មួយឃ្លា​ដែលថា “សប្បាយ​ក្លាយជា​ទុក្ខ”។
ការ​រៀនសូត្រ
នៅក្នុង​ជីវភាព​ផ្លូវភេទ មនុស្ស​ពេញវ័យ​ជាច្រើន​មាន​អនុស្សាវរីយ៍​មិនអាច​បំពេញ​បាន ទៅណា​មកណា​ជាមួយគ្នា កាន់ដៃ​គ្នា ដើរលេង​ត្រសង ថើប​បបោស​អង្អែល​យ៉ាងស្រើបស្រាល​រកទីបំផុត​គ្មាន ការ​ចែចង់ និង​រឿង​អាថ៌កំបាំង​ផ្សេងទៀត​យ៉ាង​ផ្អែមល្ហែម​ល្អូក ល្អឺន​ជាដើម។ សូម​ភ្លក្ស​រសជាតិ​កាមារម្មណ៍​សន្សឹមៗ ថែទាំ និង​ស្រោចទឹក​ដាក់ជី​ជាបណ្ដើរៗ។ ពោល​ទំនាក់ទំនង​ផ្លូវភេទ គឺជា​ភាព សប្បាយ​រីករាយ​នៃផល​កម្រៃ​របស់​បុគ្គលម្នាក់ៗ អ្នកណា​ធ្វើអ្នក​នោះទទួល តែវា​មិនមែន​ជាកាយ​ហត្ថកម្ម​អនាម័យ ឬជា​សកម្មភាព ខកចិត្ដ​ដែល​គ្រាន់តែ​បំពេញ​ឡើង​ដូចគេ​ដូចឯង​ដែលធ្លាប់​ធ្វើនោះទេ។ ចំពោះ​សេចក្ដី​សុខស្រួល ចំណេះ​ដឹងនៃ​សមត្ថភាព​មិនសូវជា​ចាំបាច់​ប៉ុន្មានទេ ប៉ុន្ដែ​ត្រូវចេះ​កសាង​ទំនុកចិត្ដ​លើខ្លួនឯង​ឱ្យបាន​ច្រើន សម្រាប់​ផ្ទៀងផ្ទូរ​ជាមួយ​ដៃគូស្នេហា។ មនុស្ស​ភាគច្រើន បានយក​ការ​សម្រេច​កាម​ដោយខ្លួនឯង​(ការលេងប្រ​ដាប់ភេទ​ខ្លួនឯង) មក​រៀនសូត្រ​នៅឱកាស​នេះ។
ការ​ផ្សងព្រេង
ពេលរួមភេទ​លើកដំបូង ប្រៀប​បាននឹង​លោតហក់​ខ្លួនចូល​ទៅក្នុង​ភាពមិន​ដែលធ្លាប់​ស្គាល់ និង​មិនបាន​ដឹងថា​នឹងមាន​អ្វីកើត ឡើង​ជាបន្ដបន្ទាប់​នោះឡើយ។ ការ​រួមភេទ​គ្រាដំបូ​ងខ្លះប្រព្រឹត្ដ​ទៅបាន​ល្អប្រសើរ ខ្លះបាន​មធ្យម​មានល្អ​មានមិនល្អ ខ្លះទៀត​គ្មានបាន លទ្ធផល​គឺទទេសូន្យ​តែម្ដង។ ជារឿយៗ យុវនារី ឬ​យុវបុរស​ច្រើន​ខកចិត្ដ​រាងចាល​លែងចង់​ប្រព្រឹត្ដ​ទៀត ទាំងដើម្បី​សេចក្ដី​សុខស្រួល ​ទាំងដើម្បី​ជាល្បែង​លើគ្រែ​របស់​ពួកគេ។ ដូច្នេះ​ត្រូវការ​ពេលវេលា​ដើម្បី​សម្រប​ខ្លួនជាមួយ​ដៃគូ និង​ប្រើប្រាស់​ឱកាស​ក្រោយទៀត ដើម្បី​ស្គាល់គ្នា​ឱ្យរិតតែ​ច្បាស់។ បែបនេះ​មិនមែន​ជារឿង​ចម្លែក​នោះទេ។ ការ​ជួបគ្នា​ឬចង់​ច្របាច់​ចូលគ្នា​រវាង​រឿងរ៉ាវ​ពីរ និង​គម្រោង ពីរផ្សេង​គ្នា ពិតជា​ត្រូវការ​ការ​រៀបចំត​ម្រង់​តម្រូវ​ចៀស​មិនផុត​ឡើយ។ ទោះបីជា​ការរួមភេទ​លើកដំបូង​មិនពេញចិត្ដ​ពេញថ្លើម​ក៏ដោយ ក៏វាជា​ច្រកមួយ​ឈានទៅកាន់​មាគ៌ា​នៃការ​ផ្សងព្រេង​ខាង​ផ្លូវភេទ​របស់មនុស្ស​ ពេញវ័យ។
ព្រហ្មចារី
ការ​បាត់បង់​ភាពបរិសុទ្ធ ឬ​សន្ទះ​ព្រហ្មចារី ដែល​កើតឡើង​ដោយការ​រួមភេទ​គ្រាដំបូង ដែលមាន​ការ​ស៊កបញ្ចូល​លិង្គនោះ ពិតជា​ពិបាក​សម្រេចចិត្ដ​ណាស់​សម្រាប់​មនុស្ស​ភាគច្រើន ទោះជា​វ័យចាស់​ក្ដីវ័យ​ក្មេងក្ដី។ អ្នកខ្លះ​ឆាប់​រួសរាន់​រំដោះខ្លួន​ចេញពី​គំនាប​ដ៏រឹងមាំនោះ និង​ធ្វើខ្លួន​ទទួលបាន​នូវសេរីភាព អ្នក​ខ្លះទៀត​ប្រកាន់​បានខ្ជាប់​ខ្ជួននូវ​រនាំង​ប្រពៃណី​នេះ។ អ្នកដែល​រំលោភ​បំពានឈាន​មុខគេ​ច្រើនតែជា​មនុស្ស​ប្រុស ជាពិសេស​យុវបុរស​ឬយុវជន។ រីឯ​យុវនារី​ច្រើនតែ​ជាមនុស្ស​បណ្ដែត​អារម្មណ៍ ឬជាអ្នក​រ៉ូម៉ែនទិក ហើយដែល​ពួកនាង​ចូលចិត្ដ​រក្សា​ព្រហ្មចារីភាព ឬ​ភាពបរិសុទ្ធ សម្រាប់ថ្ងៃ​អាពាហ៍ពិពាហ៍។ ទាំងនេះ​គឺជា​ជម្រើស​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ។ ម្យ៉ាងទៀត​រហូត​មកដល់​សព្វថ្ងៃនេះ មិនទាន់​មាន​ក្រិតក្រម ឬច្បាប់​ទម្លាប់ណា ដែល​តម្រូវឱ្យ​យុវវ័យ​រួមភេទ​លើក​ដំបូងនៅ វ័យប៉ុន្មាន​ពិតប្រាកដ​នៅឡើយទេ។ បុរាណខ្មែរ​បានតម្រូវ និង​អនុញ្ញាត​ឱ្យយុវវ័យ​ចាប់ផ្ដើម​រួមភេទ​លើកដំបូង​ក្រោយថ្ងៃ​ក្រាបក្បាល ដល់​កន្ទេល​(ថ្ងៃរៀបការ)។ ការ​រៀបការ​នៅប្រទេសកម្ពុជា​ច្រើន​រៀបចំ​ឡើងដោយការ​រៀបចំទុក​ដាក់ពី​សំណាក់​ ឪពុកម្ដាយ ឬ​អាណាព្យាបាល ជួនកាល​កម្លោះក្រមុំ​ទាំងពីរ​នោះ​មិនធ្លាប់​ស្គាល់គ្នា​ទៀតផង។ បើ​ក្រឡេកមើល​ច្បាប់​អាពាហ៍ពិពាហ៍​នៃព្រះរាជាណាចក្រកម្ពុជា យុវជន និង​យុវនារី​មានសិទ្ធិ​រៀបការ​ចាប់ពី​អាយុ​គម្រប់១៨ឆ្នាំ​ឡើងទៅ។ តាមការ​ស្រាវជ្រាវ​នៅតាម​បណ្ដា​ប្រទេស​ជឿនលឿន ជាពិសេស​នៅប្រទេស​បារាំង យុវវ័យ​ចាប់ផ្ដើម​រួមភេទ​ដំបូង​នៅអាយុ​១៧ឆ្នាំ​ជាមធ្យម។ បើតាម​តួលេខ​ទាំងនេះ បញ្ជាក់ថា​យុវវ័យ​មិនត្រូវ​ចាប់ផ្ដើម​រួមភេទ​ពេកទេ ព្រោះ​ពួកគាត់​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​រៀបចំខ្លួន។ បើចង់​ស្វែងយល់​លម្អិត​អំពី សន្ទះ​ព្រហ្មចារី​នេះ​សូមអាន​អត្ថបទ“វិធី​ថែរក្សាព្រហ្មចារី” ដែលបាន​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខ​០០៩ ខែតុលា ឆ្នាំ២០០៦។
តើគួរ​និយាយ​ប្រាប់​ឪពុកម្ដាយ ឬ​អាណា​ព្យាបាល?
ការហែក​រឿងអាថ៌កំបាំង​ដែល​ជាការ​សម្ងាត់ និង​ជាការ​អៀនខ្មាស​ផ្ទាល់ខ្លួន​ប្រាប់​ឪពុកម្ដាយ ពិតជា​ពិបាក​កើតមាន​ឡើង ណាស់ ហើយ​វាជា​ដំណាក់កាល​មិនអាច​កាត់ថ្លៃបាន​របស់​យុវវ័យ។ អ្វីៗ​ទាំងអស់​អាស្រ័យ​ទៅលើ​ឪពុកម្ដាយ និង​ទំនាក់​ទំនង​ដែល​ យុវវ័យ​មានចំពោះ​ពួកគាត់។ បើសិនជា​លោកអ្នក​ស្រុះស្រួល​ជាមួយ​ពួកគាត់ នោះ​លោកអ្នក​ពិតជា​ងាយ​និយាយប្រាប់​ពួកគាត់។ លើសពីនេះ​ទៅទៀត​ឪពុកម្ដាយ​អាច​ទូន្មាន​លោកអ្នក និយាយ​ប្រាប់​លោកអ្នក​នូវអ្វីៗ​ជាបទពិសោធន៍ ដែល​ពួកគាត់​ធ្លាប់​ឆ្លងកាត់​ស្នេហា​គ្រាដំបូង ព្រមទាំង​ពួកគាត់​អាចប្រាប់​អំពីវិធី ឬ​មធ្យោបាយ​ទប់ស្កាត់​ការ​តាំងគភ៌​ដែល​មិនចង់​បាន និង​មធ្យោបាយ​បង្ការការ​ឆ្លងជម្ងឺ កាមរោគ​ផងដែរ។ ផ្ទុយទៅវិញ បើសិនជា​លោកអ្នក​មិនមាន​អារម្មណ៍​ចង់ប្រាប់​ពួកគាត់ ហើយ​និងភ័យខ្លាច​នឹង​ប្រតិកម្ម​របស់​ពួកគាត់ នោះ ​សូមរក្សា​អាថ៌កំបាំង​ដំណាក់កាល​គ្រាដំបូង​នៃជីវភាព​ផ្លូវភេទ​របស់​លោកអ្នក។ ប៉ុន្ដែ​លោកអ្នក​ក៏ត្រូវយក​ត្រចៀក​ស្ដាប់​គេឯង​ខ្លះផង ជាពិសេស​អ្នកដែល​នៅជុំវិញ​លោកអ្នក។ ក្រៅពី​ឪពុកម្ដាយ ឬ​អាណាព្យាបាល លោកអ្នក​អាច​ទុកចិត្ដ ឬ​និយាយ​ពិភាក្សា​ជាមួយ​ឪពុកមា ឬ​ម្ដាយមីង បងប្រុស​បងស្រី​បង្កើត ឬ​បងប្រុស​បងស្រីជី​ដូនមួយ​ជាដើម។
បណ្ដាំ​ផ្ញើ
ដើម្បី​ឆ្លើយតប​នឹង​ចំណាប់​អារម្មណ៍​របស់​លោកអ្នក​អាន ទស្សនាវដ្ដី សុខភាពយើង សន្យា​ខិតខំ​លើកយក​ចំណុច​អាថ៌កំបាំង​ និងត្រូវ​យល់ដឹង​ផ្សេងៗទៀត​ទាក់ទង​នឹងការ​រួមភេទ ឬ​ស្នេហា​គ្រាដំបូង​នៅលេខ​ក្រោយទៀត ដូចជា​ស្ថានភាព​កើតឡើង​ពេល​រួមភេទ​ ដំបូង ការ​ថើប​បបោសអង្អែល​គ្រាដំបូង មធ្យោបាយ​ទប់ស្កាត់​គភ៌​មិនប្រាថ្នា ការ​ស៊កបញ្ចូល​ប្រដាប់ភេទ ស្ថានភាព​ក្រោយពេល​រួមភេទ លើក​ដំបូង ដំបូន្មាន​សម្រាប់​គូស្នេហ៍​គ្រាដំបូង​ជាដើម។ ហេតុនេះ​សូម​អធ្យាស្រ័យ​តាមដាន​អាន​នៅលេខ​ក្រោយទៀត​ដោយ​អនុគ្រោះ ដោយសារ​មានចំណុច​ច្រើន និង​អត្ថបទ​វែង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

អាហារ​បំប៉ន​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ

ដើមឈើ​កាលណា​ជិតចេញ​ផ្លែ វា​ត្រូវការ​ទឹក និងជី​យ៉ាងច្រើន។ រីឯ​មាន់ទា​ក៏ដូចគ្នា​ដែរ កាលណា​វាស្ថិត​នៅក្នុង​វ័យ​បញ្ចេញពង វា​ត្រូវការ​ការ​បំប៉ន​ចំណីល្អ​ដល់វា​ឱ្យបាន​ឆ្អែត​ទើបវាពង​បានស្មើ​ហើយ​ ធំៗល្អ។ ចំណែក​មនុស្ស​យើង​ក៏ដូចគ្នា​ដែរក្នុង​ពេលមាន​គភ៌ កាន់តែ​ត្រូវការ​ការ​បំប៉ន​ចំណី​អាហារ​ឱ្យបាន​គ្រប់គ្រាន់ និងមាន​ជីវជាតិ​ទៀតផង ទើបអាច​ទប់ទល់​នឹង​បម្រែ​បម្រួល​ផ្សេងៗ​របស់​រាងកាយ​បាន។ តើ​ចំណី​អាហារ​បែបណា​ដែលស្ដ្រី​មាន​ផ្ទៃពោះ​គួរ​បរិភោគ?
រូបភាពទស្សនាវដ្ដីសុខភាពយើង
សម្រាប់​ប្រធានបទ​ដែល​ទាក់ទង​ទៅនឹង​ស្ដ្រីមាន​ផ្ទៃពោះ ទស្សនាវដ្ដី សុខភាពយើង បានចេញ​ផ្សាយ​ជាច្រើន​ច្បាប់​រួចមក​ហើយ។ ដោយឡែក​សម្រាប់​ពេលនេះ អាហារ​បំប៉ន​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ​ជាប្រធាន​បទថ្មី​មួយទៀត​ដែល​បកស្រាយ ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត ជូ ពិន អ្នកឯកទេស​ខាង​សម្ភព និង​រោគស្ដ្រី​នៃមន្ទីរពេទ្យ​កាល់ម៉ែត្រ។
សម្រេចចិត្ដ​ក្នុងការ​មាន​ផ្ទៃពោះ
គ្រប់ស្ដ្រី​ទាំងអស់​នៅពេល​សម្រេចចិត្ដ​ថាមាន​ផ្ទៃពោះ គប្បី​ប្រតិបត្ដិ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​នូវ​ប្រការ​មួយចំនួន ដូចជា​ការ​ទទួល​ថ្នាំ​ដែលមាន​ជាតិដែក និងការ​ពិនិត្យ​សុខភាព​មួយចំនួន​ទៀត​ជាការ​ចាំបាច់។ បើ​សុភាព​នារី​ចង់ជ្រា​បច្បាស់​សូមអាន​អត្ថបទ ការ​ត្រៀមខ្លួន​មានផ្ទៃពោះ​របស់​ស្ដ្រី​ដែលបាន​ចេញផ្សាយ​កាលពី​លេខ០១៧ ខែ​មិថុនា ឆ្នាំ​២០០៧​របស់​ទស្សនាវដ្ដីសុខភាព​យើង។
ការ​ទទួលទាន​នៅដំណាក់​កាល​ដំបូង​នៃគភ៌
ក្នុង​កំឡុង​ពេល​បីខែដំបូង អ្នកម្ដាយ​គួរថែរក្សា​សុខភាព​រាងកាយ​ឱ្យបាន​ប្រសើរ​បំផុត និង​បរិភោគអាហារ​ក្នុង​បរិមាណ​ធម្មតា។ ប៉ុន្ដែ​រយៈពេល​នេះជា​ពេលវេលា​ដែលស្ដ្រី​ភាគច្រើន​ជួបប្រទះ​នឹងអាការ​ ចាញ់កូន​ដែលធ្វើ​ឱ្យ​លោកស្រី​អ្នកនាង​អស់កម្លាំង ល្ហិត ល្ហៃ ក្អួតចង្អោរ​ទទួលទាន​អ្វីមិនបាន ជាហេតុ​ធ្វើឱ្យ​ស្ដ្រី​មួយចំនួន​ត្រូវ​ថមថយ​ទម្ងន់​រាងកាយ។ គ្រប់ស្ដ្រី​ទាំងអស់​មិនគួរ​បរិភោគ​អាហារ ដែលមាន​ជាតិ​ហឹរខ្លាំងទេ​នៅ​រយៈពេល​៣ខែ​ដំបូងនៃ​គភ៌ ផ្ទុយ​ទៅវិញ​គួរតែទទួលទាន​ទឹក​សណ្ដែក ឬ​បើអាច​ទទួលទាន​ទឹកដោះគោ​បាន​កាន់តែ​ប្រសើរ សូម​ព្យាយាម​ទទួលទាន​អាហារ​ឱ្យបាន​ច្រើន​ដើម្បី​ទប់ទល់​នឹងអាការ​ចាញ់កូន។
ការ​ទទួលទាន​នៅ​ដំណាក់​កាល​រីកចម្រើន​នៃគភ៌
សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ​ក្រៅពីការ​ថែទាំខ្លួន​ឱ្យបានល្អ​ហើយ​នោះ ចាំបាច់​ត្រូវយក​ចិត្ដទុក​ដាក់ទៅលើ​ចំណីអាហារ​ផងដែរ។ ជាពិសេស​ចំណី​អាហារ​ដែលផ្ដល់​អត្ថ​ប្រយោជន៍​សម្រាប់​សុខភាព​ផ្ទាល់ខ្លួន និង​ទារក​ក្នុងផ្ទៃ។ គ្រប់​អាហារ​ចាំបាច់​ត្រូវមាន​ជីវជាតិ​គ្រប់គ្រាន់ ទាំង​ប្រូតេអ៊ីន ទាំង​លីពីត ទាំង​គ្លុយស៊ីត ហើយ​មិនមែន​សំដៅ​ដល់​ចំណីអាហារ​ដែលមាន​តម្លៃខ្ពស់​នោះទេ។ អាហារ​មាន​តម្លៃ ថោក​ក៏មាន​ជីវជាតិ​អាច​បំប៉ន​សុខភាព​បានដែរ។ ទាំងនេះ​វាអាស្រ័យ​ផងដែរ​ទៅលើ​ស្ដ្រីខ្លួនឯង​ផ្ទាល់ ការ​ទទួលទាន​បានច្រើន​រិតតែ​ប្រសើរ។ មានស្ដ្រី​មួយចំនួន​ទទួលទាន​អាហារ​ច្រើន​បរិបូណ៍ អ្នក​ខ្លះទៀត​ទទួលទាន​មិនបាន​ឬក្អួត​ចេញមកវិញ​គ្មានសល់​ពេលខ្លះ បណ្ដែត​បណ្ដោយ​មិន​អត់ធ្មត់​ប្រឹងប្រែង​ទទួលទាន។ ផ្ទុយ​ទៅវិញ​ស្ដ្រី​នៅតាម​ជនបទ​មួយចំនួន ពេលមាន​ផ្ទៃពោះ មិនមាន​អ្វីទទួលទាន បរិបូណ៍​ទេ តែ​ពួកគាត់​នៅតែ​មាន​សុខភាពល្អ ហើយ​ទារក​នៅតែ​មាំមួន​គ្មានបញ្ហា​អ្វីទាំងអស់។ ស្ដ្រី​គ្រប់រូប​អាច​ទទួលទាន​ចំណីអាហារ គ្រប់ប្រភេទ​ដែលមាន​ប្រយោជន៍​សម្រាប់​សុខភាព ព្រោះ​វាអាច​ជួយ​បំប៉ន​ការ​លូតលាស់​របស់​ទារក​ក្នុងផ្ទៃ ហើយ​ថែមទាំង​អាចជួយ​បង្កើន​ការ​ផលិត​ទឹកដោះ​ឱ្យបាន​គ្រប់គ្រាន់ រួមទាំង​ការ​សម្រាល​បុត្រ​ប្រកប​ដោយ​សុវត្ថិភាព​ទៀតផង។ ចំណី​អាហារ​ទាំងនោះ​ត្រូវបាន​ចែកចេញ​ជាប្រភេទផ្សេងៗ​គ្នា។
  • អាហារ​ថាមពល ៖ មាន​ដូចជា​ស៊ុត ទឹកដោះគោ ត្រី សាច់សត្វ ថ្លើម សណ្ដែក​សៀង សណ្ដែកខៀវ​ជាដើម។ គួរ​ទទួលទាន​ស៊ុត​ឱ្យបាន​១ទៅ២គ្រាប់​ក្នុងមួយ​ថ្ងៃ ទឹកដោះគោ​១ ឬ​២កែវ ចំណែក​ឯតៅហ៊ូ និង​ទឹកសណ្ដែក​ក៏មាន​អត្ថ​ប្រយោជន៍​ផ្ដល់​ប្រូតេអ៊ីន ដូច​សាច់សត្វ​ដែរ។ ដូចគ្នានេះដែរ បាយ ម្សៅ ស្ករ ខ្លាញ់ និង​ប្រេងរុក្ខជាតិ​គួរតែ​ទទួលទាន​ឱ្យបាន​សមល្មម រួម​ជាមួយ​អាហារ​ដែលផ្ដល់​ជាតិប្រូតេអ៊ីន​ខ្ពស់។ រាល់ការ​ចម្អិន​អាហារ​គួរ​ប្រើប្រេង​រុក្ខជាតិ ដូចជា​ប្រេង​សណ្ដែក ប្រេង​ពោត​ជាដើម។ គប្បីទ​ទួលទាន​អាហារ​ដែល​ផ្ដល់​ថាមពល​ឱ្យបាន​មួយថ្ងៃ​៣០០០កាឡូរី។
  • អាហារ​សរីរាង្គ ៖ សំដៅ​ទៅលើ​ប្រភេទ​បន្លែ​ដែលមាន​ស្លឹកពណ៌​បៃតង​គ្រប់ប្រភេទ ព្រមទាំង​បន្លែ​ផ្សេងៗ​ទៀត ដូចជា ប៉េងប៉ោះ ល្ពៅ​ជាដើម ដែល​អាហារ​ប្រភេទនេះ​ជួយឱ្យ​រាងកាយ​ដំណើរ​ការបានល្អ​ធម្មតា។ ក្រៅពីនេះ​មាន​ផ្លែឈើ​គ្រប់ប្រភេទ ដូចជា ចេក ក្រូច​ពោធិ៍សាត់ ល្ហុង ត្របែក​ជាដើម អាច​ទទួលទាន​ជាមួយគ្នា​ក្នុង​ពេលតែ​មួយបាន ដើម្បីឱ្យ​រាងកាយ​ទទួលបាន​នូវ​កាកសរសៃ ជួយ​សម្រួល​ដល់ការ​បន្ទោរបង់ ព្រោះស្ដ្រី​មាន​ផ្ទៃពោះ​អាចជួប​បញ្ហា​ទល់លាមក។ ថែម​ពីលើនេះ​ទៀត គួរ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​កាល់ស្យូម ផូស្វ័រ ម៉ាញ៉េស្យូម ស័ង្កសី និងជាតិ​អ៊ីយ៉ូដ។ ចំពោះ​វីតាមីន​វិញមាន​ពពួក​វីតាមីន​ដែល​រលាយ​ក្នុងខ្លាញ់​បាន ដូចជាវីតា មីនអា ដេ អឺ​ជាដើម និង​វីតាមីន​ដែល​រលាយ​ក្នុងទឹក មាន​វីតាមីនបេ និង​វីតាមីសេ។ ម្យ៉ាងវិញទៀត​គ្រប់​ស្ដ្រីមាន​ផ្ទៃពោះ​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​យ៉ាង​ តិច៦កែវ​ក្នុងមួយ​ថ្ងៃ លើកលែង​តែករណី​មានការ​ណែនាំ​ពីវេជ្ជបណ្ឌិត​ជំនាញ។
រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ទទួលទាន​នៅ​ដំណាក់​កាល​ចុងក្រោយ​នៃគភ៌
នៅពេល​ឈាន​ចូលដល់​ត្រីមាស​ទីបី​នៃគភ៌ គ្រប់​ស្ដ្រីមាន​ផ្ទៃពោះ​ទាំងអស់​មិនគួរ​បរិភោគ​អាហារ​ដែលមាន​ជាតិ​ប្រៃទេ ព្រោះអាច​បណ្ដាល​ឱ្យហើម​ជើងបាន។ ផ្ទុយ​ទៅវិញ​បើ​បរិភោគ​អាហារ​ដែលមាន​រសជាតិផ្អែម​ពេកក៏​អាចមាន​ផលវិបាក​ដែរ​ បើមាន​អត្រា​ជាតិស្ករ​ខ្ពស់។
ប្រភេទ​ចំណី​អាហារ​គួរចៀសវាង
ស្ដ្រី​មាន​ផ្ទៃពោះ​គួរ​គប្បី​ប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណី​អាហារ ព្រោះ​វាអាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ចំពោះ​ទារក​ក្នុងផ្ទៃ​បាន ដោយសារ​ការឆ្លង​មេរោគ​ពីចំណី​អាហារ​ដែល​មិនស្អាត។ មេរោគ​ទាំងនោះ​អាចនាំ​ឱ្យមាន​បញ្ហា ដូចជា​រលូត​ទារក សម្រាល​មុនពេល​កំណត់ ពិការ​តាំងពី​កំណើត ឬ​ប្រឈម​មុខ​ក្នុងការ​ឆ្លងជម្ងឺ​កាចសាហាវ​ផ្សេងៗ។ ដូច្នេះ​ដើម្បី​សុខភាព ស្ដ្រី​មាន​ផ្ទៃពោះ​គួរ​ចៀសវាង​ចំណី​អាហារ​មួយចំនួន​ដូចជា​សាច់ក្រក សាច់​ប្រឡាក់ ចំណី​អាហារ​ក្លាស្សេ ស៊ុត​ដែល​មិនបាន​ចម្អិន​ឱ្យឆ្អិនល្អ​មុននឹង​បរិភោគ​ជាដើម។ ជាមួយ​គ្នានេះ គ្រឿង​ស្រវឹង​មាន​ដូចជា​ស្រា ស្រាបៀរ និង​ភេសជ្ជៈ​មានជាតិ​ស្រវឹង គួរ​ចៀសវាង​ដាច់ខាត។ ក្រៅពី​នេះ តែ និង​កាហ្វេ ក៏ពុំគួរ​ទទួលទាន​ឡើយ ប៉ុន្ដែ​គួរ​ពិសាទឹក​ស្អាត និង​ទឹកផ្លែឈើ​ស្រស់​ទើប​ប្រសើរ។ ស្ដ្រី​មាន​ផ្ទៃពោះ​ត្រូវ​ចៀសវាង​កុំ​ពិសាបារី ព្រោះ​វាមិន​ត្រឹមតែ​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ក​គ្រោះថ្នាក់​ដ៏ធ្ងន់ធ្ងរ​ដល់​ស្ដ្រី​ខ្លួនឯង និង​ទារក​ក្នុងផ្ទៃ​ទៀតផង ដូចជា​ធ្វើឱ្យ​ទារក​មានការ​រីកចម្រើន​ធំធាត់​យឺត ហើយ​កើតមក​មាន​រូបរាង​តូចជា​ធម្មតា ឬអាច​ពិការ​ផងក៏​មាន។
ដំបូន្មាន​អ្នក​ជំនាញ
ក្រៅពីអ្វី​ដែលបាន​ជម្រាបជូន​ខាងលើ​នេះ ស្ដ្រីមាន​ផ្ទៃពោះ​គួរគប្បី​ទៅពិនិត្យ​ផ្ទៃពោះ​នៅមណ្ឌល​សុខភាព​ជាប្រចាំ ដើម្បី​តាមដាន​សុខភាព​ខ្លួនឯង​ក៏ដូចជា​ការ​លូតលាស់​របស់​ទារក​ក្នុងផ្ទៃ និង​ស្វែងយល់​នូវ​ប្រការ​មួយចំនួន​ដែល​ស្ដ្រីមាន​ផ្ទៃពោះ​គួរ​ប្រតិបត្ដិ។ សូម​ចងចាំ​រយៈពេល​មាន​ផ្ទៃពោះ ព្រោះ​វាជាពេលវេលា​ដើម្បី​ថែរក្សា​សុខភាព​ជាពិសេស​មិនអាច​ប្រហែស​បានទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧

ស្ដ្រីពន្លូតកូន និងផលប៉ះពាល់

ដ្រី​មួយ​ចំនួន​បាន​ពន្លូត​កូន​ដោយ​គ្មាន​សុវត្ថិ​ភាពជា​មួយ​ គ្រូពេទ្យ​ដែល​មិនមាន​ជំនាញ​ច្បាស់​លាស់ ឬ​ក៏ពន្លូត​កូន​ដោយ​មិន មាន​ការ​យល់ព្រម​ពី​គ្រូពេទ្យ ប្ដី ឬ​ឪពុក​ម្ដាយ នាំ​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​សុខភាព​ម្ដាយ។ ការ​ពន្លូត​កូន​អាច​ធ្វើឱ្យ ម្ដាយ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ហើយ​ក៏​ជា​អំពើ​ព្រៃផ្សៃ​មួយ​ដែល​សង្គម​មិន​អនុញ្ញាត​ឡើយ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ ដោយ​មាន​ហេតុ​ផល​ច្បាស់លាស់ ទើប​អាច​ពន្លូត​បាន។
រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្សនាវដ្ដី សុខភាព​យើង បាន​ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត អ៊ូច ឌីណា ឯកទេស​ផ្នែក​សម្ភព និង​រោគស្ដ្រី​នៅ មន្ទីរ​ពេទ្យកាល់​ម៉ែត ដើម្បី​ពន្យល់​អំពី​ស្ដ្រី​ពន្លូត​កូន​រួមទាំង​ផល​ប៉ះ​ពាល់។ អ្វីទៅ​ជា​ការ​ពន្លូត​កូន?
ការ​ពន្លូត​កូន​គឺជា​សកម្មភាព​ដ៏​ព្រៃផ្សៃ​មួយ​ដែលមាន​ចេតនា​ធ្វើ​ចំពោះ​ ទារក​ដែល​នៅក្នុង​ផ្ទៃ​ឱ្យមក​នៅ​ខាង​ក្រៅ​ស្បូន ដោយ ប្រើ​វិធី​ផ្សេងៗ ដូចជា​មាន​ការ​លេប​ថ្នាំ​ដើម្បី​ទម្លាក់​កូន​ចេញ ឬ​ការ​វះកាត់​កូន​យក​កូន​ចេញ​ជា​ដើម។
ផល​ប៉ះពាល់​ចំពោះ​ការ​ពន្លូត​កូន
ស្ដ្រី​ដែល​ធ្វើការ​ពន្លូត​កូន​ដោយ​គ្មាន​ការ​យល់ព្រម និង​មិន​មាន​ការណែ​នាំ​ពី​វេជ្ជបណ្ឌិត​ជំនាញ ពិត​ជា​មាន​ផល​ប៉ះពាល់ យ៉ាង​ច្រើន ដែល​រួម​មាន ៖
1. ធ្លាក់​ឈាម​ច្រើន ៖ ការ​ធ្វើ​ការ​ពន្លូត​ដោយ​ចិត្ដឯង​ដោយ​គ្រូពេទ្យ​មិន​មាន​ជំនាញ មិន​មាន​អនាម័យ​ល្អ ធ្វើ​ឱ្យ​មាន​ការ ធ្លាក់​ឈាម​យ៉ាង​ច្រើន។ ជួនកាល​ទារក​មាន​អាយុច្រើន​សប្ដាហ៍​ពេក​ក៏អាចបង្ក​ឱ្យមាន​ផល​ប៉ះពាល់​ដល់​ សុខភាព​ម្ដាយយ៉ាង​ធ្ងន់ធ្ងរ នាំ ឱ្យ​មាន​អាការ​កង្វះ​ឈាម​ក្រហម។ ស្ដ្រី​មួយ​ចំនួន​ដែល​ពន្លូត​កូន​នៅកន្លែង​ដែលគ្មាន​សុវត្ថិភាព​ពោល​ គ្រូពេទ្យ​គ្មាន​ជំនាញ និង​គ្មាន អនាម័យ អាច​បណ្ដាល​ឱ្យ​ធ្លាយស្បូន​ក៏មាន​ដែរ។ ស្ដ្រីខ្លះ​មិន​បាន​ដឹង​ថា​ស្បូន​របស់​ខ្លួនធ្លាយ​នោះទេ ចេះ​តែ​បណ្ដោយ​ទុក​យូរៗ​ទៅអាច ឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។
2. ការ​បង្ក​រោគ ៖ ស្ដ្រី​ដែល​ពន្លូត​កូន​នៅកន្លែង​ដែល​គ្មាន​សុវត្ថិ​ភាព សម្ភារៈ​ពន្លូត​មិនបាន​សម្លាប់​មេរោគ​ឱ្យបាន​ត្រឹមត្រូវ អាច​នាំ​មេរោគ​ពីខាង​ក្រៅ​ចូល​ទៅ​ក្នុងស្បូន ដែល​ជាហេតុ​ធ្វើឱ្យមាន​ជម្ងឺ​ដំបៅ​ភ្នាសស្បូន អាប់​សែ​ភ្នាស​ស្បូន រាល​ដាល​ទៅដល់​ដៃស្បូន ធ្វើ​ឱ្យ​រលាក​ដៃស្បូន អាប់សែក​ន្សោម​ពងកូន ជួន​កាល​អាចធ្លាយ​អាប់សែ បណ្ដាល​ឱ្យមាន​ខ្ទុះពេញ​ពោះ និង​បណ្ដាល​ឱ្យរលាក​ស្រោម ពោះ​ជាបន្ដ​បន្ទាប់។ ជាចុង​ក្រោយ​វាអាច​ធ្វើឱ្យ​អ្នកជម្ងឺ​បាត់បង់​ជីវិត​ថែម​ទៀតផង។
3. មិនអាច​មាន​កូនទៀត​បាន ៖ ចំពោះ​ស្ដ្រី​ដែល​ពន្លូត​កូន​ញឹកញាប់ អាចប្រឈម​នឹង​ការ​មិនអាច​មានកូន​បាន បើមាន​ក៏ អាច​បណ្ដាល​ឱ្យមាន​ការ​រលូតកូន​ដែរ ដោ​យសារ​តែភ្នា​សស្បូន​ខាងក្នុង​បាន​រង​ដោយ​ការ​ពន្លូត​ញឹកញាប់ ដូចនេះ​ជាហេតុ​ធ្វើឱ្យ​មានការ រលូត​ញឹកញាប់​ដែរ។
ទាំងនេះ​គឺជា​ផល​ប៉ះពាល់​មួយ​ចំនួន​ដែលបង្ក​ឡើង​ដោយ​ការ​ពន្លូត​កូន​ជាមួយ​ គ្រូពេទ្យ​ដែល​មិនមាន​ឯកទេស។ ដូចនេះ​ដើម្បី ចៀស​វាង​គ្រោះ​ថ្នាក់​ខាង​លើ ស្ដ្រី​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែលមាន​ ជំនាញ​ជាមុនសិន​ដើម្បី​សុវត្ថិភាព ជា ពិសេស​គឺអាច​គេច​ផុត​ពី​គ្រោះថ្នាក់​មួយ​ចំនួន​បាន​ថែម​ទៀត​ផង។
វិធី​ព្យាបាល​ចំពោះ​ស្ដ្រី​ដែល​ជួបនឹង​ផល​លំបាក​ពេល​ពន្លូត​កូន
ការ​ព្យាបាល​មាន​លក្ខណៈ​ខុសគ្នា​ទៅតាម​ប្រភេទ​នៃ​អាការ​របស់​អ្នក​ជម្ងឺ។ បើសិន​ជា​ស្ដ្រី​ដែល​ធ្វើការ​ពន្លូត​កូន​មាន​បញ្ហា ដូចជា​អាប់​សែ​ស្បូន ឬ​ក៏មាន​ការរ​លួយស្បូន ហើយ​ត្រូវ​តែធ្វើការ​កាត់​យក​ស្បូន​ចេញ ព្រោះ​មិនអាច​ប្រើប្រាស់​ថ្នាំ​ដើម្បី​ព្យាបាល នោះទេ ជា​ជម្ងឺ​ដែល​ធ្ងន់​ធ្ងរ​បំផុត។
ដំបូន្មាន​របស់​អ្នក​ជំនាញ
បញ្ហា​ពន្លូត​កូន​គឺមាន​ការពាក់​ព័ន្ធ​ដល់​សង្គម ព្រោះ​ការពន្លូត​កូន​នេះជា​អំពើ​ខុស​ច្បាប់ ដូចនេះ​ស្ដ្រីគ្រប់​រូប​មិន​ត្រូវធ្វើ​ការ ពន្លូត​កូន​នោះ​ទេ។ បើសិន​ជាមិន​ចង់បាន​កូនគួរ​តែ​មាន​វិធាន​ការ​ការពារ​ដើម្បី​កុំឱ្យ​មានកូន ចៀសវាង​នូវ​ការពន្លូត​កូន​ចេញ​ដែល ធ្វើ​ឱ្យប៉ះពាល់​ដល់​សុខភាព​ស្ដ្រី​ដែល​ជា​ម្ដាយ និង​សង្គម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកម្ភៈ ឆ្នាំ២០១០

ស្ដ្រី​មិនសម្បូរ​ទឹកដោះ ៖ មូលហេតុ និង​ដំណោះ​ស្រាយ

ទឹកដោះ​ម្ដាយ​មាន​ប្រយោជន៍​ច្រើនយ៉ាង​សម្រាប់​ទ្រទ្រង់​រាងកាយ​ ទារក​តូច​ដែល​មិនមាន​លទ្ធភាព​ទទួលយក​ចំណីអាហារ​បាន។ ស្ដ្រី​ភាគច្រើន​បំបៅ​កូន​ដោយ​ទឹកដោះ​របស់ខ្លួន​ផ្ទាល់​ដោយ​មិនត្រូវការ​ ជំនួយ​ពីម្សៅ​ទឹកដោះគោ​ឡើយ។ ប៉ុន្ដែ​ស្ដ្រី​មួយចំនូន​ជួបប្រទះ​បញ្ហា​ទឹកដោះ​មិន​គ្រប់គ្រាន់​សម្រាប់​ ចិញ្ចឹមកូន ឬ​មិនមាន​ទឹកដោះ​តែម្ដង។ តើ​មកពី​ហេតុអ្វីទៅ​ទើបស្ដ្រី​ទាំងនោះ​មិនសម្បូរ​ទឹកដោះ?
រូបភាពទស្សនាវដ្តីសុខភាពយើង
កាលពី​ការចេញ​ផ្សាយលេខ​មុនៗ លោកអ្នក​បាន​ទទួល​ជ្រាប​រួចមក​ហើយ​អំពី​សារៈប្រយោជន៍​នៃ​ទឹកដោះម្ដា​យ និងការ​បំ បៅដោះ​ជួយ​ពន្យារ​កំណើត។ ដោយ​ឡែក​សម្រាប់​លេខនេះ លោកអ្នក​បានជ្រាប​ជាបន្ដទៀត​អំពី​មូលហេតុ​ពិតប្រាកដ​ដែលធ្វើ​ឱ្យស្ដ្រី មួយចំនួន​មិនសម្បូរ​ទឹកដោះ​សម្រាប់​បំបៅកូន តាមរយៈ​ការ​បកស្រាយ​របស់​លោកស្រី​វេជ្ជបណ្ឌិត អ៊ូ សារឿន អនុប្រធាន​ផ្នែកសម្ភព នៃមជ្ឈមណ្ឌល​គាំពារ​មាតា និង​ទារក​លើទំព័រ ទស្សនាវដ្ដី សុខភាព​យើង។
ទឹកដោះ​ម្ដាយ​ជាអាហារ​ដ៏ពិសិដ្ឋ
ទឹកដោះ​ម្ដាយ​ជាអាហារ​ដ៏ពិសេស​ដែលផ្ទុក​ទៅដោយ​សារធាតុ​ចិញ្ចឹម​គ្រប់បែបយ៉ាង ​សម្រាប់​តម្រូវការ​របស់ទារក​ក្នុងរយៈពេល​៤ទៅ៦​ខែដំបូង។ ទឹកដោះ​ម្ដាយ​ផ្ទុក​ទៅដោយ​សារធាតុ​ចិញ្ចឹម​ជាច្រើន។
  • ជាតិ​ប្រូតេអ៊ីន និង​ជាតិខ្លាញ់​យ៉ាងច្រើន​សម្រាប់​ទារក​ក្នុងចំនួន​សមស្រប​និង​ត្រឹមត្រូវ
  • ជាតិ​ឡាក់តូស​(ជាតិស្ករ​ក្នុង​ទឹកដោះ)​ច្រើនជាង​ទឹកដោះ​ដទៃទៀត​ដែលជា​តម្រូវការ​របស់​ទារក
  • មាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​ទារក​ដោយ​មិនចាំបាច់​ត្រូវបន្ថែម​ជីវជាតិ​ដទៃទៀត​ទេ
  • មាន​ជាតិដែក​គ្រប់គ្រាន់​សម្រាប់​ទារក។ ជាតិដែក​នៅក្នុង​ទឹកដោះ​ម្ដាយ​មិនមាន​ចំនួនច្រើន​លើសលប់​ទេតែអាច​សមល្មម សម្រាប់​ទារក​ដែលមិន​បណ្ដាល​ឱ្យជួប​ភាពស្លេកស្លាំង​ដែល​បណ្ដាល​មកពី​ កង្វះសារជាតិ​ដែក។
  • មាន​សារជាតិ​ទឹក​គ្រប់គ្រាន់ ទោះបីជា​អាកាសធាតុ​ក្ដៅស្ងួត​យ៉ាងណា​ក៏ដោយ
  • អំបិល​កាល់ស្យូម និង​ហ្វូស្វាត​ត្រឹមត្រូវ
  • មានអ​ង់ស្ស៊ីម​ពិសេស​(លីប៉េស)​ដែលជួយ​រំលាយ​ខ្លាញ់។

ទឹកដោះ​ម្ដាយមិន​គ្រប់គ្រាន់
មានស្ដ្រី​មិនតិច​នាក់ទេ​ដែល​ក្រោយពេល​សម្រាល​តែងតែ​ពោលថា នាងខ្ញុំ​មិនសូវ​សម្បូរ​ទឹកដោះ ឬមាន​ទឹកដោះ​មិន​គ្រប់គ្រាន់។ នេះជា​បញ្ហាមួយ​ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ដែលធ្វើ​ឱ្យម្ដាយ​ចង់បំបៅ​កូនដោយ ​ដបទឹកដោះ​គោ ឬ​ទឹកបបរ​ឆាប់ពេក។ ប្រការ​ដែលមាន​ទឹកដោះ​មិន​គ្រប់គ្រាន់​នោះ គឺជាការ​យល់ឃើញ និងការ​គិត​របស់​អ្នកម្ដាយ​តែប៉ុណ្ណោះ។ តាមពិត​ទៅម្ដាយ​ទាំងអស់​អាចមាន​ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​ទារក​របស់គាត់ ទោះបីជា​ទារកភ្លោះ​ក៏ដោយ។ សំខាន់​គឺស្ដ្រី​ត្រូវមាន​ជំនឿចិត្ដ និងយក​ចិត្ដទុក​ដាក់បំបៅ​កូន។ មានបញ្ហា​មួយចំនួន​ដែលធ្វើ​ឱ្យម្ដាយ​គិតថា​ទឹកដោះ​មិន​គ្រប់គ្រាន់ ដែលមាន​ដើមចម​មកពី​ទារក និង​ម្ដាយ។
1 .  បញ្ហា​របស់​ទារក
  • ទារកយំ​ច្រើន​ជាងការ​គិត​របស់ម្ដាយ និង​ក្រុមគ្រួសារ
  • ទារក​បៅច្រើន​ហើយ​ញឹកញាប់​ជាងទារក​ផ្សេង​ទៀត បើតាម​ការគិត​របស់ម្ដាយ
  • រយៈពេល​បៅម្ដង​យូរលើស​ពី១៥ទៅ​២០នាទី
  • ទារក​ខឹងដោះ​ហើយ​មិនព្រម​បៅដោះ
  • ទារក​ជញ្ជក់ដៃ​របស់វា
  • ពេលឱ្យ​បៅទឹកដោះគោ​ដោយប្រើ​ដបទារក​ដេកលក់​បានយូរ
2 .  បញ្ហា​របស់​ម្ដាយ
  • ដោះ​របស់ម្ដាយ​មិនមាន​ទឹកដោះ​នៅពេល​ទារកកើត​មកភ្លាម
  • ដោះមាន​សភាពទន់​ជាងពេល​មុន
  • ឈប់​ស្រក់ទឹកដោះ
បញ្ហា​ទាំងអស់​នេះ ជាពិសេស​បញ្ហា​របស់​ម្ដាយ អាច​កើតឡើង​ដោយសារ​កត្ដា​ចិត្ដសាស្ដ្រ និងកង្វះ​បទពិសោធន៍​ច្រើនជាង។ សូម​អ្នកម្ដាយទាំ​ងឡាយ​រកជំនួយ​ពីអ្នក​មាន​បទពិសោធន៍ ឬ​គ្រូពេទ្យ​ដើម្បី​បំបៅដោះ​កូន។ ការសង្កេត​ថាទារក​បៅ​គ្រប់គ្រាន់ ឬ​ក៏អត់ ជារឿង​ងាយស្រួល​ទេ អ្នកម្ដាយ​ត្រូវតាម​ដាន ការនោម របស់​ទារក។ បើ​ទារកនោម​លើសពី៦ដង​ក្នុង​រយៈពេល​២៤ម៉ោង ហើយ​ទឹក នោម​របស់​ទារក​មានពណ៌​លឿងស្រាល​នោះមាន​ន័យថា​ទារក​បៅដោះ​គ្រប់គ្រាន់​ហើយ។ ក្រៅពីនេះ មានការ​រំខាន​ដល់ការ​បៅដោះ​កូន មួយចំនួន​ទៀត​ដែលកើត​មានឡើង​ចំពោះម្ដាយ ដូចជា​ដោះឡើង​ខ្លាំងហើយ​ឈឺ(លៀសដោះ) ដោះ​ហើមខ្លាំង​ហើយ​ឈឺចុង​ដោះ ឈឺ ប្រេះ​លិប ឬ​ចុងដោះ​វែងពេក ទារក​មិនព្រម​បៅដោះ មានឈាម​នៅក្នុង​ទឹកដោះ​ជាដើម។
ឱ្យមាន​ទឹកដោះ​គ្រប់គ្រាន់
គ្រប់ម្ដាយ​ទាំងអស់​ដែល​បំបៅកូន​ដោយ​ទឹកដោះ ចាំបាច់​ត្រូវយល់ដឹង​ពីកក្ដា​មួយចំនួន​ដែលអាច​ឱ្យ​លោកស្រី​មាន​ទឹកដោះ គ្រប់គ្រាន់​ក្នុងការ​ចិញ្ចឹម​កូនតូច។ ប្រការ​សំខាន់​ពីរ ដែល​ទាក់ទង​ទៅនឹង​ការ​ផលិត​ទឹកដោះ និង​ស្ថានភាព​បំបៅ​ទារក។
1 . ការ​ផលិត​ទឹកដោះ ៖ អ្នកម្ដាយ​ត្រូវ​យល់ពី​ឥទ្ធិពល​នៃការ​ជញ្ជក់ដោះ​ទៅលើការ​ផលិត​ទឹកដោះ។ ប្រសិនបើ​ទារក​ជញ្ជក់ដោះ​បានច្រើន ដោះក៏​ផលិត​ទឹកដោះ​បានច្រើន​ទៅតាម​នោះដែរ។ បើសិនជា​ទារក​ជញ្ជក់ដោះ​បានតិច ដោះក៏​ផលិត​ទឹកដោះ​បានតិច​ដែរ។ ក្នុង​ករណី​ដែល​ទារក​ឈប់ជញ្ជក់​ដោះ ឬ​មិនដែល​ជញ្ជក់ដោះ​នោះ ដោះនឹង​លែង​ផលិត​ទឹកដោះ​ទៀតហើយ។ ផ្ទុយ​ទៅវិញ​បើ ម្ដាយ​មានកូនភ្លោះ​ហើយកូន​ទាំងពីរ​ជញ្ជក់ដោះ​នោះ ដោះនឹង​ផលិត​ទឹកដោះ​បន្ថែម​សម្រាប់​តម្រូវ​ការរបស់កូន​ទាំងពីរ។ ទាំងនេះ​ហៅ ថាការ​ផ្គត់ផ្គង់ និងការ​ទាមទារ។ ដោះ​ផ្គត់ផ្គង់​ទឹកដោះ​ទៅតាមការ​ទាមទារ​របស់​ទារក។ អ្នកម្ដាយ​មិនត្រូវ​ព្យាយាម​សន្សំ​ទឹកដោះ​ទុក នោះទេ ព្រោះវា​ធ្វើឱ្យ​ដោះផលិត​ទឹកតិច​ជាងមុន។ សរុបមក​វិញការ​បំបៅដោះ​កូន​កាន់តែ​ញឹកញាប់ ការ​ផលិត​ទឹកដោះ​កាន់តែ​ច្រើន ជាពិសេស​ការ​បំបៅដោះ​កូន​នៅពេល​យប់ ព្រោះ​ក្រពេញ​ភីទីអ៊ិតូរី​បញ្ចេញ​ប្រូឡាក់ទីន​នៅពេល​យប់ច្រើន​ជាង​នៅពេល​ ថ្ងៃ។ ដើម្បី​ឱ្យម្ដាយ​មាន​សុខភាព​មាំមួន​ក៏ដូចជា​ជំរុញ​ឱ្យការ​ផលិត​ទឹកដោះ​ កាន់តែ​ប្រសើរនោះ អ្នកម្ដាយ​ត្រូវ​បរិភោគ​អាហារ​ឱ្យបាន​គ្រប់គ្រាន់​ប្រកប ដោយ​ជីវជាតិ។
2 . ស្ថានភាព​បំបៅ​ទារក ៖ មិនមែន​ឱ្យតែ​មាត់ទារក​ដល់ដោះ​សុទ្ធតែ​អាចបៅ​បាននោះ​ទេ ចាំបាច់​ត្រូវតែ​បំបៅកូន​ក្នុង​ស្ថានភាព​ត្រឹមត្រូវ ដើម្បី​ឱ្យទារក​បៅបាន​ឆ្អែតស្កប់ស្កល់​(ទារក​បៅទាល់តែ​ដេកលក់​ក្នុងខណៈ​ដែល​ ចុងដោះ​ម្ដាយ​នៅក្នុងមាត់​នៅឡើយ)។ ស្ថានភាព​ត្រឹមត្រូវ​ក្នុងការ​បំបៅដោះ​ដល់​ទារក​មាន ៖
  • ក្បាល និង​ដងខ្លួន​ទារក​គួរស្ថិតនៅ​បន្ទាត់​តែមួយ
  • មុខ​របស់​ទារក​នៅចំពី​មុខដោះ ច្រមុះ​ទល់នឹង​ក្បាលដោះ
  • ម្ដាយ​គួរបី​ទារក​ឱ្យផ្អឹប​នឹងកូន​(បែរមុខ​រកគ្នា)
  • ប្រសិនបើ​ទារក​ទើបនឹង​កើត អ្នកម្ដាយ​គួរតែ​ជួយ​ទ្រត្រគាក​របស់​ទារក មិនមែន​ទ្រក្បាល​និងស្មា​ឡើយ
  • ម្រាមដៃ​របស់ម្ដាយ​ត្រូវដាក់​ចូលនៅផ្នែក​ខាងចុង​ដង្ហើម ហើយ​ផ្អឹប​ម្រាម​ដើម្បី​ទ្រគល់ដោះ និង​ដាក់ក្នុង​ចន្លោះ​មេដៃ
  • ម្ដាយ​គួររុញ​បបូរមាត់​ទារក​ឱ្យប៉ះ​នឹងចុងដោះ​របស់ខ្លួន​រហូតដល់​ទារក​ ហាមាត់ធំ ហើយ​ប្រញាប់​ឱ្យទារក​បៅដោះ និង​ធ្វើ យ៉ាងណា​ឱ្យបបូរមាត់​ខាងក្រោម​របស់ទារក​ស្ថិតនៅ​ពីក្រោម​ចុងដោះ។
ដំបូន្មាន​អ្នក​ជំនាញ
គ្រប់ម្ដាយ​ទាំងអស់​គប្បី​បំបៅកូន​ដោយ​ទឹកដោះ​របស់ខ្លួន​ជាជាងការ​ បំបៅកូន​ដោយដប។ ព្រោះ​ក្រៅពី​ត្រូវ​ចំណាយ​ប្រាក់ ច្រើន​ហើយ ជួនកាល​ធ្វើឱ្យ​ត្រូវប្រឈម​មុខនឹង​ជម្ងឺផ្សេងៗ​ទៀតផង។ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ជាមធ្យោបាយ​មួយ​ប្រកបដោ យ​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ផ្ដល់​ឱ្យទារក​នូវការ​ថែទាំ និងផ្ដល់​នូវ​អាហារ​គ្រប់គ្រាន់​ដែលអាច​ការពារការ​ឆ្លងរោគ និងជម្ងឺ​នានាបាន។ គ្មានអ្វី​ដែលអាច​ជំនួស​ទឹកដោះ និង​សេចក្ដី​ស្រឡាញ់​របស់​ម្ដាយ​បានទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

បូសលើ​ប្រដាប់​ភេទបុរស

ជម្ងឺបូស​លើ​ប្រដាប់ភេទ​បុរស​គឺជា​ជម្ងឺមួយ​ប្រភេទ​ដែល​កើតមាន​ ចំពោះ​លោកអ្នក ដែល​រស់នៅ​មិនស្អាត និង​ខ្វះអនាម័យ​ក្នុងការ​ស្លៀកពាក់ ជាពិសេស​ខោទ្រនាប់​តែម្ដង។ ប្រសិន​បើការ​ព្យាបាល​មិនបាន​ត្រឹមត្រូវ និងទាន់​ពេលវេលា​អាច​បណ្ដាល​ឱ្យ​អវយវៈភេទ​(ប្រដាប់​បន្ដពូជ)​របស់​លោកអ្នក​ មានបញ្ហា​ទៅថ្ងៃក្រោយ​ជាមិនខាន។ 
រូបភាពទស្សនាវដ្តីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ម៉ៅ វណ្ណៈ ប្រធាន​សម្រប​សម្រួល​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ នៅ​គ្លីនិករ៉ាក់ ធ្វើការ​បកស្រាយ​អំពី​ជម្ងឺ​បូសលើ​ប្រដាប់ភេទ​បុរស ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បានជ្រាប និង​យល់​កាន់តែ​ច្បាស់​អំពីបញ្ហានេះ​។
បូសលើ​ប្រដាប់ភេទ​បុរស
បូសលើ​ប្រដាប់ភេទ​បុរសគឺ​ជាការ​កកើត​ជាខ្ទុះ​នៅត្រង់​ប្រដាប់​ភេទ រួចបង្ក​ទៅជាជម្ងឺ​បូស។ ហើយ​ជម្ងឺបូស​នេះកើត​មានទាំង​បុរស​និងស្ដ្រី ជាពិសេស​ក្មេងៗ​វ័យជំទង់ ដែល​បង្កឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ឈ្មោះថា​ស្ដាភីឡូកូក រួចក៏រោល​ក្លាយទៅជា​បូសតែម្ដង។
មូលហេតុ​ដែលប​ណ្ដាល​មានបូស​លើប្រដាប់ភេទ​បុរស
មូលហេតុ​ដែលនាំឱ្យ​កើតជម្ងឺ​បូស​នៅត្រង់​ប្រដាប់ភេទ​នោះ គឺ​បណ្ដាល​មកពី​ភាពខ្វះ​អនាម័យ​ពេលដែល​លោកអ្នក​ស្លៀកពាក់​ខោអាវ​មិនបាន​ ស្អាត ទើប​បណ្ដាល​ឱ្យជាប់​មេរោគ​ស្ដាភីឡូកូក​មកជាមួយ​ខោអាវ ជាពិសេស​ខោទ្រនាប់ ហើយ​មានប៉ះ​ផ្ទាល់​ជាមួយ​ស្បែក បន្ទាប់មក​ក៏រោល​ទៅជា​បូស។ ប្រសិនបើ​លោកអ្នក​កើត​ជម្ងឺបូស ហើយ​យកដៃ​ទៅអេះ​កន្លែង​ផ្សេងៗ មេរោគ​ស្ដាភីឡូកូក​អាចនឹង​រោលទៅ​កន្លែងនោះ​តាមរយៈ​ក្រចកដៃបាន។
ផល​ប៉ះពាល់​នៃការ​កើតបូស​លើប្រដាប់​ភេទ
ចំពោះ​អ្នកកើត​ជម្ងឺ​បូសនេះ ប្រសិន​បើការ​ថែទាំ និងការ​ព្យាបាល​មិនបាន​ត្រឹមត្រូវ​ទេ មេរោគ​ស្ដាភីឡូកូក​នឹងរីក​រាលដាល​ពី កន្លែង​មួយទៅ​កន្លែងមួយ​ទៀត ដែល​ធ្វើឱ្យ​អ្នកកើត​បូស​មានការ​ឈឺចុកចាប់។ លោកអ្នក​ដែល​ព្យាបាល​មិនបាន​ត្រឹមត្រូវ និងទាន់ពេលវេលា​នោះ មេរោគ​ស្ដាភីឡូកូក​នេះនឹង​រាលដាល​ដល់ក្នុង​ឈាម ហើយ​បង្កើត​បានជា​មេរោគ​ក្នុងឈាម និង​ធ្វើឱ្យ​ជម្ងឺបូស​កើតហើយ​បាត់​ទៅវិញ រួចកើត​ម្ដងទៀត​(កើតច្រើន​លើកច្រើន​សារ)​មិនងាយ​ជាទេ និង​បង្កើត​បានជា​សម្លាក​ជាច្រើន​កន្លែង ដែលធ្វើ​ឱ្យខូច​សោភ័ណភាព​ស្បែក។
វិធី​ការពារ​ទប់ស្កាត់​បូសលើ​ប្រដាប់ភេទ​បុរស
វិធី​ការពារ​ដែល​ប្រសើរ​បំផុត លោកអ្នក​ត្រូវចេះ​អនាម័យ​ខ្លួនប្រាណ ពិសេស​ត្រូវ​ឧស្សាហ៍​កាត់​ក្រចកដៃ និង​ក្រចកជើង ឱ្យបាន​ខ្លី និង​ទៀងទាត់ ចៀសវាង​កុំឱ្យ​មេរោគ​ទាំងឡាយ​មកសម្ងំ​ទំនៅក្នុង​ក្រចក ដែលងាយ​នឹងបង្ក​រោគ។ ប្រសិន​បើមានការ​កើតជម្ងឺបូស​នៅត្រង់​កន្លែង​ប្រដាប់ភេទ ឬ​នៅកន្លែង​ផ្សេងៗ​ទៀត លោកអ្នក​គួរតែ​មកជួប​គ្រូពេទ្យ​ដែលមាន​ឯកទេស​ច្បាស់លាស់ ដើម្បី​ពិនិត្យ និង​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​ការកើត​ឡើង​ម្ដងហើយ​ម្ដងទៀត។
ដំបូន្មាន​អ្នក​ជំនាញ
ប្រសិនបើ​លោកអ្នក​កើតមាន​ជម្ងឺបូស​លើប្រដាប់ភេទ​ហើយបាន​ទទួលការ​ព្យាបាល​ គឺជា ប៉ុន្ដែ​បញ្ហា​សំខាន់​អាចកើត​ឡើង សារជាថ្មី​បាន។ វិធី​ការពារ​ដែល​ទទួលបាន​ប្រសិទ្ធភាព​គឺអនាម័យ​ខ្លួនប្រាណ​របស់​លោកអ្នក​ ឱ្យបាន​ស្អាត​ជាប្រចាំ ដូចបាន​រៀបរាប់​ខាង ដើម។ ដូច្នេះ​នៅពេល​ដែល​លោកអ្នក​កើតមាន​បញ្ហាអ្វី​មិនស្រួល លោកអ្នក​គួរតែ​ប្រញាប់​ប្រញាល់​ទៅជួប​គ្រូពេទ្យ​ឱ្យបាន​ឆាប់រហ័ស ដោយ​មិនត្រូវ​ទុកឱ្យ​អាការ​នៃជម្ងឺ​មានសភាព​ធ្ងន់ធ្ងរ​នោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១

ពេលមាន​ផ្ទៃពោះ ត្រូវពិនិត្យ​អ្វីខ្លះ?

បើទោះបី​ជាមក​ដល់ពេលនេះ​ការ​ផ្សព្វផ្សាយ​មាន​យុទ្ធនាការ​យ៉ាង​ គគ្រឹក​គគ្រេង​យ៉ាងណា​ក៏ដោយ​ក៏ស្ត្រី​មួយចំនួន​នៅតែ​មាន​ចម្ងល់​ថា ហេតុអ្វី​បានជា​នៅពេល​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវទៅ​មន្ទីរពេទ្យ​ធ្វើអ្វី។ ព្រោះ​ចាស់ៗ​ពីមុន ពួកគាត់​សម្រាល​កូន​ច្រើន​យ៉ាងណា គាត់​មិនដែល​ទៅពេទ្យ​ម្ដេច​ក៏គាត់​មិនអី។ ការ​យល់ឃើញ​ទាំងនេះ​ហើយ ដែលជា​ហេតុផល​មួយ​បង្អាក់​មិនឱ្យ​ស្ដ្រីមាន​ផ្ទៃពោះ​ទាំងឡាយ​ទៅពិនិត្យ​ សុខភាព​ឱ្យបាន​ត្រឹមត្រូវ។
រូបភាពទស្សនាវដ្តីសុខភាពយើង
ដើម្បី​ឱ្យ​សុភាពនារី ជាពិសេស​ស្ដ្រី​ដែល​កំពុង​តែនឹង​ក្លាយជា​ម្ដាយ​នៅពេល​ខាងមុខ​ជ្រាប​ អំពីហេតុផល​មួយចំនួន​អំពីការ​ពិនិត្យ​សុខភាព​នៅពេល​មាន​ផ្ទៃពោះ​នោះ។ សូមស្ដ្រី​ទាំងអស់​ជួបជាមួយ​លោក​សាស្ដ្រាចារ្យ លៀង ច័ន្ទរិទ្ធ អនុ​ប្រធាន​មន្ទីរពេទ្យ មិត្ដភាព​ខ្មែរ​សូវៀត តាមរយៈ​ទស្សនាវដ្ដី សុខភាពយើ​ង។
ភាព​ចាំបាច់​នៃការ​ទៅពិនិត្យផ្ទៃ​ពោះ
សុភាពនារី​ទាំងអស់​ចាំបាច់​ត្រូវ​ជ្រាបថា ជារៀង​រាល់ថ្ងៃ​នៅទូទាំង​ពិភព​លោកមាន​ស្ដ្រី​ប្រហែល​១៤០០នាក់​ស្លាប់​ដោយសារ ​បញ្ហា​ផ្សេងៗ​ដែល​ទាក់ទង​នឹងការ​មាន​ផ្ទៃពោះ និង​ការ​សម្រាល។ មានស្ដ្រី​រាប់ម៉ឺន​នាក់​ទៀត​ជួប​ប្រទះ​ផលវិបាក​ក្នុងពេល​មាន​ផ្ទៃពោះ ដែល​គំរាម​កំហែង​ដល់ជីវិត​ស្ដ្រី និង​ទារក ឬ​បន្សល់ទុក​ឱ្យពួកគេ​នូវ​ពិការភាព។
ប្រសិនបើ​ស្ដ្រី​ទទួល​បានការ​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​នោះ គ្រោះថ្នាក់​ទាំងឡាយ​នៅពេល​មាន​ផ្ទៃពោះ ពេល​សម្រាល និង​ក្រោយពេល​សម្រាល​ត្រូវបាន​កាត់បន្ថយ​ឬមិនមាន​តែម្ដង។ ដើម្បីធានា​បាននូវ​សុវត្ថិភាព ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវតែ​ទៅ​មន្ទីរពេទ្យ នៅពេល​ដែល​សង្ស័យថា​ខ្លួនមាន​ផ្ទៃពោះ។ គ្រូពេទ្យ​ជំនាញ​ធានា​ឱ្យមាន​ភាពសុខសាន្ដ​ដល់ស្ដ្រី​មានផ្ទៃពោះ និងសុខភាព របស់​ទារក ដោយការ​ពិនិត្យ​ទៅលើ ៖
  • ពិនិត្យភាព​លូតលាស់​នៃ​ផ្ទៃពោះ ដើម្បី​ពេលមាន​បញ្ហា​កើតឡើង ស្ដ្រី​អាចទៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា
  • ពិនិត្យ​សម្ពាធឈាម​ដែលអាច​ជាដើមចម​នៃ​គ្រោះថ្នាក់​ទាំងម្ដាយ និង​ទារក
  • ពិនិត្យ​ជម្ងឺកង្វះ​ឈាម​ក្រហម និង​ផ្ដល់​គ្រាប់ថ្នាំជាតិដែ​ក ឬ​អាស៊ីត​ហ្វលីក​ដល់​ស្ដ្រី ព្រោះ​ថ្នាំនេះមាន​ប្រយោជន៍​សម្រាប់ បំប៉ន​សុខភាព​ទាំងម្ដាយ និង​ទារក ធ្វើឱ្យ​ទារក​ឆ្លាត។ ពិសេស​ថ្នាំនេះមាន​សារជាតិ​អាចជួយ​ការពារ​ទារកពី​ភាព​ពិការ​ពីកំណើត ដូចជា ពកឆ្អឹង​ខ្នង គ ថ្លង់ កំបុតម្រាម​ដៃជើង និងភាព​មិន​ប្រក្រតី​នៃសរីរាង្គ​ផងដែរ។
  • ការ​ពិនិត្យរក​ជម្ងឺ​ឆ្លងណា​មួយក្នុង​ពេលមាន​ផ្ទៃពោះ ជាពិសេស​ជម្ងឺ​រលាក​តម្រង​នោម និង​ជម្ងឺកាមរោគ
  • ផ្ដល់ថ្នាំ​វ៉ាក់សាំង​តេតាណូស​ដល់ស្ដ្រី​មាន​ផ្ទៃពោះ​ដើម្បី​បង្ការ​ម្ដាយ និង​ទារក ដែល​ទើបនឹង​កើតពីជម្ងឺ​តេតាណូស
  • ពិនិត្យ​រកការ​វិវត្ដន៍​របស់​ទារក​ក្នុងផ្ទៃ។
រូបភាពទស្សនាវដ្តីសុខភាពយើង
ប្រការ​ដែលស្ដ្រី​គួរយល់​ដឹងក្នុង​ការ​ទៅពិនិត្យ​ផ្ទៃពោះ
ក្រៅពីការ​ពិនិត្យ​នូវ​ចំណុច​មួយចំនួន​ដែលបានរៀ​បរាប់​ខាងលើ​នោះ ស្ដ្រី​ជាម្ដាយ​ត្រូវបាន​ទទួលការ​ផ្ដល់​ដំបូន្មាន​បន្ថែមទៀត​ទៅលើ​ការយល់​ ដឹងមួយ​ចំនួន​ដែលចាំ​បាច់ ដូចជា ៖
  • ផ្ដល់ឱ្យ​ម្ដាយ​នូវ​បទពិសោធន៍​នៃការ​សម្រាល និងផ្ដល់​ដំបូន្មាន​ពីការ​បំបៅដោះ​កូន និង​ការ​ថែរក្សា​ទារក​ដែល​ទើបនឹង​កើត
  • ផ្ដល់ឱ្យ​នូវ​របៀប​នៃការ​បរិភោគ​អាហារ​ដែលមាន​ប្រយោជន៍​សម្រាប់​ពេលមាន​ ផ្ទៃពោះ ដើម្បី​ការ​លូតលាស់​របស់​ទារក និង​អាហារ​គួរចៀសវាង​ទាំងឡាយ ដូចជា​ការ​ជក់បារី ការ​ផឹកស្រា ការ​ប្រើប្រាស់​ឱសថ​ជាដើម
  • ការផ្ដល់​ដំបូន្មាន​ពីរបៀប​ចៀសវាង​ការឆ្លង​នៃជម្ងឺ​កាមរោគ
  • ផ្ដល់ឱ្យ​ស្ដ្រី​បានដឹង​អំពី​សញ្ញា​គ្រោះថ្នាក់​ទាំងឡាយ​នៅពេល​មាន​ផ្ទៃពោះ និងពេល​សម្រាល
  • ផ្ដល់ឱ្យ​ស្ដ្រី​បានដឹង​ពីអ្វី​ដែលត្រូវ​ជួប​ប្រទះ​នៅពេល​មាន​ផ្ទៃពោះ ដូចជាការ​ប្រែប្រួល​សភាព​រាងកាយ ការធាត់​លើស​ទម្ងន់ សុដន់​ឡើងតឹង​ជាដើម។
ទាំងអស់នេះ​ជាប្រការ​ដែលស្ដ្រី​គួរតែ​បានដឹង អំពី​សារៈប្រយោជន៍​ទាំងឡាយ​នៅពេល​ដែល​ទៅពិនិត្យ​ផ្ទៃពោះ។ រយៈពេល ពិសេស​នៃការ​មាន​ផ្ទៃពោះ ស្ដ្រី​ត្រូវតែ​ទៅទទួល​ការពិនិត្យ​ឱ្យបាន​យ៉ាងហោច​ណាស់​ពីរដងដែរ ។
ដំបូន្នាន​អ្នក​ជំនាញ
ប្រសិនបើ​ស្ដ្រីមិន​បាន​ទៅពិនិត្យ​ផ្ទៃពោះ​ទេនោះ គ្រោះថ្នាក់​ទាំងឡាយ​នឹងអាច​កើតមាន​ឡើង។ ហេតុនេះ​បើគ្រាន់​តែ ចំណាយ​ពេល​សម្រាប់​ការ​ពិនិត្យ​ផ្ទៃពោះ នោះស្ដ្រី​ទាំងអស់​គួរតែអនុវត្ដ​ឱ្យបាន​គ្រប់ៗ​គ្នា។ គ្រប់ស្ដ្រី​ទាំងអស់ ពេលមាន​ផ្ទៃពោះ​តែងតែ​សង្ឃឹម​ថា កូន​របស់​នាងកើត​មកមាន​សុខភាព​ល្អ ហើយនាង​ក៏មាន​កម្លាំង​ក្នុងការ​បីបាច់​ថែរក្សា​គេដែរ។ ហេតុនេះ​កុំ បង្អង់​យូរ សូមទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅជិត​បំផុត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

S.H.E FLOWER BLOOMS AGAIN (Chinese Song)

ចាក់ស្តាប់គ្រប់បទ
TRACKLIST:
01 Po Bu Ji Dai 
02 Hua You Kai Hao Le 
03 Bu Shuo Zai Jian 
04 Xin Hai Shi Re De 
05 Qin Ai De Shu Dong 
06 Huan Wo 
07 Ming Tian De Zi Ji 
08 Na Shi Hou De Shu 
09 Xiang Nu Hai De Nu Ren 
10 Hou Lai Hou Lai 

English love Song Collection Vol 01




TRACKLIST:
1- 98 Degrees - Invisible Man
2- 98 Degrees - My Everything
3- A1 - Everytime
4- A1 - Heaven By Your Side
5- A1 - I'll Take The Tears
6-  A1 - Like A Rose
7- A1 - Living The Dream
8- Alan Jackson - Remember When
9- Alison Krauss & Union Station - When U Say Nothin At All
10- All-4-one - I Swear
11- Allison Krauss - Looking In The Eyes Of Love
12- Atomic Kitten - Eternal Flame
13- Atomic Kitten - The Last Goodbye
14- Atomic Kitten - The Tide Is High
15- Atomic Kitton - No One Loves You ( Like I Love You)
16- Backstreet Boys - Anywhere For You

Microsoft Surface Pro មិនចាញ់ iPad 4

Microsoft ទើបតែបានប្រកាសបង្ហាញ​ នូវម៉ូដែលកុំព្យូទ័រថេប្លេតSurface របស់ខ្លួនកាលពី
ចុងខែតុលា កន្លងទៅ។  Surface RTបានចាប់ផ្ដើមត្រូវបញ្ចេញ លក់ក្នុងទីផ្សារ ខណៈដែល
Surface Pro  នឹងត្រូវបង្ហាញវត្តមាននៅខែមករា  ឆ្នាំ ២០១៣។ យោងតាមការវាយតម្លៃរបស់
ក្រុមអ្នកបច្ចេកវិទ្យា កុំព្យូទ័រថេប្លេតដែលជាយីហោរបស់ម៉ៃក្រូសប អាចនឹងមានលទ្ធភាពច្រើន
ធ្វើអោយអ្នកប្រើប្រាស់បែរខ្នងដាក់ iPad និងបណ្ដាថេប្លេត ដំណើរការដោយប្រព័ន្ធ Android របស់ Google ផ្សេងទៀត។
Surface Pro  ប្រើប្រាស់ ប្រព័ន្ធដំណើរការ Windows 8 Pro ។
ចំណុចពិសេសគឺ

១  អេក្រង់ធំ ៖ Surface Proត្រូវបានបំពាក់អេក្រង់ ១០,៦អ៊ិង ហើយជាមួយនឹងសម្បកការពារ
គ្រាប់ចុច Touch Cover អ្នកប្រើប្រាស់ អាចនឹងធ្វើអោយវាក្លាយជាUltrabookតូចមួយបាន។
អេក្រង់របស់Surface Proមានកម្រិតរីសូលូសឹន 1366 x 768 pixel ខណៈដែលiPadមាន
អេក្រង់ត្រឹមតែ ៩,៧អ៊ិន្ឈ៍។ បើទោះជាអេក្រង់Retina របស់ iPadមានកម្រិតរីសូលូសឹន2048 x 1536 pixelប៉ុន្ដែ​ មនុស្សភាគច្រើន តែងចូលចិត្ត កុំព្យូទ័រថេប្លេតដែលមានអេក្រង់ធំដើម្បី
ងាយស្រួលធ្វើការ។

២  Surface Proដំណើរការដោយកំណែនៃប្រព័ន្ធ Windows 8 Pro ។ មិនដូចទៅ
នឹង Surface RT នោះទេ Surface Pro នឹងដំណើរការដោយWindows 8ពេញលេញហើយ
តាមរយៈនេះ អ្នកប្រើប្រាស់អាចប្រើប្រាស់នូវកម្មវិធីស្ទើរតែទាំងអស់របស់កុំព្យូទ័រលើតុដែល
ដើរដោយប្រព័ន្ធ Window ។Surface Pro ក៏អាចដំណើរការMicrosoft Officeហើយអ្នកប្រើ
ប្រាស់អាចបញ្ចូលសបវែរនានាទៀតបាន។

Windows 8គឺជាសបវែរច្នៃប្រឌិត និងថ្មីបំផុតមួយ។ នោះគឺប្រៅស៊ើរតាមបែបMetroដ៏ទាក់
ទាញ។ ម៉ៃក្រូសបបានបំបាត់ចោលនូវគ្រាប់ចុច  Start  ដើម្បីធ្វើអោយវាមិនមានភាពស្មុគ
ស្មាញជំនួសមកវិញអេក្រង់របស់វានឹងមានសញ្ញាដុំឥដ្ឋLive Title នឹងបណ្ដាមេនុយដើម្បី
ងាយស្រួលក្នុងការប្រើប្រាស់តាមរយៈការប៉ះដោយដៃ។

ប៊ិចនិងទឹកខ្មៅឌីជីថល៖ ម៉ៃក្រូសបបានអភិវឌ្ឍកុំព្យូទ័រថេប្លេតSurface Proដែលអនុញ្ញា
អោយបញ្ចូលទិន្នន័យដោយប្រើប៊ិចថាច់ ពីStylus ។ ប៊ិច Stylus ជួយអោយការដាក់សញ្ញា
ការគូសបន្ទាត់នៅលើកុំព្យូទ័រថេប្លេតបានងាយស្រួល។ អ្នកនឹងមានអារម្មណ៍ថាដូចជាកំពុង
សរសេរនៅលើផ្ទៃក្រដាស់ពិតៗ។ អ្នកប្រើប្រាស់នឹងមានភាពងាយស្រួលក្នុងការបញ្ចូល
ទិន្នន័យលើSurface Pro មួយផ្នែកគឺដោយសារ Touch Cover ៕

Comments ()
 
ព័ត៌មានថ្មីបំផុត
- iPhone 5S នឹងចេញនៅដើមឆ្នាំ២០១៣
- ណូគៀ Lumia 830នឹងចេញលក់
- Microsoft Surface Pro មិនចាញ់ iPad 4
- ៣ថ្ងៃលក់ iPad Miniបានចំនួន 800.000 គ្រឿង
- OS 6.0.1 អាចទាញយកបានហើយ
ព័ត៌មានចាស់
- ៣ថ្ងៃលក់ iPad Miniបានចំនួន 800.000 គ្រឿង
- OS 6.0.1 អាចទាញយកបានហើយ
- ទូរសព្ទ័Samsung លក់ដាច់ជាង Apple
- Windows 8 ដាក់លក់ហើយ
- Nokia Lumia 510 ផ្តល់បទពិសោធន៍ Windows Phone ក្នុងតម្លៃទាប
- Oppo Find 5ទូរសព្ទ័ស្តើងបំផុតនៅលើលោក
- iPad mini ចេញលក់មែន
- ក្រុមហ៊ុនសូនីបានចេញថែប្លីកប្រើប្រព័ន្ឋ ប្រតិបិត្តការ Windows 8
- ទូរសព្ទ័ Galaxy S IIIមីនី នឹងចេញលក់នៅថ្ងៃនេះ
- ណូកៀបញ្ចេញប្រៅស៊ើរអាចសង្កត់ទិន្នន័យ ពីគេហទំព័របាន ៩០%

ច្បាប់មានដើមកំណើតពីណា?

ច្បាប់មានដើមកំណើតពីណា?


ច្បាប់​មាន​ដើមកំណើត​ពី​ណា​?
+ អ្វី​ទៅជា​ច្បាប់​(​នីតិ​)? : ​ច្បាប់ ​គឺជា​បណ្តុំ​នៃ​វិធាន​នៃ​ការប្រព្រឹត្ត​ទាំង​ឡាយ​ណា​ដែល​គ្រប់គ្រង​ទំនាក់​ ទំនង​រវាង​មនុស្ស​នឹង​មនុស្ស ​ វិធាន​នេះ​ទៀត​សោត​បង្កើត​ឡើង​ដោយ​រដ្ឋ ​និង​ធ្វើការ​ផ្ដន្ទាទោស​ដោយ​អាជ្ញាធរ​សាធារណៈ​របស់​រដ្ឋ​នៅក្នុង​សង្គម។
ជាទូទៅ​វិធាន​នីតិ​ត្រូវបាន​គេ​បង្ហាញថា​ជា​វិធាន​ នៃ​ការប្រព្រឹត្ត​នៅក្នុង​ទំនាក់ទំនង​សង្គម​ដែលមាន​លក្ខណៈ​ទូទៅ​អរូបី និង​ដាច់ខាត ហើយ​ដែល​ការដាក់​ទណ្ឌកម្ម​ត្រូវបាន​ធានា​ដោយ​អា​ជ្ងា​ធរ​សាធារណៈ​របស់​រដ្ឋ​ ។​វិធាន​នីតិ​មាន​លក្ខណៈ​ទូទៅ​និង​មិន​ចំពោះ ​បាន​ន័យថា​វិធាន​នីតិ​ផ្ទុយ​ពី​វិធានការ​ឯក​ត្ត​ភូត ព្រោះថា​វិធាន​នីតិ​គ្រប់គ្រង​លើ​ ប្រធាន​នីតិ ទាំងអស់​។ វិធាន​នីតិ​ត្រូវ​អនុវត្ត​ន៍​លើ​ជន​គ្រប់រូប ប៉ុ​នែ្ត​ពេលខ្លះ​វិធាន​នីតិ​អាច​អនុវត្តន៍​បានតែ​ទៅលើ​ប្រភេទ​បុគ្គល​ណាមួយ ​ប៉ុណ្ណោះ ដូចជា​វិធាន​ពាណិជ្ជកម្ម​ដែល​ត្រូវអនុវត្ត​ន៍​តែ​ទៅលើ​ពាណិជ្ជករ​។​
លើ​សពីនេះទៅទៀត​វិធាន​នីតិ​មាន​លក្ខណៈ​ដាច់ខាត មានន័យថា មាន​លក្ខណៈ​ចាប់បង្ខំ​ឲ្យ​ជន​គ្រប់រូប​ត្រូវតែ​គោរព​តាម​ជាដាច់ខាត​។ ហេតុ​ដូច​នេះ​ហើយ​បានជា​គេ​សង្កេតឃើញ​មានទណ្ឌ​កម្ម​ដែល​ត្រូវបង្កើត​អាជ្ញា​ ធរមាន​សមត្ថកិច្ច​របស់​រដ្ឋ​នីមួយៗ​។​
អាជ្ញាធរ​រដ្ឋ​ត្រូវ​មាន​កាតព្វកិច្ច​បង្កើត​ឲ្យ​ មានទណ្ឌ​កម្ម​និង​ដាក់ទណ្ឌកម្ម ខាង​រដ្ឋប្បវេណី និង​ព្រហ្មទណ្ឌ ក្នុងករណី​បុគ្គ​ណាមួយ​មិន​គោរព​តាម​វិធាន​នីតិ​នេះ​។​
តួយ៉ាង​គ្រប់​វិធាន​ទាំងអស់​សុទ្ធតែ​បាន​ផ្តន្ទាទោស​ នូវ​រាល់​ការប៉ះពាល់​ដល់​ជីវិត​អ្នកដទៃ​។ ទោះជា​យ៉ាងនេះ​ក្តី វិធាន​គតិយុត្ត វិធាន​សីលធម៌ និង​វិធាន​សាសនា​មិនអាច​ច្រឡំ​ចូលគ្នា​ទាំងស្រុង​បានឡើយ ដោយហេតុថា​ទោះជា​នៅក្នុង​នីតិ​ពោរពេញ​ទៅដោយ​វិធាន​សីលធម៌​បែបណាក៏ដោយ ដែល​ពេលខ្លះ​នីតិ​មិនបាន​គិត​ពី​សីលធម៌​នោះ​ទេ​ដើម្បី​បំពេញ​នូវ​បំណង​របស់​ ខ្លួន​ពោល​គឺ​សណ្តាប់ធ្នាប់​សង្គម​។​
+​មុខងារ​របស់​ច្បាប់​(​និតិ​):
-​ធ្វើ​ឲ្យ​មាន​របៀបរៀបរយ​ក្នុង​ជីវភាព​សង្គម និង​ការប្រាស្រ័យ​ទាក់ទង​រវាង​មនុស្ស​នឹង​មនុស្ស​។​
-​ជា​មធ្យោបាយ​ដោះស្រាយ​ទំនាស់​ក្នុងសង្គម : នៅក្នុង ​សង្គម​មាន​សភា​ព​មនុស្ស​គ្រប់​សណ្ឋាន មិន​ដូចគ្នា​ទេ ដូ​ច្នេះ​ហើយ​បានជា​រដ្ឋ​ត្រូវបង្កើត​ច្បាប់​ដើម្បី​គ្រប់គ្រង និង​ដោះស្រាយ​ហិង្សា​។​
-​នីតិ​កំណត់ព្រំដែន​អំណាច និង​អំពើ​អ្នកដឹកនាំ រារាំង​មិន​ឲ្យ​ធ្វើ​អ្វី​តាមចិត្ត​ចង់ ការពារ​អ្នក​គ្មាន​អំណាច៕​

តួនាទីនៃអំណាចទាំង៣នៅកម្ពុជា

នៅប្រទេសកម្ពុជាមានគោលនយោបាយប្រជាធិបតេយ្យ​និយម​ពហុបក្ស​ (មាត្រា៥១នៃរដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រកម្ពុជា)ក៏ដូច​ ជាប្រទេសនានាជាច្រើនផងដែរដែល​ប្រកាន់លទ្ធិ ប្រជាធិបតេយ្យ។
អំណាចរដ្ឋត្រូវបានបែកចែកជា៣ខុសៗគ្នា និងមានឯករាជ្យពីគ្នា ដែលក្នុងនោះមាន១-អំណាចនីតិប្រតិបត្តិ ២-អំណាចនីតិបញ្ញត្តិ ៣-អំណាចតុលាការ។
១-អំណាចនីតិប្រតិបត្តិ :​​​ ដឹកនាំដោយ (គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី ឩបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ)ទទួលខុសត្រូវលើការផ្តួចផ្តើម ធ្វើឲ្យប្រសើរឡើង និងអនុវត្តនូវគោលនយោបាយ ព្រមទាំង ច្បាប់ ។ ស្ថាប័ននេះក៏បានធ្វើសេចក្តីព្រាងច្បាប់ផងដែរ។
២-អំណាចនីតិបញ្ញត្តិ : ដឹកនាំដោយ(រដ្ឋសភា និងព្រឹទ្ធសភា)ពិភាក្សា ពិនិត្យ និងអនុម័តច្បាប់ ។ អំណាចនេះ​អនុម័តច្បាប់ដែលស្នើដោយអំណាចនីតិប្រតិបត្តិ ឬសមាជិកសភា។
៣-អំណាចតុលាការ : ដឹកនាំដោយ(តុលាការកំពូល ឩទ្ធរណ៍ តុលាការខេត្ត-ក្រុងនិងតុលាការយោធា) ក្នុងការ​អនុវត្តន៍ និងបកស្រាយច្បាប់អនុម័តដោយអំណាចនីតិបញ្ញតិ្ត៕

នគរបាល​យុត្តិធម៌​

​ដោយ​អនុលោម​តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ មាត្រា​៥៧​សមាសភាព​របស់​នគ​របាល​យុ​តិ្ត​ធម៌​មាន​
១-​មន្ត្រីនគរបាល​យុត្តិធម៌​ជាអាទ៍​
​-​មន្ត្រី​នគរបាលជាតិ​ ​​
-​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ ​
​-​អភិបាល និង​អភិបាលរង​ខេត្ត​-​ក្រុង និង​ស្រុក​-​ខណ្ឌ​ ​ ​
-​មេឃុំ ចៅសង្កាត់​ ​ ​
-​ប្រធាន និង​អនុប្រធាននាយកដ្ឋាន​ផ្សេងៗ ។​ល​។​
២-​ភ្នាក់ងារនគរបាល​យុ​តិ្ត​ធម៌ រួមមាន​នាយ​នគរបាល ដែល​មិនមាន​គុណសម្បត្តិ​ជា​មន្ត្រីនគរបាល​យុត្តិធម៌​។​
៣-​មន្ត្រីរាជការ និង​ភ្នាក់ងារ​សាធារណៈ​ដទៃទៀត ដែល​ច្បាប់​ដោយឡែក​ប្រគល់​អំណាច​ឲ្យ​ធ្វើការ​ពិនិត្យ​បទល្មើស​ខ្លះៗ​ក្នុង​រង្វង់​សមត្ថកិច្ច​របស់ខ្លួន​។​
​ប្រតិបត្តិការ​របស់​ន​គ​របាល​យុត្តិធម៌ គឺ​ដឹកនាំ​និង​សម្របសម្រួល​ដោយ​ព្រះរាជអាជ្ញា​។ ប៉ុន្តែ​ប្រសិនបើ​មន្ត្រីនគរបាល​យុត្តិធម៌ អនុវត្ត​ដីកា​ចាត់​ឲ្យ​ស៊ើបសួរ​ជំនួស (​បញ្ជា​របស់​ចៅក្រម​ស៊ើបសួរ​ឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌​អនុវត្ត​កិច្ច​ ស៊ើបសួរ​ជាក់លាក់​ណាមួយ​)​នោះ​គាត់​ត្រូវ​ស្ថិតនៅក្រោម​អំណាច​របស់​ចៅក្រម​ ស៊ើបសួរ​។​ ​អគ្គព្រះរាជអាជ្ញា​អម​សាល​ឩ​ទ្ធ​រណ៍ ឃ្លាំមើល ត្រួតពិនិត្យ​និង​អនុវត្ត​អំណាច​ខាង​វិន័យ​លើ​នគរបាល​យុត្តិធម៌​៕


អាស៊ាន​ ​ដូច​ម្តេច​ដែល​ហៅ​ថា​អាស៊ាន​? ​What ​is ​ASEAN?​

 

អាស៊ាន​ ​ដូច​ម្តេច​ដែល​ហៅ​ថា​អាស៊ាន​? ​What ​is ​ASEAN?​

-​អាស៊ាន​មាន​ពាក្យ​ពេញ​ហៅ​ថា​ ​សមាគម​ប្រជាជាតិ​អាស៊ី​អា​គេ្នយ៍​
-ASEAN ​(Association​ of ​South ​East​ Asian​ Nation)​
-​អាស៊ាន​ ​ជា​អង្គការ​អន្តរជាតិ​រដ្ឋាភិបាល​ដែល​មាន​លក្ខណៈ​ជា​បុគ្គលភាព​គតិយុត្តិ​។​
​+ប្រវត្តិ​អាស៊ាន​ ​ក្រោយ​ពី​សង្គ្រាម​លោក​លើកទី​២​បាន​រលំរលាយ​ ​ពិភពលោក​ទាំងមូល​បាន​ជួប​នូវ ​ការ​លំ​បាក​លំបិន​ម្តង​ទៀត​ដោយ​សង្គ្រាមត្រជាក់​ ​ដែល​បង្កឡើង​ដោយ​ឥទ្ធិពល ​មនោគមវិជ្ជា​បស់​ប្លុក​ប្រទេស​កុ​ម្មុយ​និ​ស្ត​ ​និង​ប្លុក​ប្រទេស​សេរី​។​  ​គ្រប់​ប្រទេស​មហាអំណាច​ធំៗ​ដែល​ប្រកាន់យក​មនោគមវិជ្ជា​បាន​ប្រជែង​ដណ្តើម​ គ្នា​សាបព្រោះ​គោលនយោបាយ​មនោគមវិជ្ជា​របស់​ខ្លួន​លើ​ប្រទេស​ទាំង​ឡាយ​ណា​ដែល ​ក្រីក្រ​ទន់ខ្សោយ​។​ ​
ជាងនេះទៅទៀត​ឈរលើ​គោលបំណង​ពង្រឹង​អំណាច​ ​និង​បង្ការ​ការរីកដុះដាលរ​បស់​ ភាគី​បដិបក្ខ​  ​ប្រទេស​ទាំងឡាយ​ស្ថិតនៅលើ​ពិភពលោក​បានរួម​គ្នា​ជា​សម្ព័ន្ធមិត្ត​បង្កើតជា ​អង្គការ​ ​ឬ​សមាគម​អន្តរជាតិ​នានា​ក្នុង​តំបន់​ដើម្បី​ការពារ​ប្រទេស​ខ្លួន ​មិនអោយ​ធ្លាក់ចូល​មនោគមវិជ្ជា​ណាមួយ​ ​ដែល​អាច​ហៅ​បាន​ថា​ (​ប្លុក​មិន​ ចូលបក្ស​សម្ព័ន្ធ​)​។​ ​ដោយសារ​កត្តា​ទាំងនេះ​អំឡុង​ក្រោម​កដោយ​មានគំនិត​ផ្តួចផ្តើម​របស់លោក​នាយក​ រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទុន​ ​គូ​ ​អាប់​ឌុល​ ​រ៉ា​ម៉ាន់​ (Tun Ku Abdul Rahman) ​នៅ​ខែមករា​ឆ្នាំ​១៩៥៩ ​ក្នុងនោះ​លោក​បាន​សម្លឹង​ឃើញថា​ ​ពិភពលោក​ អនាគត​នឹង​ឆ្ពោះទៅរក​សាកលភាវូបនីយកម្ម​លើ​គ្រប់​វិស័យ​មានដូចជា​នយោបាយ​ ​ បច្ចេកទេស​ ​សិល្បៈ​វប្បធម៌​ ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​...​ជាដើម​។​
 ​ប​នែ្ថ​ម​ពីលើ​នេះ​លោក​ក៏បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​នានា​នៅ​ អាស៊ីអាគ្នេយ៍​ ​ដូចជា​ហ្វីលីពីន​... ក្នុង​គោលបំណង​បង្កើត សមាគម​អាស៊ាន​នេះ​។​
-​ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា​  ​
ដោយមាន​ការវិវត្តន៍​អស់​ជាច្រើន​ឆ្នាំ​ពី​ការពិភាក្សា​ផ្លាស់ប្តូ​យោបល់​ គ្នា​ ​អាស៊ាន​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​០៨ ​ខែសីហា​ ​ឆ្នាំ​១៩៦៧ ​ តាមរយៈ​សេចក្តី​ថែ្ល​ង​ការណ៍​ពី​ទីក្រុង​បាងកក​ ​ដែលមាន​សមាជិក​ដំបូង​ចំនួន ​៥​ប្រទេស​ ​ដោយ​ប្រទេស​ទាំងនោះ​រួមមាន​ ១-​ប្រទេស​ម៉ាឡេស៊ី​  ២-​ប្រទេស​ថៃ ​    ៣-​សិង្ហ​បុរី​  ៤-​ប្រទេស​ហ្វីលីពីន​  ​និង​៥-​ប្រទេស​ឥណ្ឌូនេស៊ី​។​ ​នៅ​ចុង​ទសវត្ស​ទី​៩០ ​អាស៊ាន​មាន​សមាជិក​រហូត​ទៅដល់​១០​ប្រទេស​ ​ ក្នុងនោះដែរ​កម្ពុ​ជាមាន​កិត្តិយស​បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃទី​៣០ ​ ខែមេសា​ ​ឆ្នាំ​១៩៩៩​។​ ​បច្ចុប្បន្ននេះ​អាស៊ាន​មាន​សមាជិក​ចំនួន​១០​ប្រទេស ​ ​ក្នុង​រួមមាន​ :
១-​ប្រទេស​ថៃ​                             ២-​ប្រទេស​ម៉ាឡេស៊ី​
៣-​ប្រទេស​ឥណ្ឌូនេស៊ី​              ៤-​ប្រទេស​ហ្វីលីពីន​
៥-​ប្រទេស​វៀតណាម​              ៦-​ប្រទេស​កម្ពុជា​
៧-​ប្រទេស​ឡាវ​                         ៨-​ប្រទេស​មី​យ៉ាន់​ម៉ា​
៩-​ប្រទេស​សិង្ហ​បុរី​                      ១០-​ប្រទេស​ប្រ៊ុយណេ​ ៕

ការ​កំណត់​ពណ៌​ទង់​អាស៊ាន​ (PANTONE ​COLOR)​

+​គំនូស​ពណ៌​ (Pantone​ Color) ​ដែល​ត្រូវ​អនុម័ត​សំរាប់​ពណ៌​ទង់​អាស៊ាន​រួមមាន​ :
-​លឿង​ (Yellow) ​: ​Pentone ​13-0758 ​TC​
-​ខៀវ​ (Blue)     : Pantone ​19-4053 ​TC​
-​ស​ (White)      : Pantone ​11-4202​TC​
​-​ក្រហម​ (Red)     : Pantone​ 18-1655 ​TC​  
          សំរាប់​ការបោះពុម្ព​ភាពជាក់លាក់​នៃ​ពណ៌​(​លើកលែង​ពណ៌​ស​)​នឹងត្រូវ​គោរព​តាម ​គោល​ពណ៌​របស់​និមិត្តសញ្ញា​របស់​អាស៊ាន​។​         
   +​អនុ​បាត​ពី​ទទឹង​ទៅ​បណ្តោយ​នៃ​ទង់​អាស៊ាន​មាន​ពី​២-៣ ​ហើយ​ទំហំ​ជាក់លាក់​ នៃ​ទង់​មានដូចជា​ :                         -​ទង់​អាស៊ាន​សំរាប់​នៅក្នុង​បន្ទប់ : 100cm  ឃ​ 150cm -​ទង់​អាស៊ាន​សំរាប់​ដាក់​លើ​តុ​   : 10cm. ឃ 15cm                         -​ទង់​អាស៊ាន​ប្រើប្រាស់​នៅ​ទីវាល​: 200cm  ឃ 300cm -​ទង់​អាស៊ាន​សំរាប់​រថយន្ត​        : 10cm ឃ 30cm៕
 ​

អត្ថន័យ​នៃ​និមិត្ត​សញ្ញា​អាស៊ាន​(ASEAN​ Emblem)​

+​បាវចនា​អាស៊ាន​ (ASEAN Matto) ​គឺ​ចក្ខុវិស័យ​មួយ​ ​អត្តសញ្ញាណ​មួយ​ ​សហគមន៍​មួយ​។​
+​ទិវា​អាស៊ាន​ (ASEAN day )​ ត្រូវ​បាន​កំណត់​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​០៨ ​ខែ​សីហា​។​ +​ភ្លេង​អាស៊ាន​ (ASEAN Anthem) ​អាស៊ាន​មាន​ភ្លេង​របស់​ខ្លួន​។​
+​ភាសា​ផ្លូវការ​របស់​អា​ស៊ាន​ (Working Language of ASEAN) ​គឺមាន​ភាសា​អង់គ្លេស​តែមួយគត់​។​
+​ទង់ជាតិ​: ​ទង់​អាស៊ាន​តំណាង​ឲ្យ​អាស៊ាន​មួយ​មាន​ស្ថិរភាព​ ​សន្តិភាព​រួបរួម​ ​និង​ថាមពល​។​
+​អត្ថន័យ​ពណ៌​ទង់​អាស៊ាន​: ​អាស៊ាន​មាន​ទង់​ពណ៌​ខៀវ​ ​ក្រហម​ ​ស​ ​និង​លឿង ​ ​ដែល​តំណាង​ឲ្យ​ពណ៌​សំខាន់ៗ​នៃ​គ្រប់​ទង់ជាតិ​របស់​សមា​ជិ​ក​គ្រប់​ប្រទេស ​របស់​អាស៊ាន​។​
+​ពណ៌​ខៀវ​ ​តំណាង​ឲ្យ​សន្តិភាព​ ​និង​ស្ថិរភាព​  ​ពណ៌​ក្រហម​បង្កប់នៃ​ ភាពក្លាហាន​និង​ថាមពល​  ​ពណ៌​ស​បង្ហាញ​នូវ​ភាព​ស្អាតស្អំ​ ​និង​ពណ៌​លឿង​ជា​ និមិត្តរូប​នៃ​វិបុលភាព​។​
+​រូប​គួរ​ស្រូវ​ ​តំណាង​ឲ្យ​សុ​បិ​ន្ត​របស់​បិតា​ស្ថាបនិក​អាស៊ាន​ ​ដែល​ ចង់បាន​អាស៊ាន​មួយ​មាន​គ្រប់​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ រួបរួមគ្នា​ក្នុង​មិត្តភាព​ ​និង​សាមគ្គីភាព​។​
+​សញ្ញា​រង្វង់​: ​តំណាង​ឲ្យ​ការឯកភាព​របស់​អាស៊ាន​។​
+​អត្តសញ្ញាណ​អាស៊ាន​(ASEAN Identity)  អាស៊ាន​ត្រូវ​លើក​កំពស់​អត្តសញ្ញាណ​រួម​របស់ខ្លួន​ ​និង​ក្នុងន័យ​ជា​ ប្រជាជន​ដើម្បី​ធ្វើ​ឲ្យ​សំរេច​នូវ​តំលៃ​ ​គោលដៅ​ ​និង​ជោគវាសនា​រួមគ្នា​ របស់​អាស៊ាន​៕ ​

បុគ្គលភាព​គតិយុត្តអាស៊ាន​(ASEAN)​

+ ​ទីស្នាក់ការ​លេខាធិការ​ដ្ឋា​ន​អាស៊ាន​ ​ទីស្នាក់​ការ​អាស៊ាន​ស្ថិត​នៅ​ទីក្រុង​ហ្សា​ការ​តា​12110 ​ប្រទេស​ ឥណ្ឌូនេស៊ី​ ​ស្ថិតនៅ​អគារ​លេខ​ 70A JI Sisingamangaraja​។​អាស៊ាន​ជា​អង្គការ​អន្តរជាតិ​អន្តររដ្ឋាភិបាល​មួយ​មាន​ បុគ្គលិកលក្ខណៈ​បុគ្គលភាព​គតិយុត្ត​។​ ​អាស៊ាន​ធ្វើ​សកម្មភាព​ក្នុងនាម​ជា​ អង្គការ​តំបន់​ ​ព្រមទាំង​ជា​ប្រធាន​នៃ​និតិ​អន្តរជាតិ​ ​ដែលមាន​ បុគ្គលិកលក្ខណៈ​គតិយុត្តិ​ចំពោះ​មុខ​រដ្ឋ​ ​ដែល​ជា​សមាជិក​របស់​ខ្លួន​ ​និង ​នៅ​លើ​ឆាក​អន្តរជាតិ​។​
​អាស៊ាន​ក្នុងឋានៈ​ជា​នីតិបុគ្គល​មាន​តួនាទី​ដូចជា​៖
+​ចំពោះ​ច្បាប់​ក្នុង​តំបន់​           
-​ការប្រព្រឹត្ត​ ​ការការពារ​ខ្លួន​ក្នុង​បញ្ហា​ច្បាប់​ ​និង​នីតិវិធី​           
-​ទទួល​ ​និង​ចាត់ចែង​អចលនទ្រព្យ​ ​ចលនទ្រព្យ​           
-​រួមចំណែក​ជា​ភាគី​ក្នុង​កិច្ចសន្យា​ ​ចំពោះ​ការបំពេញ​តួនាទី​ទាំងអស់នេះ​ ​អាស៊ាន​ត្រូវ​តំណាង​ដោយ​អគ្គលេខាធិការ ​អាស៊ាន​ ​ឬ​អគ្គលេខាធិការរង​ ​ឬ​បុគ្គលិក​នៃ​លេខាធិការដ្ឋាន​អាស៊ាន​ណាមួយ​ ដែលមាន​ការផ្តល់​សិទ្ធិ​ពី​អគ្គលេខាធិការ​អាស៊ាន​។​
+​ស្ថិតក្រោម​ច្បាប់​អន្តរជាតិ​ ​សមត្ថកិច្ច​អាស៊ាន​ក្រោម​ច្បាប់​អន្តរជាតិ​រួមបញ្ចូល​ទាំង​អំណាច​ក្នុងការ​ ធ្វើការ​សំរេចចិត្ត​ក្នុង​ពិធីសារ​នានា​ ​ដោយ​អនុលោម​តាម​មាត្រា​៤១ ​វាក្យ​ ខ័​ណ្ឌ​ទី​៧​នៃ​ធម្មនុញ្ញ​អាស៊ាន​។​ ​ជាងនេះទៅទៀត​អាស៊ាន​ត្រូវធ្វើ​តាមរយៈ​ តំណាង​របស់ខ្លួន​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​សមាជិក​៕

ទិស​ដៅ​អាស៊ាន​ទៅ​ថ្ងៃ​អនាគត​

អាស៊ាន ​មាន​ទិស​ដៅ​បង្កើត​អោយ​បាន​នូវ​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥​។​ ​តាម​ទស្សនៈ​វិស័យ​អាស៊ាន​ទាំងមូល​ដោយ​មើល​ឃើញ​ផលវិបាក​គឺ​វិបត្តិ​ សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​អាស៊ាន​ឆ្នាំ​១៩៩៧​បាន​ធ្វើ​អោយ​សេដ្ឋកិច្ច​ ក្នុង​អាស៊ាន​រង្គោះរង្គើ​ ​និង​បាត់បង់​នូវ​ឱកាស​សំខាន់​ក្នុង​ការ​ប្រកួត​ ប្រជែង​ ​ដែល​ធ្វើ​អោយ​ផល​ទុន​ ​និង​វិ​យោគិន​ជាច្រើន​បាន​ដើរចេញ​ទៅ​រក​ការ ​បណ្តាក់​ទុន​នៅ​តំបន់​ផ្សេង​។​
​កត្តា​នេះ​ហើយ​បាន​ធ្វើ​អោយ​ប្រទេស​ជា​សមាជិក​អាស៊ាន​កាន់តែ​ប្រឹងប្រែង​ បង្កើន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​កា​ន់​តែ​ខ្លាំងក្លា​ឡើង​រវាង​គ្នា​នឹង​ គ្នា​ទៅវិញទៅមក​ ​តាមរយៈ​យន្តការ​ផែនការ​សកម្មភាព​ ​ព្រមទាំង​ការប្រតិបត្តិ ​យ៉ាងសកម្ម​ ​និង​រវាស​រវៃ​ ​ក្នុង​បំណង​ធ្វើ​ប្រទេស​ជា​សមាជិក​នីមួយៗ​មាន​ វឌ្ឍន៍ភាព​។​ ​លើសពីនេះ​ទៀត​គឺ​ជួយ​ប្រទេស​សមាជិក​ចាស់​(ASEAN6)​ដែល​ជា​ប្រទេស​មានការ​ អភិវឌ្ឍន៍​ខ្ពស់​ដល់​ប្រទេស​ជា​សមាជិក​ថ្មី​(CLMV)​ជា​ប្រទេស​មានការ​អភិ​ វឌ្ឍន៍​កំ​រិត​ទាប​ ​ដើម្បី​បង្ខិត​គម្លាត​អភិវឌ្ឍន៍​ក្នុង​អាស៊ាន​ទាំងមូល​  ​ដើម្បី​អោយ​ប្រទេស​ទាំងអស់​ដែល​ជា​សមាជិក​អាច​ទាញ​ផលប្រយោជន៍​ប្រកបដោយ​ សមភាព​ពីស​មា​ហ​រណកម្ម​អាស៊ាន​ ​និង​ពិភពលោក​។​ ​ការប្រព្រឹត្ត​បែបនេះ​អាចធ្វើ​អោយ​អាស៊ាន​មាន​សមត្ថភាព​ខ្លាំងក្លា​ក្នុង​ ការ​កសាង​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥ ​ដែល​ជា​សហគមន៍​មាន​សសរស្ដម្ភ​៣​ដែល​ ពង្រឹង​ ​និង​ប្រទាក់​ក្រឡា​គ្នា​នោះ​គឺ​ ១-​សហគមន៍​សន្តិសុខ​ ​នយោបាយ​អាស៊ាន​ ២-​សហគមន៍​សង្គម​ ​វប្បធម៌​អាស៊ាន​ ៣-​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ​បន្ថែម​លើសពីនេះ​មាន​គោលដៅ​ធានា​អោយបាន​នូវ​សន្តិសុខ​ ​និង​ស្ថិរភាព​ យូរអង្វែង​ ​និង​ការចែករំលែក​នូវ​វិបុលភាព​ក្នុង​តំបន់​ ​ក្រោម​ទិស​ស្លោក​ «The Nations One Commutity»​មានន័យថា​ ​សហគមន៍​មួយ​ដែលមាន​១០​ប្រទេស​ក្រោម​បាវចនា​ ​ ចក្ខុវិស័យ​មួយ​  ​អត្តសញ្ញាណ​មួយ​  ​សហគមន៍​មួយ​៕

រោគសញ្ញា​ដែល​បង្ហាញថា​លោកអ្នក​ឈឺក្រពះ

រោគសញ្ញា​ដែល​បង្ហាញថា​លោកអ្នក​ឈឺក្រពះ

​ ​រោគ​ក្រពះ​អាហារ​ដែល​មនុស្ស​ទូទៅ​នាំគ្នា​និយាយ​ស្ទើរតែ​រត់មាត់​ទៅហើយនោះ ដែល​តាម​ភាសា​ពេទ្យ​គឺ​សំដៅទៅ​ដល់​រោគ​ដំបៅ​ក្រពះ​ដែល​កើតឡើង​នៅត្រង់​ បរិវេណ​ក្រពះ​អាហារឬក៏​បរិវេណ​ពោះវៀនតូច​ផ្នែក​ខាងដើម​ដែល​ស្ថិត​នៅជាប់​ ជាមួយនឹង​ក្រពះ​អាហារ​។
៨០​ភាគរយ​នៃ​អ្នកជំងឺ​នឹង​ជួប​បញ្ហា​ម្តង​កើត ម្តង​បាត់​ដែល​កាលពី​អតីតកាល​គេ​មានជំនឿថា​រោគ​ក្រពះ​អាហារ​គឺ​បណ្តាលមកពី​ ក្រពះ​អាហារ​មាន​ជាតិ​អាស៊ីដ​ច្រើន ឬ​បន្ទះ​សាច់​ក្នុង​ក្រពះ​អាហារ​មិន​រឹងមាំ​។
បច្ចុប្បន្ន​គេ​រកឃើញថា​រោគ​ក្រពះ​អាហារ​មាន​មូលហេតុ​សំខាន់​ជាប់​លំដាប់​ទី ​១​ដោយសារ​ឆ្លង​បាក់តេរី​ម្យ៉ាង​មាន​ឈ្មោះថា​«​អេ​លី​កូ​ប៊េ​ក​ទើ​ពី​ឡូរី​» ​។​ ​អាកា​រៈ​របស់​រោគ​ក្រពះ​អាហារ​នឹង​ពោះវៀន​ភាគច្រើន​មាន​អាកា​រៈ​ចុកសៀត​ នៅត្រង់​ចុងដង្ហើម​អាចមាន​អារម្មណ៍​រមូរ​រកកល​ក្អួត​ផងដែរ​។
ក្រៅពីនោះ​មាន​ប្រវត្តិ​ឈឺពោះ​យូរអង្វែង​មកហើយ​ដោយ​សុខភាព​ទូទៅ​មិនទាន់​ចុះ ​ទ្រុឌទ្រោម​។ អា​ការៈឈឺ​ខ្លាំង​នៅពេល​ទទួលទាន​អាហារ​ដូចជា ឃ្លាន​ខ្លាំងពេក​ឈឺពោះ ឆ្អែត​ហើយ​ឈឺពោះ ដោយ​ករណីខ្លះ​មាន​អាកា​រៈ​ក្រហាយ​ផ្សា​នៅក្នុង​ពោះ​ជាដើម​៕ ​

គុណប្រយោជន៍​របស់​ដំឡូងបារាំង

គុណប្រយោជន៍​របស់​ដំឡូងបារាំង

-​ដំឡូងបារាំង​ ​ ​ចំពោះ​អ្នក​ដែល​កំពុងស្ថិត​នៅក្នុង​ក​ម្ម​វិធី​ហើយ​ត្រូវការ​សំរេចចិត្ត​ កាត់ផ្តាច់​ពី​ដំឡូងបារាំង​ហើយ​នោះ គេហទំព័រ KKN យើង​សូមប្រាប់​ដោយ​ត្រង់ៗ​ចុះ​ថា
អ្នក​ប្រាកដជា​យល់​ខុស ព្រោះ​ដំឡូង បារាំងអាច​ចាត់ទុកជា​ចំណីអាហារ​ដែល​ផ្តល់​ឲ្យ​នូវ​ថាមពល​បាន​យ៉ាងពិសេស​ បំផុត​។​ក៏ប៉ុន្តែ​ប្រសិនបើ​ប្រៀបធៀប​ជាមួយនឹង​នំ​ស្រួយ​ដែលមាន​រសជាតិ​ ផ្អែម​នោះ​អ្នក​គួរតែ​ងាក​មក​ទទួលទាន​ដំឡូង បារាំង​វិញ​វា​ប្រសើរ​ជាង​។​ ​
វិធី​ដែល​អ្នក​អាច​ជ្រើសរើស​បាន​គឺ​គួរ​ជ្រើសរើស​ទទួលទាន​ដំឡូងបារាំង​ដែល​ កិន​ហើយ​ស្ងោរ ឬក៏​ចំហុយ​ដែល​អាច​ស្រោច​ទឹកឃ្មុំ​ឲ្យ​ផ្អែម​បាន ឬក៏​បន្ថែម​ទឹកដោះគោឆៅ​ដែល​គ្មាន​ជាតិ​ខ្លាញ់​ក៏​អាច​មានឱជារស​បាន​ដូចគ្នា​ ។​ ​
គួររំលឹកថា​សារធាតុ​ដែលមាន​នៅក្នុង​មើមដំឡូង​បារាំង​សំបូរ​ទៅដោយ​សារជាតិ​ ដែក វីតាមីន A , B1, B2 , B6 និង​ប៉ូតា​ស្យូ​ម​។ ក៏ប៉ុន្តែ​អស់លោកអ្នក​គួរតែ​ចៀសវាង​ដំឡូងបារាំង​ចៀន ប្រសិនបើ​ប្រៀបធៀប​ជាមួយនឹង​ដំឡូងបារាំង​កិន​នៅក្នុង​បរិមាណ​ស្មើគ្នា​នោះ​៕ ​

គុណប្រយោជន៍​ទឹក

គុណប្រយោជន៍​ទឹក

​ សុភាពស្ត្រីនិងសុខភាពបុរសទាំងឡាយគួរចងចាំទុកថា​ទឹកបរិសុទ្ធនោះ​គឺជា​វត្ថុ​ ដែល​ល្អ​បំផុត ពិសេសនៅពេលដែល​អ្នកមានអារម្មណ៍ថាហត់នឿយ លោកអ្នកគួរទទួលទានទឹកឲ្យ​បានកាន់តែច្រើនឡើង​។
​ក៏ប៉ុន្តែ​មិនគួរ​រង់ចាំ​បណ្តោយ​ឲ្យ​កើតមាន​អារម្មណ៍​ស្រេកទឹក​ហើយ​ទើប​ ស្រវា​រក​កែវ​នោះទេ លោកអ្នក​គួរតែ​ឩស្សា​ហ៍​ក្រេបទឹក​ឲ្យ​បាន​ញឹកញាប់​ឲ្យ​បាន​ពេញ​មួយថ្ងៃ​។ ​ប្រសិនបើ​មិន​ងាយស្រួល ឬ​ការពារ​ការ​ភ្លេច​នោះគួរតែ​គួរតែ​ទុក​កែវ​ទឹក និង​ដប​ទឹក​នៅលើ​តុ ឬ​ក្នុង​ថត​បំពេញការងារ​ក្រោយពេល​សំរាក​កែវភ្នែក​ពី​បំពេញការងារ​ពេលណា​អ្នក ​ក៏​អាច​ស្រវា​យក​កែវ​ទឹក​មក​ទទួលទាន​បាន​ភ្លាមៗ​។​drinking water-10-command
​ប្រយោជន៍​ដែល​ទទួលបាន​ពី​ការទទួល​ទឹក​វា​មិន​គ្រាន់តែ​ជួយ​បន្ថយ​នូវ​ កំដៅ​ធ្វើ​ឲ្យ​បាត់​ស្ងួត​ក​តែប៉ុណ្ណោះ​ទេ តែវា​ថែមទាំង​ធ្វើ​ឲ្យ​ស្បែក​ស្រស់ថ្លា​ជួយ​ឲ្យ​ប្រព័ន្ធ​បញ្ចេញ​ចោល​នូវ​ រាងកាយ​បំពេញការងារ​កាន់តែ​ស្រួល​ឡើងកាត់បន្ថយ​នូវ​បញ្ហា​ក្តៀនលាមក​ដែល​ ធ្វើ​ឲ្យ​អស់លោក​អ្នកនាង​មានការ​ពិបាក​នៅក្នុង​ខ្លួន​បាន​ទៀតផង​៕

ផលប្រយោជន៍​នៃ​សំបក​ផ្លែឈើ

ផលប្រយោជន៍​នៃ​សំបក​ផ្លែឈើ


​​មនុស្ស ​ភាគច្រើន​ចូលចិត្ត​បរិភោគ​ផ្លែឈើ​តែងតែ​បោះចោល​សំបក ដោយ​យល់ថា​មិនមាន​ប្រយោជន៍។ នៅថ្ងៃនេះ​មាន​អាថ៌កំបាំង​ទាក់ទង​នឹង​ប្រយោជន៍​នៃ​សំបក​ផ្លែឈើ​ដែល​យើង​ បោះចោលមក​ជំរាប​ដូចខាងក្រោម : ​
​-​សំបក​ផ្លែ​ប៉ោម : អ្នកសិក្សា​ស្រាវជ្រាវ​មានជំនឿថា អាចមាន​សមត្ថភាព​ក្នុងការ​ប្រឆាំង​ទៅនឹង​ជំងឺមហារីក​បាន​។
បើ​យោងតាម​ការស្រាវជ្រាវ​បានបង្ហាញ​ថា​សំបង​ផ្លែ​ប៉ោម​ក្រហម​មាន​វីតាមីន C820​មី​ល្លី​ក្រាម​ស្មើនឹង​គុណ​ស​ម្ប​តិ្ត​នៃ​ទឹកក្រូច​កិន​ចំនួន​២​កែវ​។​ ​ ​
-​សំបង​ដំឡូងបារាំង : សំបូរ​ដោយ​ជាតិ​សរសៃ​ហ្វៃ​ប័​រ សារធាតុ​ប៉ូ​តា​ស្យូ​ម និង​វីតាមីន B លើសពី​សាច់​របស់​វា​ទៅទៀត​។​ ​
C
B
​-​សំបក​ក្រូច ក្រូចឆ្មារ ឬ​ក្រូចសើច : មាន​សារធាតុ​ម្យ៉ាង​ឈ្មោះថា ឌី​ឡែ​ម៉ូ និង​មាន​តួនាទី​បញ្ចេញ​នូវ​ក្លិនក្រអូប​ភាយ​សារធាតុ ថើ​បី​ន​ហេស​ផី​រី​ឌិន មាន​តួនាទី​ការពារ​ការធ្លាក់​ឈាម​កា​ត់​បន្ថយ​ការ​ប្រេះ​របស់​សរសៃឈាម សារធាតុ​កូ​ម៉ា​រិ​ន មាន​សារធាតុ​ប្រឆាំងនឹង​បាក់តេរី​ដែល​សុទ្ធតែ​សារធាតុ​មាន​ប្រយោជន៍​ដល់​ សុខភាព​យើង​។​ ​
​បន្ទាប់ពី​បាន​ជ្រាប​ព័ត៌មាន​ទាំងនេះ​យើង​គួរ​គប្បី​ទទួលទាន​ផ្លែឈើ​ទាំង​សំបក​សាកល​មើល តែ​កុំ​ភ្លេច​លាង​ឲ្យ​ស្អាត​មុនពេល​បរិភោគ​៕

រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា

រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​
( ចាក​ ធ. ខុ. )
( អ្នក​ធ្វើ​បាប​គេ​ ត្រូវ​គេ​ធ្វើ​បាប​ខ្លួន​វិញ​ )

មាន ​ស្រ្តី​ម្នាក់​ជា​ស្ត្រី​​ដែល​​ឥត​កូន​ ខ្លាច​ក្រែង​ប្តី​យក​ប្រពន្ធ​មួយ​ទៀត នឹង​ត្រួត​ត្រា​លើ​ខ្លួន​ នាង​ក៏​ទៅ​ដណ្តឹង​ស្ត្រី​ម្នាក់​មកឪ្យ​ធ្វើ​ជា​ប្រ​ពន្ធ​របស់​ប្តីដោយ​ខ្លួន ឯង​ ដើម្បី​ឪ្យ​ប្រ​ពន្ធ​ក្រោយ​នៅ​ក្រោម​អំណាច​ខ្លួន ។

លុះ​គេ​មាន​គភ៏​ ក៏​ផ្សំ​ថ្នាំ​ឪ្យ​គេ​​ស៊ី​ រលូត​គភ៏​ដល់​ទៅ​ពីរ​ដង​ ម្តង​ក្រោយ​ទៀត​ជា​គំ​រប់​ទី​បី ប្រ​ពន្ធ​ចុង​ក៏​ស្លាប់​ទាំង​កូន​ក្នុង​ពោះ​។ វេលា​ទៀប​នឹង​ស្លាប់​នោះ​ បាន​ចង​ពៀរ​នឹង​គ្នា​ថា​ "​ បើ​អញ​ទៅ​កើ​ត​ជា​អ្វី​ ៗ ក៏​ដោយ​ សូម​ឪ្យ​បាន​ស៊ី​កូន​វា​វិញ​​កុំ​ខាន " ។

លុះ​ប្រពន្ធ​ចុង​ស្លាប់​ហើយ​ ប្តី​បាន​ដឹង​ហេតុ​នោះ​ ក៏​វាយ​ប្រពន្ធ​ដើម​ជា​ដំណំ មិន​យូរ​ប៉ុន្មាន​នាង​ក៏​ស្លាប់​ទៅ​ រៀប​នឹង​ស្លាប់​បាន​ចង​ពៀរ​ដូច​គ្នា ។ ឯ​ភរិយា​ដែល​ចង​ពៀរ​នឹង​គ្នា​នោះ​ ទៅ​មុខ​ទៀត​​គឺ ៖

ជាតិ​ទី​ ១ ប្រ​ពន្ធ​ចុង​ជា​មេ​ឆ្មា ប្រ​ពន្ធ​ដើម​ជា​មេ​មាន់ ។
ជាតិ​ទី ២ ប្រពន្ធ​ចុង​ជា​មេ​ម្រឹក ប្រ​ពន្ធដើម​ជា​ខ្លា​ដំ​បង ។
ជាតិ​ទី ៣ ប្រ​ពន្ធ​ចុង​ជា​យក្ខិនី ប្រ​ពន្ធ​ដើម​ជា​កុល​ធី​តា ។ស៊ី​តែ​កូន​គ្នា​ទៅ​វិញ​ទៅ​មក​រាល់​ៗ ជាតិ ។

ក្នុង​ជាតិ​ទី​បី ​ប្រ​ពន្ធ​ចុង​ដែល​កើត​ជា​យក្ខិនី​ ស៊ី​កូន​ប្រ​ពន្ធ​ដើម​ ដែល​កើត​ជានាង​កុល​ធីតា​ដល់​ពីរ​ដង​ វេលា​ដែល​ប្រារព្ធនឹង​ស៊ី​ជា​លើក​ទី​ បី នាង​កុល​ធីតា​ក៏​នាំ​កូន​ខ្ចី​រត់​ចូល​ទៅ​ឯ​វត្ត​ជេត​ពន ក្នុង​វេ​លា​ដែល​ព្រះ​សម្មាសម្ពុទ្ធ ជា​ម្ចាស់​កំ​ពុង​សម្តែង​ធម៏​ កណ្តាល​ប្រ​ជុំ​ពុទ្ធ​បរិស័ទ នាង​កុល​ធីតា​ក៏​យក​កូន​ទៅ​ដាក់​ក្បែរ​ព្រះបាទ​ថ្វាយ​ ព្រះ​អង្គ​ ។
ក្នុង ​ខណៈ​នោះ​នាង​យក្ខិនី​ក៏​រត់តាម​មក​ទាន់ ។ ព្រះ​អង្គ​មាន​ព្រះ​ពុទ្ធ​ដីកា​ថា​ " នែក​នាង​ទាំង​ឡាយ​ ! ត្រូវ​ឈប់​ចង​ពៀរ​នឹង​គ្នា​ទៅ​ ត្បិត​អំពើដែល​នាង​ចង​ពៀរ​នឹងគ្នា​នេះ ​បើប្រ​សិន​ណា​ជា​មិន​បាន​ជួប​នឹង​ តថាគត​ទេ ពៀរ​នេះ​មុខ​ជា​នឹង​មិន​ចេះចប់​នៅ​តែចង​ពៀរ​គ្នា​រហូត​ដល់​អស់​ ១ កប្ប នេះ​មិន​ខាន ប៉ុន្តែឥ​ឡូវ​នេះ​ នាង​ទាំងងពីរ​នាក់​បាន​មក​ជួប​នឹង​ តថាគត​ ហើយ​ឈប់​ចង​ពៀរ​នឹងគ្នា​ទៀត​ទៅ​ ពៀរ​នេះ​នឹង​រលត់​អស់​ត្រឹម​នេះ " ។

ស្រ្តី​ទាំង​ពីរ​នាក់​នោះ​ ក៏​លែង​ចង​ពៀរ​នឹង​គ្នា​តាំង​ពី​ថ្ងៃ​នោះ​មក​ត្រ​ឡប់​ជា​មាន​​ចិត្ត​ស្នេហា​ ស្រ​ឡាញ់​គ្នា​ត​ទៅ ។

វាយ​អត្តបទ​បញ្ចូល​ដោយ​ កញ្ញា​ ហេង​ សំ​ដា​ណែត
ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ប្រ​ជុំនិទាន​ជាតក

Wow! ប្រើ Ms Office ជាមួយ Account Facebook


អ្នកប្រកដជាស្គាល់យ៉ាងច្បាស់ហើយអំពី Ms Office 2010 ដែរជាជំនាន់ក្រោយរបស់ក្រុមហ៊ុនយក្យ Microsoft ក្រុមហ៊ុនយក្យមួយនេះបានបញ្ចេញគេហទំព័រ http://docs.com ថ្មីរបស់ខ្លួន (Version beta) ដែរអាចអោយលោកអ្នកប្រើប្រាស់ Ms Office 2010 នៅលើ Online បានដោយប្រើបានគ្រប់ Tool ទាំងអស់ ។ ពិសេសមួយទៀត ការប្រើប្រាស់ជាមួយ Account Faecbook ដែររឹតតែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ថែមទៀតផង ៖

ការចូលប្រើប្រាស់៖


  • សូម Log in ដោយប្រើ Account Facebook របស់អ្នក

ទម្រង់របស់ Microsoft my docs ៖

រូបរាងទំព័រដើម
ការបង្កើតឯកសារថ្មី
Ms word
Ms Excel
ពិតជាពិសេសណាស់អ្នកអាចចែករំលែកឯកសាររបស់អ្នកនៅលើ Wall Facebook របស់អ្នក  រក្សាឯកសាររបស់អ្នកលើ Internet បានកែប្រែឯកសារ និងលក្ខណពិសេសច្រើនទៀត ។

ផ្លែចេក​អំបូង​​ជួយ​សម្រស់​ផ្ទៃមុខ

តើ​អ្នក​ចង់​បានសាច់​មុខ​ សរ​លោង​ដែរ​ឬ​ទេ? មធ្យោ​​បាយ​ធ្វើ​ឱ្យ សាច់​មុខ​សរលោង​ និងស្បែក​មុខ​​​តឹង​ណែន​ល្អ​ ដោយគ្រាន់តែប្រើប្រាស់នូវចេក​អំ​បូង​។

តើ ​គេ​ធ្វើ​ដូច​ម្តេច​ទៅ​ទើប​បាន​មុខ​សរលោង​ស្អាត​ ដោយ​សារ​ចេក​អំ​បូង​បាន​? ជា​បឋម​​អ្នក​ត្រូវ​យក​ចេក​ អំ​បូង​យក​ទៅ​ដាក់​នៅ​ក្នុង​ទឹក​ឃ្មុំ​ បន្ទាប់​មក​អ្នក​ត្រូវ​ច្របាច់​ធាតុ​ទាំ​ង​​ពី​រ​នោះ​ចូល​គ្នា​ឱ្យ​បានសព្វ​ ទៅ​ជា​ល្បាយ​តែ​មួយ​ បន្ទាប់​មក​អ្នក​ត្រូវ​លាង​មុខ​របស់​អ្នក​​ឱ្យ​បាន​ស្អាត​រួច​ជូត​ឱ្យ​បាន​ ស្ងួត​ល្អ​បន្ទាប់​មក​ទើប​អ្នក​យក​ទឹក​ឃ្មុំ និង​ចេក​អំ​បូង​ដែល​​លាយ​ជា​ល្បាយ​តែ​មួយ​រួច​ហើយ​នោះ​យក​វា​មក​លាប​នៅ​លើ​ ផ្ទៃ​មុខ​របស់​អ្នក​​ហើយ​ទុក​វា​ឱ្យបាន​២០​នាទី​ទើប​លាង​វា​ចេញ​ពេល​នោះ​ អ្នក​នឹង​មាន​អារម្មណ៍​ថា​ ស្បែក​មុខ​របស់​អ្នក​តឹង​ និង​មាន​ភាព​សរលោង​ជាមិនខាន។

 

អាហារ​ជួយ​ព្យាបាល​ជំងឺភ្លេចភ្លាំង

អាការ​ភ្លេច​ភ្លាំង​មិន​សូវ​ចាំបញ្ជាក់ ​នូវ​ភាព​ខុស​ប្រក្រតី​របស់​ខួរ​ក្បាល​ ក្នុងការគិត​និង​សម្រេច​ចិត្ត​។ ភាពយឺត​យាវ​ឆាប់ភ្លេចនេះ​គឺជាសញ្ញាមួយបង្ហាញ​នូវ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​ អាល់​សៃ​មើរ៍ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​ជំងឺ​បាត់​បង់​នូវ​សមត្ថភាព​ក្នុង​ការ​ មើល​ថែ​ខ្លួន​​ឯងនិង​មិន​អាច​រស់​នៅ​តាម​ប្រក្រតី​បានព្រោះ​ខួរ​ក្បាល​ មានបញ្ហាចោទ​។

ដូចនេះចូរយើង​តោង​រកចំណី​អាហារណា​​ដែល​អាចជំនួយខួរក្បាល និងជួយ​ព្យាបាល​ជំងឺ​ភ្លេច​ភ្លាំងបា​ន​ដូចជា ​គ្រំអយស្ទើរ៍ស្លឹក​ត្រចៀក​​ក្រាញ់​ស្រស់​ត្រប់​និងផ្លែប៉ោម។នៅ​​​​ក្នុង​ គ្រំអយ​ស្ទើរ៍មាន​សារជា​តិស័ង្កសីដែល​ជួយ​បំប៉ន​ខួរ​ក្បាល​បាន​យ៉ាង​ ល្អ។ចំណែក​ឯ​ស្លឹក​ត្រ​​ចៀក​​ក្រាញ់​ស្រស់​វិ​ញមាន​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ ថាមាន​សារ​ធាតុ​ប្រភេទ​ត្រៃ​ធើ​រ៍ភិ​នអយដ៍ច្រើន​ដែល​អាច​ជួយ​កែកុន​ ប្រព័ន្ធការ​ងាររ​បស់ខួ​រក្បាល​និង​រំលឹក​ភាព​ចងចាំ​របស់​ មនុស្សយើងឱ្យបានល្អឡើងវិញ។ក្រៅ​ពី​នេះមាន​ផ្លែ​ត្រប់​ជា​ពិសេស​ត្រប់វែង​ (ពណ៍ស្វាយ) មានវិតាមីនB1​ ច្រើន​ណាស់​ដែល​វា​អាច​ជម្រុញ​ដំណើ​រកា​ររបស់​ខួរ​ក្បាល​​ជួយ​ឱ្យមានការចង​ ចាំខ្ពស់ ​និង​កាត់​បន្ថយ​ភាព​ល្វើយ​នឿយ​ហត់​របស់​ខួរ​ក្បាល​។ការ​ផឹក​ទឹក​ផ្លែ​ប៉ោម​ ២ទៅ៣ផ្លែក៏​ជួយ​ជម្រុញ​ការ​ចង​ចាំប​ន្ថែមបញ្ហា​ស្មារតី​និង​មាន​ប្រសិទ្ធ​ ភាព​ក្នុង​ការរៀន​សូត្រ​ហើយ​ថែម​ទាំង​អាចជួយពន្យារភាព​​កម្សោយ​របស់​ខួរ​ ក្បាល​ដែល​បណ្តាល​មក​ពី​មានអា​យុ​ច្រើន​និង​កាត់​បន្ថយ​អត្រា​នៃ​ការ​កើត​ ជំងឺ​អាល់​សៃ​មើរ៍​ទៀត​ផង​៕

អត្ថប្រយោជន៍១០​យ៉ាងរបស់ស្រកានាគ

ស្រកានាគ គឺជាផ្លែឈើម្យ៉ាង ដែលសម្បូរយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ប៉ុន្តែ​ប្រហែល​ជា​​ មនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍ក្នុងការទទួលទានទេមើលទៅ ព្រោះមិនដឹងពី​សារៈប្រយោជន៍ដ៏ច្រើនរបស់វា។ តើលោកអ្នកមានដឹងទេថា ស្រកានាគ គឺជាផ្លែ​ឈើ​ម្យ៉ាងដែលមានប្រយោជន៍ច្រើនយ៉ាងបំផុតដល់សុខភាព? ថ្ងៃនេះដើម្បីកុំឱ្យលោកអ្នក​មើល​ រំលងពីអត្ថប្រយោជន៍នៃផ្លែឈើដែលមានភាពសម្បូរបែប ងាយស្រួលរកទិញ


អត្ថប្រយោជន៍១០​យ៉ាងរបស់ស្រកានាគ។
១- សម្បក​ពណ៌​ក្រហម​របស់​ផ្លែ​ស្រកានាគ​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​ផូស្វរ័ជាច្រើន​ ដែល​អាច​ជួយ​បង្កើន​ជា​លិកា​ដល់​សរីរាង្គកាយ​របស់​អ្នក​។
២-​ សរសៃនៅ​ក្នុង​ផ្លែ​ស្រកានាគ​អាច​ជួយ​រំ​លាយ​អាហារ​​ ។
៣- នៅ​ក្នុង​ផ្លែស្រកានាគ​សម្បូរ​ទៅ​ដោយ​វីតាមីន​B1​ដែលមាន​តួនាទី​ជួយ​រំ​លាយ​ អាហារ​​ ព្រម​ទាំង​អាច​ជួយ​បង្កើន​ថាម​ពល​នៅ​ក្នុង​ខ្លួន​របស់​អ្នក​បាន​យ៉ាង​ច្រើន។
៤-​ ផ្លែស្រកានាគមាន​វីតាមីន​B2​ អាច​ជួយធ្វើ​ឱ្យ​អ្នក​ឆ្អែតបាយ​បន្ទាប់ពី​អ្នក​បរិភោគ​រួច។
៥- វីតាមីន​B3 មាន​នៅ​ក្នុង​ផ្លែស្រកានាគអាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ទន់​ និង​មាន
​សំ​ណើម​ល្អ។
៦- ផ្លែស្រកានាគដែល​មាន​សាច់​ពណ៌ក្រហម​អាច​ជួយ​ទប់​ស្កាត់​ជា​មួយ​ជម្ងឺមួយ​ចំ​ នួន​ដូចជា​ រោគ​ទឹក​នោម​ផ្អែម ជម្ងឺលើស​ឈាម រោគ​មហារីក​បេះ​ដូង និង​មហារីក​ច្រើន​ប្រភេទ​ទៀត។
៧- ផ្លែស្រកានាគ​ពណ៌​លឿង​ផ្ទុក​ទៅ​ដោយ​សារ​ជាតិ​កាល់​ស្យូម​ដែល​អាច​ជួយ​ឱ្យ​ធ្មេញ​រឹង​មាំ​​និង​ឆ្អឹង​មាន​ការ​លូត​លាស់​ល្អ។
៨-​  ផ្លែឈើ​ប្រភេទ​នេះមាន​ជាតិ​ប្រូតេអ៊ីន​ជា​ច្រើន​អាចជួយ​ដល់​រាង​កាយ​របស់​អ្នក​។
៩-  ប្រភេទ​ផ្លែឈើ​នេះ​អាច​ជួយ​សម្រួល​ដល់​ការ​ដក​ដង្ហើម​របស់​អ្នក​ជម្ងឺ​ដែល​មាន​ជម្ងឺ​ផ្លូវ​ដង្ហើម។
១០- អាច​ជួយ​បំ​ប៉ន​ដល់​សុខភាព​ភ្នែក​របស់​អ្នក​បាន​ថែម​ទៀត។
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer