ជា Default, នៅក្នុង Excel គឺវាធ្វើការគណនានូវទម្រង់ទាំងអស់ដោយស្វ័យប្រវត្តិ នៅពេលដែលយើងផ្លាស់ប្ដូរនូវទម្រង់, ឬក៏ Cell ណាមួយដែលទាក់ទងទៅនឹងទម្រង់របស់យើង។ ចុះបើយើងមិនចង់ឲ្យវាគណនាដោយស្វ័យប្រវត្តិ តើយើងគួរធ្វើដូចម្ដេច? ដូចនេះ ខ្ញុំ នឹងលើកយកនូវវិធីនោះមកបង្ហាញជូន, សូមធ្វើតាមការណែនាំដូចខាងក្រោម៖
មុនដំបូង យើងត្រូវចូលទៅក្នុងកម្មវិធី Excel រួចចុចលើ File ក្នុង Tab Menu
![2](http://www.kh4it.com/wp-content/uploads/2013/08/21.jpg)
បន្ទាប់មក ចុចលើ Option ដែលនៅខាងឆ្វេងនៃ Menu
![3](http://www.kh4it.com/wp-content/uploads/2013/08/31.jpg)
ពេលនោះ ផ្ទាំង Excel Options នឹងលោតចេញមក, យើងត្រូវចុចលើពាក្យ Formulas ដែលនៅខាងឆ្វេងដៃ ដូចរូប៖
![4](http://www.kh4it.com/wp-content/uploads/2013/08/41.jpg)
ខាងក្រោមនេះគឺជាអត្ថន័យនៃ Feature នីមួយៗដែលមាននៅក្នុងផ្នែក Calculation option :
-
Automatic : គឺឲ្យវាគណនាដោយស្វ័យប្រវត្តិ នៅពេលដែលយើងធ្វើការផ្លាស់ប្ដូរតម្លៃ, ទម្រង់ណាមួយនៅក្នុង ទម្រង់នោះ
-
Automatic Except for Data Tables : គឺវាគណនាដោយស្វ័យប្រវត្តិដូចទៅនឹង Automatic ដែរ ប៉ុន្តែចំពោះ Data Table ដែលបង្កើតឡើងដោយ Data Table Feature គឺវាមិនគណនាឡើយ
-
Manual : គឺវាមិនគណនាស្វ័យប្រវត្តិឡើយ, គឺវាគណនាតែនៅពេលណាដែលយើងចុច F9 តែប៉ុណ្ណោះ
-
Recalculate Workbook before Saving : វានឹងគណនាបន្ទាប់ពីយើង Save វា
ដូចនេះ នៅក្នុងផ្នែក Calculation option, យើងត្រូវជ្រើសរើសយើង Manual ដើម្បីការពារកុំឲ្យទម្រង់ របស់យើងមិនគណនាដោយស្វ័យប្រវត្តិ រាល់ពេលដែលយើងធ្វើការផ្លាស់ប្ដូរតម្លៃ, ទម្រង់ណាមួយនៅក្នុង ទម្រង់នោះ
យើងក៏អាចធ្វើការផ្លាស់ប្ដូរតាមវិធីមួយទៀត គឺចូលទៅក្នុង Tab Formula រួចចុចលើ Calculation Option ដូចរូប៖
![6](http://www.kh4it.com/wp-content/uploads/2013/08/61.jpg)