
នៅពេលដែលអ្នកវាយរូបមន្តនៅក្នុង Excel, អ្នកប្រហែលជាចង់បញ្ជាក់ប្រាប់ខ្លួនឯង ឬអ្នកដទៃ ថា
តើរូបមន្តនោះគឺជាអ្វី? ប្រើសម្រាប់ធ្វើអ្វីហើយ, ដើម្បីជៀសវាងទៅថ្ងៃក្រោយ យើងអាចនឹងភ្លេច។ ដូចនេះ យើងអាចប្រើការ Comment ដើម្បីសរសេរនូវ Description ទៅលើរូបមន្ត និង Cell របស់យើងបាន។
ការបន្ថែម Comment ទៅលើ រូបមន្ត (Formulas)
ដើម្បីបន្ថែម Comment ទៅលើ Formula, យើងអាចប្រើប្រាស់នូវ N( ) Function, វាអនុញ្ញាតឲ្យយើងបន្ថែម Comment ដោយផ្ទាល់ចូលទៅក្នុង Cell នៅលើ Formula របស់យើង, ដោយនៅពេលដែលយើងវាយ Formula ចប់, យើងគ្រាន់តែបន្ថែមសញ្ញា (+) រួចវាយ N( “ ” ) ហើយវាយ Comment ដែលយើងចង់បញ្ជាក់នៅក្នុងសញ្ញាធ្មេញកណ្ដុរនោះជាការស្រេច។

ដូចនេះ រាល់ពេលដែលយើង Select នៅលើ Cell នោះ, Comment របស់យើងនឹងបង្ហាញជាផ្នែកមួយនៃ Formula នៅលើ Formula Bar។

ការបន្ថែម Comment ទៅលើ Cell
យើងក៏អាចបន្ថែម Comment ទៅលើ Cell បានដែរ, ហើយវានឹងបង្ហាញនូវ Comment នោះ រាល់ពេលដែលយើងអូស Mouse ដាក់ពីលើ Cell នោះ។ ដើម្បីបន្ថែម Comment, យើងត្រូវ Select Cell ណាមួយដែលយើងចង់ដាក់ Comment រួចចូលទៅក្នុង Tab Review រួចចុចលើពាក្យ New Comment

ពេលនោះ Sticky note នឹងបង្ហាញនៅជិត Cell របស់យើង, យើងអាចវានូវ Comment ដែលយើងចង់សរសេរនៅក្នុងបាន

នៅពេលដែលយើងវាយនូវ Comment រួចរាល់ហើយ, យើងត្រូវចុចលើ Cell ផ្សេងមួយសិន, ពេលនោះ Cell ដែលយើងបានដាក់ Comment វានឹងចេញនូវសញ្ញាក្រហមតូចមួយនៅកាច់ជ្រុង Cell នោះ ដើម្បីបញ្ជាក់ថា Cell នោះត្រូវបានយើងដាក់ Comment

ដូចនេះ រាល់ពេលដែលយើងអូស Mouse ទៅដាក់ពីលើ Cell នោះ, វានឹងចេញនូវ Sticker ដែលបង្ហាញពី Comment របស់យើង

យើងក៏អាចលុបនូវ Comment នោះចេញវិញបានដែរ ដោយ Right Click លើ Cell ដែលមាន Comment នោះ រួចយកពាក្យ Delete Comment ដូចរូប៖
