Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站
ទំព័រដេីម » » របៀប​ធ្វើ​ឲ្យ​កម្មវិធី Opera ក្នុង​ទូរស័ព្ទ NOKIA Symbian S60 អាច​អានអក្សរ​ខ្មែរ​បាន។

របៀប​ធ្វើ​ឲ្យ​កម្មវិធី Opera ក្នុង​ទូរស័ព្ទ NOKIA Symbian S60 អាច​អានអក្សរ​ខ្មែរ​បាន។

ភាគ​ច្រើន​ទូរស័ព្ទ NOKIA ប្រភេទ Symbian មិន​អាច​មើល​និង​អាន​អក្សរ​ខ្មែរ​បានទេ ព្រោះ​អ្នក​ផលិត​ទូរស័ព្ទ​ណូគា​មិន​បានបង្កប់​អក្សរ​ខ្មែរ ទៅ​ក្នុង​ប្រព័ន្ធ​របស់​ទូរសព្ទ។ តែ​យើង​ក៏​ឃើញ​មាន​ការ​បង្កប់​អក្សរ​ខ្មែរ​ក្នុង​ទូរស័ព្ទណូគា សេរ៊ី៤០ ផងដែរ។ ដែល​អាច​មើល​អក្សរ​ខ្មែរ​បាន​យ៉ាង​ល្អ។
ខ្ញុំ​មិន​សូវ​ជា​ចេះ​ ខាង​ទូរស័ព្ទ​ប៉ុន្មាន​ទេ តែ​ខ្ញុំចេះ​តែ​ស្រាវជ្រាវ​ទៅ​ទើប​រក​ឃើញ​ពី​វិធី ធ្វើ​ឲ្យ​អក្សរ​ខ្មែរ​ក្នុង​អូប៉េរ៉ា​ទទួល​ស្គាល់​អក្សរខ្មែរ​បាន ដោយ​មិន​បាច់​បង្កប់​ក្នុង​ប្រព័ន្ធរបស់​ទូរសព័្ទទេ។ (តែ​អាច​មើល​ឃើញ​តែ​ក្នុង កម្មវិធីអូប៉េរ៉ា​តែប៉ុណ្ណោះ)
.សូម​ មេត្តាទាញ​យក​កម្មវិធី​អូប៉េរ៉ាតាម​តំណ​នេះ ដោយ​រើស​នូវ​ប្រភេទ​ទូរសព័្ទ​របស់​អ្នក(NOKIA Symbian S60)។ បន្ទាប់​មក​វា​នឹង​នាំ​អ្នក​ចូល​ទៅ​ក្នង​ទំព័រ​ទាញ​យក ក្នុង​នោះ​វា​មាន​ឲ្យ​រើស Opera
Mini 5.1, Opera Mini 4 និង Opera 10។ មើល​ទៅ​កន្លែង Download Opera 10 ដោយ​រើស​យក S60 – International.
.សូម​​យកកម្មវិធី Activfile រឺ​ប្រើMirrorផ្សេង។  កម្មវិធីនោះ​អាចឆ្លង​កាត់​ទៅ​កាន់​ថត​ឯកសារ​ខ្លះ​ដែល​ជា​ថត​ប្រព័ន្ធ។ បើ​សិន​ជា​ប្រើ​កម្មវិធី File Manager របស់​ទូរស័ព្ទ​ស្រាប់​នោះ គឺ​វា​មិន​បង្ហាញ​យើង​នូវ​ថត​ប្រពន្ធ័​ទាំង​នោះ​ទេ។
សូម​មើល​រូប​ជា​ឧទាហរណ៍​ខ្លះៗ ដែល​ខ្ញុំ​បាន​សាក​នៅ​ក្នុង​ទូរសព័្ទរបស់​ខ្ញុំ។

នេះ​ជា​រូបភាព​ឧទាហរណ៍ ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​លើ​ទូរស័ព្ទ​របស់​ខ្ញុំ។ ខ្ញុំ​ចេះតែ​ធ្វើ​ឲ្យ​មើល​ឃើញ តែ​មិនចេះ​ធ្វើ​ឲ្យ​វា​ឃើញ​ត្រូវដៃ​ជើង​នៅឡើយទេ រាល់​ថ្ងៃ​កំពុង​ស្វែង​រកកន្លែង​ដូរ​វានឹង។ តែ​បើ​មាន​អ្នក​ចេះ​ខាង​នេះ បាន​មើល​អត្ថបទនេះ​ហើយ សូម​ជួយ​ខ្ញុំ​ធ្វើ​វា​ផង។ ដើម្បីអ្នក​ទាំង​អស់​គ្នា​ដែល​ចង់​ប្រើ​ភាសាខ្មែរក្នុង​ទូរសព័្ទ។
របៀប​ប្ដូរ(ពុម្ពអក្សរ)៖
១.សូម​បញ្ជូល​កម្មវិធីអូប៉េរ៉ា​ដែល​លោក​អ្នក​បាន​ទាញ​យក​រួច ទៅ​ក្នុង memory card.
២.បន្ទាប់​មក​សូម​បញ្ជូលកម្មវិធី Active File (ប្រសិន​ជា​ពេល​ចុច​បញ្ជូល​ទៅ​វា​ចេញ ដំណឹង​ថា Certificate expired សូម​មេត្តា​ចូល​ទៅប្ដូរ​ឆ្នាំ​ថយ​ទៅ ២ទៅ៣ឆ្នាំ ចាំ​ពេល​បញ្ជូល​រួច​ចាំ​ត្រលប់​មក​ឆ្នាំ​ធម្មតាវិញ)
៣.ក្រោយ​ពីបញ្ជូលកម្មវិធី​ទាំង​នេះ​រួច សូម​ទាញ​យក រឺ​តំណផ្សេង​មួយទៀត Mediafire។ ពុម្ព​អក្សរ​ថ្មី ដែល​មាន​អក្សរ​ខ្មែរ​យូនីកូដ​ក្នុង​នេះរួច (ជា​ពុម្ពខ្មែរ​អូអេស ដែល​បាន​ដូរ​អក្សរ​ឡាតាំងរួច​ស្រេច។)
៤.សូម​ចូល​ទៅ​ក្នុង​កម្មវិធី Active File ហើយ​ចូល​ទៅ​ក្នុង​ដ្រាយ E: –> System –> Apps –> OperaMobile –> Fonts ហើយ​លុប​ពុម្ព​ក្នុង​នោះ​ចោលទាំង​អស់។
៥.​សូម​ចុច​សញ្ញាផ្កាយ* ដើម្បី​ចូល​ទៅ​ក្នុង​ផ្ទាំង​មួយ​ទៀត។ ហើយ​ចូល​ទៅ​ក្នុង​កន្លែង​ដែល​អ្នក​ផ្ទុក​ពុម្ព​ថ្មី ចុច​ប៊ូតុង Option –> Mark ពុម្ព​ទាំង​នោះ  –> ក្រោយ​ពី Mark ហើយ​ចុច Option –> Files –> Copy ពេល​ដែល​ចុចកូពី​វា​នឹង​សួរ​ថា Copy 3 files to ‘E:\System\Apps\OperaMobile\fonts\’ ?    ចុចYes.
៦.បន្ទាប់​មក​ចុច​សញ្ញា​ផ្កាយ​វិញ ដើម្បី​ចូល​ទៅ​ផ្ទាំងទី១ ហើយមើល​ថា​តើ​ពុម្ព​នោះ​បាន​ចំលង​ចូល​ទៅ​ក្នុង​ថត​នោះ​រឺនៅ?
បន្ទាប់​ពីចំលង​រួច​ហើយ សូម​បិទ​កម្មវិធ ActiveFile។ ហើយ​ចួល​ទៅ​ក្នុង​កម្មវិធី អូប៉េរ៉ា​របស់​អ្នក​។ ហើយសាក​ល្បង​ចូល​ទៅ​ក្នង​វិបសាយ​ណា​ដែល​មាន​អក្សរ​ខ្មែរ។ អ្នក​នឹង​ឃើញ​ដូច​រូប​ខាង​លើ​នេះ។
Share this article :
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer