Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站
ទំព័រដេីម » » អាថ៍កំបាំង នៃបាតដៃ

អាថ៍កំបាំង នៃបាតដៃ

ស្វែងយល់ ការទស្សទាយ តាមបាតដៃ


ស្វែងយល់ ការទស្សទាយ តាមបាតដៃ
ពពួកសញ្ញា លើបាតដៃ
*កូនកោះ ជាសញ្ញា គ្មានអំណោយផល។ បើវា លេចឡើង, វា បន្ថយភាពអំណោយផល នៃខ្សែ ឬ នៃទួល ដែលមានវត្តមាន របស់វា។
  • លើ ខ្សែជីវិត, វាប្រកាសដំណឹង ភាពផុយស្រួយ ឬ ជំងឺ (លេខ , រូប ៤)
  • លើ ខ្សែបញ្ញា, វាបញ្ជាក់ ភាពអន់ខ្សោយ នៃខួរក្បាល, គ្រោះថ្នាក់ អំពីជំងឺស្មារតី (លេខ , រូប ៤)
  • លើ ខ្សែចិត្ត, វាបញ្ជាក់ ភាពខ្សោយបេះដូង (លេខ , រូប ៤), ជាពិសេស កូនកោះ ថិតនៅក្រោមទួល ភពអាទិត្យ
  • លើ ខ្សែវាសនា, វាបញ្ជាក់ ភាពបាត់បង់យ៉ាងធំ ជាសំភារៈ, ភាពតប់ប្រមល់ និងភាពព្រួយបារម្ភ នៃវិជ្ជាជីវៈ (លេខ , រូប ៤)
  • លើ ខ្សែសុខភាព, វាបញ្ជាក់ សញ្ញា ជំងឺធ្ងន់ធ្ងរ (លេខ , រូប ៤);
- បើកូនកោះ លេចឡើង នៅផ្នែកលើ នៃខ្សែសុខភាព រួមជាមួយ
  1. ក្រចកដៃ មូលនិងខ្លី, វាប្រកាសដំណឹង ជំងឺបំពង់ក និង ជំងឺផ្លូវដកដង្ហើម;
  2. ក្រចកដៃ វែង, វាប្រកាសដំណឹង ខ្សោយដើមទ្រូង និង ខ្សោយសួត
  3. ក្រចកដៃ ខ្លី, គ្មានដុះរួច, វាប្រកាសដំណឹង ដំណើរមិនល្អ និង សកម្មភាពខ្សោយ នៃបេះដូង
  4. ក្រចកដៃ ស្មើធេង, វាប្រកាសដំណឹង ជំងឺសរសៃប្រសាទ និង ភាពស្ពឹកលែងកំរើក
- បើកូនកោះ លេចឡើង នៅផ្នែកក្រោមទៀត, លើទួល នៃភពចន្ទ, វាប្រកាសសញ្ញា ច្របូកច្របល់ នៃ គ្រលៀន និង ប្លោកនោម (លេខ , រូប ៤)។
គ្រប់ខ្សែ ដែលបង្កជាកូនកោះ ឬ ដែលឆ្លងកាត់កូនកោះ ជាសញ្ញាអាក្រក់ មានឥទ្ធិពល លើខ្សែនោះ ឬ ផ្នែកនៃបាតដៃ ដែលមាន វត្តមាន របស់ កូនកោះ។ បើកូនកោះ ថិតលើទួល ណា បន្សោយប្រសិទ្ទិភាព នៃទួល នោះ។
**រង្វង់ លើទួល ភពអាទិត្យ (លេខ , រូប ៤) ជាសញ្ញា អំណោយផល, ប៉ុន្តែ បើវា ថិតនៅទីតាំងដទៃ វាបង្កជាសញ្ញា គ្មានអំណោយផល។ បើវា ថិតលើ ទួល ភពចន្ទ, វាបង្អាប់អួរ ទួល ភពចន្ទ។
***ស្នាម ជាការដាស់តឿន បណ្តោះអាសន្ន ដោយព្យាករ ព្រឹត្តការ អាចកើតឡើង លើខ្សែ ដែលមាន វត្តមាន របស់វា
  • លើ ខ្សែ បញ្ញា, វាប្រកាសដំណឹង ភាពប៉ះទង្កិច ឬ គ្រោះថ្នាក់ (លេខ , រូប ៤)
  • លើ ខ្សែ ជីវិត, វាជាសញ្ញា ជំងឺដែលគ្មានដឹងមុន
  • លើ ខ្សែ សុខភាព, វាជាសញ្ញា ជំងឺគ្រុនក្តៅ
  • លើ ខ្សែ ដទៃ, វត្តមាន នៃស្នាម មិនជាសំខាន់
****ក្រលាសំណាញ់ (លេខ ១០, រូប ៤) ច្រើនប្រទះ លើទួល នានា នៃបាតដៃ; វាជាសញ្ញា ជួបភាពលំបាក និង ជួបឧបសគ្គ, និងទីបញ្ចប់ ជាបរាជ័យ លើវិស័យ ដែលតំណាង អោយទួល ដែលវាថិតលើ។
ល្ងាចថ្ងៃសៅរ៍ ខ្ជិលដើរលេង, អង្គុយមុខខំព្យូរើ ចុចចុះចុចឡើង គ្មានគោលដៅ លើអិនរើណែត ស្រាប់តែប្រទះវឹប វ៉ែបសៃថ៍ ទស្សន៍ទាយបាតដៃ (Palmistry) ប៉ុន្តែ ពត៌មានមិនគ្រប់់។ ទ្រាំមិនបាន ហេតុតែចង់ដឹង, ចូលភ្លាម ទៅ Emule ទាញយក បានឯកសារ PDF មួយកំភ្លុះ ដោយគ្រាន់តែ វាយពាក្យ Palmistry, ហើយ ប្រែសំរួលលេងៗ ជាការស្វែងយល់ ចែករំលែកចំណេះដឹង សំរាប់កំដរថ្ងៃអាទិត្យ... ជាជាងទំនេរ... ។



បញ្ចេញ សុទ្ធតែបាតដៃ ហ្មង!
ពពួកសញ្ញា លើបាតដៃ
*កូនកោះ ជាសញ្ញា គ្មានអំណោយផល។ បើវា លេចឡើង ត្រង់ខ្សែ ឬ ទួល ណា, វា បន្ថយ ភាពអំណោយផល នៃខ្សែ ឬ នៃទួល នោះ។
  • លើ ខ្សែជីវិត, វាប្រកាសដំណឹង ភាពផុយស្រួយ ឬ ជំងឺ (លេខ , រូប ៤)
  • លើ ខ្សែបញ្ញា, វាបញ្ជាក់ ភាពអន់ខ្សោយ នៃខួរក្បាល, គ្រោះថ្នាក់ អំពីជំងឺស្មារតី (លេខ , រូប ៤)
  • លើ ខ្សែចិត្ត, វាបញ្ជាក់ ភាពខ្សោយបេះដូង (លេខ , រូប ៤), ជាពិសេស កូនកោះ ថិតនៅក្រោម ទួល ភពអាទិត្យ
  • លើ ខ្សែវាសនា, វាបញ្ជាក់ ភាពបាត់បង់យ៉ាងធំ ជាសំភារៈ, ភាពតប់ប្រមល់ និងភាពព្រួយបារម្ភ នៃវិជ្ជាជីវៈ (លេខ , រូប ៤)
  • លើ ខ្សែសុខភាព, វាបញ្ជាក់ សញ្ញា ជំងឺធ្ងន់ធ្ងរ (លេខ , រូប ៤);
- បើកូនកោះ លេចឡើង នៅផ្នែកលើ នៃខ្សែសុខភាព រួមផ្សំ
  1. ក្រចកដៃ មូលនិងខ្លី, វាប្រកាសដំណឹង ជំងឺបំពង់ក និង ជំងឺផ្លូវដកដង្ហើម;
  2. ក្រចកដៃ វែង, វាប្រកាសដំណឹង ខ្សោយដើមទ្រូង និង ខ្សោយសួត
  3. ក្រចកដៃ ខ្លី, គ្មានដុះរួច, វាប្រកាសដំណឹង ដំណើរមិនល្អ និង សកម្មភាពខ្សោយ នៃបេះដូង
  4. ក្រចកដៃ ស្មើធេង, វាប្រកាសដំណឹង ជំងឺសរសៃប្រសាទ និង ភាពស្ពឹកលែងកំរើក
- បើកូនកោះ លេចឡើង នៅផ្នែកក្រោមទៀត, លើទួល ភពចន្ទ, វាប្រកាសសញ្ញា ច្របូកច្របល់ នៃ គ្រលៀន និង ប្លោកនោម (លេខ , រូប ៤)។
គ្រប់ខ្សែ ដែលបង្កជាកូនកោះ ឬ ដែលឆ្លងកាត់កូនកោះ ជាសញ្ញាអាក្រក់ មានឥទ្ធិពល លើខ្សែនោះ ឬ ផ្នែកនៃបាតដៃ ដែលមាន វត្តមាន របស់ កូនកោះ។ បើកូនកោះ ថិតលើទួល ណា បន្សោយប្រសិទ្ទិភាព នៃទួល នោះ។
**រង្វង់ លើទួល ភពអាទិត្យ (លេខ , រូប ៤) ជាសញ្ញា អំណោយផល, ប៉ុន្តែ បើវា ថិតនៅទីតាំងដទៃ វាបង្កជាសញ្ញា គ្មានអំណោយផល។ បើវា ថិតលើ ទួល ភពចន្ទ, វាបង្អាប់អួរ ទួល ភពចន្ទ។
***ស្នាម ជាការដាស់តឿន បណ្តោះអាសន្ន ដោយព្យាករ ព្រឹត្តការ អាចកើតឡើង លើខ្សែ ដែលមាន វត្តមាន របស់វា
  • លើ ខ្សែ បញ្ញា, វាប្រកាសដំណឹង ភាពប៉ះទង្គិច ឬ គ្រោះថ្នាក់ (លេខ , រូប ៤)
  • លើ ខ្សែ ជីវិត, វាជាសញ្ញា ជំងឺដែលគ្មានដឹងមុន
  • លើ ខ្សែ សុខភាព, វាជាសញ្ញា ជំងឺគ្រុនក្តៅ
  • លើ ខ្សែ ដទៃ, វត្តមាន នៃស្នាម មិនជាសំខាន់
****ក្រលាសំណាញ់ (លេខ ១០, រូប ៤) ច្រើនប្រទះ លើទួល នានា នៃបាតដៃ; វាជាសញ្ញា ជួបភាពលំបាក និង ជួបឧបសគ្គ, និងទីបញ្ចប់ ជាបរាជ័យ លើវិស័យ ដែលតំណាង អោយទួល ដែលវាថិតលើ។
*****ផ្កាយ (លេខ ១១, រូប ៤) ជា មួយនៃសញ្ញា អំណោយផលបំផុត លើគ្រប់ទួល នៃភព លើកលែងតែ វាថិតលើ ទួល ភពសៅរ៍។
  • លើ ទួល ភពព្រហស្បត៍, វាជា ដំណឹងនៃកិត្តិយស, នៃអំណាច និង នៃតូនាទីខ្ពស់
  • លើ ទួល ភពពុធ, វាជា ដំណឹងនៃជោគជ័យ វិសេសវិសាល ក្នុងពាណិជ, ក្នុងការងារ, ក្នុងវិទ្យាសាស្ត្រ ឬ ក្នុងសំនួនវោហារ, ស្របតាម ចំណុចបង្ហាញដទៃ លើបាតដៃសាម៉ីជន (លេខ ១១, រូប ៤)
  • លើ ទួល ភពអង្គារសកម្ម, ក្រោម ភពព្រហស្បត៍ ៖ វាជាដំណឹង នៃងារខ្ពង់ខ្ពស់ និងភាពល្បីល្បាញ ពេញដោយកិត្តិយស ក្នុងមុខរបរទ័ព, ក្នុងមួយចំនួន នៃសមរភូមិក្តៅ
  • លើ ទួល ភពអង្គារអសកម្ម, ក្រោម ភពពុធ ៖ វាព្យាករ បង្ហាញមុន ជោគជ័យបានពី តំលៃ នៃឧត្តមគតិ ក្នុងការប្រយុទ្ធស្លាប់រស់
  • នៅកណ្តាល ទួល ភពសុក្រ ជាផងដែរ ការបង្កក់ជោគជ័យ និងធានាអោយសាម៉ីជន មួយឥទ្ធិពល គ្របដណ្តប់ធំធេង ទាក់ទាញ និង បញ្ចាប់អារម្មណ៍ ភេទដទៃ
  • លើ ទួល ភពចន្ទ, វាព្យាករ ភាពល្បីល្បាញធំធេង នឹងបានដល់ សាម៉ីជន ដោយការប្រើប្រាស់តែ លទ្ធភាព (អំណាច, ទ្រព្យសម្បត្តិ) អាស្រ័យតាម ទួលនេះ, បានន័យថា ទៅតាមលទ្ធភាព វិភាគពិចារណា និង លទ្ធភាពឆ្នៃប្រឌិត របស់វា
  • លើ ទួល ភពសៅរ៍, ផ្កាយ ជាសញ្ញា្ម គ្មានអំណោយផល, ប្រាកដណាស់ វាព្យាករ មួយភាពខ្ពង់ខ្ពស់ គួរអោយសង្ស័យ និងបារម្ភ។ សាម៉ីជន នឹងជា ល្បែងនៃវាសនា និង បានត្រូវអូសចូល ទៅសោកនាដកម្ម មួយចំនួន; ជីវិតសាម៉ីជន នឹងបញ្ចប់ខ្លួនឯង ក្នុងមួយមហន្តរាយ គួរអោយខ្លាច ដែលនឹងថិតលើគ្រប់បបូរមាត់ - អាចថាបបូរមាត់ នៃស្តេច ប៉ុន្តែ នៃស្តេច ដែលត្រូវគេកាត់ទោស
******ខ្វែង (លេខ ១២, រូប ៤) ជាសញ្ញា បញ្ច្រាសទាំងស្រុង នឹងផ្កាយ។ ខ្វែង នឹងមាន អំណោយផលពិសេស ដល់វាសនាសាម៉ីជន តែពេលវានៅលើ ទួល ភពព្រហស្បត៍លើគ្រប់ទួលដទៃ វានឹងសំគាល់ ភាពអពមង្គល
  • លើ ទួលភពសៅរ៍, វាជា សេចក្តីស្លាប់ ដោយសាហាវ (លេខ ១២, រូប ៤)
  • លើ ទួលភពអាទិត្យ, វាជា ភាពគ្មានសង្ឃឹម នៃ ប្រាក់កាស
  • លើ ទួលភពពុធ, វាជា ភាពអសីលធម៌
  • លើ ទួលភពអង្គារ (ក្រោមភពពុធ), វាជា ឧបសគ្គធំ
  • លើ ទួលភពអង្គារ (ក្រោមភពព្រហស្បត៍), វាជា អំពើហឹង្សា ឬ អាចជា សេចក្តីស្លាប់ បណ្តាល ពីជំលោះ
  • លើ ទួលភពចន្ទ, វាជា ឥទ្ធិពលចៀសមិនរួច ដល់ភាពស្រមើស្រមៃ។ សាម៉ីជន នឹងធ្វើអោយអស់សង្ឃឹម ដល់ គ្រប់គ្នា និងខ្លួនឯង; បើមានផ្កាយ ថិតនៅក្រោម (លើទួលភពចន្ទ), វា នឹងធ្វើអោយលិចលង់
  • លើ ទួលភពសុក្រ, វាជា ឥទ្ធិពលមនោសញ្ជេតនា ចៀសមិនរួច
  • លើ ខ្សែបញ្ញា, វាជា គ្រោះថ្នាក់ និង របួស នៅក្បាល
  • លើ ខ្សែចិត្ត, វាជា ការស្លាប់ទាន់ហន់ នៃមនុស្សជាទីស្រលាញ់
*******ចតុកោណ (លេខ ១៣, រូប ៤) ជាទូទៅ ត្រូវបានហៅថា ជា សញ្ញាអ្នកការពារ។ ភាពការពារ ផ្អែកតាមទីតាំង របស់ចតុកោណ ដែលត្រូវការពារ ផុតពីពពួកគ្រោះថ្នាក់។
  • លើ ខ្សែជីវិត, ចតុកោណ ការពារសាម៉ីជន ពីគ្រោះថ្នាក់ស្លាប់ (លេខ ១៣, រូប ៤)
  • លើ ខ្សែវាសនា, ចតុកោណ ការពារ ពីការខាតបង់ធ្ងន់ធ្ងរ, និងហូរហែរ សំរាប់ខ្សែដទៃ ដែលមានចតុកោណ នៅពីលើ
ពពួក រាងរៅ នៃខ្សែ លើបាតដៃ
-ពួកខ្សែ លើបាតដៃ ត្រូវតែមានគំនូសច្បាស់, មានពណ៌កូលាប ឬ ពណ៌ក្រហមព្រឿង និង ពួកវា ត្រូវតែអាចគ្មាន ភាពបាក់, សញ្ញាខ្វែង, ការហើប ឬ ភាពខុសធម្មតាផ្សេង។
-បើពួកវា មានពណ៌ស្លេកខ្លាំង, វា ប្រកាស ភាពខ្វះកំលាំង, ភាពបាត់បង់ថាមពល ឬ ជារឿយៗ សុខភាពអន់។
-បើពួកវា មានពណ៌ក្រហមជ្រុល, វា បង្ហាញថាមពលហួសកំរិត និង មានចរិកហឹង្សាហួសហេតុ។
-បើពួកវា មានពណ៌លឿង, វាប្រកាស ជំងឺថ្លើម និង ជំងឺថង់ប្រមាត់, និង ជាផលវិបាក នៃភាពស្រងូតស្រងាត់ ទុក្ខព្រួយ ជាធម្មជាតិ។
បញ្ជាក់ ៖
KHEMARATECHNO សំរាប់អ្នក មិនមែនជាគ្រូទាយទេ។ នេះគ្រាន់ជាការប្រែសំរួល ស្រង់វគ្គចាំបាច់ លើសៀវភៅនានា និយាយអំពី Palmistry (ទស្សន៍ទាយបាតដៃ) ដើម្បីចែកគ្នាស្វែងយល់។
សំរាប់កូនខ្មែរគ្រប់រូប៖
  • ក្បួនទាយបាតដៃ គ្រាន់តែជាការកំសាន្ត, សូមកុំដោយសារវា បែរជាទៅលោតទឹក សំលាប់ខ្លួន, គ្មានអ្នកណា ជួយទាន់ទេ។
  • ត្រូវតែដឹងថា "ជីវិត ជាខ្សែសង្វាក់ នៃហេតុ និង ផល បន្តបន្ទាប់គ្នា"។ "ផល បានពីហេតុ រីឯ ហេតុ ចេញ​ពីផល"។ ក៏មានមនុស្សខ្លះ បានបង្កើតហេតុ ដើម្បីទាញផល ចឹងដែរ ដែលកូនខ្មែរ តែងតែជួប រៀងរាល់ថ្ងៃ នៅចំពោះមុខ ជាពិសេស មុនការបោះឆ្នោត ម្តងៗ។
Share this article :
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer