អាស៊ាន ដូចម្តេចដែលហៅថាអាស៊ាន? What is ASEAN?
-ASEAN (Association of South East Asian Nation)
-អាស៊ាន ជាអង្គការអន្តរជាតិរដ្ឋាភិបាលដែលមានលក្ខណៈជាបុគ្គលភាពគតិយុត្តិ។
+ប្រវត្តិអាស៊ាន ក្រោយពីសង្គ្រាមលោកលើកទី២បានរលំរលាយ ពិភពលោកទាំងមូលបានជួបនូវ ការលំបាកលំបិនម្តងទៀតដោយសង្គ្រាមត្រជាក់ ដែលបង្កឡើងដោយឥទ្ធិពល មនោគមវិជ្ជាបស់ប្លុកប្រទេសកុម្មុយនិស្ត និងប្លុកប្រទេសសេរី។ គ្រប់ប្រទេសមហាអំណាចធំៗដែលប្រកាន់យកមនោគមវិជ្ជាបានប្រជែងដណ្តើម គ្នាសាបព្រោះគោលនយោបាយមនោគមវិជ្ជារបស់ខ្លួនលើប្រទេសទាំងឡាយណាដែល ក្រីក្រទន់ខ្សោយ។
ជាងនេះទៅទៀតឈរលើគោលបំណងពង្រឹងអំណាច និងបង្ការការរីកដុះដាលរបស់ ភាគីបដិបក្ខ ប្រទេសទាំងឡាយស្ថិតនៅលើពិភពលោកបានរួមគ្នាជាសម្ព័ន្ធមិត្តបង្កើតជា អង្គការ ឬសមាគមអន្តរជាតិនានាក្នុងតំបន់ដើម្បីការពារប្រទេសខ្លួន មិនអោយធ្លាក់ចូលមនោគមវិជ្ជាណាមួយ ដែលអាចហៅបានថា (ប្លុកមិន ចូលបក្សសម្ព័ន្ធ)។ ដោយសារកត្តាទាំងនេះអំឡុងក្រោមកដោយមានគំនិតផ្តួចផ្តើមរបស់លោកនាយក រដ្ឋមន្ត្រីម៉ាឡេស៊ីទុន គូ អាប់ឌុល រ៉ាម៉ាន់ (Tun Ku Abdul Rahman) នៅខែមករាឆ្នាំ១៩៥៩ ក្នុងនោះលោកបានសម្លឹងឃើញថា ពិភពលោក អនាគតនឹងឆ្ពោះទៅរកសាកលភាវូបនីយកម្មលើគ្រប់វិស័យមានដូចជានយោបាយ បច្ចេកទេស សិល្បៈវប្បធម៌ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច...ជាដើម។
បនែ្ថមពីលើនេះលោកក៏បានធ្វើទស្សនកិច្ចទៅប្រទេសនានានៅ អាស៊ីអាគ្នេយ៍ ដូចជាហ្វីលីពីន... ក្នុងគោលបំណងបង្កើត សមាគមអាស៊ាននេះ។
-ប្រកបដោយលទ្ធផលជាផ្លែផ្កា
ដោយមានការវិវត្តន៍អស់ជាច្រើនឆ្នាំពីការពិភាក្សាផ្លាស់ប្តូយោបល់ គ្នា អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ តាមរយៈសេចក្តីថែ្លងការណ៍ពីទីក្រុងបាងកក ដែលមានសមាជិកដំបូងចំនួន ៥ប្រទេស ដោយប្រទេសទាំងនោះរួមមាន ១-ប្រទេសម៉ាឡេស៊ី ២-ប្រទេសថៃ ៣-សិង្ហបុរី ៤-ប្រទេសហ្វីលីពីន និង៥-ប្រទេសឥណ្ឌូនេស៊ី។ នៅចុងទសវត្សទី៩០ អាស៊ានមានសមាជិករហូតទៅដល់១០ប្រទេស ក្នុងនោះដែរកម្ពុជាមានកិត្តិយសបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ បច្ចុប្បន្ននេះអាស៊ានមានសមាជិកចំនួន១០ប្រទេស ក្នុងរួមមាន :
១-ប្រទេសថៃ ២-ប្រទេសម៉ាឡេស៊ី
៣-ប្រទេសឥណ្ឌូនេស៊ី ៤-ប្រទេសហ្វីលីពីន
៥-ប្រទេសវៀតណាម ៦-ប្រទេសកម្ពុជា
៧-ប្រទេសឡាវ ៨-ប្រទេសមីយ៉ាន់ម៉ា
៩-ប្រទេសសិង្ហបុរី ១០-ប្រទេសប្រ៊ុយណេ ៕
ការកំណត់ពណ៌ទង់អាស៊ាន (PANTONE COLOR)
+គំនូសពណ៌ (Pantone Color) ដែលត្រូវអនុម័តសំរាប់ពណ៌ទង់អាស៊ានរួមមាន :
-លឿង (Yellow) : Pentone 13-0758 TC
-ខៀវ (Blue) : Pantone 19-4053 TC
-ស (White) : Pantone 11-4202TC
-ក្រហម (Red) : Pantone 18-1655 TC
សំរាប់ការបោះពុម្ពភាពជាក់លាក់នៃពណ៌(លើកលែងពណ៌ស)នឹងត្រូវគោរពតាម គោលពណ៌របស់និមិត្តសញ្ញារបស់អាស៊ាន។
+អនុបាតពីទទឹងទៅបណ្តោយនៃទង់អាស៊ានមានពី២-៣ ហើយទំហំជាក់លាក់ នៃទង់មានដូចជា : -ទង់អាស៊ានសំរាប់នៅក្នុងបន្ទប់ : 100cm ឃ 150cm -ទង់អាស៊ានសំរាប់ដាក់លើតុ : 10cm. ឃ 15cm -ទង់អាស៊ានប្រើប្រាស់នៅទីវាល: 200cm ឃ 300cm -ទង់អាស៊ានសំរាប់រថយន្ត : 10cm ឃ 30cm៕
អត្ថន័យនៃនិមិត្តសញ្ញាអាស៊ាន(ASEAN Emblem)
+ទិវាអាស៊ាន (ASEAN day ) ត្រូវបានកំណត់ប្រារព្ធឡើងនៅថ្ងៃទី០៨ ខែសីហា។ +ភ្លេងអាស៊ាន (ASEAN Anthem) អាស៊ានមានភ្លេងរបស់ខ្លួន។
+ភាសាផ្លូវការរបស់អាស៊ាន (Working Language of ASEAN) គឺមានភាសាអង់គ្លេសតែមួយគត់។
+ទង់ជាតិ: ទង់អាស៊ានតំណាងឲ្យអាស៊ានមួយមានស្ថិរភាព សន្តិភាពរួបរួម និងថាមពល។
+អត្ថន័យពណ៌ទង់អាស៊ាន: អាស៊ានមានទង់ពណ៌ខៀវ ក្រហម ស និងលឿង ដែលតំណាងឲ្យពណ៌សំខាន់ៗនៃគ្រប់ទង់ជាតិរបស់សមាជិកគ្រប់ប្រទេស របស់អាស៊ាន។
+ពណ៌ខៀវ តំណាងឲ្យសន្តិភាព និងស្ថិរភាព ពណ៌ក្រហមបង្កប់នៃ ភាពក្លាហាននិងថាមពល ពណ៌សបង្ហាញនូវភាពស្អាតស្អំ និងពណ៌លឿងជា និមិត្តរូបនៃវិបុលភាព។
+រូបគួរស្រូវ តំណាងឲ្យសុបិន្តរបស់បិតាស្ថាបនិកអាស៊ាន ដែល ចង់បានអាស៊ានមួយមានគ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួបរួមគ្នាក្នុងមិត្តភាព និងសាមគ្គីភាព។
+សញ្ញារង្វង់: តំណាងឲ្យការឯកភាពរបស់អាស៊ាន។
+អត្តសញ្ញាណអាស៊ាន(ASEAN Identity) អាស៊ានត្រូវលើកកំពស់អត្តសញ្ញាណរួមរបស់ខ្លួន និងក្នុងន័យជា ប្រជាជនដើម្បីធ្វើឲ្យសំរេចនូវតំលៃ គោលដៅ និងជោគវាសនារួមគ្នា របស់អាស៊ាន៕
បុគ្គលភាពគតិយុត្តអាស៊ាន(ASEAN)
អាស៊ានក្នុងឋានៈជានីតិបុគ្គលមានតួនាទីដូចជា៖
+ចំពោះច្បាប់ក្នុងតំបន់
-ការប្រព្រឹត្ត ការការពារខ្លួនក្នុងបញ្ហាច្បាប់ និងនីតិវិធី
-ទទួល និងចាត់ចែងអចលនទ្រព្យ ចលនទ្រព្យ
-រួមចំណែកជាភាគីក្នុងកិច្ចសន្យា ចំពោះការបំពេញតួនាទីទាំងអស់នេះ អាស៊ានត្រូវតំណាងដោយអគ្គលេខាធិការ អាស៊ាន ឬអគ្គលេខាធិការរង ឬបុគ្គលិកនៃលេខាធិការដ្ឋានអាស៊ានណាមួយ ដែលមានការផ្តល់សិទ្ធិពីអគ្គលេខាធិការអាស៊ាន។
+ស្ថិតក្រោមច្បាប់អន្តរជាតិ សមត្ថកិច្ចអាស៊ានក្រោមច្បាប់អន្តរជាតិរួមបញ្ចូលទាំងអំណាចក្នុងការ ធ្វើការសំរេចចិត្តក្នុងពិធីសារនានា ដោយអនុលោមតាមមាត្រា៤១ វាក្យ ខ័ណ្ឌទី៧នៃធម្មនុញ្ញអាស៊ាន។ ជាងនេះទៅទៀតអាស៊ានត្រូវធ្វើតាមរយៈ តំណាងរបស់ខ្លួនដែលទទួលបានការអនុញ្ញាតពីសមាជិក៕
ទិសដៅអាស៊ានទៅថ្ងៃអនាគត
កត្តានេះហើយបានធ្វើអោយប្រទេសជាសមាជិកអាស៊ានកាន់តែប្រឹងប្រែង បង្កើននូវកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាឡើងរវាងគ្នានឹង គ្នាទៅវិញទៅមក តាមរយៈយន្តការផែនការសកម្មភាព ព្រមទាំងការប្រតិបត្តិ យ៉ាងសកម្ម និងរវាសរវៃ ក្នុងបំណងធ្វើប្រទេសជាសមាជិកនីមួយៗមាន វឌ្ឍន៍ភាព។ លើសពីនេះទៀតគឺជួយប្រទេសសមាជិកចាស់(ASEAN6)ដែលជាប្រទេសមានការ អភិវឌ្ឍន៍ខ្ពស់ដល់ប្រទេសជាសមាជិកថ្មី(CLMV)ជាប្រទេសមានការអភិ វឌ្ឍន៍កំរិតទាប ដើម្បីបង្ខិតគម្លាតអភិវឌ្ឍន៍ក្នុងអាស៊ានទាំងមូល ដើម្បីអោយប្រទេសទាំងអស់ដែលជាសមាជិកអាចទាញផលប្រយោជន៍ប្រកបដោយ សមភាពពីសមាហរណកម្មអាស៊ាន និងពិភពលោក។ ការប្រព្រឹត្តបែបនេះអាចធ្វើអោយអាស៊ានមានសមត្ថភាពខ្លាំងក្លាក្នុង ការកសាងសហគមន៍អាស៊ានឆ្នាំ២០១៥ ដែលជាសហគមន៍មានសសរស្ដម្ភ៣ដែល ពង្រឹង និងប្រទាក់ក្រឡាគ្នានោះគឺ ១-សហគមន៍សន្តិសុខ នយោបាយអាស៊ាន ២-សហគមន៍សង្គម វប្បធម៌អាស៊ាន ៣-សហគមន៍សេដ្ឋកិច្ចអាស៊ាន បន្ថែមលើសពីនេះមានគោលដៅធានាអោយបាននូវសន្តិសុខ និងស្ថិរភាព យូរអង្វែង និងការចែករំលែកនូវវិបុលភាពក្នុងតំបន់ ក្រោមទិសស្លោក «The Nations One Commutity»មានន័យថា សហគមន៍មួយដែលមាន១០ប្រទេសក្រោមបាវចនា ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ៕