ច្បាប់មានដើមកំណើតពីណា?
ច្បាប់មានដើមកំណើតពីណា?
+ អ្វីទៅជាច្បាប់(នីតិ)? : ច្បាប់
គឺជាបណ្តុំនៃវិធាននៃការប្រព្រឹត្តទាំងឡាយណាដែលគ្រប់គ្រងទំនាក់
ទំនងរវាងមនុស្សនឹងមនុស្ស វិធាននេះទៀតសោតបង្កើតឡើងដោយរដ្ឋ
និងធ្វើការផ្ដន្ទាទោសដោយអាជ្ញាធរសាធារណៈរបស់រដ្ឋនៅក្នុងសង្គម។
ជាទូទៅវិធាននីតិត្រូវបានគេបង្ហាញថាជាវិធាន
នៃការប្រព្រឹត្តនៅក្នុងទំនាក់ទំនងសង្គមដែលមានលក្ខណៈទូទៅអរូបី
និងដាច់ខាត
ហើយដែលការដាក់ទណ្ឌកម្មត្រូវបានធានាដោយអាជ្ងាធរសាធារណៈរបស់រដ្ឋ
។វិធាននីតិមានលក្ខណៈទូទៅនិងមិនចំពោះ
បានន័យថាវិធាននីតិផ្ទុយពីវិធានការឯកត្តភូត
ព្រោះថាវិធាននីតិគ្រប់គ្រងលើ ប្រធាននីតិ ទាំងអស់។
វិធាននីតិត្រូវអនុវត្តន៍លើជនគ្រប់រូប
ប៉ុនែ្តពេលខ្លះវិធាននីតិអាចអនុវត្តន៍បានតែទៅលើប្រភេទបុគ្គលណាមួយ
ប៉ុណ្ណោះ
ដូចជាវិធានពាណិជ្ជកម្មដែលត្រូវអនុវត្តន៍តែទៅលើពាណិជ្ជករ។
លើសពីនេះទៅទៀតវិធាននីតិមានលក្ខណៈដាច់ខាត
មានន័យថា
មានលក្ខណៈចាប់បង្ខំឲ្យជនគ្រប់រូបត្រូវតែគោរពតាមជាដាច់ខាត។
ហេតុដូចនេះហើយបានជាគេសង្កេតឃើញមានទណ្ឌកម្មដែលត្រូវបង្កើតអាជ្ញា
ធរមានសមត្ថកិច្ចរបស់រដ្ឋនីមួយៗ។
អាជ្ញាធររដ្ឋត្រូវមានកាតព្វកិច្ចបង្កើតឲ្យ
មានទណ្ឌកម្មនិងដាក់ទណ្ឌកម្ម ខាងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ
ក្នុងករណីបុគ្គណាមួយមិនគោរពតាមវិធាននីតិនេះ។
តួយ៉ាងគ្រប់វិធានទាំងអស់សុទ្ធតែបានផ្តន្ទាទោស
នូវរាល់ការប៉ះពាល់ដល់ជីវិតអ្នកដទៃ។ ទោះជាយ៉ាងនេះក្តី
វិធានគតិយុត្ត វិធានសីលធម៌
និងវិធានសាសនាមិនអាចច្រឡំចូលគ្នាទាំងស្រុងបានឡើយ
ដោយហេតុថាទោះជានៅក្នុងនីតិពោរពេញទៅដោយវិធានសីលធម៌បែបណាក៏ដោយ
ដែលពេលខ្លះនីតិមិនបានគិតពីសីលធម៌នោះទេដើម្បីបំពេញនូវបំណងរបស់
ខ្លួនពោលគឺសណ្តាប់ធ្នាប់សង្គម។
+មុខងាររបស់ច្បាប់(និតិ):
-ធ្វើឲ្យមានរបៀបរៀបរយក្នុងជីវភាពសង្គម និងការប្រាស្រ័យទាក់ទងរវាងមនុស្សនឹងមនុស្ស។
-ជាមធ្យោបាយដោះស្រាយទំនាស់ក្នុងសង្គម : នៅក្នុង
សង្គមមានសភាពមនុស្សគ្រប់សណ្ឋាន មិនដូចគ្នាទេ
ដូច្នេះហើយបានជារដ្ឋត្រូវបង្កើតច្បាប់ដើម្បីគ្រប់គ្រង
និងដោះស្រាយហិង្សា។
-នីតិកំណត់ព្រំដែនអំណាច និងអំពើអ្នកដឹកនាំ រារាំងមិនឲ្យធ្វើអ្វីតាមចិត្តចង់ ការពារអ្នកគ្មានអំណាច៕
តួនាទីនៃអំណាចទាំង៣នៅកម្ពុជា
អំណាចរដ្ឋត្រូវបានបែកចែកជា៣ខុសៗគ្នា និងមានឯករាជ្យពីគ្នា ដែលក្នុងនោះមាន១-អំណាចនីតិប្រតិបត្តិ ២-អំណាចនីតិបញ្ញត្តិ ៣-អំណាចតុលាការ។
១-អំណាចនីតិប្រតិបត្តិ : ដឹកនាំដោយ (គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី ឩបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ)ទទួលខុសត្រូវលើការផ្តួចផ្តើម ធ្វើឲ្យប្រសើរឡើង និងអនុវត្តនូវគោលនយោបាយ ព្រមទាំង ច្បាប់ ។ ស្ថាប័ននេះក៏បានធ្វើសេចក្តីព្រាងច្បាប់ផងដែរ។
២-អំណាចនីតិបញ្ញត្តិ : ដឹកនាំដោយ(រដ្ឋសភា និងព្រឹទ្ធសភា)ពិភាក្សា ពិនិត្យ និងអនុម័តច្បាប់ ។ អំណាចនេះអនុម័តច្បាប់ដែលស្នើដោយអំណាចនីតិប្រតិបត្តិ ឬសមាជិកសភា។
៣-អំណាចតុលាការ : ដឹកនាំដោយ(តុលាការកំពូល ឩទ្ធរណ៍ តុលាការខេត្ត-ក្រុងនិងតុលាការយោធា) ក្នុងការអនុវត្តន៍ និងបកស្រាយច្បាប់អនុម័តដោយអំណាចនីតិបញ្ញតិ្ត៕
នគរបាលយុត្តិធម៌
១-មន្ត្រីនគរបាលយុត្តិធម៌ជាអាទ៍
-មន្ត្រីនគរបាលជាតិ
-នាយទាហាននៃកងរាជអាវុធហត្ថ
-អភិបាល និងអភិបាលរងខេត្ត-ក្រុង និងស្រុក-ខណ្ឌ
-មេឃុំ ចៅសង្កាត់
-ប្រធាន និងអនុប្រធាននាយកដ្ឋានផ្សេងៗ ។ល។
២-ភ្នាក់ងារនគរបាលយុតិ្តធម៌ រួមមាននាយនគរបាល ដែលមិនមានគុណសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌។
៣-មន្ត្រីរាជការ និងភ្នាក់ងារសាធារណៈដទៃទៀត ដែលច្បាប់ដោយឡែកប្រគល់អំណាចឲ្យធ្វើការពិនិត្យបទល្មើសខ្លះៗក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។
ប្រតិបត្តិការរបស់នគរបាលយុត្តិធម៌ គឺដឹកនាំនិងសម្របសម្រួលដោយព្រះរាជអាជ្ញា។ ប៉ុន្តែប្រសិនបើមន្ត្រីនគរបាលយុត្តិធម៌ អនុវត្តដីកាចាត់ឲ្យស៊ើបសួរជំនួស (បញ្ជារបស់ចៅក្រមស៊ើបសួរឲ្យមន្ត្រីនគរបាលយុត្តិធម៌អនុវត្តកិច្ច ស៊ើបសួរជាក់លាក់ណាមួយ)នោះគាត់ត្រូវស្ថិតនៅក្រោមអំណាចរបស់ចៅក្រម ស៊ើបសួរ។ អគ្គព្រះរាជអាជ្ញាអមសាលឩទ្ធរណ៍ ឃ្លាំមើល ត្រួតពិនិត្យនិងអនុវត្តអំណាចខាងវិន័យលើនគរបាលយុត្តិធម៌៕