ជាការពិបាកណាស់
ក្នុងការញែកឱ្យដាច់ពីគ្នារវាងស្ដ្រីនិង
ភាពស្រស់ស្អាតនោះ មិនថាសម្លៀកបំពាក់ មុខមាត់និងសក់នោះ ទេ គឺសុភាពស្ដ្រីពិតជាយកចិត្ដទុកដាក់។ លើសពីនេះទៅទៀតសូម្បីតែផ្នែកខាងក្រោមដូចជាជើងក៏ត្រូវការជ្រើស រើសខោឱ្យបានសក្ដិ សមដែរ។ ខោមានច្រើនប្រភេទ ដូចជាខោជើងវែង ខោជើងស្ទើរ ខោជើងខ្លីជាដើមដែលធ្វើឱ្យសុភាពនារីមានការពិបាកក្នុងការ ជ្រើសរើស។
ខាងក្រោមនេះជាវិធីណែនាំសម្រាប់ជួយឱ្យលោកស្រីអ្នកនាងកញ្ញាអាចជ្រើសរើសខោជើងវែងដែលស្លៀកទៅសមនឹងរាងកាយបាន។ភាពស្រស់ស្អាតនោះ មិនថាសម្លៀកបំពាក់ មុខមាត់និងសក់នោះ ទេ គឺសុភាពស្ដ្រីពិតជាយកចិត្ដទុកដាក់។ លើសពីនេះទៅទៀតសូម្បីតែផ្នែកខាងក្រោមដូចជាជើងក៏ត្រូវការជ្រើស រើសខោឱ្យបានសក្ដិ សមដែរ។ ខោមានច្រើនប្រភេទ ដូចជាខោជើងវែង ខោជើងស្ទើរ ខោជើងខ្លីជាដើមដែលធ្វើឱ្យសុភាពនារីមានការពិបាកក្នុងការ ជ្រើសរើស។
1 . ខោមានចង្កេះសំយេះសម្រាប់ស្រីៗដែលមានជើងវែងស្រឡូន
ម៉ូតខោជើងវែងបែបនេះ ត្រូវបានគេកាត់ដេរឱ្យមានចង្កេះធ្លាក់សំយេះគឺកាត់ឱ្យចង្កេះខោ នៅខ្ពស់ពីលើត្រគាកបន្ដិច។ ពី ព្រោះជាមូលហេតុដែលខានមិនបានសម្រាប់តម្រូវនឹងមនុស្សដែលមាន ដៃជើងវែងៗ និងតូចស្រឡូនមានក្បាលពោះរាបស្មើ។ ក្នុង ករណីនេះសុភាពនារីថែមទាំងអាចស្លៀកខោនេះទៅតាមរបៀបសិចស៊ីបំផុត ដើម្បីចូលរួមក្នុងរាត្រីកម្សាន្ដមួយដោយពាក់ជាមួយអាវ ខើចដែលបញ្ចេញរន្ធផ្ចិត។ ផ្ទុយមកវិញ សម្រាប់លោកស្រីអ្នកនាងកញ្ញាដែលមានរាងស្ដើងគួរជ្រើសរើសស្លៀកខោ ជើងវែងដែលមាន ចង្កេះខ្ពស់ ដើម្បីមើលទៅឱ្យឃើញជើងវែងៗបន្ដិច។
2 . ខោរឹបរាងលើ និងរីកជើងក្រោមសម្រាប់ស្រីៗដែលមានមាឌស្គម
ដោយសារតែខោរឹបរាងនេះកាត់ពីសាច់ក្រណាត់យឺតទើបធ្វើឱ្យលោក ស្រីអ្នកនាងកញ្ញាស្លៀកទៅលេចចេញរាងសង្ហាតាំង ពីចង្កេះរហូតដល់ភ្នែកគោលដែលកាន់តែធ្វើឱ្យលេចឃើញរាងស្គមយ៉ាង ច្បាស់ក្រឡែត។ ដូច្នេះដើម្បីស្លៀកទៅឃើញសមរម្យនោះ លុះត្រាតែលោកស្រីអ្នកនាងកញ្ញាជ្រើសរើសឱ្យសមនឹងរាងរៅ ទើបមើលទៅសមស្អាតឥតខ្ចោះ។ បើសិនជាមានកំភួនជើងស្វិតពេក សុភាពនារីត្រូវជ្រើសរើសយកខោរឹបដែលមានជើងរីកធំចាប់ពីក្បាល ជង្គង់ទៅដែលជាការជួយលាក់កំបាំងកំភួនជើងសង្វិត។
3 . ខោរាងដើមបារីជួយធ្វើឱ្យរាងមានទ្រង់ទ្រាយស្រឡូន
ជាមួយនឹងទម្រង់ខោដែលមានរាងរៀវ មានខ្សែក្រវាត់សំប៉ែត មានជីបរាងនៅលើពោះឬនៅខ្នងមានហោប៉ៅចំហៀង ទាំងសងខាង និងមានខ្សែរូតនៅកៀនបណ្ដាលឱ្យអ្នកស្លៀកមានរាងកាន់តែស្គមស្ដើង។ ពីព្រោះជាងត្រូវកាត់ឱ្យប៉ុនរាង ប៉ុន្ដែមិនឱ្យរឹប ជាប់សាច់ឡើយ។ បើសិនជាលោកស្រីអ្នកនាងកញ្ញាមានរាងធាត់មូលត្រូវស្លៀកខោបែប នេះដែលមានពណ៌ក្រមៅ។
4 . ខោមានជីបភ្លីជួយធ្វើឱ្យអ្នកធាត់ស្លៀកទៅឃើញស្គម
សូមជ្រើសរើសម៉ូតខោដែលដេរបត់ជាផ្នត់ភ្លីសំប៉ែតទ្រេតចេញមក ក្រៅ សាច់ក្រណាត់អាចជួយបិទបាំងភាពមានក្បាល ពោះបន្ដិច និងជួយឱ្យលោកស្រីអ្នកនាងកញ្ញាមានរាងធាត់ស្លៀកទៅលេចចេញរាងស្គម ស្រឡះទៀតផង។ ខោនោះត្រូវកាត់ជាមួយ សាច់ក្រណាត់ឆ្នូតទទឹង ក្រណាត់ក្រឡាចត្រង្គឬក្រណាត់ក្រឡាដែលមានពណ៌គ្រប់យ៉ាងតាមចំណង់ ចំណូលចិត្ដរបស់លោកស្រីអ្នក នាងកញ្ញា។ បើកាត់ឱ្យមានជើងត្រង់មើលទៅមានរាងដូចខោប្រុស បើកាត់រាងជើងស្ដួចក្រោមវារឹតតែធ្វើឱ្យរាងកាន់តែរៀវតូចថែម ទៀត។
5 . ខោជើងទូលាយជួយបន្លំលាក់ភាពធាត់មូល
ខោម៉ូតនេះត្រូវកាត់ឱ្យមានជើងត្រង់ និងទូលាយ គ្មានហោប៉ៅជាមួយចង្កេះកៅស៊ូដែលដេរពីសាច់ក្រណាត់ពណ៌ក្រមៅ។ ខោបែបនេះជួយលាក់បំពួនភាពធាត់មូលរបស់មិត្ដនារីបានដោយមិនឱ្យមើល ឃើញច្បាស់ពីភាពកំប៉េងកំប៉ោងទេ។ ដើម្បីឱ្យកាន់តែ សក្ដិសមជាងនេះទៅទៀតលោកស្រីអ្នកនាងកញ្ញាត្រូវជ្រើសរើសយកសាច់ ក្រណាត់ណាដែលទន់ហើយស្ដើង។
បណ្ដាំផ្ញើ
ប្រសិនបើចង់បានសម្លៀកបំពាក់ដែលសមសួននឹងរូបរាងនោះលោក ស្រីអ្នកនាងកញ្ញាទាំងឡាយត្រូវដឹងពីទំហំរាងឱ្យបាន ច្បាស់។ ជាងនេះទៅទៀតសូមលឬសាកល្បង ហើយមើលកញ្ចក់ឱ្យប្រាកដក្នុងចិត្ដថាសមទើបទិញ។ បើមិនដូចនេះសូមរកអ្នកជំនាញ ដើម្បីជួយលោកស្រីអ្នកនាងកញ្ញា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨