បច្ចុប្បន្ននេះ
ភាសាខ្មែរនិងអក្សរខ្មែរកំពុងតែលូតលាស់បានយ៉ាងល្អនៅក្នុងវិស័យ
បច្ចេកវិទ្យា ទាំងនៅក្នុងទូរស័ព្ទ កុំព្យូទ័រ កុំព្យូទ័របន្ទះ
និងរបស់នានា។ នៅក្នុងឧបករណ៍មួយចំនួននោះ
មានខ្លះដែលបានអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចប្រើលេខនិង
កាលបរិច្ឆេទ ជាភាសាជាតិរបស់ខ្លួន ដូចជា iPhone (iOS) និងកុំព្យូទ័រ
(Windows 7, Ubuntu, MacOS) ជាដើម។
ដើម្បីធ្វើការផ្លាស់ប្ដូរនៅក្នុង Windows 7 វាមិនមានការលំបាកឡើយ។ ដូច្នេះសូមអនុវត្តតាមវិធីងាយៗដែលមាននៅខាងក្រោមនេះ៖
១. បើក Control Panel ហើយវាយរកពាក្យ Region and Language
២. ក្នុងផ្ទាំង Formats សូមប្ដូរកន្លែង Format ទៅជា Khmer (Cambodia)
៣. ជាចុងក្រោយសូមចុច Apply ឬ OK ដើម្បីមើលលទ្ធផល
ប្រការណាមួយដែលអ្នកមិនចង់ប្ដូរលេខពីឡាតាំងទៅជាអក្សរខ្មែរ ហើយទុកតែកាលបរិច្ឆេទនោះ៖
១. សូមចូលទៅក្នុងផ្ទាំង Formats នៃ Region and Language ដដែលហើយចុចលើប៊ូតុង Additional settings…
២. ហើយសូមរកមើលត្រង់ពាក្យ Standard digits រួចប្ដូរពីលេខខ្មែរទៅជាលេខឡាតាំងវិញ

នៅពេលនេះអ្នកអាចមើលកាលបរិច្ឆេទជាភាសាខ្មែរបានសម្រេចហើយ។
សូមរីករាយជាមួយនឹងភាសាខ្មែរក្នុងវិស័យបច្ចេកវិទ្យា។