Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站
ទំព័រដេីម » » វិ​ធី​សាស្រ្ត​តម្លើង Windows 8 តាម Flash

វិ​ធី​សាស្រ្ត​តម្លើង Windows 8 តាម Flash

មិត្តទាំងអស់គ្នាពិតជាមានភាពភ្ញាក់ផ្អើលដែលដឹងថា Windows 8 ត្រូវបានដាក់ឱ្យ
ប្រើប្រាស់នាពេល បច្ចុប្បន្ន ។ ការដាក់ឱ្យប្រើប្រាស់នេះត្រូវមនុស្សជាច្រើនលាននាក់ Download យកមកសាកល្បង ប៉ុន្តែ File ដែលយើងយកមកនោះជា File ISO ដែលប្រើសម្រាប់ Burn ទៅជា DVD Windows 8។ តើយើងមានវិធីសាស្រ្តអី្វផ្សេង ដើម្បីជំនួសការ Burn ទៅជា DVD ព្រោះថាប្រសិនបើ Burn មានភាពរអាក់រអួល ឬប្រើប្រាស់ DVD ដែលមានគ្មានគុណភាពមិនល្អអាចបណ្តាលឱ្យប៉ះពាល់ដល់ CD/DVD-ROM របស់យើង។ថ្ងៃនេះ ខ្ញុំលើកយកវិធីសាស្រ្តមួយដែលអាចទាញ យក File ISO របស់ Windows8 ទៅលើ USB jetFlash ដែលផ្តល់ភាពងាយស្រួល ជំនួសការប្រើប្រាស់ Disc ហើយ Setup បានលឿនគ្មានភាពរអាក់រអួល ឬបាត់បង់ទិន្នន័យឡើយ។

Download កម្មវិធី : Windows 7 USB DVD Download Tool
 Download Windows 8 ISO :http://boombo.wordpress.com/2012/03/09/windows-8-consume-preview/
វិធីប្រើប្រាស់កម្មវិធីៈ
មុនដំបូងបើកកម្មវិធី Windows 7 USE DVD Download Tool => រួច Click លើ Browse ដើម្បីទៅទាញយក File ISO របស់ Windows 8 ដែលយើងបាន Download មក
=> Next

Clickលើពាក្យថា USB Device

បន្ទាប់មកជ្រើសរើស Drive របស់ USB jetFlash =>បន្ទាប់មក Click លើ Begin Copy

រួចរង់ចាំការផ្ទេរទិន្ន័យពី ISO ទៅកាន់ Flash រហូតដល់ 100% ជាការស្រេច

បន្ទាប់មកយើងគ្រាន់តែ Restart ម៉ាស៊ីន Computer កំណត់ First boot ពី Flash ជំនួសឱ្យ CD-ROM ឬ Hard disc រួចយើងអាចប្រើប្រាស់ការ Setup windows 8 នៅលើ Flash បានហើយ។
ចំណាំ ប្រសិនបើយើងមានបញ្ហាជាមួយកម្មវិធីនេះ សូមប្រើប្រាស់កម្មវិធី yumi-multiboot-usb-creator ជំនួសវិញក៏បាន៕
ដកស្រង់ចេញពី CM (Computer Magazine)
Share this article :
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer