នេះឯកសារដែលខ្ញុំបានយកពីក្រុម CAUG ដែលគាំទ្រនឹងជំនួយដែល់ការប្រើប្រាស់ Android នៅប្រទេសកម្ពូជាយើង។ ឯកសារនេះគឺធ្វើឡើងដោយសមាជិក ដែលមានបទពិសោធន៍ និងធ្លាប់សាកដំឡើងដោយខ្លួនឯង។
- ដំបូងត្រូវចូលទៅពិនិត្យមើល ប្រភេទKernel របស់ទូរស័ព្ទសិន ថាតើវាជាប្រភេទណា ដោយចូលទៅ Settings => About។
- បន្ទាប់មក Download CF-Root មួយណាដែលត្រូវនឹងទូរស័ព្ទរបស់អ្នកពី jceooi
- បិទទូរស័ព្ទរយៈពេលប្រហែលជា៥វិនាទី
- បើកទូរស័ព្ទឡើងវិញ ដោយចុច Volume Down + Home + Power តាមលំដាប់ប្រាប់ក្នុងពេលតែមួយ
- ចុច Volume up នៅពេលមានការព្រមានណាមួយចេញមក
- បន្ទាប់មកវានឹងចូលទៅ កាន់ (Odin) Download mode ហើយ
- ភ្ជាប់ USB ពីទូរស័ព្ទ ទៅកុំព្យូទ័រ
- ពន្លា CF-ROOT ដែលបានទាញយកដាក់ directory ណាមួយ នោះយើងនឹងឯកសារដែលមាន extension ជា tar ។
- បើកកម្មវិធី Odin3 នៅក្នុងកុំព្យូទ័រ ហើយធីកលើ PDA
- យក tar file ដែលបានពន្លា
- ចុចប៊ូតុង start នៅលើ Odin3 ក្នុងកុំព្យូទ័រ
- នៅពេលដែល Odin3 បង្ហាញអក្សរពណ៌បែតង ថា Pass ហើយសូមដកខ្សែរចេញ
- បន្ទាប់ពីទូរស័ព្ទបើក ឡើងវិញ នោះអ្នកនឹងឃើញ មាន Super User និង ClockWorkMode (CWM) manager នោះបានន័យថាទូរស័ព្ទរបស់អ្នក Root បានសំរេចហើយ។
រាល់បញ្ហាកើតមានសូមទទួលខុសត្រូវដោយខ្លួនឯង!!!