ផលប្រយោជន៍នៃសំបកផ្លែឈើ
មនុស្ស ភាគច្រើនចូលចិត្តបរិភោគផ្លែឈើតែងតែបោះចោលសំបក ដោយយល់ថាមិនមានប្រយោជន៍។ នៅថ្ងៃនេះមានអាថ៌កំបាំងទាក់ទងនឹងប្រយោជន៍នៃសំបកផ្លែឈើដែលយើង បោះចោលមកជំរាបដូចខាងក្រោម :
-សំបកផ្លែប៉ោម : អ្នកសិក្សាស្រាវជ្រាវមានជំនឿថា អាចមានសមត្ថភាពក្នុងការប្រឆាំងទៅនឹងជំងឺមហារីកបាន។
បើយោងតាមការស្រាវជ្រាវបានបង្ហាញថាសំបងផ្លែប៉ោមក្រហមមានវីតាមីន C820មីល្លីក្រាមស្មើនឹងគុណសម្បតិ្តនៃទឹកក្រូចកិនចំនួន២កែវ។
-សំបងដំឡូងបារាំង : សំបូរដោយជាតិសរសៃហ្វៃប័រ សារធាតុប៉ូតាស្យូម និងវីតាមីន B លើសពីសាច់របស់វាទៅទៀត។
-សំបកក្រូច ក្រូចឆ្មារ ឬក្រូចសើច : មានសារធាតុម្យ៉ាងឈ្មោះថា ឌីឡែម៉ូ និងមានតួនាទីបញ្ចេញនូវក្លិនក្រអូបភាយសារធាតុ ថើបីនហេសផីរីឌិន មានតួនាទីការពារការធ្លាក់ឈាមកាត់បន្ថយការប្រេះរបស់សរសៃឈាម សារធាតុកូម៉ារិន មានសារធាតុប្រឆាំងនឹងបាក់តេរីដែលសុទ្ធតែសារធាតុមានប្រយោជន៍ដល់ សុខភាពយើង។
បន្ទាប់ពីបានជ្រាបព័ត៌មានទាំងនេះយើងគួរគប្បីទទួលទានផ្លែឈើទាំងសំបកសាកលមើល តែកុំភ្លេចលាងឲ្យស្អាតមុនពេលបរិភោគ៕