គុណប្រយោជន៍ទឹក
សុភាពស្ត្រីនិងសុខភាពបុរសទាំងឡាយគួរចងចាំទុកថាទឹកបរិសុទ្ធនោះគឺជាវត្ថុ ដែលល្អបំផុត ពិសេសនៅពេលដែលអ្នកមានអារម្មណ៍ថាហត់នឿយ លោកអ្នកគួរទទួលទានទឹកឲ្យបានកាន់តែច្រើនឡើង។
ក៏ប៉ុន្តែមិនគួររង់ចាំបណ្តោយឲ្យកើតមានអារម្មណ៍ស្រេកទឹកហើយទើប ស្រវារកកែវនោះទេ លោកអ្នកគួរតែឩស្សាហ៍ក្រេបទឹកឲ្យបានញឹកញាប់ឲ្យបានពេញមួយថ្ងៃ។ ប្រសិនបើមិនងាយស្រួល ឬការពារការភ្លេចនោះគួរតែគួរតែទុកកែវទឹក និងដបទឹកនៅលើតុ ឬក្នុងថតបំពេញការងារក្រោយពេលសំរាកកែវភ្នែកពីបំពេញការងារពេលណាអ្នក ក៏អាចស្រវាយកកែវទឹកមកទទួលទានបានភ្លាមៗ។
ប្រយោជន៍ដែលទទួលបានពីការទទួលទឹកវាមិនគ្រាន់តែជួយបន្ថយនូវ កំដៅធ្វើឲ្យបាត់ស្ងួតកតែប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឲ្យស្បែកស្រស់ថ្លាជួយឲ្យប្រព័ន្ធបញ្ចេញចោលនូវ រាងកាយបំពេញការងារកាន់តែស្រួលឡើងកាត់បន្ថយនូវបញ្ហាក្តៀនលាមកដែល ធ្វើឲ្យអស់លោកអ្នកនាងមានការពិបាកនៅក្នុងខ្លួនបានទៀតផង៕