គុណប្រយោជន៍របស់ដំឡូងបារាំង
អ្នកប្រាកដជាយល់ខុស ព្រោះដំឡូង បារាំងអាចចាត់ទុកជាចំណីអាហារដែលផ្តល់ឲ្យនូវថាមពលបានយ៉ាងពិសេស បំផុត។ក៏ប៉ុន្តែប្រសិនបើប្រៀបធៀបជាមួយនឹងនំស្រួយដែលមានរសជាតិ ផ្អែមនោះអ្នកគួរតែងាកមកទទួលទានដំឡូង បារាំងវិញវាប្រសើរជាង។
វិធីដែលអ្នកអាចជ្រើសរើសបានគឺគួរជ្រើសរើសទទួលទានដំឡូងបារាំងដែល កិនហើយស្ងោរ ឬក៏ចំហុយដែលអាចស្រោចទឹកឃ្មុំឲ្យផ្អែមបាន ឬក៏បន្ថែមទឹកដោះគោឆៅដែលគ្មានជាតិខ្លាញ់ក៏អាចមានឱជារសបានដូចគ្នា ។
គួររំលឹកថាសារធាតុដែលមាននៅក្នុងមើមដំឡូងបារាំងសំបូរទៅដោយសារជាតិ ដែក វីតាមីន A , B1, B2 , B6 និងប៉ូតាស្យូម។ ក៏ប៉ុន្តែអស់លោកអ្នកគួរតែចៀសវាងដំឡូងបារាំងចៀន ប្រសិនបើប្រៀបធៀបជាមួយនឹងដំឡូងបារាំងកិននៅក្នុងបរិមាណស្មើគ្នានោះ៕