បើទោះបីជាមកដល់ពេលនេះការផ្សព្វផ្សាយមានយុទ្ធនាការយ៉ាង
គគ្រឹកគគ្រេងយ៉ាងណាក៏ដោយក៏ស្ត្រីមួយចំនួននៅតែមានចម្ងល់ថា
ហេតុអ្វីបានជានៅពេលមានផ្ទៃពោះចាំបាច់ត្រូវទៅមន្ទីរពេទ្យធ្វើអ្វី។
ព្រោះចាស់ៗពីមុន ពួកគាត់សម្រាលកូនច្រើនយ៉ាងណា
គាត់មិនដែលទៅពេទ្យម្ដេចក៏គាត់មិនអី។ ការយល់ឃើញទាំងនេះហើយ
ដែលជាហេតុផលមួយបង្អាក់មិនឱ្យស្ដ្រីមានផ្ទៃពោះទាំងឡាយទៅពិនិត្យ
សុខភាពឱ្យបានត្រឹមត្រូវ។
ដើម្បីឱ្យសុភាពនារី ជាពិសេសស្ដ្រីដែលកំពុងតែនឹងក្លាយជាម្ដាយនៅពេលខាងមុខជ្រាប អំពីហេតុផលមួយចំនួនអំពីការពិនិត្យសុខភាពនៅពេលមានផ្ទៃពោះនោះ។ សូមស្ដ្រីទាំងអស់ជួបជាមួយលោកសាស្ដ្រាចារ្យ លៀង ច័ន្ទរិទ្ធ អនុប្រធានមន្ទីរពេទ្យ មិត្ដភាពខ្មែរសូវៀត តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ភាពចាំបាច់នៃការទៅពិនិត្យផ្ទៃពោះ
សុភាពនារីទាំងអស់ចាំបាច់ត្រូវជ្រាបថា ជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោកមានស្ដ្រីប្រហែល១៤០០នាក់ស្លាប់ដោយសារ បញ្ហាផ្សេងៗដែលទាក់ទងនឹងការមានផ្ទៃពោះ និងការសម្រាល។ មានស្ដ្រីរាប់ម៉ឺននាក់ទៀតជួបប្រទះផលវិបាកក្នុងពេលមានផ្ទៃពោះ ដែលគំរាមកំហែងដល់ជីវិតស្ដ្រី និងទារក ឬបន្សល់ទុកឱ្យពួកគេនូវពិការភាព។
ប្រសិនបើស្ដ្រីទទួលបានការពិនិត្យឱ្យបានត្រឹមត្រូវនោះ គ្រោះថ្នាក់ទាំងឡាយនៅពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលត្រូវបានកាត់បន្ថយឬមិនមានតែម្ដង។ ដើម្បីធានាបាននូវសុវត្ថិភាព ស្ដ្រីមានផ្ទៃពោះទាំងអស់ត្រូវតែទៅមន្ទីរពេទ្យ នៅពេលដែលសង្ស័យថាខ្លួនមានផ្ទៃពោះ។ គ្រូពេទ្យជំនាញធានាឱ្យមានភាពសុខសាន្ដដល់ស្ដ្រីមានផ្ទៃពោះ និងសុខភាព របស់ទារក ដោយការពិនិត្យទៅលើ ៖
ក្រៅពីការពិនិត្យនូវចំណុចមួយចំនួនដែលបានរៀបរាប់ខាងលើនោះ ស្ដ្រីជាម្ដាយត្រូវបានទទួលការផ្ដល់ដំបូន្មានបន្ថែមទៀតទៅលើការយល់ ដឹងមួយចំនួនដែលចាំបាច់ ដូចជា ៖
ដំបូន្នានអ្នកជំនាញ
ប្រសិនបើស្ដ្រីមិនបានទៅពិនិត្យផ្ទៃពោះទេនោះ គ្រោះថ្នាក់ទាំងឡាយនឹងអាចកើតមានឡើង។ ហេតុនេះបើគ្រាន់តែ ចំណាយពេលសម្រាប់ការពិនិត្យផ្ទៃពោះ នោះស្ដ្រីទាំងអស់គួរតែអនុវត្ដឱ្យបានគ្រប់ៗគ្នា។ គ្រប់ស្ដ្រីទាំងអស់ ពេលមានផ្ទៃពោះតែងតែសង្ឃឹមថា កូនរបស់នាងកើតមកមានសុខភាពល្អ ហើយនាងក៏មានកម្លាំងក្នុងការបីបាច់ថែរក្សាគេដែរ។ ហេតុនេះកុំ បង្អង់យូរ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

- ពិនិត្យភាពលូតលាស់នៃផ្ទៃពោះ ដើម្បីពេលមានបញ្ហាកើតឡើង ស្ដ្រីអាចទៅមន្ទីរពេទ្យទាន់ពេលវេលា
- ពិនិត្យសម្ពាធឈាមដែលអាចជាដើមចមនៃគ្រោះថ្នាក់ទាំងម្ដាយ និងទារក
- ពិនិត្យជម្ងឺកង្វះឈាមក្រហម និងផ្ដល់គ្រាប់ថ្នាំជាតិដែក ឬអាស៊ីតហ្វលីកដល់ស្ដ្រី ព្រោះថ្នាំនេះមានប្រយោជន៍សម្រាប់ បំប៉នសុខភាពទាំងម្ដាយ និងទារក ធ្វើឱ្យទារកឆ្លាត។ ពិសេសថ្នាំនេះមានសារជាតិអាចជួយការពារទារកពីភាពពិការពីកំណើត ដូចជា ពកឆ្អឹងខ្នង គ ថ្លង់ កំបុតម្រាមដៃជើង និងភាពមិនប្រក្រតីនៃសរីរាង្គផងដែរ។
- ការពិនិត្យរកជម្ងឺឆ្លងណាមួយក្នុងពេលមានផ្ទៃពោះ ជាពិសេសជម្ងឺរលាកតម្រងនោម និងជម្ងឺកាមរោគ
- ផ្ដល់ថ្នាំវ៉ាក់សាំងតេតាណូសដល់ស្ដ្រីមានផ្ទៃពោះដើម្បីបង្ការម្ដាយ និងទារក ដែលទើបនឹងកើតពីជម្ងឺតេតាណូស
- ពិនិត្យរកការវិវត្ដន៍របស់ទារកក្នុងផ្ទៃ។
ក្រៅពីការពិនិត្យនូវចំណុចមួយចំនួនដែលបានរៀបរាប់ខាងលើនោះ ស្ដ្រីជាម្ដាយត្រូវបានទទួលការផ្ដល់ដំបូន្មានបន្ថែមទៀតទៅលើការយល់ ដឹងមួយចំនួនដែលចាំបាច់ ដូចជា ៖
- ផ្ដល់ឱ្យម្ដាយនូវបទពិសោធន៍នៃការសម្រាល និងផ្ដល់ដំបូន្មានពីការបំបៅដោះកូន និងការថែរក្សាទារកដែលទើបនឹងកើត
- ផ្ដល់ឱ្យនូវរបៀបនៃការបរិភោគអាហារដែលមានប្រយោជន៍សម្រាប់ពេលមាន ផ្ទៃពោះ ដើម្បីការលូតលាស់របស់ទារក និងអាហារគួរចៀសវាងទាំងឡាយ ដូចជាការជក់បារី ការផឹកស្រា ការប្រើប្រាស់ឱសថជាដើម
- ការផ្ដល់ដំបូន្មានពីរបៀបចៀសវាងការឆ្លងនៃជម្ងឺកាមរោគ
- ផ្ដល់ឱ្យស្ដ្រីបានដឹងអំពីសញ្ញាគ្រោះថ្នាក់ទាំងឡាយនៅពេលមានផ្ទៃពោះ និងពេលសម្រាល
- ផ្ដល់ឱ្យស្ដ្រីបានដឹងពីអ្វីដែលត្រូវជួបប្រទះនៅពេលមានផ្ទៃពោះ ដូចជាការប្រែប្រួលសភាពរាងកាយ ការធាត់លើសទម្ងន់ សុដន់ឡើងតឹងជាដើម។