Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站
ទំព័រដេីម » » បូសលើ​ប្រដាប់​ភេទបុរស

បូសលើ​ប្រដាប់​ភេទបុរស

ជម្ងឺបូស​លើ​ប្រដាប់ភេទ​បុរស​គឺជា​ជម្ងឺមួយ​ប្រភេទ​ដែល​កើតមាន​ ចំពោះ​លោកអ្នក ដែល​រស់នៅ​មិនស្អាត និង​ខ្វះអនាម័យ​ក្នុងការ​ស្លៀកពាក់ ជាពិសេស​ខោទ្រនាប់​តែម្ដង។ ប្រសិន​បើការ​ព្យាបាល​មិនបាន​ត្រឹមត្រូវ និងទាន់​ពេលវេលា​អាច​បណ្ដាល​ឱ្យ​អវយវៈភេទ​(ប្រដាប់​បន្ដពូជ)​របស់​លោកអ្នក​ មានបញ្ហា​ទៅថ្ងៃក្រោយ​ជាមិនខាន។ 
រូបភាពទស្សនាវដ្តីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ម៉ៅ វណ្ណៈ ប្រធាន​សម្រប​សម្រួល​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ នៅ​គ្លីនិករ៉ាក់ ធ្វើការ​បកស្រាយ​អំពី​ជម្ងឺ​បូសលើ​ប្រដាប់ភេទ​បុរស ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បានជ្រាប និង​យល់​កាន់តែ​ច្បាស់​អំពីបញ្ហានេះ​។
បូសលើ​ប្រដាប់ភេទ​បុរស
បូសលើ​ប្រដាប់ភេទ​បុរសគឺ​ជាការ​កកើត​ជាខ្ទុះ​នៅត្រង់​ប្រដាប់​ភេទ រួចបង្ក​ទៅជាជម្ងឺ​បូស។ ហើយ​ជម្ងឺបូស​នេះកើត​មានទាំង​បុរស​និងស្ដ្រី ជាពិសេស​ក្មេងៗ​វ័យជំទង់ ដែល​បង្កឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ឈ្មោះថា​ស្ដាភីឡូកូក រួចក៏រោល​ក្លាយទៅជា​បូសតែម្ដង។
មូលហេតុ​ដែលប​ណ្ដាល​មានបូស​លើប្រដាប់ភេទ​បុរស
មូលហេតុ​ដែលនាំឱ្យ​កើតជម្ងឺ​បូស​នៅត្រង់​ប្រដាប់ភេទ​នោះ គឺ​បណ្ដាល​មកពី​ភាពខ្វះ​អនាម័យ​ពេលដែល​លោកអ្នក​ស្លៀកពាក់​ខោអាវ​មិនបាន​ ស្អាត ទើប​បណ្ដាល​ឱ្យជាប់​មេរោគ​ស្ដាភីឡូកូក​មកជាមួយ​ខោអាវ ជាពិសេស​ខោទ្រនាប់ ហើយ​មានប៉ះ​ផ្ទាល់​ជាមួយ​ស្បែក បន្ទាប់មក​ក៏រោល​ទៅជា​បូស។ ប្រសិនបើ​លោកអ្នក​កើត​ជម្ងឺបូស ហើយ​យកដៃ​ទៅអេះ​កន្លែង​ផ្សេងៗ មេរោគ​ស្ដាភីឡូកូក​អាចនឹង​រោលទៅ​កន្លែងនោះ​តាមរយៈ​ក្រចកដៃបាន។
ផល​ប៉ះពាល់​នៃការ​កើតបូស​លើប្រដាប់​ភេទ
ចំពោះ​អ្នកកើត​ជម្ងឺ​បូសនេះ ប្រសិន​បើការ​ថែទាំ និងការ​ព្យាបាល​មិនបាន​ត្រឹមត្រូវ​ទេ មេរោគ​ស្ដាភីឡូកូក​នឹងរីក​រាលដាល​ពី កន្លែង​មួយទៅ​កន្លែងមួយ​ទៀត ដែល​ធ្វើឱ្យ​អ្នកកើត​បូស​មានការ​ឈឺចុកចាប់។ លោកអ្នក​ដែល​ព្យាបាល​មិនបាន​ត្រឹមត្រូវ និងទាន់ពេលវេលា​នោះ មេរោគ​ស្ដាភីឡូកូក​នេះនឹង​រាលដាល​ដល់ក្នុង​ឈាម ហើយ​បង្កើត​បានជា​មេរោគ​ក្នុងឈាម និង​ធ្វើឱ្យ​ជម្ងឺបូស​កើតហើយ​បាត់​ទៅវិញ រួចកើត​ម្ដងទៀត​(កើតច្រើន​លើកច្រើន​សារ)​មិនងាយ​ជាទេ និង​បង្កើត​បានជា​សម្លាក​ជាច្រើន​កន្លែង ដែលធ្វើ​ឱ្យខូច​សោភ័ណភាព​ស្បែក។
វិធី​ការពារ​ទប់ស្កាត់​បូសលើ​ប្រដាប់ភេទ​បុរស
វិធី​ការពារ​ដែល​ប្រសើរ​បំផុត លោកអ្នក​ត្រូវចេះ​អនាម័យ​ខ្លួនប្រាណ ពិសេស​ត្រូវ​ឧស្សាហ៍​កាត់​ក្រចកដៃ និង​ក្រចកជើង ឱ្យបាន​ខ្លី និង​ទៀងទាត់ ចៀសវាង​កុំឱ្យ​មេរោគ​ទាំងឡាយ​មកសម្ងំ​ទំនៅក្នុង​ក្រចក ដែលងាយ​នឹងបង្ក​រោគ។ ប្រសិន​បើមានការ​កើតជម្ងឺបូស​នៅត្រង់​កន្លែង​ប្រដាប់ភេទ ឬ​នៅកន្លែង​ផ្សេងៗ​ទៀត លោកអ្នក​គួរតែ​មកជួប​គ្រូពេទ្យ​ដែលមាន​ឯកទេស​ច្បាស់លាស់ ដើម្បី​ពិនិត្យ និង​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​ការកើត​ឡើង​ម្ដងហើយ​ម្ដងទៀត។
ដំបូន្មាន​អ្នក​ជំនាញ
ប្រសិនបើ​លោកអ្នក​កើតមាន​ជម្ងឺបូស​លើប្រដាប់ភេទ​ហើយបាន​ទទួលការ​ព្យាបាល​ គឺជា ប៉ុន្ដែ​បញ្ហា​សំខាន់​អាចកើត​ឡើង សារជាថ្មី​បាន។ វិធី​ការពារ​ដែល​ទទួលបាន​ប្រសិទ្ធភាព​គឺអនាម័យ​ខ្លួនប្រាណ​របស់​លោកអ្នក​ ឱ្យបាន​ស្អាត​ជាប្រចាំ ដូចបាន​រៀបរាប់​ខាង ដើម។ ដូច្នេះ​នៅពេល​ដែល​លោកអ្នក​កើតមាន​បញ្ហាអ្វី​មិនស្រួល លោកអ្នក​គួរតែ​ប្រញាប់​ប្រញាល់​ទៅជួប​គ្រូពេទ្យ​ឱ្យបាន​ឆាប់រហ័ស ដោយ​មិនត្រូវ​ទុកឱ្យ​អាការ​នៃជម្ងឺ​មានសភាព​ធ្ងន់ធ្ងរ​នោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១
Share this article :
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer