Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站
ទំព័រដេីម » » ក្បាច់​ហាត់​ប្រាណ​៥យ៉ាង​ទប់ស្កាត់​យារស្បែក​ដើមដៃ

ក្បាច់​ហាត់​ប្រាណ​៥យ៉ាង​ទប់ស្កាត់​យារស្បែក​ដើមដៃ

ហាត់​ប្រាណ​មិនត្រឹម​ តែ​ដើម្បី​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​អាចជួយ​ឱ្យ​សម្រស់
​ស្រស់​ស្អាតទៀត​ផង។ សាច់​ដើមដៃ​ផ្នែក​ខាងក្រោម​សម្បូរ​ទៅដោយ​ខ្លាញ់ និងងាយ​ធ្លាក់​យារ​ណាស់ ពិសេស​នៅពេល​វ័យដែល​កាន់តែ​ចាស់។ ហេតុនេះ​ហើយបាន​ជា​សុភាព​នារី​មួយ​ចំនួន​តែងតែ​រកវិធី​គ្រប់យ៉ាង​ដើម្បី​ សម្រក​ខ្លាញ់​ដើមដៃ​នេះ។ ការហាត់​ប្រាណ​ក៏អាច​ជួយ​លោកអ្នក​បានមួយ​កម្រិត។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្ស​នាវដ្ដី សុខភាពយើងលេខនេះបានជួបសម្ភាសលោក ណយ ផាន់ណា ប្រធាន​ផ្នែក​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ដើម្បីបក​ស្រាយ​ពីការ​ហាត់​ប្រាណ​ ជួយ​សម្រក​សារធាតុ​ខ្លាញ់​ដើមដៃ​និងធ្វើ​ឱ្យដើម​ដៃមាន​សាច់​ណែន​ល្អជូន​ដល់​ ប្រិយមិត្ដ​អ្នកអាន​បានជ្រាប។
អត្ថ​ប្រយោជន៍​នៃការ​ហាត់​ប្រាណ
ការ​បញ្ចេញ​កាយ​វិការ​ដោយគ្មាន​របៀប គ្មាន​ក្បួនខ្នាត​បច្ចេក​ទេស ដូចជា​ការរាំ ធ្វើ​កាយ​វិការ​តាមតែ​នឹកឃើញ​មិនអាច​ចាត់ទុក​ថាជា​ការ​ហាត់​ប្រាណ​នោះទេ ឬអាច​ចាត់ថា​ជាការ​ហាត់​ប្រាណ​ដែលមិន​ពេញ​លក្ខណៈ។ ដូច្នេះ​ការហាត់​ប្រាណ​គឺជា​សកម្ម​ភាព ដែលធ្វើ​ការហ្វឹក​ហាត់​ដោយមាន​បច្ចេក​ទេស​ផ្នែក​កីឡា​បាន​ត្រឹមត្រូវ និង​ដើម្បី​ធ្វើឱ្យ​មាន​សុខភាព​ល្អ។ បើហាត់​ប្រាណ​ដោយ​គ្មាន បច្ចេក​ទេស អ្នកហាត់​អាចបែក​ញើស​ចេញនូវ​សារធាតុ​ពុល​ប៉ុន្ដែ​ក៏អាច​មានគុណ​វិបត្ដិ​ កើតឡើង​ដែរ។
ក្បួនហាត់​ប្រាណ​ទប់ស្កាត់​ស្បែកយារ​ដើមដៃ
ការហាត់​ប្រាណ​មាន​ទម្រង់​ច្រើន​ប្រភេទ ហើយក៏​ទទួល​បាន​លទ្ធផល​ទៅតាម​នោះដែរ។ ដោយឡែក​ការហាត់​ប្រាណ​ដើម្បី​ទប់ស្កាត់ និង​បំបាត់​ស្បែកយារ​ដើមដៃ គឺមាន​វិធី​ដោយឡែក​របស់វា។ ទន្ទឹម​នឹងចង់​បាន​លទ្ធផល​ល្អ​ការហាត់​ប្រាណ​ក៏ត្រូវ​មាន​វិន័យ ចំពោះ​ខ្លួនឯង និងការ​តាំងចិត្ដ​ជាក់លាក់​ដែរ។ ឥរិយា​បថ​ហាត់​ប្រាណ​ដែលធ្វើ​ឱ្យដើម​ដៃស្រក​សារធាតុ​ខ្លាញ់ ឬទប់​ស្កាត់កុំ​ឱ្យដើម​ដៃ ធ្លាក់​យារមាន​ជាច្រើន។
1 . ឥរិយា​បថទី១ ដេកផ្ងារ ដៃទាំង​ពីរត្រូវ​កាន់​ឧបករណ៍​មាន​ទម្ងន់​សមស្រប​នឹងកម្លាំង​របស់ខ្លួន​ហើយ​ ដាក់ដៃ​ស្របគ្នា​ត្រង់ឡើង​ទៅលើ ចំណែក​ក្បាល​ផ្ទាល់នឹង​ផ្ទៃរាប។ បន្ទាប់​មកចាប់​ផ្ដើមលើក​ដៃឡើង​លើសន្សឹម​ៗ(រក្សា​ដៃឱ្យ​នៅត្រង់)​រហូត​ កែងនឹង ដងខ្លួន។ លើកដល់​ត្រង់​ចំណុច​នេះ ត្រូវចាប់​ផ្ដើមដាក់​ទៅវិញ​សន្សឹម​ៗដល់​កន្លែង​ដើម។ លោកអ្នក​ធ្វើបែប​នេះសារ​ចុះសារ​ឡើងឱ្យ​បាន  ពី១០​ទៅ១៥​នាទីជា​រៀងរាល់​ថ្ងៃ។
2 . ឥរិយា​បថទី២ ៖ ស្រដៀង​នឹង​ឥរិយា​បថទី១​ដែរ ខុសគ្នា​ត្រង់ថា​លោកអ្នក​អាចធ្វើ​ចលនា​ត្រឹមតែ​កែងដៃ។ លោកអ្នក​កាន់​របស់​មានទម្ងន់ និង​ដាក់ដៃ​ទាំងពីរ​ស្របគ្នា​ឡើងទៅ​លើត្រង់​(កែង​នឹងដង​ខ្លួនដែល​កំពុង​ ដេក)។ បន្ទាប់​មកត្រូវ​បត់ត្រឹម​កែងដៃ​ចុះ មក​ក្រោមផ្អឹប​នឹងដើម​ទ្រូង និងលើក​ឡើងទៅ​លើវិញ។ ឥរិយា​បថនេះ​គួរធ្វើ​ពី១០​ទៅ១៥​នាទីដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង
3 . ឥរិយា​បថទី៣ ៖ លោកអ្នក​អាច​អង្គុយ​លើកៅ​អីសំ​យុងជើង​ចុះ​ហើយដៃ​ម្ខាងកាន់​របស់​មាន​ទម្ងន់​ ល្មមដូច​ឥរិយាប​ថ ទី១ ឯដៃ​ម្ខាងទៀត​ច្រត់លើ​ជង្គង់។ លោកអ្នក​កាន់​របស់នោះ​ដោយដាក់​ដៃឱ្យ​ត្រង់​សំយុង​ចុះក្រោម​ហើយ​លើកដៃ​មកវិញ​ រហូតអិប នឹងដើម​ទ្រូង។ លោកអ្នក​ធ្វើដូច​នេះម្ដង​ហើយម្ដង​ទៀត​ផ្លាស់ប្ដូរ​ដៃម្ខាង​៤នាទី​ៗយ៉ាង​ហោច​ ណាស់ឱ្យ​បាន២០​នាទី។
4 . ឥរិយា​បថទី៤ ៖ លោកអ្នក​អាចហាត់​ដោយការ​ប្រតោង​របារ​ផ្សេងៗដើម្បី​យោង​ទម្ងន់​ខ្លួន។​របារឬ​ ឧបករណ៍​ប្រតោង​គួរ ខ្ពស់ជាង​មួយ​សន្ទូង(​ឈរដាក់​ដៃឱ្យ​ត្រង់ទាំង​ម្រាមឡើង​ទៅលើ​)របស់​លោកអ្នក​ ១០សង់​ទីម៉ែត្រ។ សកម្ម​ភាពនេះ​គួរព្យា​យាមធ្វើ បន្ដិចម្ដងៗ និងពី​មួយថ្ងៃ​ទៅមួយ​ថ្ងៃគួរ​បង្កើន​ចំនួន​ដងនៃ​ការប្រ​តោងលើក​ខ្លួនឯង​នេះ។ សកម្ម​ភាពនេះ​ច្រើនតែ​ប្រុសៗ​ទើបអាច​ធ្វើ បាន។
5 . ឥរិយា​បថទី៥ ៖ ការអា​វ៉ង់រាល់​ថ្ងៃជា​ប្រចាំ​ក៏ជា​មធ្យោ​បាយមួយ ដែលជួយ​ឱ្យដើម​ដៃស្រក​សារធាតុ​ខ្លាញ់ដែរ។​លោក អ្នកគួរ​អាវ៉ង់​ឱ្យបាន​ច្រើនតាម​ដែលអាច​ធ្វើទៅ​បានឱ្យ​បានរាល់​ថ្ងៃ។
ក្រៅពី​ឥរិយា​បថ​ដែលបាន​ជម្រាប​ជូនមក​នេះ លោកអ្នក​ក៏អាច​ចូលទៅ​ហាត់នៅ​ក្នុង​មណ្ឌល​ហាត់​ប្រាណ​ដែលមាន​ឧបករណ៍ ជំនួយ​ជាច្រើន​ប្រភេទ។ លោកអ្នក​អាចហាត់​ធ្វើ​សកម្ម​ភាព​តាមរយៈ​ឧបករណ៍​ប្រើដៃ​ដែលធ្វើ​ឱ្យ​សរសៃ​ ពួរដើម​ដៃខាង​ក្រោមមាន ចលនា និងមាន​កម្ដៅ។ គ្រប់​ឥរិយា​បថ​ហាត់​ប្រាណ​ទាំងអស់​និង​សកម្ម​ភាព​ហាត់​ប្រាណ​បន្ទាប់​បន្សំ ​ផ្សេងទៀត លោកអ្នក​ត្រូវតែ​ហាត់ ឱ្យបាន​ទៀងទាត់ មិនត្រូវ​ហាត់តាម​ការនឹក​ឃើញចង់​នោះទេ។ លើសពី​នេះមុន​ពេលចាប់​ផ្ដើម​ហាត់​ប្រាណ ទោះ​ឥរិយា​បថ​ណាក៏​ដោយ គឺត្រូវ​តែហាត់​កម្ដៅ​សាច់ដុំ​ជាមុន​សិន ដូចជា​ចលនា​ផ្នែក-ក រវៃដៃ ពត់ខ្លួន​ធ្វើ​ចលនា​ជើង និង​ចលនា​ដងខ្លួន​ដទៃ​ទៀត។
ផលប៉ះ​ពាល់នៃ​ការហាត់​ប្រាណ​មិនត្រឹម​ត្រូវ
គ្រប់​សកម្ម​ភាព​ហាត់​ប្រាណ និងការ​ហាត់​ដើម្បី​ទប់ស្កាត់​ការកើត​ឡើងសារ​ធាតុខ្លាញ់​ច្រើននៅ​ដើមដៃ​ គឺទទួល​បានមក​វិញ​ល្អណាស់​សម្រាប់​សម្រស់ និង​សុខភាព។ ប៉ុន្ដែ​លោកអ្នក​ក៏គួរ​យល់ដឹង​ពីផល​ប៉ះពាល់​ផងដែរ​ដែលអាច​កើតឡើង​ចំពោះ​ អ្នកហាត់។
  • លោកអ្នក​អាចឈឺ​តាមសាច់​ដុំ និងតាម​សន្លាក់​ឆ្អឹង ពេលចាប់​ផ្ដើម​ហាត់​ដំបូងៗ ឬការ​ហាត់​ដែលមិន​ទៀងទាត់​ខកខាន ច្រើន
  • បើហាត់​មិនទៀង​ទាត់ពេល ម្ដងយូរ​ម្ដងឆាប់ ខកខាន​ខ្លះ ឬត្រឹម​តែបែក​ញើស​ឈប់​នោះ​លោកអ្នក​អាច​ទទួល​ទានបាយ ឆ្ងាញ់ គេងលក់​ស្រួល ប៉ុន្ដែ​ដើមដៃ​លោកអ្នក​មិនស្រក​សារធាតុ​ខ្លាញ់ទេ និងអាច​ធាត់លើស​ដើម​ហើយក៏​ប្រឈម​នឹងការ​កើតជម្ងឺ ផ្សេងៗ​ដែរ
  • នៅពេល​ដែលហាត់​ច្រើនអាច​ឡើងសាច់​ដុំដើម​ដៃ​ដូច្នេះ​សុភាព​នារី​គួរតែ​បង្អង់​ការហាត់​ដើម្បី​កុំឱ្យ​បាត់បង់​សម្រស់
  • ការហាត់​ប្រាណ​គ្មានក្បួន​ខ្នាត​បច្ចេក​ទេស គឺអ្នក​ហាត់ងាយ​នឹងថ្លោះ​គ្រេច ឬគ្រោះ​ថ្នាក់​ផ្សេងៗ។
ដំ​បូន្មាន​អ្នក​ប្រឹក្សា
ការហាត់​ប្រាណ​អាច​ទទួល​បាននូវ​ចំណុច​សំខាន់ៗ​៣ប្រការ គឺជួយ​កាត់​បន្ថយ​ការតាន​តឹងនៃ​អារម្មណ៍​ជួយ​សម្រក​សារធាតុ ខ្លាញ់ពី​ក្នុងខ្លួន និង​បំបាត់​ភាពស្ពឹក​ស្រពន់។ ដោយសារ​ការហាត់​ប្រាណ​អាចឱ្យ​លោកអ្នក​ទទួល​បាន​សុខភាព​ល្អទាំង​ផ្លូវកាយ​ ផ្លូវចិត្ដ និង ជា​ប្រភព​នៃការ​លើក​សម្រស់​ដែលមាន​ស្រាប់នោះ​លោកអ្នក​គួរតែ​ធ្វើ​លំហាត់​ ប្រាណឱ្យ​បានគ្រប់​ៗគ្នា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Share this article :
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer