ការហាត់កីឡាគឺជាការ
ធ្វើចលនារាងកាយមួយ
ដែលជំរុញឱ្យអ្នកហាត់បញ្ចេញ
សារធាតុពុលតាមរយៈការបែកញើសចេញ មកខាងក្រៅ។ ការលេងកីឡាបានត្រឹមត្រូវតាមក្បួនខ្នាតមានប្រយោជន៍ណាស់សម្រាប់ សុខភាពរាងកាយ។ ផ្ទុយទៅវិញបើយើងមិនបានយល់ពីការហាត់ឱ្យមានលក្ខណៈប្រសើរនោះទេ វាក៏អាចបង្កឱ្យអ្នកហាត់មានជម្ងឺដោយមិនដឹងខ្លួនផងដែរ។ តើអ្នកហាត់កី ឡាអាចប្រឈមនឹងការកើតជម្ងឺអ្វីខ្លះ?
លោក ឡុង ស៊ីវ៉ាន់ ប្រធានក្លឹបកីឡាវីអាយភី
បានចូលខ្លួនមកបកស្រាយនូវចម្ងល់ទាំងអស់នេះតាមរយៈទស្សនាវដ្ដី
សុខភាពយើងដើម្បីឱ្យប្រិយមិត្ដអ្នកអានបានស្វែងយល់ពីផលប៉ះពាល់
ទាំងនោះ។សារធាតុពុលតាមរយៈការបែកញើសចេញ មកខាងក្រៅ។ ការលេងកីឡាបានត្រឹមត្រូវតាមក្បួនខ្នាតមានប្រយោជន៍ណាស់សម្រាប់ សុខភាពរាងកាយ។ ផ្ទុយទៅវិញបើយើងមិនបានយល់ពីការហាត់ឱ្យមានលក្ខណៈប្រសើរនោះទេ វាក៏អាចបង្កឱ្យអ្នកហាត់មានជម្ងឺដោយមិនដឹងខ្លួនផងដែរ។ តើអ្នកហាត់កី ឡាអាចប្រឈមនឹងការកើតជម្ងឺអ្វីខ្លះ?
អត្ថប្រយោជន៍នៃការហាត់កីឡា
ទោះបីជាលោកអ្នកមួយចំនួននៅមិនទាន់យល់ដឹងច្រើនពីសារៈប្រយោជន៍ នៃការហាត់កីឡាយ៉ាងណាក៏ដោយ ក៏បច្ចុប្បន្ននេះប្រជាពលរដ្ឋនៅតាមខេត្ដក្រុងភាគច្រើនបានស្វែងយល់ ព្រមទាំងបានអនុវត្ដន៍នូវការហាត់ប្រាណនេះច្រើនគួរឱ្យកត់សម្គាល់ផង ដែរ។ ការផ្លាស់ប្ដូរឥរិយាបថបន្ដិចម្ដងៗយ៉ាងនេះអាចធ្វើឱ្យលោកអ្នកមាន សុខភាពរាងកាយល្អមាំមួន។ ការហាត់កីឡាមានសារៈ ប្រយោជន៍ណាស់សម្រាប់សុខភាពរាងកាយជាពិសេសវាអាចធ្វើឱ្យលោកអ្នក អាចកាត់បន្ថយអាការជម្ងឺរបស់ខ្លួនបានមួយកម្រិត (ហាត់រយៈពេលយូរ)។ ការហាត់ប្រាណតាមក្បួនខ្នាតត្រឹមត្រូវប្រកបដោយសុវត្ថិភាព មិនត្រឹមតែជួយកាត់បន្ថយអាការជម្ងឺប៉ុណ្ណោះ ទេ ថែមទាំងជួយទប់ស្កាត់និងធ្វើឱ្យចៀសផុតពីជម្ងឺផ្សេងៗទៀតផង។
កត្ដាបង្កបញ្ហាពេលហាត់កីឡា
មានកត្ដាជាច្រើនដែលបង្កឱ្យអ្នកហាត់កីឡាមានជម្ងឺដោយមិនដឹងខ្លួន បានដោយងាយ។ ការធ្វេសប្រហែស ឬការមិនយលដឹងច្បាស់ពីវិធីសាស្ដ្រហាត់កីឡា ឬសារៈប្រយោជន៍នៃសម្លៀកបំពាក់ហាត់កីឡានោះ វាអាចធ្វើឱ្យលោកអ្នកប្រឈមមុខនឹងជម្ងឺនា ពេលអនាគត។
- ការហាត់ទាំងគំហុក ៖ ការរត់លឿន ឬធ្វើចលនាខ្លាំងពេក ឬក្នុងកាលៈទេសៈណាដែលអ្នកហាត់មិនព្រមឈប់សម្រាកខ្លះនោះវាអាចធ្វើ ឱ្យបេះដូងមានចលនាញាប់ខុសពីធម្មតា ដែលអាចបង្កឱ្យអ្នកហាត់ជួបប្រទះនូវជម្ងឺគាំងបេះដូងបាន។ ប្រសិនបើអ្នកហាត់នោះមានបញ្ហាជម្ងឺបេះដូងស្រាប់ វាអាចបណ្ដាលឱ្យអ្នកជម្ងឺស្លាប់ក៏សឹងតែមានផងដែរ។
- សម្លៀកបំពាក់ហាត់កីឡា ៖ ការស្លៀកពាក់ក៏មានសារៈសំខាន់ណាស់ដែរក្នុងការបញ្ចៀសជម្ងឺផ្សេងៗ បាន។ ការហាត់កីឡាដោយមិនមានឯកសណ្ឋាន(ខោអាវ និងស្បែកជើង)ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស អាចបង្កឱ្យអ្នកហាត់មានបញ្ហាមួយចំនួន ដូចជារលាកឆ្អឹងក្បាលជង្គង់ចង្កេះ ឆ្អឹងខ្នងជាដើម។ លោកអ្នកមួយចំនួនមិនសូវយល់ដឹងពីសារៈប្រយោជន៍នៃសេម្លៀកបំពាក់កីឡា ប៉ុន្មានទេ។ ពួកគាត់ច្រើនតែយកខោអាវនិងស្បែកជើងណាចាស់ៗ ឬក៏សម្លៀកបំពាក់មិនមានគុណភាពតាមស្ដង់ដារបច្ចេកទេសត្រឹមត្រូវ សម្រាប់រក្សាសុខភាពរាងកាយយកមកប្រើក្នុងការហាត់។
- ហាត់កីឡាមិនស្របតាមកម្លាំង ៖ ការហាត់ កីឡាប្រភេទកាយសម្ព័ន្ធដែលមិនមានគ្រូបង្ហាត់បង្រៀនត្រឹមត្រូវ ជួនកាលលោកអ្នកហាត់ប្រើប្រាស់ឧបករណ៍លើសចំណុះទម្ងន់ មិនសមស្របទៅនឹងកម្លាំង ឬរូបរាងរបស់ខ្លួន ឬការហាត់ដើម្បីចង់បានសាច់ដុំឱ្យ មានភាពស្រស់សង្ហានោះក៏វាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ ដូចជាធ្វើឱ្យអ្នកហាត់មានអាការឈឺសន្លាក់ដៃជើង ជាប់សរសៃ ឈឺខ្លួនប្រាណ ឈឺសាច់ដុំជួនកាលអាចធ្វើឱ្យអ្នកហាត់បែកសាច់ដុំក៏មានដែរ។
ដើម្បីហាត់កីឡាប្រកបដោយសុវត្ថិភាព ជាដំបូងយើងត្រូវធ្វើកាយវិការរត់តិចៗជាមុនសិន ដើម្បីឱ្យរាងកាយយើងអាចទទួលបានកម្ដៅគ្រប់គ្រាន់។ កាយវិការទាំងអស់នោះអាចធ្វើឱ្យចលនាសរសៃឈាមរត់បានស្រួល។ ជាពិសេសគួរតែដកដង្ហើមឱ្យ បានច្រើនដងដើម្បីឱ្យបេះដូងលោតតាមចង្វាក់បានល្អ ដែលជាបច្ច័យមួយក្នុងការហាត់ប្រាណឱ្យទទួលនូវអត្ថប្រយោជន៍បានច្រើន។ បន្ទាប់មកការជ្រើសរើសឧបករណ៍កីឡាឬការជ្រើសរើសប្រភេទកីឡាដែលសមស្រប ទៅនឹងកម្លាំងក៏ជាកត្ដាមួយធ្វើឱ្យអ្នកហាត់ឆ្លង ផុតពីជម្ងឺផ្សេងៗដែលបង្កពីការហាត់កីឡាមិនស្របតាមលក្ខណៈបច្ចេក ទេស។ វិធីហាត់កីឡាដែលសមស្របបំផុតសម្រាប់អ្នកហាត់ នោះ គឺការរត់តិចៗនៅពេលព្រឹកព្រលឹមស្រាងៗជាប្រចាំ។
ប្រការគួរប្រតិបត្ដិនៅពេលហាត់កីឡា
ដើម្បីហាត់កីឡាប្រកបដោយសុវត្ថិភាព សុខភាពរាងកាយ យើងគួរតែអនុវត្ដន៍នូវវិធីសាស្ដ្រមួយចំនួនដើម្បីឈានទទួលបាននូវ អត្ថប្រយោជន៍នៃការហាត់កីឡា។
- សូមហាត់កីឡាឱ្យបានត្រឹមត្រូវទៅតាមអាយុ ភេទ កម្លាំង និងស្ថានភាពសុខភាពរបស់អ្នកហាត់ផ្ទាល់។ ជាងនេះទៅទៀតត្រូវមានគ្រូជំនាញបង្ហាត់បង្រៀនឱ្យបានត្រឹមត្រូវតាម បច្ចេកទេស។ ពេលនោះលោកអ្នកនឹងទទួលបាននូវសារៈប្រយោជន៍ជា ច្រើនពីការហាត់កីឡាព្រមទាំងអាចចៀសផុតពីជម្ងឺតម្កាត់ផ្សេងៗដែល មករាតត្បាតថែមទៀតផង។
- សូមជ្រើសរើសសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវព្រោះវាមានសារៈសំខាន់ ណាស់ក្នុងការហាត់កីឡា។ រាល់ការហាត់កីឡាមិនថាកីឡានោះជាប្រភេទកីឡាអ្វីនោះទេ អ្នកហាត់គួរតែពាក់អាវយឺតដើម្បីងាយស្រួលស្រូបញើសចេញពីរាងកាយ បានល្អ។ ពេលអាវប្រឡាក់ជោគជាំទៅដោយញើស អ្នកហាត់គួរតែផ្លាស់ប្ដូរអាវនោះចេញពាក់អាវថ្មីជំនួស ដើម្បីងាយស្រួលឱ្យញើសនោះចេញមក ខាងក្រៅកាន់តែច្រើនថែមទៀត។ ការធ្វើដូចនេះដើម្បីជំរុញឱ្យសារធាតុពុលនៅក្នុងខ្លួនចេញមកក្រៅឱ្យ បានច្រើន និងធ្វើឱ្យស្បែក របស់យើងមានភាពស្រស់ស្អាត។ ម្យ៉ាងទៀតចំពោះខោគួរតែជ្រើសយកខោខ្លីជើងធំ(ត្រឹមក្បាលជង្គង់) ឬខ្លីជាងនេះបន្ដិច ដើម្បីងាយ ស្រួលក្នុងការធ្វើចលនារាងកាយព្រមទាំងងាយស្រួលឱ្យខ្យល់ចេញចូលបាន គ្រប់គ្រាន់។ ជាពិសេសលោកអ្នកគួរតែជ្រើសរើសស្បែក ជើងប៉ាតា(ស្បែកជើងហាត់កីឡា)ដែលមានសារធាតុទប់ខ្យល់នៅបរិវេណប្រអប់ ជើងដើម្បីងាយស្រួលក្នុងការទ្រទម្ងន់រាងកាយ នៅ ពេលធ្វើចលនាលោត ឬរត់បានដោយសុវត្ថិភាព។
សុខភាពល្អមាំមួនមិនអាចយកលុយមកទិញបាននោះទេ។ កីឡាមានសារៈប្រយោជន៍ណាស់សម្រាប់សុខភាពរាងកាយ។ ដើម្បីបានសុខភាពរឹងមាំ សូមស្វែងរកការហាត់កីឡាឱ្យត្រឹមត្រូវតាមបច្ចេកទេស មិនគួរបណ្ដោយខ្លូនឱ្យមានជម្ងឺដល់ថ្នាក់ព្យាបាល មិនជាហើយទើបស្វះស្វែងរកការហាត់កីឡាតាមក្រោយនោះទេ។ លោកអ្នកគួរយល់ឱ្យច្បាស់ពីការហាត់កីឡា ជាពិសេសបច្ចេកទេស ហាត់កីទ្បាត្រឹមត្រូវដើម្បីឱ្យមានសុខភាពល្អដោយមិនធ្វើឱ្យប៉ះពាល់ដល់ សរីរាង្គកាយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧