ការបរិភោគអាហារជាប្រចាំថ្ងៃ
ដោយមិនមានការហាត់ប្រាណអាចធ្វើឱ្យក្
បាលពោះរបស់លោកអ្នកសម្បូរទៅដោយ សារ ជាតិខ្លាញ់ជាច្រើន។ ប្រសិនបើលោកអ្នកចេះតែបណ្ដែតបណ្ដោយ មិនរវីរវល់នោះ អាចងាយមានជម្ងឺតម្កាត់ផ្សេងៗនិងរូបរាងមិន ស្អាតថែមទៀត។ ដើម្បីកាត់បន្ថយជាតិខ្លាញ់ទាំងនោះបាន ដោយមិនឱ្យប៉ះពាល់ដល់សុខភាពលោកអ្នកអាចធ្វើកាយវិការហាត់ ប្រាណបែបងាយៗជាប្រចាំ និងទៀងទាត់ពេលវេលា។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយលោក អ៊ុន សារ៉េត គ្រូបង្ហាត់ប្រាណតាមចង្វាក់ភ្លេង នៅសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា ដើម្បីបកស្រាយពីរបៀបហាត់សម្រកក្បាលពោះ។
របៀបហាត់ប្រាណសម្រកក្បាលពោះ
ហាត់ប្រាណសម្រកក្បាលពោះមានច្រើនរបៀប ប៉ុន្ដែសម្រាប់ពេលនេះយើងខ្ញុំសូមលើកយកចំណុចមួយចំនួនជូនលោកអ្នក អនុវត្ដន៍ជាប្រចាំ ដើម្បីសម្រកក្បាលពោះដ៏សម្បូរខ្លាញ់។
1. លោកអ្នកត្រូវដេកផ្ងារបញ្ឈរក្បាលជង្គង់ បាតជើងជាន់លើកម្រាល ហើយរក្សាលំនឹងមួយកន្លែង។ រីឯប្រអប់ដៃចាក់ ស្រេះគ្នាទ្រកញ្ចឹងក។ លោកអ្នកធ្វើចលនាងើបក្បាលឡើងលើ ក ស្មា ចង្កោងដងខ្លួនបង្ខិតទៅរកក្បាលជង្គង់ជា២ដំណាក់ ដោយដក ដង្ហើមចេញចំនួន៨ដង។
2. លោកអ្នកអង្គុយលើកៅអី ហើយបញ្ឈរដងខ្លួនឱ្យត្រង់ ដោយរក្សាលំនឹងដងខ្លួនត្រង់ក្បាលពោះ។ បន្ទាប់មកលោក អ្នកលើកជើងឱ្យត្រង់ទៅមុខ ហើយរាប់ចំនួន៨ដង សូមដាក់ចុះរួចទើបលើកបន្ដទៀត។
3. សូមដេកផ្ងារលើកម្រាល ជើងនិងដៃទាំង២លើកឡើងទៅលើត្រង់ចង្អុលដៃ និងចុងជើងស្របគ្នា។ រីឯប្រអប់ជើងសូម បន្ដឹងឱ្យត្រង់ឡើងទៅលើ ហើយសូមផ្លាស់ប្ដូរជើងទៅមកចំនួន៨ដង។ លោកអ្នកត្រូវប្រតិបត្ដិបែបនេះចំនួន១៥ទៅ២០នាទី។
ពេលវេលាហាត់សម្រកក្បាលពោះ
ការហាត់ប្រាណសម្រកក្បាលពោះអាចហាត់បានគ្រប់វ័យ។ ពេលវេលាសមស្របសម្រាប់ការហាត់គឺ ពេលព្រឹកថ្ងៃត្រង់ និងពេលល្ងាច។ ប៉ុន្ដែដោយសារពេលវេលាមិនសូវគ្រប់គ្រាន់ ហើយម្នាក់ៗសុទ្ធតែជាប់ភារកិច្ចទើបអ្នកហាត់ចូលចិត្ដហាត់នៅពេល ព្រឹក និងពេលល្ងាច។ ការហាត់ប្រាណអាស្រ័យលើពេលវេលាត្រឹមត្រូវ មិនមែនចេះតែហាត់ឡើយ។
ផលប្រយោជន៍នៃការហាត់ប្រាណសម្រកក្បាលពោះ
ការហាត់ដ៏ត្រឹមត្រូវលោកអ្នកចាំបាច់ត្រូវតែកម្ដៅសាច់ដុំជាមុន សិន ដោយកាយវិការជាច្រើន ដូចជាពត់ខ្លួនរត់មួយកន្លែង បង្វិលក បង្វិលដៃជាដើម។ លោកអ្នកគួរតែហាត់កម្ដៅសាច់ដុំដោយចលនាមួយៗដើម្បីឱ្យសរសៃនៅក្នុង សព៌ាង្គកាយមានដំណើរ ការល្អ មិនមានប៉ះពាល់ដល់សុខភាព។ ការកម្ដៅសាច់ដុំ ជាធម្មតាត្រូវចំណាយពេលពី៥ទៅ១០នាទីទើបល្អ។ បន្ទាប់មកលោកអ្នក ហាត់ប្រាណសម្រកក្បាលពោះដោយវិធីសាស្ដ្របែបណាមួយក៏បានឱ្យតែ លោកអ្នកពេញចិត្ដហើយផលប្រយោជន៍នៃការហាត់កីឡា មានច្រើនចំពោះសុខភាពសព៌ាង្គកាយ និងសម្រស់។ កីឡាជួយឱ្យសុខភាពមាំមួនជួយសម្រួលសរសៃឈាម កាត់បន្ថយជម្ងឺផ្សេងៗ។ ចំណែកឯសម្រស់អាចជួយឱ្យផ្ទៃមុខស្រស់ថ្លា បំបាត់ភាពជ្រីវជ្រួញជាដើម។
ការទទួលទានអាហារសម្រាប់អ្នកសម្រកក្បាលពោះ
ការទទួលទានចំណីឬអាហារអ្វីមួយមុនពេលហាត់ប្រាណមានសារៈសំខាន់ ណាស់ ដើម្បីជាជំនួយឱ្យខ្លាញ់ពោះស្រកបាន លឿន។ ការទទួលទានអាហារមានកំណត់ និងទៀងពេលវេលាជាបច្ច័យមួយយ៉ាងប្រសើរ។ ទន្ទឹមនឹងនោះផងដែរ គួរទទួលទានចំណី អាហារក្នុងបរិមាណសមរម្យ ដើម្បីជួយទ្រទ្រង់ក្រពះ ធ្វើឱ្យរាងកាយមិនសូវអស់កម្លាំង។ ចំណីអាហារដែលត្រូវទទួលទានមុនពេល ហាត់ មានដូចជាផ្លែឈើ បន្លែ នំប៉័ង ទឹកដោះគោហើយគួរទទួលទានទឹកឱ្យបានគ្រប់គ្រាន់។ តែលោកអ្នកមិនត្រូវទទួលទានឱ្យឆ្អែត ពេកទេ ព្រោះអាចបណ្ដាលមានគ្រោះថ្នាក់ដល់សុខភាព។ ចំណែកការទទួលទានប្រចាំថ្ងៃមិនគួរទទួលទានច្រើនដងឡើយ ព្រោះក្រពះ មិនអាចធ្វើចលនាទាន់ពេលហើយបណ្ដាលទៅជាឈឺក្រពះបាន។ សម្រាប់ពេលយប់ លោកអ្នកមិនគួរទទួលទានចំណីអាហារទេ ព្រោះគ្មានប្រសិទ្ធភាពចំពោះហាត់សម្រកក្បាលពោះឡើយ។
ផលប៉ះពាល់នៃការហាត់ប្រាណសម្រកក្បាលពោះ
កីឡាបើលោកអ្នកហាត់តាមក្បួនខ្នាតនោះគ្មានផលប៉ះពាល់ឡើយ តែបើហាត់មិនបានត្រឹមត្រូវលោកអ្នកមិនអាចទទួល បានលទ្ធផលល្អឡើយ ហើយថែមទាំងបង្កផលប៉ះពាល់ច្រើនដល់សុខភាពទៀតផង។ ផលប៉ះពាល់រួមមានបាក់កម្លាំងក្រោយពេល ហាត់ ការទទួលទានច្រើនជាងមុន ទម្ងន់ដងខ្លួនមិនព្រមស្រក ឬឡើងជាងមុន។ ម្យ៉ាងទៀតបើលោកអ្នកមិនបានកម្ដៅសាច់ដុំមុន ពេលហាត់នោះ អាចបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំង។
ដំបូន្មានអ្នកប្រឹក្សា
ហាត់ប្រាណមានផលប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពរាងកាយ សម្រស់ស្រស់ស្អាតនិងក្មេងជាងវ័យទៀតផង។ ចំពោះការហាត់ប្រាណមិនបានកំណត់ថាហាត់បែបនេះ ឬបែបនោះល្អឡើយ គឺអាស្រ័យលើលោកអ្នកផ្ទាល់។ ម្យ៉ាងលោកអ្នកគប្បី ជ្រើសរើសកាយវិការបែបណាមួយដែលសក្ដិសមយកមកអនុវត្ដដើម្បីជួយសម្រួល ដល់សព៌ាង្គកាយ។ ជាពិសេសលោកអ្នកជាអាណា ព្យាបាល គួរតែឱ្យបុត្រធីតាហាត់ប្រាណដើម្បីជួយកាត់បន្ថយជម្ងឺ និងស្មារតីរាងកាយរឹងមាំ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧