លោកអ្នកបានយល់ដឹងរួចមកហើយអំពីចលនាចំនួន២១ នៃក្បួនហាត់ប្
រាណពង្រាបក្បាលពោះ នៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខមុនៗនេះ។
ជាកិច្ចបន្ដ សូមបន្ដស្វែងយល់ និងហាត់ចលនាទី២២ជាបន្ដទៅទៀត។
ចលនាទី២២ ៖ ដេកធាក់កង់ត្រង់
ជំហរហាត់ ៖ សូមដេកផ្ងារ ប្រអប់ដៃទាំងពីរកើយក្បាល។ ជើងទាំងពីរលើកឡើងលើដូចកាយវិការត្រៀមធាក់កង់។ ចង្កេះផ្អឹបជាប់នឹងកម្រាល។
របៀបហាត់ ៖ សូមធ្វើចលនាជើងទាំងពីរដោយជើងម្ខាងបត់អង្កុញ ជើងម្ខាងទៀតធាក់បន្ដឹង។ ហើយសូមបន្ដចលនាឆ្លាស់ ជើងទាំងពីរនេះវិញម្ដងដោយរក្សាចង្កេះផ្អឹបកម្រាលជានិច្ច។
ចំនួនហាត់ ៖ សូមធ្វើចលនាធាក់កង់ទៅមុខឱ្យបាន២០ដង។ ហើយសូមធ្វើចលនាធាក់កង់ថយក្រោយឱ្យបាន២០ដង។ ចុងក្រោយទើបធ្វើចលនាធាក់កង់ទៅមុខឱ្យបាន១០ដងទៀត។
ដំណកដង្ហើម ៖ សូមធ្វើចលនាដកដង្ហើមចេញឱ្យបានទៀងទាត់។
សូមប្រុងប្រយ័ត្ន ៖ ដេកធាក់កង់ជាលំហាត់ដែលបង្កចលនាក្បាលជង្គង់ និងភ្លៅ បង្កើនចលនាសាច់ដុំពោះ ប៉ុន្ដែត្រូវធ្វើឱ្យបានត្រឹមត្រូវ។ សូមធ្វើចលនាយឺតៗមួយៗដោយរក្សាចង្កេះផ្អឹបជាប់នឹងកម្រាល ទើបមានប្រសិទ្ធភាពជាងចលនាដែលធ្វើស្រេចតែ ទំនើងចិត្ដ។ ប្រភេទចលនានេះអាចធ្វើឱ្យខួរក្បាលធ្វើការ ពេលធ្វើចលនាធាក់កង់ថយក្រោយ។
បើចង់ដឹងព័ត៌មានបន្ថែម សូមស្វែងរកអានសៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ”
សូមបន្ដអានចលនាបន្ទាប់
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ដកស្រង់ ៖ សៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ” និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ពនៅខែកុម្ភៈឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០