Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站
ទំព័រដេីម » » ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនា​ទី៣០)

ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនា​ទី៣០)

លោកអ្នក​បាន​យល់ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន២៩ នៃ​ក្បួន
ហាត់​ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ជាកិច្ច​បន្ដ សូមបន្ដ​ស្វែងយល់ និង​ហាត់​ចលនា​ទី៣០​ជាបន្ដ​ទៅទៀត។
ចលនា​ទី៣០ ៖ លើកជើង​ខ្វែង​ពាក់កណ្ដាល​កន្ដ្រៃ
ជំហរ​ហាត់ ៖ សូម​ដេកផ្ងារ ប្រអប់ដៃ​ទាំងពីរ​កើយក្បាល។ ជើង​ទាំងពីរ​លើកបន្ដឹង​ត្រង់ឡើង​ទៅលើ។
របៀប​ហាត់ ៖ សូមទាញ​កន្ធែក និង​ខ្វែងជើង​ខាងស្ដាំ​ទៅមុខ​ទៅក្រោយ​ជើងឆ្វេង ដោយ​រក្សាជើង​ខាងឆ្វេង​នៅស្ងៀម។ សូមធ្វើ​ចលនា​ខ្វែងពាក់​កណ្ដាល​កន្ដ្រៃ​ជាមួយ​ជើងស្ដាំ បន្ទាប់មក​ជាមួយ​ជើងឆ្វេង​វិញម្ដង។
ចំនួន​ហាត់ ៖ សូមធ្វើ​ចលនា​ខ្វែងជើង​ខាងស្ដាំ​ឱ្យបាន​១៥ដង និង​ជើងខាង​ឆ្វេង​ឱ្យបាន​១៥ដងដែរ។ បន្ទាប់មក​សូម​សម្រាក​បន្ដិច ហើយ​សូមធ្វើ​សាជាថ្មី​ជាមួយ​ជើងម្ខាងៗ​ឱ្យបាន​១៥ដង​ទៀត។
គោល​បំណង ៖ លំហាត់នេះ​បង្ក​ចលនា​សាច់ដុំពោះ​បញ្ឆិត​ទៅខាង​ចំហៀងជើង​ដែលធ្វើ​ចលនា។
បើ​ចង់ដឹងព័​ត៌មាន​បន្ថែម សូម​ស្វែងរក​អាន​សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ”
សូម​បន្ដអាន​ចលនា​បន្ទាប់
ដកស្រង់ ៖ សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែ​កុម្ភៈឆ្នាំ២០០៨ ដោយ​ទស្សនាវដ្ដី សុខភាពយើង និងក្រុម​កាឡាក់ស៊ី
អត្ថបទ​ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១
Share this article :
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer