Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站
ទំព័រដេីម » » វិធី​បំបាត់​ស្នាម​ក្រិន​នៅលើ​ក្បាល​ជង្គង់

វិធី​បំបាត់​ស្នាម​ក្រិន​នៅលើ​ក្បាល​ជង្គង់

ស្នាមក្រិន​នៅលើ​ក្បាល​ជង្គង់​ក៏ជា​បញ្ហា​សម្រាប់​មនុស្ស​ គ្រប់រូប​ដែរ។ ស្នាមក្រិន​នៅ
លើ​ក្បាល​ជង្គង់​អាចកើត​ឡើង​ដោយងាយ​បំផុត​នៅពេល​ដែល​លោកអ្នក​ នាងកញ្ញា​មានការ​ធ្វេសប្រហែស។ ជាទូទៅ​វាកើត​ឡើង​ដោយសារ​តែការ​ប៉ះទង្គិច​ជាមួយ​វត្ថុរឹង កាលណាប៉ះ​ទង្គិច​យូរៗ​ទៅក៏​បង្កឱ្យ​ស្បែក​ឡើងខ្មៅ​ហើយ​មានស្នាម​ក្រិន​ តែម្ដង​ ជាពិសេស​អាច​បណ្ដាល​មកពី​លោកអ្នក​ឧស្សាហ៍​លុតជង្គង់​ច្រើន​ពេក។ ប៉ុន្ដែ​បញ្ហា​ទាំងនេះ​នឹង​បាត់​បន្ដិចម្ដងៗ​នៅពេល​ដែល​លោកអ្នក​នាងកញ្ញា​ អនុវត្ដ​ទៅតាម​ការ​ណែនាំ​របស់​អ្នកជំនាញ​នោះ។


រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ស្រេង រាសី អ្នក​ជំនាញ​សើស្បែក នៅ​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​មេហ្គាប៊ែល នឹង​ពន្យល់​អំពី​វិធី​បំបាត់​ស្នាមក្រិន​នៅក្បាល​ជង្គង់ ដើម្បី​ឱ្យ​លោកអ្នក​បានយល់ និង​ជ្រាប​ឱ្យកាន់តែ​ច្បាស់​អំពី​បញ្ហា​នេះ។
តើ​អ្វីទៅ​គឺជា​ស្នាមក្រិន​នៅលើ​ក្បាល​ជង្គង់?
ស្នាមក្រិន​នៅលើ​ក្បាល​ជង្គង់​គឺស្បែក​ដែលមាន​សភាព​ឡើងក្រាស់ គ្រើមៗ ហើយ​មានពណ៌​ស្រអាប់​ជាងស្បែក​ធម្មតា។ ស្នាមក្រិន​អាចកើត​មាន​នៅតាម​កន្លែង​មួយចំនួន ដូចជា​កែងដៃ ជង្គង់ ភ្នែកជើង​(ភ្នែកគោល)​ជាដើម។
មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ស្នាមក្រិន​នៅលើ​ក្បាលជង្គង់
ស្នាមក្រិន​នៅលើ​ក្បាលជង្គង់​អាច​បណ្ដាល​មកពី​មូលហេតុ​មួយចំនួន ដូចជា​ក្រិន​ដោយសារ​ឧស្សាហ៍​លុតជង្គង់​ច្រើនពេក ជង្គង់ត្រូវ​បាន​ប៉ះទង្គិច​ជាមួយ​វត្ថុ​អ្វីមួយ​ចុះឡើងៗ ជាហេតុ​បណ្ដាល​ឱ្យក្រិន។
វិធី​បំបាត់​ស្នាមក្រិន​នៅលើ​ក្បាល​ជង្គង់
ស្នាមក្រិន​គឺបណ្ដាល​ឱ្យស្បែក​ឡើងក្រាស់ គ្រើម ហើយ​វាមាន​សភាពខ្មៅ ដូចនេះ​វិធី​បំបាត់ស្នាម​ក្រិន​គឺត្រូវ​ប្រើវិធី​ជម្រុះ ដោយប្រើ​ក្រែម​ជម្រុះ​ឬបកស្បែក។ ជាពិសេស​ត្រូវប្រើ​វីតាមីនអា និង​អាស៊ី​ដ AHA (អាស៊ី​ផ្លែឈើ ដូចជា​ក្រូចឆ្មារ ផ្លែប៉ោម​ជាដើម) អាស៊ីត​សាលីសាលិក ក្រែបអ៊ុយ​រ៉េ​ឬក្រែម​ផ្ដល់​សំណើម ដើម្បី​យកមក​លាប​នៅលើ​ក្បាលជង្គង់​ដែល​ក្រិន។ វិធី​បំបាត់​នេះត្រូវ​ប្រើរយៈពេល​យូរណាស់ វា​មិនអាច​បាត់ដោយ​ភ្លាមៗ​បាន​នោះទេ។
ផល​ប៉ះពាល់​នៅពេល​ដែលមាន​ស្នាមក្រិន​នៅលើ​ក្បាល​ជង្គង់
ជាធម្មតា​ស្នាម​ក្រិន​តែងតែ​ផ្ដល់នូវ​ផល​ប៉ះពាល់​ដល់​លោកអ្នក​នាងកញ្ញា​ ជានិច្ច ប៉ុន្ដែវា​មិនបាន​ផ្ដល់នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរនោះទេ វា​គ្រាន់តែ​ផ្ដល់នូវ​ផល​ប៉ះពាល់​មួយចំនួន ដូចជា​នៅពេល​ដែលវា​ក្រិនខ្លាំង វាអាច​បង្កឱ្យ​មានការ​ឈឺចាប់។ ជាពិសេស​ចំពោះ​ស្បែក​ដែលមាន​សភាព​ស្ងួត វាអាច​បណ្ដាល​ឱ្យមាន​ការ​ឈឺចាប់​ដោយសារ​តែស្នាម​ក្រិន​វាប្រេះ។ សម្រាប់​ស្ដ្រី ស្នាម​ក្រិន​នៅលើ​ជង្គង់​អាចធ្វើ​ឱ្យសោភ័ណ​ភាពនៃ​សម្រស់​ជើងត្រូវ​បាន​ បាត់បង់ ដែលជា​ហេតុធ្វើ​ឱ្យសុភាពនារី​មិនហ៊ាន​ស្លៀកសំពត់​ឬខោខ្លី ដោយ​សារតែ​មានស្នាម​ក្រិនខ្មៅ​ហើយ​គ្រើម​ថែមទៀត​ផង។
វិធី​ការពារ​កុំឱ្យ​កើតមាន​ស្នាមក្រិន​នៅលើ​ក្បាល​ជង្គង់
ជាការ​ពិតណាស់​ស្នាមក្រិន​បណ្ដាល​មកពី​ការ​ប៉ះទង្គិច​ជាមួយ​វត្ថុរឹង និង​លុតជង្គង់​ច្រើនពេក ដូចនេះ​សម្រាប់​លោកអ្នក​នាង កញ្ញា​ដែល​មិនចង់​ឱ្យ​កើតមាន​ស្នាមក្រិន​នៅលើ​ក្បាលជង្គង់​នោះ គឺ​មិនត្រូវ​លុតជង្គង់​ញឹកញាប់​ពេកនោះ​ទេ ហើយ​ក៏មិន​បណ្ដោយឱ្យ​ជង្គង់ប៉ះទង្គិច​ជាមួយ​វត្ថុរឹងៗ​ញឹកញាប់​ពេកនោះ​ដែរ។ បើសិន​ជាមាន​បញ្ហា​បន្ដិចបន្ដួច សុភាពនារី ឬក៏​សុភាព​បុរស​អាចប្រើ​ក្រូចឆ្មារ​មកដុស​នៅចំណុច​ដែល​ក្រិន ឬក៏​ប្រើឡេ​ដែលមាន​ជាសំណើម​ដែលអាច​ជួយ​ការពារ​ស្បែក​កុំឱ្យ​ក្រិន​ជាដើម។
ដំបូន្មាន​អ្នក​ជំនាញ
នៅពេល​ដែលមាន​បញ្ហា​ដូចជា​ក្រិនក្បាល​ជង្គង់​ធ្ងន់ធ្ងរ ដែលធ្វើ​ឱ្យ​លោកអ្នក​នាង​កញ្ញា​មានការ​ឈឺចាប់ ត្រូវតែ​មក​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ដើម្បី​រកវិធី​ព្យាបាល និង​ការពារ ជាពិសេស​មិនត្រូវ​លុតជង្គង់​ញឹកញាប់​ពេកនោះ​ទេ។ អ្វីដែល​ល្អ​ជាងនេះ គឺ​ត្រូវតែ​មាន​ឡេឡូហ្សិន ឬក៏​ក្រូចឆ្មារ​ដុស និង​លាប​ជារៀងរាល់​ថ្ងៃ​ទើបអាច​ការពារ​បាន។ ប៉ុន្ដែ​មិនត្រូវ​ប្រើក្រូចឆ្មារ​ដុសញឹ​កញាប់ និង​ដុសខ្លាំងៗ​ពេក​នោះទេ ព្រោះវា​អាចបណ្ដាល​ឱ្យការ​រលាត់​ស្បែក ជាហេតុ​ធ្វើឱ្យ​មានការ​ឈឺចាប់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០
Share this article :
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer