ដ្រីមួយចំនួនបានពន្លូតកូនដោយគ្មានសុវត្ថិភាពជាមួយ
គ្រូពេទ្យដែលមិនមានជំនាញច្បាស់លាស់ ឬក៏ពន្លូតកូនដោយមិន
មានការយល់ព្រមពីគ្រូពេទ្យ ប្ដី ឬឪពុកម្ដាយ
នាំធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពម្ដាយ។
ការពន្លូតកូនអាចធ្វើឱ្យ ម្ដាយមានគ្រោះថ្នាក់ដល់ជីវិត
ហើយក៏ជាអំពើព្រៃផ្សៃមួយដែលសង្គមមិនអនុញ្ញាតឡើយ
លើកលែងតែមានការអនុញ្ញាតពីគ្រូពេទ្យ ដោយមានហេតុផលច្បាស់លាស់
ទើបអាចពន្លូតបាន។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត អ៊ូច ឌីណា ឯកទេសផ្នែកសម្ភព និងរោគស្ដ្រីនៅ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីពន្យល់អំពីស្ដ្រីពន្លូតកូនរួមទាំងផលប៉ះពាល់។ អ្វីទៅជាការពន្លូតកូន?
ការពន្លូតកូនគឺជាសកម្មភាពដ៏ព្រៃផ្សៃមួយដែលមានចេតនាធ្វើចំពោះ ទារកដែលនៅក្នុងផ្ទៃឱ្យមកនៅខាងក្រៅស្បូន ដោយ ប្រើវិធីផ្សេងៗ ដូចជាមានការលេបថ្នាំដើម្បីទម្លាក់កូនចេញ ឬការវះកាត់កូនយកកូនចេញជាដើម។
ផលប៉ះពាល់ចំពោះការពន្លូតកូន
ស្ដ្រីដែលធ្វើការពន្លូតកូនដោយគ្មានការយល់ព្រម និងមិនមានការណែនាំពីវេជ្ជបណ្ឌិតជំនាញ ពិតជាមានផលប៉ះពាល់ យ៉ាងច្រើន ដែលរួមមាន ៖
1. ធ្លាក់ឈាមច្រើន ៖ ការធ្វើការពន្លូតដោយចិត្ដឯងដោយគ្រូពេទ្យមិនមានជំនាញ មិនមានអនាម័យល្អ ធ្វើឱ្យមានការ ធ្លាក់ឈាមយ៉ាងច្រើន។ ជួនកាលទារកមានអាយុច្រើនសប្ដាហ៍ពេកក៏អាចបង្កឱ្យមានផលប៉ះពាល់ដល់ សុខភាពម្ដាយយ៉ាងធ្ងន់ធ្ងរ នាំ ឱ្យមានអាការកង្វះឈាមក្រហម។ ស្ដ្រីមួយចំនួនដែលពន្លូតកូននៅកន្លែងដែលគ្មានសុវត្ថិភាពពោល គ្រូពេទ្យគ្មានជំនាញ និងគ្មាន អនាម័យ អាចបណ្ដាលឱ្យធ្លាយស្បូនក៏មានដែរ។ ស្ដ្រីខ្លះមិនបានដឹងថាស្បូនរបស់ខ្លួនធ្លាយនោះទេ ចេះតែបណ្ដោយទុកយូរៗទៅអាច ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។
2. ការបង្ករោគ ៖ ស្ដ្រីដែលពន្លូតកូននៅកន្លែងដែលគ្មានសុវត្ថិភាព សម្ភារៈពន្លូតមិនបានសម្លាប់មេរោគឱ្យបានត្រឹមត្រូវ អាចនាំមេរោគពីខាងក្រៅចូលទៅក្នុងស្បូន ដែលជាហេតុធ្វើឱ្យមានជម្ងឺដំបៅភ្នាសស្បូន អាប់សែភ្នាសស្បូន រាលដាលទៅដល់ដៃស្បូន ធ្វើឱ្យរលាកដៃស្បូន អាប់សែកន្សោមពងកូន ជួនកាលអាចធ្លាយអាប់សែ បណ្ដាលឱ្យមានខ្ទុះពេញពោះ និងបណ្ដាលឱ្យរលាកស្រោម ពោះជាបន្ដបន្ទាប់។ ជាចុងក្រោយវាអាចធ្វើឱ្យអ្នកជម្ងឺបាត់បង់ជីវិតថែមទៀតផង។
3. មិនអាចមានកូនទៀតបាន ៖ ចំពោះស្ដ្រីដែលពន្លូតកូនញឹកញាប់ អាចប្រឈមនឹងការមិនអាចមានកូនបាន បើមានក៏ អាចបណ្ដាលឱ្យមានការរលូតកូនដែរ ដោយសារតែភ្នាសស្បូនខាងក្នុងបានរងដោយការពន្លូតញឹកញាប់ ដូចនេះជាហេតុធ្វើឱ្យមានការ រលូតញឹកញាប់ដែរ។
ទាំងនេះគឺជាផលប៉ះពាល់មួយចំនួនដែលបង្កឡើងដោយការពន្លូតកូនជាមួយ គ្រូពេទ្យដែលមិនមានឯកទេស។ ដូចនេះដើម្បី ចៀសវាងគ្រោះថ្នាក់ខាងលើ ស្ដ្រីត្រូវទៅមន្ទីរពេទ្យដើម្បីពិភាក្សាជាមួយគ្រូពេទ្យដែលមាន ជំនាញជាមុនសិនដើម្បីសុវត្ថិភាព ជា ពិសេសគឺអាចគេចផុតពីគ្រោះថ្នាក់មួយចំនួនបានថែមទៀតផង។
វិធីព្យាបាលចំពោះស្ដ្រីដែលជួបនឹងផលលំបាកពេលពន្លូតកូន
ការព្យាបាលមានលក្ខណៈខុសគ្នាទៅតាមប្រភេទនៃអាការរបស់អ្នកជម្ងឺ។ បើសិនជាស្ដ្រីដែលធ្វើការពន្លូតកូនមានបញ្ហា ដូចជាអាប់សែស្បូន ឬក៏មានការរលួយស្បូន ហើយត្រូវតែធ្វើការកាត់យកស្បូនចេញ ព្រោះមិនអាចប្រើប្រាស់ថ្នាំដើម្បីព្យាបាល នោះទេ ជាជម្ងឺដែលធ្ងន់ធ្ងរបំផុត។
ដំបូន្មានរបស់អ្នកជំនាញ
បញ្ហាពន្លូតកូនគឺមានការពាក់ព័ន្ធដល់សង្គម ព្រោះការពន្លូតកូននេះជាអំពើខុសច្បាប់ ដូចនេះស្ដ្រីគ្រប់រូបមិនត្រូវធ្វើការ ពន្លូតកូននោះទេ។ បើសិនជាមិនចង់បានកូនគួរតែមានវិធានការការពារដើម្បីកុំឱ្យមានកូន ចៀសវាងនូវការពន្លូតកូនចេញដែល ធ្វើឱ្យប៉ះពាល់ដល់សុខភាពស្ដ្រីដែលជាម្ដាយ និងសង្គម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកម្ភៈ ឆ្នាំ២០១០