Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站
ទំព័រដេីម » » ពល​កម្ម និង​ហាត់​ប្រាណ​ដូច​គ្នា​ទេ?

ពល​កម្ម និង​ហាត់​ប្រាណ​ដូច​គ្នា​ទេ?

ប្រជា​ពល​រដ្ឋ​ខ្មែរ​ យើង​មួយ​ចំនួន​តែង​តែ​យល់​ច្រឡំ​ថា ការ​បញ្ចេញ​ពល​កម្ម និង​កា
រ​ហាត់ ប្រាណ​គឺដូច​តែ​គ្នា​ដោយ​គាត់​គិត សម្អាង​ថា បាន​បញ្ចេញ​កម្លាំង​កាយ និង​បែក​ញើស​ដូច គ្នា។ ការ​យល់​ឃើញ​បែប​នេះធ្វើ​ឱ្យ​លោក​អ្នក​ដែល​មាន​ការ​ងារ​បញ្ចេញ​កម្លាំង កាយ​ច្រើន មិន​ចង់​ចូល​រួម​សកម្ម​ភាព​ហាត់​ប្រាណ។ ទស្សនៈ​អ្នក​ជំនាញ​ផ្នែក​កីឡា​បាន​ញែក​ឱ្យ​ឃើញ​នូវ​លក្ខណៈ​ដាច់​ដោយ​ឡែក​ រវាង ការ​ហាត់​ប្រាណ និង​ការ​ធ្វើ​ពល​កម្ម ទាំង​បែប​បទ​សកម្ម​ភាព​ទាំង​ផល​ប្រយោជន៍​ដែល​ទទួល​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ដើម្បី​ស្រាយ​ទស្សនៈ​ភាន់​ច្រឡំ​រវាង​ការ​ហាត់​ប្រាណ និង​ការ​ធ្វើ​ពល​កម្ម​ឱ្យ​ដាច់​ស្រឡះ​ពីគ្នា លោក​ស្រី ពេជ្រ យូ​គ្រូ​បង្ហាត់ ជម្រើស​ជាតិ​ផ្នែក​កាយ​សម្ព័ន្ធ មាន​ក្ដី​សោ​មនស្ស​លាត​ត្រដាង​តាម​រយៈ​ទស្សនា​វដ្ដី សុខភាពយើង។
បំណែង​ចែក​សកម្ម​ភាព​ពល​កម្ម និង​ហាត់​ប្រាណ
ថ្វីត្បិត​ថា​សកម្ម​ភាព​ពល​កម្ម និង​សកម្ម​ភាព​ហាត់​ប្រាណ​សុទ្ធ​តែ​ត្រូវ​បញ្ចេញ​កម្លាំង​ដូច​គ្នា​ប៉ុន្ដែ​វាមាន​ទិស​ដៅ​ផ្សេង​គ្នា។
1 . ពល​កម្ម ៖ ពល​កម្ម​មាន​ពីរ​យ៉ាង គឺ​ពល​កម្ម​កម្លាំង​កាយ និង​ពល​កម្ម​បញ្ញា។
  • ពល​កម្ម​កម្លាំង​កាយ ៖ ពល​កម្ម​កម្លាំង​កាយ​គឺការ​បញ្ចេញ​នូវ​កម្លាំង​កាយ​ទូទៅ ដោយ​គ្មាន​សណ្ដាប់​ធ្នាប់​ឬក្បួន​ខ្នាត​មិន​គិត​ពី ពេល​វេលា ឬ​ទី​កន្លែង គ្មាន​កំណត់​រយៈ​ពេល​ប្រតិ​បត្ដិ​ច្បាស់​លាស់ មិន​គិតពី​ផល​ប៉ះ​ពាល់​ដែល​មើល​មិន​ឃើញ​ឬ​ផល​ប៉ះ​ពាល់​ដែល​នឹង កើត​មាន​នៅ​ថ្ងៃ​ខាង​មុខ​យូរ​អង្វែង។ សកម្ម​ភាព​ពល​កម្ម​ផ្លូវ​កាយ គឺ​ជា​សកម្ម​ភាព​ការ​ងារ ទោះ​បី​ស្រាល​ក្ដី​ធ្ងន់​ក្ដី គឺ​ធ្វើ​ឡើង​ក្នុង​គោល បំណង​ចំណេញ​ផ្នែក​សេដ្ឋ​កិច្ច ឬ​ទទួល​ផល​ប្រយោជន៍​ណា​មួយ។ អ្នក​បញ្ចេញ​ពល​កម្ម​កម្លាំង​កាយ​ក៏អាច​ជា​អ្នក​ដែល​សកម្ម​ក្នុង​ពល​កម្ម បញ្ញា​ដែរ ព្រោះ​គេ​គិត​ថាធ្វើ​ពល​កម្ម​កម្លាំង​កាយ​ខ្លះ​ជំនួស​ការ​ហាត់​ប្រាណ។ ជា​ទូទៅ​អ្នក​បញ្ចេញ​ពល​កម្ម​កម្លាំង​កាយ​មិន​មែន​ជា​ជន សកម្ម​ក្នុង​ពល​កម្ម​បញ្ញា​ទេ។ ជា​ឧទា​ហរណ៍ ការ​កាប់​គាស់​រណ្ដៅ​ដំណាំ​​​ដាំ​បន្លែ ដាំ​រុក្ខ​ជាតិ​ហូប​ផ្លែ ស្រោច​ទឹក​ផ្កា ឬ​ដំណាំ កម្ម​ករ សំណង់ អ្នក​ធាក់​ស៊ីក្លូ កម្ម​ករ​កាត់​ដេរ ធ្វើ​ស្រែ​ចម្ការ​បំពេញ​ការ​ងារ​ក្នុង​ផ្ទះ​ជា​ដើម។
  • ពល​កម្ម​បញ្ញា ៖ ពល​កម្ម​បញ្ញា​ឬ​ពល​កម្ម​ខួរ​ក្បាល​ជា​លក្ខណៈ​សកម្ម​លើ​ប្រព័ន្ធ​សរសៃ​ ប្រសាទ ខួរ​ក្បាល​ការ​គិត​ជា​ប្រព័ន្ធ ការ ប្រើ​ចំណេះ​ពី​លក្ខណៈ​អរូបិយ​ឱ្យ​ស្ដែង​មក​ជា​លក្ខណៈ​រូបិយ ដើម្បី​ទទួល​បាន​ផល​ចំណេញ​ផ្នែក​សេដ្ឋ​កិច្ច​ពង្រីក​ឥទ្ធិ​ពល ឬ​ផល ប្រយោជន៍​ណា​មួយ។ លោក​អ្នក​ដែល​ប្រើ​ពល​កម្ម​បញ្ញា គឺជា​អ្នក​ដែល​មាន​ជំនាញ បទ​ពិសោធន៍​និង​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់ ដែល​អាច​មាន ឥទ្ធិ​ពល​ខ្ពស់​ណាស់ លើ​អ្នក​មាន​ពល​កម្ម​កម្លាំង​កាយ។ ប៉ុន្ដែ​ក៏មិន​មែន​មាន​ន័យ​ថា​អ្នក​ប្រើ​ពល​កម្ម​បញ្ញា​បដិ​សេធ​ចោល​ពល​កម្ម ​កម្លាំង កាយ​នោះ​ដែរ​គ្រាន់​តែថា​ការ​ងារ​សម្រេច​ទៅ​បាន​គឺ​អាស្រ័យ​ទៅ​លើ​ពល​កម្ម​ បញ្ញា​ជា​អាទិ​ភាព។ ការ​បញ្ចេញ​ពល​កម្ម​បញ្ញា​គឺពុំ​ចេះ អស់​ថាម​ពល និង​ទទួល​បាន​ផល​ប្រយោជន៍​ឥត​ចេះ​រីង​ស្ងួត។ ជា​ឧទាហរណ៍​ជំនាញ​គ្រូ​ពេទ្យ គ្រូ​បង្រៀន អ្នក​សេដ្ឋ​កិច្ចទស្ស​នៈវិទូ អ្នក​មាន​សមត្ថ​ភាព​គ្រប់​គ្រង​ដឹក​នាំ​ជា​ដើម។
2 . ការ​ហាត់​ប្រាណ ៖ ការ​ហាត់​ប្រាណ​ជា​សកម្ម​ភាព​ជា​ចលនា​ដែល​សម្ដែង​ចេញ​មក​ខាង​ក្រៅ​ដោយ​មាន​ ក្បួន​ខ្នាត​ត្រឹម​ត្រូវ មាន​ពេល​កំណត់​ច្បាស់​លាស់ មាន​ដំណាក់​កាល​នៃការ​ហាត់​ដែល​សកម្ម​ភាព​ធ្វើ​ឡើង​ដើម្បី​សុខ​ភាព។ ជា​ឧទា​ហរណ៍ ការ​រត់​ត្រឹកៗ ការ​ធ្វើ​ចលនា​ដង​ខ្លួន ហាត់​ប្រាណ​តាម​ចង្វាក់​ភ្លេង និង​ការធ្វើ​ចលនា​ផ្សេងៗ​ទៀត។
ផល​ប្រយោជន៍​ពល​កម្ម និង​ការ​ហាត់​ប្រាណ
ទិស​ដៅ​នៃ​ការ​ធ្វើ​ពល​កម្ម និង​ការ​ហាត់​ប្រាណ​មាន​លក្ខណៈ​ដោយ​ឡែក​អំពី​គ្នា​ឯការ​ចំណាយ​ក៏មាន​លក្ខណៈ​ មិន​ដូច​គ្នា នោះញ៉ាំង​ឱ្យ​ផល​ដែល​ទទួល​បាន​ក៏មិន​ដូច​គ្នា​ដែរ។
1 . ពល​កម្ម
  • ពល​កម្ម​កម្លាំង​កាយ ផល​ប្រយោជន៍​ ដែល​ទទួល​បាន​ពីការ​ពល​កម្មក​ម្លាំង​កាយ​អាស្រ័យ​ទៅ​លើ​ទង្វើ​របស់​លោក​ អ្នក។ បើ សង្កេត​ជា​ទូទៅ​ទៅ​លើ​ពល​កម្មក​ម្លាំង​កាយ​ស្ទើរ​សុទ្ធ​សាធ​ជា​អាជីព​ពុំ​ សូវ​ទទួល​បាន​ផលល្អ​ប្រសើរ​ប៉ុន្មាន​ឡើយ​សម្រាប់​ជីវ​ភាព។ ជា​ឧទា​ហរណ៍ មុខ​របរ​ជា​កម្មករ​សំណង់ ធាក់​ស៊ីក្លូ​ជា​ដើម។ តែបើ​ជា​ពល​កម្មក​ម្លាំង​កាយ​ពាក់​កណ្ដាល​បញ្ញា និង​អនុវត្ដ​ដោយ​ប្រើ បច្ចេក​ទេស​ម៉ាស៊ីន​ផង​នោះ​ជីវភាព​របស់​គេ​អាច​ប្រសើរ​ជាង​ការ​ធ្វើ​ពល​កម្ម ​កម្លាំង​កាយ​សុទ្ធ​សាធ។ ឧទា​ហរណ៍ កម្ម​ករ​កាត់​ដេរ កសិ​កម្ម​ដែល​មិន​ពឹង​ផ្អែក​លើ​ធម្ម​ជាតិ​សុទ្ធ​សាធ​ជា​ដើម។ លើស​ពីនេះ​ការធ្វើ​ពល​កម្ម​បន្ទាប់​បន្សំ​ក្នុង​ជីវភាព ដូចជា​កាប់​ដីដាំ​ដំណាំ ធ្វើ ការ​ងារ​ប្រចាំ​ថ្ងៃក្នុង​ផ្ទះ គឺពុំ​សូវ​មើល​ឃើញ​ផល​ជាក់​ស្ដែង​ភ្លាមៗ​ទេ។ ប៉ុន្ដែ​អាច​ទទួល​បាន​សុខ​ភាព​ល្អខ្លះ​ដែរ។ សរុប​មក​ពល​កម្ម កម្លាំង​កាយ​ទទួល​បាន​ផល​ចំណេញ​តិច​តួច​ណាស់ ទោះ​ជា​ភោគ​ផល​ឬជា​ថវិកា​ក្ដី។
  • ពល​កម្ម​បញ្ញា ការ​ប្រើ​សមត្ថ​ភាព ​បញ្ញា​ដើម្បី​ទទួល​បាន​ផល​មក​វិញ ពិត​ជា​ទទួល​បាន​ផល​ច្រើន​ឬ​ច្រើន​លើស​លប់​ទៀត​ផង។ លើស​ពីនេះ​ក៏ធ្វើ​ឱ្យ​បញ្ញា​កាន់តែ​រីក​លូត​លាស់​ថែម​ឡើង។ ពល​កម្ម​បញ្ញា​នឹង​ទទួល​បាន​ទាំង​សេដ្ឋ​កិច្ច កិត្ដិ​យស​ឥទ្ធិ​ពល និង​ផ្នែក​ផ្សេង ទៀត និង​អាច​ក្លាយ​ជា​ម្ចាស់​លើអ្វីៗ​នៃ​ផ្នែក​ណា​មួយ​ក្រៅ​ពី​លក្ខណៈ​សត្យា​នុ​ ម័ត​នៃ​ធម្ម​ជាតិ។
2   . ការ​ហាត់​ប្រាណ ៖ ការ​ទទួល​បាន​សំខាន់​ជាង​គេគឺ​សុខ​ភាព។ ពោល​គឺ​សាច់​ឈាម​ភ្លឺ​ថ្លា រក្សា​រាង​និង​សម្រស់​បាន​ប្រសើរ កម្លាំង​ពលំ​មាំ​មួន ជម្ងឺ​មិន​សូវ​បៀត​បៀន កាត់​បន្ថយ​ភាព​ស្ពឹក​ស្រពន់ និង​មិន​ចាស់​តាម​វ័យ​ពិសេស​ធ្វើឱ្យ​ជ្រះ​ថ្លា​គំនិត កាត់​បន្ថយ​ភាព តាន​តឹងនៃ​អារម្មណ៍​ជា​ដើម។ លោក​អ្នក​គួរ​ចង​ចាំ​ថា សុខ​ភាព​មាន​តម្លៃ​ជាង​អ្វីៗ​គ្រប់់​យ៉ាង​ព្រោះ​បើ​គ្មាន​សុខ​ភាព​គឺគ្មាន​ អ្វីៗ​ទាំង​អស់។ ជោគ​ជ័យ​ត្រចះ​ត្រចង់​មិន​អាច​កើត​ឡើង​ដោយ​ស្ថាប​និក​ទ្រុឌ​ទ្រោម​សុខ​ភាព​ ឡើយ។
ផល​ប៉ះ​ពាល់​ពី​ពល​កម្ម និង​ការ​ហាត់​ប្រាណ
1 . ពល​កម្ម
  • ពល​កម្ម​កម្លាំង​កាយ ៖ លោក​អ្នក​ចំណាយ​កម្លាំង​កាន់​តែ​ច្រើន ផល​ប៉ះ​ពាល់​ក៏​មាន​ច្រើន​ដែរ។ លោក​អ្នក​អាច​បាក់​កម្លាំង បាត់​បង់​សម្រស់ ឆាប់​ចាស់​ទ្រុឌ​ទ្រោម ឬ​ចាស់​មុន​អាយុ ជម្ងឺ​បៀត​បៀន​ច្រើន​ឬ​អាច​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​ជាយ​ថា​ហេតុ។ ការ​បាត់ បង់​សុ​ពល​ភាព​នេះ គឺ​អាស្រ័យ​លើ​កម្រិត​នៃ​ការ​ខំ​ប្រឹង ឬ​ការ​ចំណាយ​ថាម​ពល​ដែល​គ្មាន​សណ្ដាប់​ធ្នាប់។
  • ពល​កម្ម​បញ្ញា ៖ ការ​ធ្វើ​ពល​កម្ម​ខួរ​ក្បាល​ច្រើន​គឺអាច​មាន​ផល​ប៉ះ​ពាល់​ខ្លះ​ដល់​ខួរ​ ក្បាល ឬ​ផ្លូវ​ចិត្ដ​ប្រសិន​បើ​បុគ្គល​នោះ​មិន មាន​វិធី​ជម្រុះ ឬ​កាត់​បន្ថយ​ភាព​ស្មុគ​ស្មាញ ហើយ​ក៏អាច​មាន​ជម្ងឺ​ផ្លូវ​កាយ​ផ្សេង​ទៀត បើ​សិន​ជា​អ​សកម្ម​ផ្នែក​ផ្លូវ​កាយ។
2 . ហាត់​ប្រាណ ៖ បើ​សិន​ជា​ហាត់​មិន​បាន​សម​ស្រ​ ពុំ​មាន​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ទើប​ធ្វើឱ្យ​មាន​ផល​ប៉ះ​ពាល់​ខ្លះ​កើត​ឡើង ដូច​ជា ឈឺ​ចាប់​តាម​សាច់​ដុំ ថ្លោះ​គ្រិច កាន់​តែ​ឡើង​ទម្ងន់​ជា​ដើម។ ប៉ុន្ដែ​បើ​ការ​ហាត់​ប្រាណ​មាន​គ្រូ​ដឹក​នាំ​ឬ​មាន​ក្បួន​ខ្នាត​គឺពុំ​មាន​ ផល​អាក្រក់ កើត​ឡើង​ចំពោះ​សុខ​ភាព​ទេ។
ដំបូ​ន្មាន​អ្នក​ប្រឹក្សា
ការ​ធ្វើ​ពល​កម្ម​ក៏មាន​ផល​ប្រយោជន៍ ការ​ហាត់​ប្រាណ​ក៏មាន​ផល​ប្រយោជន៍។ ដូច្នេះ​លោក​អ្នក​គួរ​ចេះ​ប្រមាណ​ទៅលើ​អ្វី ដែល​លោក​អ្នក​នឹង​ធ្វើ និង​គួរ​គិត​ពីផល​ប៉ះ​ពាល់​ផង។ ទោះ​ការ​ងារ​ក្ដី ហាត់​ប្រាណ​ក្ដី លោក​អ្នក​ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​និង​គួរ​ចាប់​យក សុខ​ភាព មុន​ពេល​ចាប់​យក​ផល​ប្រយោជន៍​ផ្សេង​ទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
Share this article :
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer