Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站
ទំព័រដេីម » » កំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់នៅខេត្តកំពត

កំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់នៅខេត្តកំពត

កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះបានបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយនៅខេត្តកំពតដែលជាកំពង់ផែទេសចរណ៍ដំបូងបង្អស់នៅទីនោះ។ 
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៏ កំពង់ផែទេសចរណ៍ថ្មីមួយនេះ មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតនឹងគ្របដណ្តប់ផ្ទៃដីចំនួន ៤ ហិកតា ដែលនឹងត្រូវសាងសង់ឡើងដោយក្រុមហ៊ុនវិស្វកម្ម SBPH Engineering & Construction Co. Ltd ហើយស្ថិតក្រោមការត្រួតពិនិត្យ និងពិគ្រោះយោបល់របស់ក្រុមហ៊ុន SBK Research and Development Co. Ltd ។

គម្រោងនេះសាងសង់ឡើងក្រោមកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណជាង ៨.៤៨លានដុល្លារអាមេរិកដែលជាផ្នែកនៃគម្រោងឈ្មោះថាគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ឬ Greater Mekong Subregion Tourism Infrastructure for Inclusive Growth Project (GMS TIIG No.3194-CAM) ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក៏ដូចជាដើម្បីលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតំបន់សមុទ្រក្នុងការដឹកជញ្ជូនទំនិញនិងភ្ញៀវទេសចរណ៍ផងដែរ។
គម្រោងខាងលើរួមមាន ៖  ១) អាគារអ្នកដំណើរមានកំពស់ពីរជាន់ ២) ផែចតកាណូត ៣)កំពង់សាឡង់៤) ម៉ារីនា ៥) អាងប្រព្រឹត្តកម្មទឹកកខ្វក់ ៦) បញ្ជរព័ត៌មានទេសចរណ៍ ៧) ផ្លូវជុំវិញកំពង់ផែ និងផ្លូវតភ្ជាប់ជាមួយផ្លូវខេត្ត ៨) បង្គន់អនាម័យសាធារណៈ ៩) ចំណតទោចក្រយានយន្ត ចំណតរថយន្ត ចំណតរថយន្តក្រុង ១០) អាគារស្នាក់នៅ  អគារសន្តិសុខ ១១) កន្លែងទុកដាក់សម្រាម  ១២)សួនច្បារ។ល។
គួរបញ្ជាក់ផងដែរថា កំពង់ផែទេសចរណ៍មួយនេះគ្រោងនឹងបញ្ចប់ការសាងសង់ចុងឆ្នាំ២០១៩។
Share this article :
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer