Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站
ទំព័រដេីម » » រថភ្លើងល្បឿនលឿននៅខ្មែរ ថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៨

រថភ្លើងល្បឿនលឿននៅខ្មែរ ថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៨

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៨ ក្រុមហ៊ុនសំណង់ចិន China Railway Group Limited បានបង្ហាញអោយដឹងថាក្រុមហ៊ុនខ្លួនគ្រោងនឹងវិនិយោគទៅលើរថភ្លើងល្បឿនលឿននៅកម្ពុជា នេះបើយោងតាមការចេញផ្សាយរបស់កាសែតកម្ពុជាថ្មី
យោងតាមប្រភពដដែលបានអោយដឹងថា គម្រោងវិនិយោគខាងលើត្រូវបានបង្ហាញអោយដឹងក្នុងជំនួបរវាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា និងជាប្រធានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ជាមួយនឹងតំណាងក្រុមហ៊ុន China Railway Group Limited អ្នកស្រី Dai Jiayi។

ក្នុងជំនួបខាងលើនេះ អ្នកស្រី Dai Jiayi បានអោយដឹងថាក្រុមហ៊ុនរបស់ខ្លួនមានគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះដោយផ្តោតសំខាន់ទៅលើការវិនិយោគរថភ្លើងល្បឿនលឿន។
យ៉ាងណាមិញ ជំនួបខាងលើនេះពុំទាន់បានបង្ហាញពីព័ត៌មានលំអិតទាក់ទងទៅនឹងផែនការវិនិយោគរួមមាន ទុនវិនិយោគ កាលបរិច្ចេទនៃការវិនិយោគ ក៍ដូចជាការសហការជាមួយក្រុមហ៊ុនក្នុងស្រុកនោះឡើយ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន China Railway Group Limited គឺជាក្រុមហ៊ុនដ៍ធំមួយរបស់ចិនដែលមានអាជីវកម្មផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវដែក ផ្លូវហាយវេ ស្ពាន ផ្លូវរូងក្រោមដី សំណង់ប្រព័ន្ធធារាសាស្ត្រ គម្រោងវារីអគ្គិសនី និងអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។
ជាក់ស្តែងណាស់ ប្រសិនបើផែនការវិនិយោគមួយនេះទទួលបានជោគជ័យ ការដឹកជញ្ជូនតាមផ្លូវដែកនៅក្នុងប្រទេសកម្ពុជានឹងមានការរីកចំរើនយ៉ាងខ្លាំងដោយសារប្រទេសចិនគឺត្រូវបានស្គាល់ថាជាប្រទេសដែលមានរថភ្លើងល្បឿនលឿនអាចធ្វើដំណើរបានក្នុងល្បឿនមធ្យមរហូតដល់ទៅ ២៥០ ទៅ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ពត័មានថ្មី និងបង្ហោះផ្សាយបន្តរ
Share this article :
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer