Headlines Berita:
សូមស្វាគមន៍ ! មកកាន់គេហទំព័រ របស់ខ្ញុំ 歡迎 !我的網站

Hot News

Cambodia Today
Powered by Blogger.

Berita Terbaru

Showing posts with label សុខភាព. Show all posts
Showing posts with label សុខភាព. Show all posts

រួមភេទលើកដំបូង​អាច​​បណ្ដាល​ឱ្យមានផ្ទៃពោះ​


ការរួមភេទលើកដំបូងអាចបណ្ដាលឱ្យមានផ្ទៃពោះ គឺជាការអាចកើតមាន។ មានស្ដ្រីច្រើនមកហើយ ដែលមានផ្ទៃពោះដោយសារតែការរួមភេទលើកដំបូង។ ដូច្នេះបើមានការរួមភេទដំបូងក្ដី ទីប៉ុន្មានក្ដី ដែលមិនចង់បានកូន ត្រូវប្រើស្រោមអនាម័យ ឬរកវិធីពន្យារកំណើតផ្សេងទៀត។

ការរួមភេទមិនត្រឹមតែបង្កការតាំងគភ៌ដែល មិនចង់បានតែប៉ុណ្ណោះទេ ថែមទាំងបង្កការឆ្លងជម្ងឺកាមរោគ ដូចជាមេរោគអេដស៍ វីរុសរលាកថ្លើម ស្វាយប្រមេះជាដើម។ ការរួមភេទមិនបានគិតគូរជាមុន វាអាចនឹងបំផ្លាញសុខភាពរបស់បាន៕

ចង់មានកូនគួររួមភេទមុន​អូវុល​​​​​ជ្រុះនិងថ្ងៃអូវុលជ្រុះតែម្តង

ការចេះលៃលកពេលវេលាដ៏ត្រឹមត្រូវ គឺជាកត្តាសំខាន់។ បើអ្នកចង់មានកូន គួររួមភេទ ១-២ ថ្ងៃ  មុនពេលអូវុលជ្រុះ និងថ្ងៃអូវុលជ្រុះតែម្តង។
មនុស្សមួយចំនួនជឿជាក់ថា ប្រសិនបើស្ត្រីឈានដល់ចំណុចកំពូល បន្ទាប់ពិដៃគូបញ្ចេញទឹកកាមមានទំនោរមានគភ៌ ប៉ុន្តែពុំទាន់មានការស្រាវជ្រាវបញ្ជាក់ពីចំណុចនេះនៅឡើយ។ ទោះបីយ៉ាងណា វាអាចទៅរួចដែលថា ការច្របាច់នៃស្បូន ពេលឈានដល់ចំណុចកំពូល ជួយឲ្យមេជីវិតបុរស ឆ្ពោះទៅកាន់ស្បូនបានកាន់តែងាយ។

មនុស្សមួយចំនួនជឿថា បើស្ត្រីគេងសណ្តូកខ្លួន ១៥ នាទី ឬយូរជាងនេះ បន្ទាប់ពីរួមភេទរួច អាចរក្សាទឹកកាមបុរសបានកាន់តែច្រើន ក្នុងទ្វារមាស។ ប៉ុន្តែធាតុពិត ក្នុងចំណោមមេជីវិតរាប់លាន ពេលបុរសបញ្ចេញទឹកកាម វានៅតែមានមេជីវិតច្រើនទៀត សេសសល់នៅក្នុងទ្វារមាស ទោះបីស្ត្រីក្រោកឡើងភ្លាមក៏ដោយ៕

ទឹក​រំអិល​​អាច​ធ្វើ​ឲ្យ​ស្រី​មាន​ផ្ទៃ​ពោះ​



AA67DJ_1943087c
បច្ចុប្បន្ន បុរស​មួយចំនួន​យល់​ច្រ​ឡំ​ថា ​ទឹករំអិល​ម្យ៉ាងដែ​លបាញ់​ចេញ​មុន​ទឹកកាម មិនអាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​ផ្ទៃពោះ​ឡើយ។ នេះ​ជា​បញ្ហា​ដ៏​សំខាន់​មួយ​ដែល​បុរស​គ្រប់រូប​គួរ​ធ្វើការ​ប្រុងប្រយ័ត្ន​ ឲ្យ​បាន​ខ្ជាប់ខ្ជួន។
​ទឹករំអិល​ដែល​បញ្ចេញ​មក​ក្រៅ​មុន​ទឹកកាម​ ពិតជា​អាចធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​ផ្ទៃពោះ​បាន ព្រោះ​ទឹករំអិល​នោះ​ក៏​មាន​ផ្ទុក​មេជី​វិត​ឈ្មោល​ដែរ។
​​ការដក​លិង្គ​ចេញពី​ទ្វារមាស​ មុន​ការបញ្ចេញ​ទឹកកាម ​មិនមែនជា​វិធី​ល្អ​​​ទេ ហើយ​អ្នក​គួរ​ងាក​មក​ជ្រើស​រើសយក​វិធី​ដែលមាន​សុវត្ថិភាព​ជាច្រើន​យ៉ាងដូច​ ជា ការប្រើប្រាស់​ស្រោម​ អនាម័យ ការប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យា​កំណើត ឬ​ការចាក់​ថ្នាំ​ពន្យា​កំណើត៣ខែម្តង ទើប​ជាការ​ល្អ៕ ​

ស្វែងយល់ពីសញ្ញានៃការអស់រដូវរបស់ស្រ្តី


ជាទូទៅស្រ្តីតែងតែប្រឈមនិងបញ្ហាអស់រដូវនៅក្នុងវ័យ ៤៥ឆ្នាំ ឬច្រើនជាងនេះ ។ ស្រ្តីមួយចំនួនក៏អាចជួបប្រទះនៅបញ្ហាអស់រដូវនេះ នៅកំឡុងអាយុតិចជាង ៤០ឆ្នាំ ផងដែរ ។ ដូច្នេះហើយស្រ្តីភាគខ្លះមិនបានដឹងពីសញ្ញាណាមួយដែលបញ្ជាក់ពី ការអស់រដូវនោះទេ ។
កម្រិតនៃអ័រម៉ូន ត្រូវបានកាត់បន្ថយអាចបណ្តាលឱ្យវដ្តរដូវរបស់អ្នកមានការផ្លាស់ប្តូរ ដែលនេះក៏ជាសញ្ញានៃការអស់រដូវជាលើកដំបូងរបស់ស្ត្រី ។ សញ្ញាមួយទៀតដែលបញ្ជាក់ថា អ្នកកំពុងតែប្រឈមទៅនិងបញ្ហាអស់រដូវនោះគឺ រដូវរបស់អ្នកមកតិចខុសពីធម្មតា ដែលពេលខ្លះអាចមិនមកតែម្តង ។
នៅពេលដែលស្រ្តីជិតអស់រដូវ តែងតែជួបប្រទះនឹងបញ្ហាស្ងួតនៅត្រង់បរិវេណទ្វារមាស ក៏ដូចជាបាត់បង់សំណើមនៅត្រង់ផ្នែកនោះតែម្តង ។ ជាងនេះទៅទៀត វាអាចប៉ះពាល់ដល់សុខភាបផ្លូវភេទរបស់អ្នកផងដែរ ។ នៅពេលដែលជិតដល់ពេលអស់រដូវ ស្រ្តីគ្រប់រូបតែងតែជួបប្រទះនឹងបញ្ហាឈឺក្បាល ក៏ដូចជាមានការប្រែប្រួលផ្នែកអារម្មណ៍ដែលជាហេតុបណ្តាលឱ្យឆាប់ខឹង មួរម៉ៅច្រើន៕

មូលហេតុធ្វើឱ្យអត់កូនដោយក្រពេញអ័រម៉ូន

ក្រពេញអ័រម៉ូនធ្វើឱ្យស្ដ្រីក៏ដូចជាបុរសពិបាកនឹងមាន កូនចៅបាននោះ មានក្រពេញអ័រម៉ូនចំនួនបីធំៗ និងមានសារៈសំខាន់ បំផុតនៅក្នុងខ្លួនមនុស្ស។ ក្រពេញអ័រម៉ូនទីមួយដែលស្ថិតនៅត្រង់កន្លែងបញ្ជាធំ របស់មនុស្ស គឺនៅត្រង់ចំណុចកណ្ដាលនៃខួរក្បាល យើងតែម្ដង ដែលមានឈ្មោះថាក្រពេញពីទុយតារី។ ក្រពេញនេះមានតួនាទីជាអ្នកដើរសម្រួលដល់ក្រពេញ ដទៃទៀតឱ្យមានដំណើរ ការទៅល្អ និងមានទំនាក់ទំនងនឹងគ្នា។
ដូច្នេះបើក្រពេញនេះមានផលប៉ះពាល់អ្វីមួយនោះ លោកអ្នកមិនអាចមានកូនចៅបានទេ។ ចំណែកឯក្រពេញទីពីរនោះ ដើរតួនាទីធំក្នុងបញ្ហាកូនចៅគឺក្រពេញទីរ៉ូអ៊ីដ ក្រពេញមេអំបៅ ដែលស្ថិតនៅចំពីមុខ-ក ក៏មានតួនាទី សម្រួលដល់ដំណើរឈាម ជាតិស្ករ មេតាប៉ូលីសផ្សេងៗដល់មនុស្ស។ រីឯក្រពេញមួយទៀតគឺក្រពេញសៀរ៉េណាល់ ដែលស្ថិតនៅលើតម្រងនោមរបស់មនុស្ស។ ប្រសិនបើក្រពេញទាំងបីនេះមានភាពមិនប្រក្រតីអ្វីមួយកើតឡើងនោះ លោកអ្នកមិនអាចមានកូនចៅបានទេ បើមិនធ្វើការព្យាបាលក្រពេញទាំងនោះ។
ក្រពេញទីមួយពីទុយតារី ដែលជាមូលហេតុធ្វើឱ្យលោកអ្នកមិនមានកូនចៅបាន។ ជម្ងឺដែលបានជួបប្រទះច្រើនទៅលើស្ដ្រី ដែលមិនមានកូន ដោយសារតែមានដុំសាច់ដុះពីលើក្រពេញទីមួយនោះប៉ះពាល់ដល់ដំណើរការផលិត អ័រម៉ូន ធ្វើឱ្យស្ដ្រីមានវិបត្ដិ ដូចជារដូវមិនទៀង ឬបាត់រដូវតែម្ដង(យូរខែឆ្នាំ) និងបណ្ដាលឱ្យស្ដ្រីមិនអាចមានកូនចៅបានទេ។ មួយវិញទៀតនោះក្នុងបញ្ហាក្រពេញនេះដដែល បច្ចុប្បន្ននេះមានស្ដ្រីជាច្រើនដែលមានបញ្ហាខ្សោយក្រពេញផ្នែកខាងលើ ខ្លាំង ដោយសារការប្រើប្រាស់ថ្នាំពពួក ក័រទីកូអ៊ីត ជាពពួកថ្នាំសន្លាក់ និងបាយបាន ដោយការប្រើច្រើនលើសលប់ ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ ពពួកថ្នាំអស់ទាំងនោះទៅបញ្ជាឱ្យក្រពេញផ្នែកខាងលើនោះមិនព្រមធ្វើការ បញ្ចេញអ័រម៉ូនធម្មជាតិរបស់ខ្លួន ហើយធ្វើឱ្យក្រពេញនោះលែងមានដំណើរការ ដែលជាហេតុធ្វើឱ្យប្រព័ន្ធបន្ដពូជធ្លាក់ចុះទាំងបុរសទាំងស្ដ្រីមិនសូវ មានចំណង់ផ្លូវភេទ មិនសូវមានការផលិតទឹករំអិលគ្រប់គ្រាន់ សម្រាប់ការបន្ដពូជ ដែលជាហេតុមិនអាចមានកូនចៅបានទេ ទាំងភរិយាក៏ដូចជាស្វាមី។

បើលោកអ្នកមានវិបត្ដិមិនមានកូនចៅបាននោះ ត្រូវទៅរករោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។ ប្រសិនបើមានកត្ដាដែលជាប់ពាក់ព័ន្ធនឹងរឿងក្រពេញអ័រម៉ូន លោកអ្នកទាំងអស់ត្រូវប្រញាប់ទៅពិគ្រោះយោបល់ជាមួយអ្នកឯកទេស និងត្រូវធ្វើការព្យាបាលឱ្យទាន់ពេលវេលា នោះលោកអ្នកពិតជាអាចមានលទ្ធភាពពពោះបានវិញ និងជាពិសេសគឺការថែរក្សាសុខភាពផ្ទាល់របស់លោកអ្នក៕

អាការៈធ្លាក់សជារៀងរាល់ខែតាមទ្វារមាស

តាមការឲ្យពីវេជ្ជបណ្ឌិត ការដែលសធ្លាក់នោះមានសភាពជាអន្លាយៗដូចសម្បោរ ឬប្រៀបដូចជាផ្នែកសនៃពងមាន់ ដែលកើតមានឡើងនៅ ចន្លោះពេលមកឈាមរដូវ មិនតម្រូវឱ្យមានការព្យាបាលឡើយ គឺជាករណីធ្លាក់សធម្មតា។
សម្រាប់សមិនធម្មតាជាទូទៅគឺមាន លក្ខណៈដុំៗ មានពណ៌លឿង ពណ៌ បៃតង ព្រមទាំងមានរមាស់ និង ក្រហាយនៅនឹងទ្វារមាស។ ការរួមភេទ ពេលធ្លាក់សអាចបង្កការ ឈឺផ្សា។ មូលហេតុចម្បងដែលអាចបង្កការធ្លាក់ ស គឺដោយមេរោគផ្សិត កង់ឌីដា អាល់ប៊ីកង់។ តែក៏ឃើញមានពពួក មេរោគ ឬប៉ារ៉ាស៊ីតផ្សេងទៀតដែរ ដូចជាក្លាមីឌីយ៉ា មីកូបា្លសជាដើម។ បែបនេះអាចជាករណីជម្ងឺកាមរោគផងដែរ។

រោគសញ្ញា និងការព្យាបាលជម្ងឺធ្លាក់ស មានតែគ្រូពេទ្យ ឬអ្នកជំនាញទេ ដែលអាចធ្វើការវិនិច្ឆ័យថាជាសធម្មតា ឬសមិនធម្មតា និងអាចផ្ដល់ការព្យាបាលត្រឹមត្រូវ។ ដូច្នេះកុំបណ្ដែតបណ្ដោយយូរ ត្រូវរួសរាន់ទៅជួបគ្រូពេទ្យព្យាបាល ចៀសវាងឱ្យបាននូវគ្រោះថ្នាក់ផ្សេងៗ ដូចជាការមានមេរោគនៅក្នុងខ្លួនជាដើម ដែលអាចជាដើមចមនៃផលអាក្រក់ជាច្រើនទៀត៕

វិធីសាស្ត្រសម្រាប់ការពារក្នុងពេលមករដូវ

ស្ត្រីជាច្រើនតែងជួបបញ្ហាលំបាកនៅពេលដល់ថ្ងៃធ្លាក់រដូវ។ បញ្ហាតិចឬច្រើន អាស្រ័យលើអាការៈកើតឡើងទៅលើស្ត្រីយើងម្នាក់ៗប៉ុណ្ណោះ។ ប្រការសំខាន់បំផុតត្រូវកត់ថ្ងៃខែធ្លាក់រដូវ ក្នុងប្រតិទិនថា អំឡុងរដូវខែរបស់អ្នកតែងធ្លាក់មកចំថ្ងៃណា ដើម្បីត្រៀមទប់ទល់ឲ្យបានត្រឹមត្រូវ។
ដើម្បីកាត់បន្ថយអាការៈកើតឡើងក្នុង អំឡុងពេលធ្លាក់រដូវដូចជា រមូលពោះ ចុករួយ ឈឺដើមទ្រូង ឈឺក្បាល ឈឺ ខ្នង ឈឺត្រង់ក្រោមផ្ចិត ស្រៀវស្រាញក្នុងខ្លួន ចុកពោះ ស្ត្រីចាំបាច់ត្រូវរក្សាបរិមាណទឹកក្នុងរាងកាយ ដោយការ បរិភោគអាហារដែលមានវីតាមីន B6 និងវីតាមីនE កាល់ស្យូម និងម៉ាញ៉េ ស្យូម ព្រោះក្នុងអំឡុងនេះ មានឈាម ធ្លាក់ច្រើន ដូច្នេះត្រូវបរិភោគអាហារសំ បូរធាតុដែកបន្ថែម។
គួរចៀសវាងការផឹកភេសជ្ជៈប្រភេទកាហ្វេអ៊ីន ព្រោះថា នឹងធ្វើឲ្យដើមទ្រូងតឹងអួល ឈឺក្បាល និងមានអារម្មណ៍តប់ប្រមល់ ពិសេសគ្រឿងស្រវឹងដែលមានសារជាតិអាល់កុល ដែលជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងនោះ ពេលបរិភោគហើយមិនផ្តល់ផលល្អឡើយ។
គួរបរិភោគអាហារច្រើនដង តែម្តងៗបន្តិចបន្តួច ព្រោះអាចជួយកាត់បន្ថយអាការៈតានតឹងអារម្មណ៍ ជួយទប់កម្រិតសារជាតិស្ករក្នុងឈាម ជួយការពារអាការៈអស់កម្លាំងល្ហិតល្ហៃ និងអាការៈឈឺក្បាល។

ត្រូវបរិភោគអាហារដែលមានកាកសរសៃច្រើនដូចជាបន្លែ ផ្លែឈើ សណ្តែក ដែលជួយកាត់បន្ថយការបាត់បង់សារជាតិទឹកក្នុងរាងកាយ។ ត្រូវចៀសវាងការបរិភោគអាហារជំពូកទឹកដោះគោ ប៊័រ សាច់សត្វ ពីព្រោះថាសារជាតិខ្លាញ់បង្កឲ្យកើតអាការៈឈឺចុកចាប់៕

បុរសប្រើថ្នាំលេបពេលរូមភេទប្រឈម នឹងបញ្ហាសុខភាពផ្លូវភេទ

តាមការសិក្សាស្រាវជ្រាវមួយបានឲ្យដឹងថា បុរសប្រមាណជា ៧០ភាគរយអាចមានបញ្ហាសុខភាពផ្លូវភេទបើសិនគេចូលចិត្ដប្រើបា្រស់ថាំ្ន លេប រាល់ពេលគេធ្វើការរួមភេទជាមួយដៃគូររបស់គេ។
គ្រូពេទ្យជំនាញនៃសាកលវិទ្យាល័យ Edinburgh បាននិយាយថា បុរសដែលប្រើប្រាស់ថ្នាំលេបពេលរូមភេទ គឺឆាប់កើតនឹងមានបញ្ហាទាក់ទងផ្លូវភេទណាស់ជាពិសេសគឺបុរសងាយ នឹងខ្សោយ ឬទឹកកាមតិចណាស់ បើសិនជាមានការប្រើប្រាស់ថ្នាំលេបញឹកញាប់។

ការខ្សោយក្រលាន ក៏ឆាប់នឹងកើតឡើងដែរ ប្រសិនជាបុរសនូវតែបន្ដការអនុវត្ដប្រើប្រាស់ថាំ្នលេបពេលនៅលើគ្រែ។ ដូច្នេះពួកបុរសគួរតែញ៉ាំអាហារបំប៉នសុខភាពវិញ បើសិនជាគេចង់បាន ការរួមភេទបានយូរ។ ជាពិសេស គឺពួកបុរសត្រូវអនុវត្ដតាមលក្ខណធម្មជាតិរបស់វា ដើម្បីជាប្រការ
ជៀសវាងការខូចសុខភាពកាន់តែធ្ងន់ធ្ងរ៕

ទទួលទានជាតិស្រាច្រើនអាចរំខានដល់ការ​ឡើងរឹងរបស់លិង្គ

មានបុរសមួយចំនួនគិតថាការទទួលទានស្រាពីរបីកែវអាចធ្វើឲ្យកើតមានអារម្មណ៍ផ្លូវភេទបាន ប៉ុន្តែបើញ៉ាំច្រើនពេក បែរជាធ្វើឲ្យពិបាកក្នុងការបញ្ចូលអារម្មណ៍ទៅវិញទេ។ ការចូលជាតិស្រាច្រើនអាចរំខានដល់ការឡើងរឹងរបស់លិង្គប៉ុន្តែឥទ្ធិពលរបស់វានេះមានរយៈពេលជា បណ្តោះអាសន្នទេ។
អ្វីដែលល្អនោះគឺថាការទទួលស្រាមួយឬពីរកែវក្នុងមួយថ្ងៃប្រហែលជាមានអត្ថប្រយោជន៍ចំពោះសុខ ភាពនោះគឺកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង ប៉ុន្តែអត្រានៃការប្រឈមនឹងជំងឺងាប់លិង្គក៏ប្រហាក់ប្រហែលគ្នាដែរ ។

ចំណែកថ្នាំដែលអ្នកទៅទិញតាមឱសថដ្ឋានអាចប៉ះពាល់ដល់ជីវិតនៅលើគ្រែ របស់អ្នកបាន ហើយថ្នាំដែលធ្វើឲ្យងាប់លិង្គជាញឹកញាប់នោះមាន ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំប្រឆាំងការបាក់ទឹកកចិត្ត៕

យុវវ័យដែលញ៉ាំផ្អែមពេកអាចប្រឈម ​នឹងជំងឺបេះដូង

ការសិក្សាថ្មីមួយរកឃើញថា យុវវ័យដែលញ៉ាំជាតិអាហារ និងភេសជ្ជៈដែលមានជាតិស្ករច្រើនពេកមានហានិភ័យ ជំងឺសរសៃឈាមបេះដូង និងទឹកនោមផ្អែមក្នុងឈាម របស់ពួកគេ។  ការសិក្សាបានសិក្សាលើយុវវ័យជំទង់ចំនួន ៥៥៩នាក់ ដែលមានអាយុពី ១៤ ទៅ ១៨ឆ្នាំបានរកឃើញថា របបអាហារដែលមានជាតិស្ករ fructose ខ្ពស់មានទាក់ទងទៅនឹងជំងឺលើសឈាម, ការកម្រិតទាក់ទងនឹងជំងឺទឹកនោមផ្អែមដូចជា ជាតិស្ករក្នុងឈាម (គ្លុយកូស) ខ្ពស់ និងការប្រឆាំងនឹងអាំងស៊ុយលីន, និងកត្តារលាកដែលបង្ករឱ្យ មានជំងឺបេះដូងនិងសរសៃឈាម។
យុវវ័យដែលបរិភោគជាតិស្ករ fructose ច្រើនក៏មានកម្រិតនៃសារធាតុការពារ សរសៃឈាមបេះដូងទាប ដូចជាកូលេស្តេរ៉ូលល្អ (HDL) និងប្រូតេអ៊ីន adiponectin។ ទំនាក់ទំនងរវាងការញ៉ាំជាតិស្ករ fructose ច្រើននិងកត្តាហានិភ័យនៃ សរសៃឈាមបេះដូងមាន កាន់តែច្រើនចំពោះកុមារដែល មានខ្លាញ់ក្បាលពោះច្រើន ដែលជាកត្តាគ្រោះថ្នាក់មួយទៀត នៃជំងឺសរសៃឈាមនិងជំងឺទឹកនោមផ្អែម។

វេជ្ជបណ្ឌិត វ៉ានណេសាប៊ុនឌី (Vanessa Bundy) និយាយថា “វាមានសារសំខាន់យ៉ាងខ្លាំង ក្នុងការផ្តល់តុល្យភាពនៃអាហារ ដែលមានគុណភាពខ្ពស់ដល់កូនៗ របស់យើងហើយដើម្បីយកចិត្តទុកដាក់ខ្លាំង បំផុតទៅលើជាតិស្ករ fructose និងជាតិស្ករ sucrose ដែលពួកគេបរិភោគប្រចាំថ្ងៃ”៕

ជំងឺស្ងួតភ្នែកកំពុងកើនឡើងលើក្រុមយុវវ័យ

ការ ​ចំណុះ​ទៅលើ​ឧបករណ៍បច្ចេកវិទ្យា​ខ្ពស់​ កំពុង​រំញោច​ស្ថានភាព​ជរាភាព​នៅ​​ភ្នែក​របស់​ក្រុមមនុស្ស​វ័យក្មេង ដោយ​សារ​ពួកគេ​មិនសូវ​ព្រិច​ភ្នែក​។​ ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​តាំងពី​ កុំព្យូទ័រ​ បណ្តាលឱ្យ​មនុស្ស​វ័យក្មេង​ជាច្រើននាពេល​បច្ចុប្បន្ននេះ​ជួប​បញ្ហា​អំពី​ ភ្នែក គឺ​ភ្នែក​ត្រូវ​ស្ងួត ។​
ស្ថិតិ​របស់​មហាវិទ្យាល័យ Cardiff បង្ហាញថា យុវជន​រាប់លាន​នាក់​នៅ​អង់គ្លេស​កំពុង​កើត​ជំងឺ​ស្ងួត​ភ្នែក បណ្តាលឱ្យ​ភ្នែក​ធ្លាក់​ទៅក្នុង​ស្ថានភាព​រមាស់ ក្រហម ដោយសារ​ពួកគេ​សម្លឹង​ជាប្រចាំ​ទៅលើ​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ ។​
​បណ្ឌិត Christine Purslow ឱ្យដឹងថា ពេល​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់ ខួរក្បាល​របស់​មនុស្ស​ម្នាក់​ប្រមូលផ្តុំ​ហួស​កម្រិត​ទៅលើ​អេក្រង់ ដល់​ថ្នាក់​ភ្លេច​ព្រិច​ភ្នែក។ រឿងនេះ​វា​មាន​ឥទ្ធិពលទៅដល់​ប្រព័ន្ធ​លាប​រអិល​របស់​ភ្នែក។
តាម​​​ធម្មតា​ព្រិច​ភ្នែក​ពី​ ១២-១៥​ដង​ក្នុង​មួយ​នាទី ប៉ុន្តែ​អត្រា​នេះអាច​ថយចុះ​នៅ​ត្រឹម៧​ឬ​៨​ដង​ក្នុង​មួយ​នាទី ពេលមនុស្ស​ជក់​តាមដាន​អេក្រង់​កុំព្យូទ័រ។ ភ្លេច​ព្រិច​ភ្នែកនឹង​ជំរុញ​ស្រទាប់​ទឹកភ្នែក​ដែលជាស្រទាប់​សារជាតិ​រំអិល​ ការពារ​ផ្ទៃ​ខាងក្រៅ​របស់​ភ្នែក​ធ្លាក់​ក្នុង​ស្ថានភាព​សកម្មភាព​គ្មាន​ ប្រសិទ្ធភាព ។

​ពួក​ជំនាញការ​ទូន្មាន​អ្នក​ដែល​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​ ជាប្រចាំ គួរ​ហាត់​ទម្លាប់​សម្រាក​​តាម​ម៉ោង ដើម្បី​បន្ថយ​សកម្មភាព​ភ្នែក​និង​កុំ​ភ្លេច​ព្រិច​ភ្នែក​ជាប្រចាំ ដើម្បី​រំញោច​លទ្ធភាព​លាប​រំអិល​របស់​ស្រទាប់​ទឹកភ្នែក​៕

យុវវ័យប្រឈមនឹងការគំរាមកំហែងពីជំងឺ​​កាមរោគ

ជំងឺកាមរោគ គឺជាប្រភេទជំងឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់គ្នាស្និទ្ធ ស្នាលពិសេសការរួមភេទ។ ជំងឺនេះអាចកើតទាំងមនុស្សប្រុស និងមនុស្សស្រីគ្រប់អាយុ។
ជំងឺកាមរោគបានក្លាយទៅជាជំងឺដ៏ពេញនិយមបំផុតសម្រាប់ស្រទាប់យុវវ័យ ដោយសារតែយុវវ័យប្រឈមនឹងជំងឺកាមរោគដូច្នេះយកល្អពួកគេគួរតែសិក្សា ពីរបៀបការពារខ្លួន។

កាលណាមនុស្សម្នាក់កើតជំងឺកាមរោគគឺ វាធ្វើឲ្យរូបគេមានភាពអាម៉ាសយ៉ាងខ្លាំង វាគឺជាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ ហើយប្រសិនបើមិនបានព្យាបាលទេ វានឹងអាចធ្វើឲ្យអ្នកជំងឺមានបញ្ហាជាប់ជារៀងរហូតដូចជា មិនអាចមានកូនបាន និងស្លាប់ផងក៏មាន៕

យុវវ័យប្រឈមនឹងបញ្ហាផ្លូវចិត្តច្រើន

បញ្ហាផ្លូវចិត្ដមិនមែនកើតឡើងចំពោះតែយុវវ័យសម័យថ្មីនោះទេ គឺរមែងមានគ្រប់សម័យកាលទាំងអស់តាំងពីសម័យមុន បច្ចុប្បន្ន និងទៅអនាគតក៏បញ្ហាផ្លូវចិត្ដនៅតែកើតមានឡើងដែរ។ បញ្ហាផ្លូវចិត្ដដែលកើតមានបណ្ដាលមកពីកត្ដាមួយចំនួនដូចជាវប្បធម៌ បច្ចេកវិទ្យា ការអប់រំ សង្គមជាដើម។
ជាការពិតក្នុងពេលដែលពួកគេមាន បញ្ហាផ្លូវចិត្ដ ឬ ជម្ងឺផ្លូវចិត្ដនោះ នឹងបណ្ដាល ឱ្យមានផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរទៅលើយុវជនខ្លួនឯង គ្រួសារ និងសង្គម។
ផលប៉ះពាល់ចំពោះយុវវ័យមានពីរ ដំណាក់កាល គឺរយៈពេលខ្លី និងរយៈ ពេលវែង។ ក្នុង រយៈពេលខ្លី បញ្ហាផ្លូវ ចិត្ដធ្វើឱ្យយុវជនបាត់បង់ឱ កាសក្នុង ការក្រេបយកចំណេះវិជ្ជា និងខាតពេលវេលា ធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ ករណី ខ្លះបញ្ហាផ្លូវចិត្ដធ្វើ ឱ្យយុវជនប្រើប្រាស់គ្រឿងញៀនគំហុកពេកបណ្ដាលឱ្យបាត់បង់ ជីវិត ដោយសារ គាំងបេះដូង ដោយការពុលគ្រឿងញៀនខ្លាំងពេកជាដើម។
ឯការប៉ះពាល់យូរអង្វែងវិញ គឺអាចធ្វើឱ្យបាត់បង់អនាគត និងបាត់បង់អស់បំណងដែលចង់ធ្វើ។ ករណីអ្នកមានបញ្ហាផ្លូវចិត្ដ ហើយប្រើស្រា និងគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពកើតជាជម្ងឺផ្សេងៗ ដូចជារលាកក្រពះពោះវៀន ក្រិនថ្លើមជាដើម។ ម្យ៉ាង ទៀតក៏អាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល ហើយក៏វិវឌ្ឍន៍ទៅដល់ជម្ងឺផ្លូវចិត្ដរ៉ាំរ៉ៃមួយជីវិត។

យុវវ័យដែលមានបញ្ហាផ្លូវចិត្ដខ្លួនឯងផ្ទាល់ គួរមានផែនការប្រតិបត្ដិយ៉ាងត្រឹមត្រូវ និងស្វែងយល់ឱ្យបានច្បាស់អំពីមូលហេតុ និងផលប៉ះពាល់ដែលបណ្ដាលឱ្យមានបញ្ហាផ្លូវចិត្ដ។ យុវវ័យមិនគួរជ្រើសរើសដំណោះស្រាយទាំងឡាយណាដែលនាំឱ្យមានផលប៉ះពាល់ ឬផ្ដល់នូវគុណវិបត្ដិសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម ។ គួរទៅពិគ្រោះយោបល់ជាមួយនឹងអ្នកឯកទេសជំនាញផ្លូវចិត្ដ ដើម្បីស្វែងរកដំណោះស្រាយ និងព្យាបាល បញ្ហាផ្លូវចិត្ដ៕

ស្ត្រីចាប់ផ្តើមអស់រដូវគឺងាយប្រឈមមុខនឹង​​ជម្ងឺមួយចំនួន

សម្រាប់ស្ត្រីការអស់រដូវគឺនៅពេលដែល ស្ត្រីមានវ័យចំណាស់គឺអាចពីអាយុ៥០គឺធ្វើឱ្យស្ត្រីនោះអស់រដូវ។កាលណា ស្ត្រីចាប់ផ្តើមអស់រដូវគឺងាយប្រឈមមុខនឹងជម្ងឺមួយចំនួន ប្រសិនបើអ្នកមិនមានរបបអាហារត្រឹមត្រូវ។
សម្រាប់ស្រ្តីដែលអស់រដូវមានការប្រឈមមុខនឹងជម្ងឺជាច្រើនដូចជា៖ ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម និងជម្ងឺបេះដូងព្រមទាំងមានការចុកចាប់នៅតាម សន្លាក់ផ្សេងៗជាដើម។
ស្រ្តីដែលអស់រដូវគួរជៀសវាងនូវប្រភេទអាហារដែលមានជាតិប្រៃខ្លាំងពេក ព្រោះការទទួលទានអាហារដែលមានជាតិអំបិលច្រើនគឺ បណ្តាលឱ្យអ្នកងាយក្នុងការកើតនូវជម្ងឺលើសឈាមជាទីបំផុត។
ចំពោះអាហារដែលមានជាតិផ្អែមពេក ក៏ជាមុខសញ្ញាដែលអ្នកគួរជៀសវាងផងដែរ ព្រោះអាហារដែលមានបរិមាណ នៃជាតិស្ករច្រើន គឺធ្វើឱ្យអ្នកមានជម្ងឺទឹកនោមផ្អែម និងជម្ងឺធាត់ក៏មាន។

មួយទៀតអ្នកគួរតែជៀសវាងអាហារដែលមានជាតិខ្លាញ់ច្រើន ព្រោះអាហារប្រភេទដែលមានខ្លាញ់ច្រើនអាចបណ្តាលឱ្យអ្នកលើសជាតិខ្លាញ់ និងធ្វើឱ្យចលនានសបេះដូងរបស់អ្នកមានដំណើរការមិនល្អ អាចឈានទៅរកជម្ងឺបេះដូងជាដើម៕

ដំបូន្មានដើម្បីរកដំណោះស្រាយអារម្មណ៍ផ្លូវ​​​​​ភេទ​​សម្រាប់យុវវ័យ

ដើម្បីចៀសវាងការរួមភេទ នៅពេលដែលមានអារម្មណ៍ផ្លូវភេទ យុវវ័យអាចធ្វើសកម្មភាពផ្សេងៗ ដូចជាពិ ភាក្សាការងារ លេងកីឡា ឬធ្វើកិច្ចការអ្វីផ្សេងៗជាមួយមិត្ដភក្ដិ ដើម្បីចៀសឱ្យផុតពីការរួមភេទ។ ទាំងនេះជាវិធីប្រសើរបំផុត សម្រាប់ប្អូនៗជាយុវវ័យ ក្នុងវ័យសិក្សា ប្អូនៗត្រូវតែខំធ្វើឱ្យបាន ដើម្បីអនាគតខ្លួនផ្ទាល់។ ប្អូនត្រូវគិតថា ពេលឆាប់ៗខាងមុខនេះ ប្អូន នឹងអាចចូលរោងការហើយ។
ប្រសិនបើប្រើវិធីទាំងនេះហើយ នៅតែនឹកឃើញដល់ការរួមភេទទៀត មានវិធីមួយដែលយុវវ័យអាចប្រើបាន ដើម្បីគេចវេសពីការរួមភេទជាមួយនរណាម្នាក់ គឺការសេពកាមដោយដៃ ដោយអាចប្រីដៃទៅបបោសអង្អែលនៅលើប្រដាប់ភេទរហូតដល់សម្រេចគោលដៅ។
ទង្វើនេះជាវិធីមួយដែលប្រើសម្រាប់ដោះស្រាយចំណង់ផ្លូវភេទមួយរយៈពេលខ្លី និងជាវិធីមួយដែលមានប្រសិទ្ធភាពសម្រាប់យុវវ័យ ចៀសវាងការមានផ្ទៃពោះ ដែលមិនចង់បាន និងចៀសផុតពីការឆ្លងជម្ងឺកាមរោគផ្សេងៗ។
វិធីនេះអាចប្រើបានទាំងបុរស និងស្ដ្រី ហើយវាជាវិធីមានសុវត្ថិភាព ១០០ភាគរយមិនឆ្លងជម្ងឺកាមរោគ។ ប៉ុន្ដែចំពោះប្អូនស្រី ការជ្រើសរើសរួម ភេទបែបនេះ អាចប៉ះពាល់ដល់សន្ទះព្រហ្មចារី បើសិនជាមាន ការលូកជ្រៅចូលទៅក្នុងទ្វារមាស។

ដើម្បីឱ្យមានអនាគតរុងរឿង យុវវ័យត្រូវគិតថា វ័យរបស់គាត់មិនមែនជាវ័យដែលគួរប្រលូកនឹងការរួមភេទមុនពេលរៀប ការឡើយ។ មានតែវិធីតមការរួមភេទតែប៉ុណ្ណោះ ដែលអាចឱ្យគាត់ចៀសវាងបាននូវការរួមភេទបាន១០០ភាគរយ  និងចៀសវាងការមាន កូនដែលមិនចង់បាន៕

ភាពបរិសុទ្ធរបស់ស្ដ្រីនៅវ័យក្រមុំ


ស្ដ្រីនៅក្រមុំបរិសុទ្ធ ឬព្រហ្មចារី ជាស្ដ្រីដែលមិនធ្លាប់មានការរួមភេទតាមទ្វារមាស។ ប្រុសមិនអាចដឹងថា ស្ដ្រីម្នាក់នៅបរិសុទ្ធ ក្រៅពីចម្លើយរបស់សាម៉ីខ្លួនឡើយ។ ការមើលឱ្យដឹងថាស្ដ្រីណាម្នាក់នៅក្រមុំ ឬអត់ ពុំមែនជារឿងងាយស្រួលនោះទេ។
គេមិនអាចពិនិត្យតែសម្បកក្រៅ ដោយគ្រាន់តែឃើញសុដន់រីកធំ ឬត្រគាករីកសាយថាស្ដ្រីនោះអស់ភាពបរិសុទ្ធនោះឡើយ។ រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានវិធីពិនិត្យភាពបរិសុទ្ធរបស់ស្ដ្រី ក្រៅពីការពិនិត្យសន្ទះព្រហ្មចារីឡើយ។

វិធីពិនិត្យសន្ទះព្រហ្មចារីនេះ មានតែគ្រូពេទ្យទេដែលអាចមើលដឹង។ បើស្ដ្រីណានៅមានសន្ទះព្រហ្មចារី បញ្ជាក់ថាស្ដ្រីនោះនៅក្រមុំបរិសុទ្ធ។ ប៉ុន្ដែជួនកាលសន្ទះព្រហ្មចារីអាចដាច់រហែកដោយសកម្មភាពផ្សេងៗ ក្រៅពីការរួមភេទ ដូចជាអាចដាច់រហែកដោយការសេពកាមខ្លួនឯង ដោយដៃ ឬការលូកម្រាមដៃចូល ការជិះកង់ ការលេងកីឡា សំឡីអនាម័យជាដើម៕

ក្មេងស្រីពេញក្រមុំគឺនៅពេលចាប់មានធ្លាក់​​ឈាមរដូវជារៀងរាល់ខែ

ការពេញក្រមុំមានន័យថា ក្មេងនោះពេញវ័យ តាមក្បួនវេជ្ជសាស្ដ្រ គេហៅស្ដ្រីពេញក្រមុំបាន ដរាបណាក្មេងស្រីនោះចាប់មានធ្លាក់ឈាមរដូវជារៀងរាល់ខែ បើស្ដ្រីណាដែលមិនទាន់មានធ្លាក់ឈាមរដូវ មិនទាន់ហៅថាពេញក្រមុំទេ។ ការពេញក្រមុំ ផ្អែកទៅលើអាយុ ឬផ្អែកទៅលើការមករដូវ។
ពិតជាពិបាកស្មានណាស់ ព្រោះថាកុមារីខ្លះមានអាយុត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ ក៏មានធ្លាក់ឈាមរដូវទៅហើយ តែក៏មានក្មេងខ្លះអាយុ១៥ឆ្នាំទៅហើយនៅតែមិនទាន់មានធ្លាក់ឈាមរដូវ ក៏មានដែរ។ ចំពោះក្មេងបរទេសវិញ  អាយុទើបតែ១២ឆ្នាំប៉ុណ្ណោះ តែមាឌធំប៉ុណ្ណាប៉ុណ្ណីទៅហើយ ប៉ុន្ដែពួកនាងមិនទាន់មានរដូវនៅឡើយក៏មានដែរ។

នៅប្រទេសកម្ពុជា ការមករដូវដំបូង ចាស់ៗចាត់ទុកថាជាវ័យចូលម្លប់ ឬវ័យគ្រប់ការ។ កាលពីសម័យមុន ក្មេងស្រីចាប់មានរដូវនៅអាយុពី១៧ ទៅ១៨ឆ្នាំ។ ប៉ុន្ដែបច្ចុប្បន្ននេះក្មេងស្រីឆាប់មានរដូវ ជួនត្រឹមអាយុ១១ ឬ១២ឆ្នាំតែប៉ុណ្ណោះ ក៏ចាប់មករដូវទៅហើយ ប្រហែលជាដោយរបបនៃការទទួលទាន និងការរីកចម្រើននៃសង្គមទំនើប៕
 
Support : Creating Website | Khemara Template | Mas Template
Copyright © 2012-2018. ខេមរាថ្ងៃនេះ - All Rights Reserved
Template Created by Creating Website Published by Khemara, Mail: kh1268888@qq.com
Proudly powered by Khmer